caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Qalam القلم

52 វាក្យខណ្ឌ · ម៉ាកកah · revelation order 2

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ نٓ وَٱلْقَلَمِ وَمَا يَسْطُرُونَ

Khmer Translation - Rowwad Translation Centerនូន (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ (អល់ឡោះ)ស្បថនឹងស្លាបប៉ាកកា និងអ្វីដែលពួកគេកត់ត្រា។

See all translations of this verse →

مَآ أَنتَ بِنِعْمَةِ رَبِّكَ بِمَجْنُونٍ

Khmer Translation - Rowwad Translation Centerដោយឧបការគុណនៃព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺអ្នកមិនមែនជាមនុស្សវិកលចរិតនោះឡើយ។

See all translations of this verse →

وَإِنَّ لَكَ لَأَجْرًا غَيْرَ مَمْنُونٍ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ សម្រាប់អ្នក គឺនឹងទទួលបានផលបុណ្យដោយគ្មានទីបញ្ចប់នោះឡើយ។

See all translations of this verse →

وَإِنَّكَ لَعَلَىٰ خُلُقٍ عَظِيمٍ

Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ រូបអ្នកស្ថិតនៅលើសីលធម៌ដ៏ឧត្តុង្គឧត្តមបំផុត។

See all translations of this verse →

فَسَتُبْصِرُ وَيُبْصِرُونَ

Khmer Translation - Rowwad Translation Centerពិតណាស់ អ្នកនឹងបានឃើញ ហើយពួកគេក៏នឹងបានឃើញដូចគ្នាដែរ

See all translations of this verse →

بِأَييِّكُمُ ٱلْمَفْتُونُ

Khmer Translation - Rowwad Translation Centerថាតើនរណាក្នុងចំណោមពួកអ្នកជាមនុស្សវិកលចរិតនោះ?

See all translations of this verse →

إِنَّ رَبَّكَ هُوَ أَعْلَمُ بِمَن ضَلَّ عَن سَبِيلِهِۦ وَهُوَ أَعْلَمُ بِٱلْمُهْتَدِينَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកទ្រង់ដឹងបំផុតចំពោះជនដែលវង្វេងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់ក៏ដឹងបំផុតផងដែរចំពោះជនដែលទទួលបានការចង្អុលបង្ហាញទាំងឡាយ។

See all translations of this verse →

فَلَا تُطِعِ ٱلْمُكَذِّبِينَ

Khmer Translation - Rowwad Translation Centerដូចេ្នះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំធ្វើតាមពួកដែលបដិសេធឱ្យសោះ។

See all translations of this verse →

وَدُّوا۟ لَوْ تُدْهِنُ فَيُدْهِنُونَ

Khmer Translation - Rowwad Translation Centerពួកគេប្រាថ្នាថា ប្រសិនបើអ្នកបន្ទន់ឥរិយាបថ(ចំពោះពួកគេ) នោះពួកគេនឹងបន្ទន់ឥរិយាបថ(ចំពោះអ្នកវិញ)។

See all translations of this verse →

وَلَا تُطِعْ كُلَّ حَلَّافٍ مَّهِينٍ

Khmer Translation - Rowwad Translation Centerហើយចូរអ្នកកុំធ្វើតាមរាល់ពួកដែលចូលចិត្តស្បថបំពានដែលទាបថោកនោះឱ្យសោះ។

See all translations of this verse →

هَمَّازٍ مَّشَّآءٍۭ بِنَمِيمٍ

Khmer Translation - Rowwad Translation Centerគឺអ្នកដែលចូលចិត្ដនិយាយដើមគេ និងដើរនិយាយចាក់រុកគេ។

See all translations of this verse →

مَّنَّاعٍ لِّلْخَيْرِ مُعْتَدٍ أَثِيمٍ

Khmer Translation - Rowwad Translation Centerជាអ្នកដែលចូលចិត្តកំណាញ់ក្នុងផ្លូវល្អ បំពានលើអ្នកដទៃ និងប្រព្រឹត្ដអំពើបាបច្រើន។

See all translations of this verse →

عُتُلٍّۭ بَعْدَ ذَٰلِكَ زَنِيمٍ

Khmer Translation - Rowwad Translation Centerជាមនុស្សដែលអសីលធម៌ ថែមទាំងជាកូនឥតខាន់ស្លា។

See all translations of this verse →

أَن كَانَ ذَا مَالٍ وَبَنِينَ

Khmer Translation - Rowwad Translation Centerនោះដោយសារតែគេជាអ្នកមានទ្រព្យសម្បត្ដិនិងកូនចៅច្រើន។

See all translations of this verse →

إِذَا تُتْلَىٰ عَلَيْهِ ءَايَٰتُنَا قَالَ أَسَٰطِيرُ ٱلْأَوَّلِينَ

Khmer Translation - Rowwad Translation Centerនៅពេលដែលមានគេសូត្រវាក្យខណ្ឌទាំងឡាយរបស់យើងឱ្យគេស្ដាប់ គេបែរជានិយាយថា៖ នេះជារឿងព្រេងនិទានរបស់អ្នកជំនាន់មុនប៉ុណ្ណោះ។

See all translations of this verse →

سَنَسِمُهُۥ عَلَى ٱلْخُرْطُومِ

Khmer Translation - Rowwad Translation Centerយើងនឹងដាក់សញ្ញាចំណាំនៅលើច្រមុះ(របស់គេ)។

See all translations of this verse →

إِنَّا بَلَوْنَٰهُمْ كَمَا بَلَوْنَآ أَصْحَٰبَ ٱلْجَنَّةِ إِذْ أَقْسَمُوا۟ لَيَصْرِمُنَّهَا مُصْبِحِينَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើងបានសាកល្បងពួកគេ(ពួកមុស្ហរីគីន) ដូចដែលយើងបានសាកល្បងចំពោះពួកម្ចាស់ចម្ការនោះដែរ ខណៈដែលពួកគេបានស្បថថា ពួកគេពិតជានឹងទៅប្រមូលផលវាទាំងព្រឹកព្រលឹម។

See all translations of this verse →

وَلَا يَسْتَثْنُونَ

Khmer Translation - Rowwad Translation Centerតែពួកគេមិនបាននិយាយថា អិនស្ហាអល់ឡោះ(ប្រសិនបើអល់ឡោះមានចេតនា)នោះឡើយ។

See all translations of this verse →

فَطَافَ عَلَيْهَا طَآئِفٌ مِّن رَّبِّكَ وَهُمْ نَآئِمُونَ

Khmer Translation - Rowwad Translation Centerដូច្នេះ ព្រះជាម្ចាស់របស់អ្នកក៏បានបញ្ជូនភ្លើងទៅកាន់ចម្ការនោះ(ទាំងយប់) ខណៈដែលពួកគេកំពុងតែគេងលង់លក់។

See all translations of this verse →

فَأَصْبَحَتْ كَٱلصَّرِيمِ

Khmer Translation - Rowwad Translation Centerពេលនោះ វា(បានឆេះខ្ទេច)ប្រៀបដូចជាពេលយប់ដែលងងឹតសូន្យសុង។

See all translations of this verse →

فَتَنَادَوْا۟ مُصْبِحِينَ

Khmer Translation - Rowwad Translation Centerហើយពួកគេបានស្រែកហៅគ្នានៅពេលព្រឹកព្រលឹមថា៖

See all translations of this verse →

أَنِ ٱغْدُوا۟ عَلَىٰ حَرْثِكُمْ إِن كُنتُمْ صَٰرِمِينَ

Khmer Translation - Rowwad Translation Centerចូរនាំគ្នាចេញដំណើរពីព្រលឹមទៅកាន់ចម្ការរបស់ពួកអ្នក ប្រសិនបើពួកអ្នកចង់ប្រមូលផល(អំពីវា)មែននោះ។

See all translations of this verse →

فَٱنطَلَقُوا۟ وَهُمْ يَتَخَٰفَتُونَ

Khmer Translation - Rowwad Translation Centerពេលនោះ ពួកគេក៏នាំគ្នាធ្វើដំណើរ(ឆ្ពោះទៅកាន់ចម្ការ) ហើយពួកគេនិយាយគ្នាតិចៗថា៖

See all translations of this verse →

أَن لَّا يَدْخُلَنَّهَا ٱلْيَوْمَ عَلَيْكُم مِّسْكِينٌ

Khmer Translation - Rowwad Translation Centerថ្ងៃនេះ មិនត្រូវឱ្យអ្នកក្រចូលមកក្នុងចម្ការរបស់ពួកអ្នកជាដាច់ខាត។

See all translations of this verse →

وَغَدَوْا۟ عَلَىٰ حَرْدٍ قَٰدِرِينَ

Khmer Translation - Rowwad Translation Centerហើយពួកគេស្រូតដំណើរទាំងព្រលឹមក្នុងបំណងរារាំងអ្នកក្រ ដោយគិតថា ខ្លួនមានលទ្ធភាពអាចធ្វើបាន។

See all translations of this verse →

فَلَمَّا رَأَوْهَا قَالُوٓا۟ إِنَّا لَضَآلُّونَ

Khmer Translation - Rowwad Translation Centerនៅពេលដែលពួកគេបានឃើញចម្ការនោះ(ត្រូវភ្លើងឆេះខ្ទេច) ពួកគេនិយាយថា៖ ពួកយើងពិតជាវង្វេងផ្លូវហើយ។

See all translations of this verse →

بَلْ نَحْنُ مَحْرُومُونَ

Khmer Translation - Rowwad Translation Center(ទេ) ផ្ទុយទៅវិញ ពួកយើងត្រូវបានគេរារាំង(ពីការប្រមូលផលចម្ការ)នោះ។

See all translations of this verse →

قَالَ أَوْسَطُهُمْ أَلَمْ أَقُل لَّكُمْ لَوْلَا تُسَبِّحُونَ

Khmer Translation - Rowwad Translation Centerអ្នកដែលល្អជាងគេក្នុងចំណោមពួកគេបាននិយាយថា៖ តើខ្ញុំមិនបានប្រាប់ពួកអ្នកទេឬថា៖ ហេតុអ្វីបានជាពួកអ្នកមិនពោលថា អិនស្ហាអល់ឡោះ?

See all translations of this verse →

قَالُوا۟ سُبْحَٰنَ رَبِّنَآ إِنَّا كُنَّا ظَٰلِمِينَ

Khmer Translation - Rowwad Translation Centerពួកគេបានពោលថា៖ ព្រះជាម្ចាស់របស់ពួកយើងដ៏មហាស្អាតស្អំ! ពិតប្រាកដណាស់ ពួកយើងធ្លាប់ជាពួកដែលបំពាន។

See all translations of this verse →

فَأَقْبَلَ بَعْضُهُمْ عَلَىٰ بَعْضٍ يَتَلَٰوَمُونَ

Khmer Translation - Rowwad Translation Centerបន្ទាប់មក ពួកគេបានសំដៅទៅរកគ្នាដោយស្ដីបន្ទោសគ្នាទៅវិញទៅមក។

See all translations of this verse →

قَالُوا۟ يَٰوَيْلَنَآ إِنَّا كُنَّا طَٰغِينَ

Khmer Translation - Rowwad Translation Centerពួកគេនិយាយថា៖ អនិច្ចាពួកយើង! ពិតប្រាកដណាស់ ពួកយើងធ្លាប់ជាពួកដែលបំពាន។

See all translations of this verse →

عَسَىٰ رَبُّنَآ أَن يُبْدِلَنَا خَيْرًا مِّنْهَآ إِنَّآ إِلَىٰ رَبِّنَا رَٰغِبُونَ

Khmer Translation - Rowwad Translation Centerសង្ឃឹមថាព្រះជាម្ចាស់របស់ពួកយើងនឹងជំនួសឱ្យពួកយើងវិញនូវអ្វីដែលល្អប្រសើរជាងនោះទៅទៀត។ ពិតប្រាកដណាស់ ទៅកាន់ទ្រង់(តែមួយគត់)ដែលពួកយើងប្រាថ្នា(នូវប្រការល្អ)។

See all translations of this verse →

كَذَٰلِكَ ٱلْعَذَابُ وَلَعَذَابُ ٱلْـَٔاخِرَةِ أَكْبَرُ لَوْ كَانُوا۟ يَعْلَمُونَ

Khmer Translation - Rowwad Translation Centerនោះហើយជាទណ្ឌកម្ម(ក្នុងលោកិយ)។ ហើយទណ្ឌកម្មនៅថ្ងៃបរលោក គឺធំធេងជាងនោះទៅទៀត ប្រសិនបើពួកគេបានដឹង។

See all translations of this verse →

إِنَّ لِلْمُتَّقِينَ عِندَ رَبِّهِمْ جَنَّٰتِ ٱلنَّعِيمِ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ សម្រាប់បណ្ដាអ្នកដែលកោតខ្លាច(អល់ឡោះ) គឺទទួលបានឋានសួគ៌ណាអ៊ីមនៅឯព្រះជាម្ចាស់របស់ពួកគេ។

See all translations of this verse →

أَفَنَجْعَلُ ٱلْمُسْلِمِينَ كَٱلْمُجْرِمِينَ

Khmer Translation - Rowwad Translation Centerតើយើង(អល់ឡោះ)ចាត់ទុកជនមូស្លីមទាំងឡាយដូចគ្នានឹងពួកឧក្រិដ្ឋជនឬ?

See all translations of this verse →

مَا لَكُمْ كَيْفَ تَحْكُمُونَ

Khmer Translation - Rowwad Translation Centerតើមានអ្វីកើតឡើងចំពោះពួកអ្នក(ឱពួកមុស្ហរីគីន)ទើបបានជាពួកអ្នកហ៊ានកាត់សេចក្តីបែបនេះ?

See all translations of this verse →

أَمْ لَكُمْ كِتَٰبٌ فِيهِ تَدْرُسُونَ

Khmer Translation - Rowwad Translation Centerឬក៏ពួកអ្នកមានគម្ពីរមួយដែលពួកអ្នកសិក្សាអំពីវា?

See all translations of this verse →

إِنَّ لَكُمْ فِيهِ لَمَا تَخَيَّرُونَ

Khmer Translation - Rowwad Translation Center(បើដូច្នោះមែននោះ) នៅក្នុងគម្ពីរនោះពិតជាបានចែងថា សម្រាប់ពួកអ្នក គឺអាចជ្រើសរើសបាន។

See all translations of this verse →

أَمْ لَكُمْ أَيْمَٰنٌ عَلَيْنَا بَٰلِغَةٌ إِلَىٰ يَوْمِ ٱلْقِيَٰمَةِ إِنَّ لَكُمْ لَمَا تَحْكُمُونَ

Khmer Translation - Rowwad Translation Centerឬមួយពួកអ្នកមានកិច្ចព្រមព្រៀងដ៏ច្បាស់លាស់មួយអំពីយើងរហូតដល់ថ្ងៃបរលោកដែលថា ពិតប្រាកដណាស់ ពួកអ្នកនឹងទទួលបានតាមអ្វីដែលពួកអ្នកចង់?

See all translations of this verse →

سَلْهُمْ أَيُّهُم بِذَٰلِكَ زَعِيمٌ

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកគេថា៖ តើនរណាក្នុងចំណោមពួកគេជាអ្នកទទួលខុសត្រូវចំពោះរឿងនោះ?

See all translations of this verse →

أَمْ لَهُمْ شُرَكَآءُ فَلْيَأْتُوا۟ بِشُرَكَآئِهِمْ إِن كَانُوا۟ صَٰدِقِينَ

Khmer Translation - Rowwad Translation Centerឬមួយពួកគេមានព្រះផ្សេងៗជាច្រើន? បើដូចេ្នះមែន ចូរឱ្យពួកគេនាំព្រះទាំងឡាយរបស់ពួកគេមក ប្រសិនបើពួកគេជាអ្នកទៀងត្រង់មែននោះ។

See all translations of this verse →

يَوْمَ يُكْشَفُ عَن سَاقٍ وَيُدْعَوْنَ إِلَى ٱلسُّجُودِ فَلَا يَسْتَطِيعُونَ

Khmer Translation - Rowwad Translation Centerនៅថ្ងៃដែលទ្រង់បញ្ចេញកំភួនជើង ហើយពួកគេត្រូវបានគេអំពាវនាវឱ្យស៊ូជោត តែពួកគេ(ពួកគ្មានជំនឿ)មិនអាចស៊ូជោតបាននោះឡើយ។

See all translations of this verse →

خَٰشِعَةً أَبْصَٰرُهُمْ تَرْهَقُهُمْ ذِلَّةٌ وَقَدْ كَانُوا۟ يُدْعَوْنَ إِلَى ٱلسُّجُودِ وَهُمْ سَٰلِمُونَ

Khmer Translation - Rowwad Translation Centerកែវភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលភាពអាម៉ាស់បានគ្របដណ្ដប់លើពួកគេ។ ជាការពិតណាស់ ពួកគេធ្លាប់ត្រូវបានគេអំពាវនាវឱ្យស៊ូជោត ខណៈដែលពួកគេមានសុខភាពល្អ (តែពួកគេមិនស៊ូជោតឡើយ)។

See all translations of this verse →

فَذَرْنِى وَمَن يُكَذِّبُ بِهَٰذَا ٱلْحَدِيثِ سَنَسْتَدْرِجُهُم مِّنْ حَيْثُ لَا يَعْلَمُونَ

Khmer Translation - Rowwad Translation Centerដូចេ្នះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទុកឲ្យយើង និងអ្នកដែលបដិសេធនឹងពាក្យសម្តី(គម្ពីរគួរអាន)នេះ។ យើងនឹងល្បួងពួកគេ ដោយពួកគេមិនដឹងខ្លួនឡើយ។

See all translations of this verse →

وَأُمْلِى لَهُمْ إِنَّ كَيْدِى مَتِينٌ

Khmer Translation - Rowwad Translation Centerហើយយើងពន្យារពេលដល់ពួកគេ។ ជាពិតណាស់ គម្រោងការរបស់យើង គឺខ្លាំងក្លាបំផុត។

See all translations of this verse →

أَمْ تَسْـَٔلُهُمْ أَجْرًا فَهُم مِّن مَّغْرَمٍ مُّثْقَلُونَ

Khmer Translation - Rowwad Translation Centerឬមួយក៏អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទាមទារកម្រៃពីពួកគេ ដែលការបង់កម្រៃនោះជាបន្ទុកដ៏ធ្ងន់ធ្ងរចំពោះពួកគេ?

See all translations of this verse →

أَمْ عِندَهُمُ ٱلْغَيْبُ فَهُمْ يَكْتُبُونَ

Khmer Translation - Rowwad Translation Centerឬមួយពួកគេដឹងរឿងអាថ៌កំបាំង ហើយពួកគេកត់ត្រាវាទុក?

See all translations of this verse →

فَٱصْبِرْ لِحُكْمِ رَبِّكَ وَلَا تَكُن كَصَاحِبِ ٱلْحُوتِ إِذْ نَادَىٰ وَهُوَ مَكْظُومٌ

Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះការកំណត់របស់ព្រះជាម្ចាស់អ្នក ហើយចូរអ្នកកុំធ្វើដូចអ្នកដែលស្ថិតក្នុងពោះត្រីហ៊ូត(ព្យាការីយូនុស) ខណៈដែលគាត់បានបួងសួងនៅក្នុងពេលដែលគាត់ពោរពេញដោយទុក្ខព្រួយ។

See all translations of this verse →

لَّوْلَآ أَن تَدَٰرَكَهُۥ نِعْمَةٌ مِّن رَّبِّهِۦ لَنُبِذَ بِٱلْعَرَآءِ وَهُوَ مَذْمُومٌ

Khmer Translation - Rowwad Translation Centerប្រសិនបើគ្មានឧបការគុណពីព្រះជាម្ចាស់របស់គាត់ទៅដល់គាត់ទេនោះ ច្បាស់ជារូបគាត់នឹងត្រូវត្រីនោះខ្ជាក់ចោលនៅទីវាលរហោស្ថានជាមិនខាន ខណៈដែលគាត់ជាអ្នកដែលត្រូវគេស្ដីបន្ទោស។

See all translations of this verse →

فَٱجْتَبَٰهُ رَبُّهُۥ فَجَعَلَهُۥ مِنَ ٱلصَّٰلِحِينَ

Khmer Translation - Rowwad Translation Centerតែព្រះជាម្ចាស់របស់គាត់បានជ្រើសរើសគាត់(ជាអ្នកនាំសារ)។ ដូច្នេះ ទ្រង់ក៏បានធ្វើឱ្យគាត់ស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសល។

See all translations of this verse →

وَإِن يَكَادُ ٱلَّذِينَ كَفَرُوا۟ لَيُزْلِقُونَكَ بِأَبْصَٰرِهِمْ لَمَّا سَمِعُوا۟ ٱلذِّكْرَ وَيَقُولُونَ إِنَّهُۥ لَمَجْنُونٌ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ ស្ទើរតែធ្វើឱ្យអ្នកមានគ្រោះថ្នាក់ដោយសារតែក្រសែភ្នែករបស់ពួកគេ នៅពេលដែលពួកគេបានស្ដាប់ឮគម្ពីរគួរអាន ហើយពួកគេនិយាយថា៖ ពិតប្រាកដណាស់ រូបគេ(ព្យាការីមូហាំម៉ាត់) គឺជាមនុស្សវិកលចរិត។

See all translations of this verse →

وَمَا هُوَ إِلَّا ذِكْرٌ لِّلْعَٰلَمِينَ

Khmer Translation - Rowwad Translation Centerហើយវា(គម្ពីរគួរអាន) គឺគ្មានអ្វីក្រៅពីការដាស់រំឭកដល់ពិភពទាំងឡាយនោះឡើយ។  

See all translations of this verse →

Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70