ជំពូក Al-Haaqqa الحاقة
52 វាក្យខណ្ឌ · ម៉ាកកah · revelation order 78
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ ٱلْحَآقَّةُ
Khmer Translation - Rowwad Translation Centerថ្ងៃបរលោក(ជាថ្ងៃដែលនឹងកើតឡើងពិតប្រាកដ)។
See all translations of this verse →
مَا ٱلْحَآقَّةُ
Khmer Translation - Rowwad Translation Centerអ្វីទៅជាថ្ងៃបរលោក?
See all translations of this verse →
وَمَآ أَدْرَىٰكَ مَا ٱلْحَآقَّةُ
Khmer Translation - Rowwad Translation Centerហើយតើអ្វីដែលធ្វើឱ្យអ្នកដឹងថា អ្វីទៅជាថ្ងៃបរលោកនោះ?
See all translations of this verse →
كَذَّبَتْ ثَمُودُ وَعَادٌۢ بِٱلْقَارِعَةِ
Khmer Translation - Rowwad Translation Centerពួកសាមូទ និងពួកអាទបានបដិសេធនឹងថ្ងៃបរលោក។
See all translations of this verse →
فَأَمَّا ثَمُودُ فَأُهْلِكُوا۟ بِٱلطَّاغِيَةِ
Khmer Translation - Rowwad Translation Centerរីឯពួកសាមូទ ជាការពិតណាស់ គេបានបំផ្លាញពួកគេដោយសម្រែកមួយយ៉ាងខ្លាំងក្លា។
See all translations of this verse →
وَأَمَّا عَادٌ فَأُهْلِكُوا۟ بِرِيحٍ صَرْصَرٍ عَاتِيَةٍ
Khmer Translation - Rowwad Translation Centerចំណែកឯពួកអាទវិញ ជាការពិតណាស់ គេបានបំផ្លាញពួកគេដោយខ្យល់ត្រជាក់ដែលបក់បោកយ៉ាងខ្លាំងក្លា។
See all translations of this verse →
سَخَّرَهَا عَلَيْهِمْ سَبْعَ لَيَالٍ وَثَمَٰنِيَةَ أَيَّامٍ حُسُومًا فَتَرَى ٱلْقَوْمَ فِيهَا صَرْعَىٰ كَأَنَّهُمْ أَعْجَازُ نَخْلٍ خَاوِيَةٍ
Khmer Translation - Rowwad Translation Centerទ្រង់បញ្ជូនវាមកលើពួកគេរយៈពេលប្រាំពីរយប់ប្រាំបីថ្ងៃជាប់ៗគ្នា។ ហើយអ្នកនឹងឃើញក្រុមនោះស្លាប់បាត់បង់ជីវិត ដែលពួកគេប្រៀបដូចជាដើមល្មើដែលដួលរលំ។
See all translations of this verse →
فَهَلْ تَرَىٰ لَهُم مِّنۢ بَاقِيَةٍ
Khmer Translation - Rowwad Translation Centerដូច្នេះ តើអ្នកឃើញពួកគេនៅមានជីវិតសេសសល់ដែរឬទេ?
See all translations of this verse →
وَجَآءَ فِرْعَوْنُ وَمَن قَبْلَهُۥ وَٱلْمُؤْتَفِكَٰتُ بِٱلْخَاطِئَةِ
Khmer Translation - Rowwad Translation Centerហើយហ្វៀរអោន និងអ្នកជំនាន់មុនហ្វៀរអោន ហើយនិងស្រុកភូមិក្រុមរបស់ព្យាការីលូត គឺសុទ្ធតែបានប្រព្រឹត្ដនូវអំពើខុសឆ្គង។
See all translations of this verse →
فَعَصَوْا۟ رَسُولَ رَبِّهِمْ فَأَخَذَهُمْ أَخْذَةً رَّابِيَةً
Khmer Translation - Rowwad Translation Centerហើយពួកគេបានបដិសេធនឹងអ្នកនាំសារនៃព្រះជាម្ចាស់របស់ពួកគេ។ ហេតុនេះ ទ្រង់ក៏បានដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត។
See all translations of this verse →
إِنَّا لَمَّا طَغَا ٱلْمَآءُ حَمَلْنَٰكُمْ فِى ٱلْجَارِيَةِ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ នៅពេលទឹកបានជន់លិចឡើងហួសកម្រិត យើងបានផ្ទុកពួកអ្នកក្នុងសំពៅ(ដែលព្យាការីនូហបានសង់ឡើង)។
See all translations of this verse →
لِنَجْعَلَهَا لَكُمْ تَذْكِرَةً وَتَعِيَهَآ أُذُنٌ وَٰعِيَةٌ
Khmer Translation - Rowwad Translation Centerដើម្បីយើងនឹងយករឿងនោះធ្វើជាការដាស់រំលឹកសម្រាប់ពួកអ្នក ហើយធ្វើឱ្យត្រចៀកចងចាំនូវអ្វីដែលបានស្តាប់ឮ។
See all translations of this verse →
فَإِذَا نُفِخَ فِى ٱلصُّورِ نَفْخَةٌ وَٰحِدَةٌ
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលគេ(ម៉ាឡាអ៊ីកាត់)បានផ្លុំត្រែចំនួនមួយដង(ផ្លុំត្រែលើកទីមួយ)
See all translations of this verse →
وَحُمِلَتِ ٱلْأَرْضُ وَٱلْجِبَالُ فَدُكَّتَا دَكَّةً وَٰحِدَةً
Khmer Translation - Rowwad Translation Centerហើយផែនដី និងភ្នំទាំងឡាយត្រូវបានគេលើកចេញ(ពីកន្លែងរបស់វា) រួចវាទាំងពីរត្រូវបានបែកខ្ទេចខ្ទីនោះ
See all translations of this verse →
فَيَوْمَئِذٍ وَقَعَتِ ٱلْوَاقِعَةُ
Khmer Translation - Rowwad Translation Centerថ្ងៃនោះហើយជាថ្ងៃដែលថ្ងៃបរលោកកើតឡើង។
See all translations of this verse →
وَٱنشَقَّتِ ٱلسَّمَآءُ فَهِىَ يَوْمَئِذٍ وَاهِيَةٌ
Khmer Translation - Rowwad Translation Centerហើយមេឃបានប្រេះបែក។ ហើយនៅថ្ងៃនោះ វាប្រែជាទន់ខ្សោយ។
See all translations of this verse →
وَٱلْمَلَكُ عَلَىٰٓ أَرْجَآئِهَا وَيَحْمِلُ عَرْشَ رَبِّكَ فَوْقَهُمْ يَوْمَئِذٍ ثَمَٰنِيَةٌ
Khmer Translation - Rowwad Translation Centerពួកម៉ាឡាអ៊ីកាត់ឋិតនៅគ្រប់ជ្រុងនៃមេឃ។ ហើយនៅថ្ងៃនោះ មានម៉ាឡាអ៊ីកាត់ចំនួនប្រាំបីនាក់ទ្រអារ៉ស្ហព្រះជាម្ចាស់របស់អ្នកពីលើពួកគេ។
See all translations of this verse →
يَوْمَئِذٍ تُعْرَضُونَ لَا تَخْفَىٰ مِنكُمْ خَافِيَةٌ
Khmer Translation - Rowwad Translation Centerនៅថ្ងៃនោះ ពួកអ្នកត្រូវបានគេនាំមកបង្ហាញខ្លួន។ គ្មានអាថ៌កំបាំងអ្វីមួយអំពីពួកអ្នកអាចលាក់បាំងបាននោះឡើយ។
See all translations of this verse →
فَأَمَّا مَنْ أُوتِىَ كِتَٰبَهُۥ بِيَمِينِهِۦ فَيَقُولُ هَآؤُمُ ٱقْرَءُوا۟ كِتَٰبِيَهْ
Khmer Translation - Rowwad Translation Centerរីឯជនណាដែលត្រូវបានគេ(ម៉ាឡាអ៊ីកាត់)ប្រគល់សៀវភៅកំណត់ត្រា(ទង្វើ)របស់គេពីខាងស្ដាំ នោះគេនឹងនិយាយថា៖ ចូរពួកអ្នកយកសៀវភៅកំណត់ត្រា(ទង្វើ)របស់ខ្ញុំទៅអានចុះ។
See all translations of this verse →
إِنِّى ظَنَنتُ أَنِّى مُلَٰقٍ حِسَابِيَهْ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ខ្ញុំដឹងប្រាកដថា ខ្ញុំពិតជានឹងទទួលបាននូវការតបស្នងរបស់ខ្ញុំ។
See all translations of this verse →
فَهُوَ فِى عِيشَةٍ رَّاضِيَةٍ
Khmer Translation - Rowwad Translation Centerជាការពិតណាស់ គេនឹងទទួលបាននូវការរស់នៅមួយដែលជាទីគាប់ចិត្ដ។
See all translations of this verse →
فِى جَنَّةٍ عَالِيَةٍ
Khmer Translation - Rowwad Translation Centerគឺស្ថិតនៅក្នុងឋានសួគ៌ដ៏ខ្ពង់ខ្ពស់បំផុត។
See all translations of this verse →
قُطُوفُهَا دَانِيَةٌ
Khmer Translation - Rowwad Translation Centerផ្លែឈើរបស់វាឋិតនៅជិតបង្កើយ(នឹងរូបគេ)។
See all translations of this verse →
كُلُوا۟ وَٱشْرَبُوا۟ هَنِيٓـًٔۢا بِمَآ أَسْلَفْتُمْ فِى ٱلْأَيَّامِ ٱلْخَالِيَةِ
Khmer Translation - Rowwad Translation Center(មានគេនិយាយថា៖) ចូរពួកអ្នកបរិភោគ និងផឹកដោយរីករាយចុះ ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានសាងក្នុងបណ្តាថ្ងៃកន្លងផុតទៅ(ក្នុងលោកិយ)។
See all translations of this verse →
وَأَمَّا مَنْ أُوتِىَ كِتَٰبَهُۥ بِشِمَالِهِۦ فَيَقُولُ يَٰلَيْتَنِى لَمْ أُوتَ كِتَٰبِيَهْ
Khmer Translation - Rowwad Translation Centerរីឯជនណាដែលត្រូវបានគេ(ម៉ាឡាអ៊ីកាត់)ប្រគល់សៀវភៅកំណត់ត្រា(ទង្វើ)របស់គេពីខាងឆ្វេងវិញ នោះគេនឹងនិយាយថា៖ ឱអនិច្ចាខ្លួនខ្ញុំអើយ! មិនគួរណាខ្ញុំត្រូវបានគេប្រគល់សៀវភៅកំណត់ត្រា(ទង្វើ)របស់ខ្ញុំសោះ។
See all translations of this verse →
وَلَمْ أَدْرِ مَا حِسَابِيَهْ
Khmer Translation - Rowwad Translation Centerហើយខ្ញុំក៏មិនដឹងដែរថា អ្វីទៅជាការតបស្នងរបស់ខ្ញុំនោះ។
See all translations of this verse →
يَٰلَيْتَهَا كَانَتِ ٱلْقَاضِيَةَ
Khmer Translation - Rowwad Translation Centerឱអនិច្ចា! គួរណាស់តែសេចក្ដីស្លាប់(ក្នុងលោកិយ)ជាទីបញ្ចប់នៃអ្វីៗទាំងអស់។
See all translations of this verse →
مَآ أَغْنَىٰ عَنِّى مَالِيَهْ
Khmer Translation - Rowwad Translation Centerទ្រព្យសម្បត្ដិរបស់ខ្ញុំមិនអាចជួយជាប្រយោជន៍អ្វីដល់ខ្ញុំឡើយ។
See all translations of this verse →
هَلَكَ عَنِّى سُلْطَٰنِيَهْ
Khmer Translation - Rowwad Translation Centerអំណះអំណាងរបស់ខ្ញុំ ក៏បានវិនាសបាត់បង់ពីខ្ញុំដែរ។
See all translations of this verse →
خُذُوهُ فَغُلُّوهُ
Khmer Translation - Rowwad Translation Center(មានគេនិយាយថា៖) ចូរពួកអ្នក(ឱម៉ាឡាអ៊ីកាត់)ចាប់ជននេះ រួចដាក់ខ្នោះគេចុះ។
See all translations of this verse →
ثُمَّ ٱلْجَحِيمَ صَلُّوهُ
Khmer Translation - Rowwad Translation Centerបន្ទាប់មក ចូរពួកអ្នកបោះគេចូលក្នុងនរកជើហ៊ីម។
See all translations of this verse →
ثُمَّ فِى سِلْسِلَةٍ ذَرْعُهَا سَبْعُونَ ذِرَاعًا فَٱسْلُكُوهُ
Khmer Translation - Rowwad Translation Centerបន្ទាប់មកទៀត ចូរពួកអ្នកដោតគេនឹងច្រវាក់ដែលមានប្រវែងចិតសិបហត្ថចុះ។
See all translations of this verse →
إِنَّهُۥ كَانَ لَا يُؤْمِنُ بِٱللَّهِ ٱلْعَظِيمِ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ គេមិនធ្លាប់មានជំនឿលើអល់ឡោះដ៏មហាធំធេងឡើយ។
See all translations of this verse →
وَلَا يَحُضُّ عَلَىٰ طَعَامِ ٱلْمِسْكِينِ
Khmer Translation - Rowwad Translation Centerហើយគេក៏មិនដែលជំរុញគ្នាឲ្យផ្ដល់អាហារដល់អ្នកក្រីក្រនោះដែរ។
See all translations of this verse →
فَلَيْسَ لَهُ ٱلْيَوْمَ هَٰهُنَا حَمِيمٌ
Khmer Translation - Rowwad Translation Centerដូចនេះ នៅក្នុងថ្ងៃនេះ គេគ្មានសាច់ញាតិណាដែលអាចការពាររូបគេ(ពីទណ្ឌកម្ម)នោះឡើយ។
See all translations of this verse →
وَلَا طَعَامٌ إِلَّا مِنْ غِسْلِينٍ
Khmer Translation - Rowwad Translation Centerហើយគ្មានចំណីអាហារ(សម្រាប់គេ)ក្រៅពីខ្ទុះឈាមនោះឡើយ។
See all translations of this verse →
لَّا يَأْكُلُهُۥٓ إِلَّا ٱلْخَٰطِـُٔونَ
Khmer Translation - Rowwad Translation Centerគ្មានអ្នកណាដែលទទួលទានវា ក្រៅតែពីពួកដែលប្រព្រឹត្តបាបកម្មប៉ុណ្ណោះ។
See all translations of this verse →
فَلَآ أُقْسِمُ بِمَا تُبْصِرُونَ
Khmer Translation - Rowwad Translation Center(អល់ឡោះ)ទ្រង់ស្បថនឹងអ្វីគ្រប់យ៉ាងដែលពួកអ្នកមើលឃើញ
See all translations of this verse →
وَمَا لَا تُبْصِرُونَ
Khmer Translation - Rowwad Translation Centerហើយនិងអ្វីគ្រប់យ៉ាងដែលពួកអ្នកមើលមិនឃើញ។
See all translations of this verse →
إِنَّهُۥ لَقَوْلُ رَسُولٍ كَرِيمٍ
Khmer Translation - Rowwad Translation Centerជាការពិតណាស់ វា(គម្ពីរគួរអាន) គឺជាបន្ទូល(របស់អល់ឡោះដែលសូត្រដោយ)អ្នកនាំសាររបស់ទ្រង់ដ៏មហាឧត្តុង្គឧត្តម។
See all translations of this verse →
وَمَا هُوَ بِقَوْلِ شَاعِرٍ قَلِيلًا مَّا تُؤْمِنُونَ
Khmer Translation - Rowwad Translation Centerហើយវាមិនមែនជាពាក្យពេចន៍របស់អ្នកកវីឡើយ។ តិចតួចបំផុត អ្វីដែលពួកអ្នកមានជំនឿ។
See all translations of this verse →
وَلَا بِقَوْلِ كَاهِنٍ قَلِيلًا مَّا تَذَكَّرُونَ
Khmer Translation - Rowwad Translation Centerហើយវាក៏មិនមែនជាពាក្យពេចន៍របស់គ្រូទាយនោះដែរ។ តិចតួចបំផុតអ្វីដែលពួកអ្នកត្រិះរិះពិចារណា។
See all translations of this verse →
تَنزِيلٌ مِّن رَّبِّ ٱلْعَٰلَمِينَ
Khmer Translation - Rowwad Translation Center(តែវា)ជាការបញ្ចុះមកពីព្រះជាម្ចាស់នៃពិភពទាំងឡាយ។
See all translations of this verse →
وَلَوْ تَقَوَّلَ عَلَيْنَا بَعْضَ ٱلْأَقَاوِيلِ
Khmer Translation - Rowwad Translation Centerបើសិនជាគេ(ព្យាការីមូហាំម៉ាត់)និយាយប្រឌិតមកលើយើងនូវពាក្យពេចន៍មួយចំនួន(ដែលយើងមិនបានមានបន្ទូល)
See all translations of this verse →
لَأَخَذْنَا مِنْهُ بِٱلْيَمِينِ
Khmer Translation - Rowwad Translation Centerយើងពិតជានឹងផ្ដន្ទាទោសគេដោយអានុភាព(របស់យើង)។
See all translations of this verse →
ثُمَّ لَقَطَعْنَا مِنْهُ ٱلْوَتِينَ
Khmer Translation - Rowwad Translation Centerបន្ទាប់មក យើងនឹងកាត់ផ្តាច់សរសៃឈាមបេះដូងរបស់គេ។
See all translations of this verse →
فَمَا مِنكُم مِّنْ أَحَدٍ عَنْهُ حَٰجِزِينَ
Khmer Translation - Rowwad Translation Centerគ្មាននរណាម្នាក់ក្នុងចំណោមពួកអ្នកអាចរារាំងរូបគេឱ្យរួចផុត(ពីទណ្ឌកម្មយើង)បានឡើយ។
See all translations of this verse →
وَإِنَّهُۥ لَتَذْكِرَةٌ لِّلْمُتَّقِينَ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺជាការដាស់រំឭកដល់បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)។
See all translations of this verse →
وَإِنَّا لَنَعْلَمُ أَنَّ مِنكُم مُّكَذِّبِينَ
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ យើងដឹងច្បាស់ថា ក្នុងចំណោមពួកអ្នក មានអ្នកដែលបដិសេធ(ចំពោះគម្ពីរគួរអាននេះ)។
See all translations of this verse →
وَإِنَّهُۥ لَحَسْرَةٌ عَلَى ٱلْكَٰفِرِينَ
Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ វា(ការបដិសេធនឹងគម្ពីរគួរអាន)ពិតជាវិប្បដិសារីមួយចំពោះពួកគ្មានជំនឿ។
See all translations of this verse →
وَإِنَّهُۥ لَحَقُّ ٱلْيَقِينِ
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺជាសេចក្តីពិតដ៏ច្បាស់លាស់បំផុត។
See all translations of this verse →
فَسَبِّحْ بِٱسْمِ رَبِّكَ ٱلْعَظِيمِ
Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកតម្កើងព្រះនាមនៃព្រះជាម្ចាស់របស់អ្នកដ៏មហាឧត្ដុង្គឧត្ដមចុះ។
See all translations of this verse →
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
→