caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Mulk الملك

30 វាក្យខណ្ឌ · ម៉ាកកah · revelation order 77

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ تَبَٰرَكَ ٱلَّذِى بِيَدِهِ ٱلْمُلْكُ وَهُوَ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ

Khmer Translation - Rowwad Translation Centerមហាពរជ័យ(អល់ឡោះជាម្ចាស់)ដែលអំណាចគ្រប់គ្រងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ទ្រង់(តែមួយគត់)។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

See all translations of this verse →

ٱلَّذِى خَلَقَ ٱلْمَوْتَ وَٱلْحَيَوٰةَ لِيَبْلُوَكُمْ أَيُّكُمْ أَحْسَنُ عَمَلًا وَهُوَ ٱلْعَزِيزُ ٱلْغَفُورُ

Khmer Translation - Rowwad Translation Center(ទ្រង់)ជាអ្នកដែលបានបង្កើតការស្លាប់ និងការរស់(មានជីវិត)ដើម្បីសាកល្បងពួកអ្នក ថាតើអ្នកណាក្នុងចំណោមពួកអ្នកដែលសាងទង្វើបានប្រសើរជាងគេ។ ហើយទ្រង់មហាខ្លាំងពូកែ មហាអភ័យទោស។

See all translations of this verse →

ٱلَّذِى خَلَقَ سَبْعَ سَمَٰوَٰتٍ طِبَاقًا مَّا تَرَىٰ فِى خَلْقِ ٱلرَّحْمَٰنِ مِن تَفَٰوُتٍ فَٱرْجِعِ ٱلْبَصَرَ هَلْ تَرَىٰ مِن فُطُورٍ

Khmer Translation - Rowwad Translation Center(ទ្រង់)ជាអ្នកដែលបានបង្កើតមេឃប្រាំពីរជាន់ត្រួតលើគ្នា។ អ្នកនឹងមិនឃើញថា នៅក្នុងការបង្កើតរបស់ព្រះជាម្ចាស់ដ៏មហាសប្បុរសនោះមានភាពឆ្គាំឆ្គងនោះឡើយ។ ហេតុនេះ ចូរអ្នកសម្លឹងមើល(ទៅកាន់មេឃ)ម្តងទៀត ថាតើ(អ្នកឃើញ)មានការប្រេះស្រាំដែរឬទេ?

See all translations of this verse →

ثُمَّ ٱرْجِعِ ٱلْبَصَرَ كَرَّتَيْنِ يَنقَلِبْ إِلَيْكَ ٱلْبَصَرُ خَاسِئًا وَهُوَ حَسِيرٌ

Khmer Translation - Rowwad Translation Centerបន្ទាប់មក ចូរអ្នកក្រឡេកមើលម្ដងហើយម្ដងទៀត ការសម្លឹងមើលនោះនឹងវិលត្រឡប់មកកាន់អ្នកវិញក្នុងសភាពអាម៉ាស់ ហើយវាមានភាពនឿយហត់បំផុត។

See all translations of this verse →

وَلَقَدْ زَيَّنَّا ٱلسَّمَآءَ ٱلدُّنْيَا بِمَصَٰبِيحَ وَجَعَلْنَٰهَا رُجُومًا لِّلشَّيَٰطِينِ وَأَعْتَدْنَا لَهُمْ عَذَابَ ٱلسَّعِيرِ

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានតុបតែងលម្អមេឃលោកិយដោយហ្វូងតារាជាច្រើន ហើយយើងបានបង្កើតពួកវាសម្រាប់គប់ពពួកស្ហៃតន(ដែលលួចស្តាប់ដំណឹងនៅលើមេឃ)។ ហើយយើងបានត្រៀមទុកសម្រាប់ពួកវានូវទណ្ឌកម្ម(ភ្លើងនរក)ដែលឆាបឆេះ។

See all translations of this verse →

وَلِلَّذِينَ كَفَرُوا۟ بِرَبِّهِمْ عَذَابُ جَهَنَّمَ وَبِئْسَ ٱلْمَصِيرُ

Khmer Translation - Rowwad Translation Centerហើយសម្រាប់ពួកដែលប្រឆាំងនឹងព្រះជាម្ចាស់របស់ពួកគេ គឺនឹងទទួលទណ្ឌកម្មនៃនរកជើហាន់ណាំ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

See all translations of this verse →

إِذَآ أُلْقُوا۟ فِيهَا سَمِعُوا۟ لَهَا شَهِيقًا وَهِىَ تَفُورُ

Khmer Translation - Rowwad Translation Centerនៅពេលដែលពួកគេត្រូវបានគេគ្រវែងចូលទៅក្នុងភ្លើងនរក ពួកគេបានឮសម្រែកមួយដ៏ខ្លាំងក្លាបំផុត ខណៈដែលវា(ភ្លើងនរក)កំពុងតែពុះកញ្ជ្រោលយ៉ាងខ្លាំង។

See all translations of this verse →

تَكَادُ تَمَيَّزُ مِنَ ٱلْغَيْظِ كُلَّمَآ أُلْقِىَ فِيهَا فَوْجٌ سَأَلَهُمْ خَزَنَتُهَآ أَلَمْ يَأْتِكُمْ نَذِيرٌ

Khmer Translation - Rowwad Translation Centerវា(ឋាននរក)ស្ទើរតែបែកខ្ចាត់ខ្ចាយព្រោះតែកំហឹង។ រាល់ពេលដែលក្រុមមួយត្រូវបានគេគ្រវែងចូលទៅក្នុងវា អ្នកដែលយាមឋាននរកបានសួរទៅកាន់ពួកគេថា៖ តើអ្នកដាស់តឿនព្រមានពុំបានមកដល់ពួកអ្នកទេឬ?

See all translations of this verse →

قَالُوا۟ بَلَىٰ قَدْ جَآءَنَا نَذِيرٌ فَكَذَّبْنَا وَقُلْنَا مَا نَزَّلَ ٱللَّهُ مِن شَىْءٍ إِنْ أَنتُمْ إِلَّا فِى ضَلَٰلٍ كَبِيرٍ

Khmer Translation - Rowwad Translation Centerពួកគេបានតបថា៖ ពិតមែនហើយ អ្នកដាស់តឿនព្រមានពិតជាបានមកដល់ពួកយើង តែពួកយើងបានបដិសេធ(ចំពោះគាត់)។ ហើយពួកយើងបាននិយាយថា៖ អល់ឡោះមិនបានបញ្ចុះអ្វីមួយនោះឡើយ។ ពួកអ្នកគ្មានអ្វីក្រៅពីស្ថិតក្នុងភាពវងេ្វងដ៏ធ្ងន់ធ្ងរនោះឡើយ។

See all translations of this verse →

وَقَالُوا۟ لَوْ كُنَّا نَسْمَعُ أَوْ نَعْقِلُ مَا كُنَّا فِىٓ أَصْحَٰبِ ٱلسَّعِيرِ

Khmer Translation - Rowwad Translation Centerហើយពួកគេបាននិយាយទៀតថា៖ បើសិនជាពួកយើងស្តាប់ ឬចេះគិតពិចារណា នោះពួកយើងក៏មិនស្ថិតក្នុងចំណោមពួកឋាននរកនោះដែរ។

See all translations of this verse →

فَٱعْتَرَفُوا۟ بِذَنۢبِهِمْ فَسُحْقًا لِّأَصْحَٰبِ ٱلسَّعِيرِ

Khmer Translation - Rowwad Translation Centerពេលនោះ ពួកគេបានទទួលស្គាល់ចំពោះបាបកម្មរបស់ខ្លួន។ ដូច្នេះ ការឃ្លាតឆ្ងាយ(ពីក្ដីមេត្ដាករុណារបស់អល់ឡោះ) គឺសម្រាប់ពួកឋាននរក។

See all translations of this verse →

إِنَّ ٱلَّذِينَ يَخْشَوْنَ رَبَّهُم بِٱلْغَيْبِ لَهُم مَّغْفِرَةٌ وَأَجْرٌ كَبِيرٌ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចព្រះជាម្ចាស់របស់ពួកគេក្នុងពេលស្ងាត់កំបាំង សម្រាប់ពួកគេនឹងទទួលបាននូវការអភ័យទោស និងផលបុណ្យយ៉ាងធំធេងបំផុត(ឋានសួគ៌)។

See all translations of this verse →

وَأَسِرُّوا۟ قَوْلَكُمْ أَوِ ٱجْهَرُوا۟ بِهِۦٓ إِنَّهُۥ عَلِيمٌۢ بِذَاتِ ٱلصُّدُورِ

Khmer Translation - Rowwad Translation Centerចូរពួកអ្នក(ឱមនុស្សលោក)លាក់បាំងសម្ដីរបស់ពួកអ្នក ឬបើកចំហវាចុះ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតនូវអ្វីដែលមាននៅក្នុងដួងចិត្ត។

See all translations of this verse →

أَلَا يَعْلَمُ مَنْ خَلَقَ وَهُوَ ٱللَّطِيفُ ٱلْخَبِيرُ

Khmer Translation - Rowwad Translation Centerតើអ្នកដែលបានបង្កើតនោះមិនបានដឹង(ពីសព្វភាវៈរបស់ទ្រង់)ទេឬ? ហើយទ្រង់មហាទន់ភ្លន់ មហាដឹងបំផុត។

See all translations of this verse →

هُوَ ٱلَّذِى جَعَلَ لَكُمُ ٱلْأَرْضَ ذَلُولًا فَٱمْشُوا۟ فِى مَنَاكِبِهَا وَكُلُوا۟ مِن رِّزْقِهِۦ وَإِلَيْهِ ٱلنُّشُورُ

Khmer Translation - Rowwad Translation Centerទ្រង់ជាអ្នកដែលបានបង្កើតផែនដីឱ្យមានភាពងាយស្រួលសម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកធ្វើដំណើរគ្រប់ទិសទីរបស់វា និងទទួលទានពីលាភសក្ការៈរបស់ទ្រង់ចុះ។ ហើយការបង្កើតឲ្យរស់ឡើងវិញ គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)។

See all translations of this verse →

ءَأَمِنتُم مَّن فِى ٱلسَّمَآءِ أَن يَخْسِفَ بِكُمُ ٱلْأَرْضَ فَإِذَا هِىَ تَمُورُ

Khmer Translation - Rowwad Translation Centerតើពួកអ្នកគិតថាមានសុវត្ថិភាពពីអ្នកដែលនៅលើមេឃក្នុងករណីដែលទ្រង់ធ្វើឱ្យផែនដីស្រូបយកពួកអ្នក ខណៈដែលវាញ័ររញ្ជួយនោះឬ?

See all translations of this verse →

أَمْ أَمِنتُم مَّن فِى ٱلسَّمَآءِ أَن يُرْسِلَ عَلَيْكُمْ حَاصِبًا فَسَتَعْلَمُونَ كَيْفَ نَذِيرِ

Khmer Translation - Rowwad Translation Centerឬមួយពួកអ្នកគិតថាមានសុវត្ថិភាពពីអ្នកដែលនៅលើមេឃ ក្នុងករណីដែលទ្រង់បញ្ជូនព្យុះដុំថ្មទៅលើពួកអ្នកនោះឬ? ពិតណាស់ ពួកអ្នកគង់តែនឹងដឹងថាតើការព្រមាននោះយ៉ាងដូចម្តេច។

See all translations of this verse →

وَلَقَدْ كَذَّبَ ٱلَّذِينَ مِن قَبْلِهِمْ فَكَيْفَ كَانَ نَكِيرِ

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ អ្នកជំនាន់មុនពួកគេ(ពួកមុស្ហរីគីន)បានបដិសេធ(នឹងអ្នកនាំសារទាំងឡាយរបស់ពួកគេ)។ ដូចនេះ តើការព្រមាន(របស់យើង)យ៉ាងដូចម្តេចដែរ?

See all translations of this verse →

أَوَلَمْ يَرَوْا۟ إِلَى ٱلطَّيْرِ فَوْقَهُمْ صَٰٓفَّٰتٍ وَيَقْبِضْنَ مَا يُمْسِكُهُنَّ إِلَّا ٱلرَّحْمَٰنُ إِنَّهُۥ بِكُلِّ شَىْءٍۭ بَصِيرٌ

Khmer Translation - Rowwad Translation Centerតើពួកទាំងនោះមិនបានសម្លឹងមើលទៅកាន់សត្វបក្សីដែល(ហើរ)ត្រដាងស្លាប និងក្តោបស្លាប(របស់វា)នៅពីលើពួកគេទេឬ? គ្មានអ្វីដែលអាចទ្រពួកវា(មិនឱ្យធ្លាក់)ក្រៅពីព្រះជាម្ចាស់ដ៏មហាសប្បុរសនោះឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាឃើញបំផុតនូវរាល់អ្វីៗទាំងអស់។

See all translations of this verse →

أَمَّنْ هَٰذَا ٱلَّذِى هُوَ جُندٌ لَّكُمْ يَنصُرُكُم مِّن دُونِ ٱلرَّحْمَٰنِ إِنِ ٱلْكَٰفِرُونَ إِلَّا فِى غُرُورٍ

Khmer Translation - Rowwad Translation Centerតើអ្នកណាជាកងទ័ពរបស់ពួកអ្នកដែលអាចជួយពួកអ្នកក្រៅពីព្រះជាម្ចាស់ដ៏មហាសប្បុរសនោះ? ពិតណាស់ ពួកគ្មានជំនឿគ្មានអ្វីក្រៅពីស្ថិតក្នុងការបោកបញ្ឆោត(របស់ស្ហៃតន)នោះឡើយ។

See all translations of this verse →

أَمَّنْ هَٰذَا ٱلَّذِى يَرْزُقُكُمْ إِنْ أَمْسَكَ رِزْقَهُۥ بَل لَّجُّوا۟ فِى عُتُوٍّ وَنُفُورٍ

Khmer Translation - Rowwad Translation Centerតើអ្នកណាដែលអាចផ្តល់លាភសក្ការៈដល់ពួកអ្នកបានទៅ ប្រសិនបើទ្រង់រារាំងលាភសក្ការៈរបស់ទ្រង់នោះ? ផ្ទុយទៅវិញ ពួកគេនៅតែបន្តស្ថិតនៅក្នុងភាពចចេសរឹងរូស និងក្រអឺតក្រទមដដែល។

See all translations of this verse →

أَفَمَن يَمْشِى مُكِبًّا عَلَىٰ وَجْهِهِۦٓ أَهْدَىٰٓ أَمَّن يَمْشِى سَوِيًّا عَلَىٰ صِرَٰطٍ مُّسْتَقِيمٍ

Khmer Translation - Rowwad Translation Centerដូចេ្នះ តើអ្នកដែលដើរឱនមុខរបស់ខ្លួនទទួលបានការចង្អុលបង្ហាញជាង ឬមួយអ្នកដែលដើរត្រង់លើមាគ៌ាដ៏ត្រឹមត្រូវនោះ(ទទួលបានការចង្អុលបង្ហាញជាង)?

See all translations of this verse →

قُلْ هُوَ ٱلَّذِىٓ أَنشَأَكُمْ وَجَعَلَ لَكُمُ ٱلسَّمْعَ وَٱلْأَبْصَٰرَ وَٱلْأَفْـِٔدَةَ قَلِيلًا مَّا تَشْكُرُونَ

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក ហើយទ្រង់បានបង្កើតឱ្យពួកអ្នកនូវសោត ចក្ខុ និងដួងចិត្ត។ អ្វីដែលពួកអ្នកដឹងគុណ គឺតិចតួចបំផុត។

See all translations of this verse →

قُلْ هُوَ ٱلَّذِى ذَرَأَكُمْ فِى ٱلْأَرْضِ وَإِلَيْهِ تُحْشَرُونَ

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកឲ្យរីកសុសសាយនៅលើផែនដី។ ហើយពួកអ្នកនឹងត្រូវគេប្រមូលផ្ដុំទៅកាន់ទ្រង់(តែមួយគត់)។

See all translations of this verse →

وَيَقُولُونَ مَتَىٰ هَٰذَا ٱلْوَعْدُ إِن كُنتُمْ صَٰدِقِينَ

Khmer Translation - Rowwad Translation Centerហើយពួកគេ(ពួកគ្មានជំនឿ)បាននិយាយថា៖ តើការសន្យានេះនឹងកើតឡើងនៅពេលណា ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ?

See all translations of this verse →

قُلْ إِنَّمَا ٱلْعِلْمُ عِندَ ٱللَّهِ وَإِنَّمَآ أَنَا۠ نَذِيرٌ مُّبِينٌ

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត ចំណេះដឹង(ពីថ្ងៃបរលោក) គឺនៅឯអល់ឡោះ។ ហើយតាមពិត រូបខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ម្នាក់ប៉ុណ្ណោះ។

See all translations of this verse →

فَلَمَّا رَأَوْهُ زُلْفَةً سِيٓـَٔتْ وُجُوهُ ٱلَّذِينَ كَفَرُوا۟ وَقِيلَ هَٰذَا ٱلَّذِى كُنتُم بِهِۦ تَدَّعُونَ

Khmer Translation - Rowwad Translation Centerដូច្នេះ នៅពេលដែលពួកគេបានឃើញវា(ទណ្ឌកម្ម)នៅជិតពួកគេ គឺធ្វើឲ្យទឹកមុខរបស់ពួកគ្មានជំនឿប្រែជាអាក្រក់ ហើយមានគេនិយាយ(ទៅកាន់ពួកគេ)ថា៖ នេះហើយជាអ្វីដែលពួកអ្នកធ្លាប់បានទាមទារសុំឱ្យវាឆាប់មកដល់នោះ។

See all translations of this verse →

قُلْ أَرَءَيْتُمْ إِنْ أَهْلَكَنِىَ ٱللَّهُ وَمَن مَّعِىَ أَوْ رَحِمَنَا فَمَن يُجِيرُ ٱلْكَٰفِرِينَ مِنْ عَذَابٍ أَلِيمٍ

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះទ្រង់ធ្វើឱ្យខ្ញុំនិងអ្នកដែលនៅជាមួយខ្ញុំស្លាប់ ឬក៏ទ្រង់អាណិតស្រលាញ់ពួកយើង ដូច្នេះ តើមានអ្នកណាដែលអាចការពារពួកគ្មានជំនឿពីទណ្ឌកម្មដ៏សែនឈឺចាប់បាននោះ?

See all translations of this verse →

قُلْ هُوَ ٱلرَّحْمَٰنُ ءَامَنَّا بِهِۦ وَعَلَيْهِ تَوَكَّلْنَا فَسَتَعْلَمُونَ مَنْ هُوَ فِى ضَلَٰلٍ مُّبِينٍ

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ទ្រង់ជាព្រះជាម្ចាស់ដ៏មហាសប្បុរស។ ពួកយើងមានជំនឿចំពោះទ្រង់ ហើយពួកយើងប្រគល់ការទុកចិត្ដចំពោះទ្រង់(តែមួយគត់)។ ហើយពួកអ្នកគង់តែនឹងដឹងថា តើអ្នកណាដែលស្ថិតក្នុងភាពវងេ្វងដ៏ច្បាស់លាស់នោះ?

See all translations of this verse →

قُلْ أَرَءَيْتُمْ إِنْ أَصْبَحَ مَآؤُكُمْ غَوْرًا فَمَن يَأْتِيكُم بِمَآءٍ مَّعِينٍۭ

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទឹកផឹករបស់ពួកអ្នកប្រែជារីងស្ងួតអស់ ដូច្នេះ តើមានអ្នកណាដែលអាចនាំប្រភពទឹកមកឱ្យពួកអ្នកវិញបាននោះ?

See all translations of this verse →

Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70