caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Kahf الكهف

110 វាក្យខណ្ឌ · ម៉ាកកah · revelation order 69

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ ٱلْحَمْدُ لِلَّهِ ٱلَّذِىٓ أَنزَلَ عَلَىٰ عَبْدِهِ ٱلْكِتَٰبَ وَلَمْ يَجْعَل لَّهُۥ عِوَجَا

Khmer Translation - Rowwad Translation Centerការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានបញ្ចុះនូវគម្ពីរ(គួរអាន)ទៅឲ្យខ្ញុំបម្រើរបស់ទ្រង់(ព្យាការីមូហាំម៉ាត់) ហើយទ្រង់មិនបានដាក់អ្វីមួយដែលធ្វើឱ្យវាមានភាពវៀចវេរនោះដែរ។

See all translations of this verse →

قَيِّمًا لِّيُنذِرَ بَأْسًا شَدِيدًا مِّن لَّدُنْهُ وَيُبَشِّرَ ٱلْمُؤْمِنِينَ ٱلَّذِينَ يَعْمَلُونَ ٱلصَّٰلِحَٰتِ أَنَّ لَهُمْ أَجْرًا حَسَنًا

Khmer Translation - Rowwad Translation Centerផ្ទុយទៅវិញ (ទ្រង់បានឲ្យវា)ប្រកបដោយភាពត្រឹមត្រូវ ដើម្បីដាស់តឿនព្រមានពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតពីអល់ឡោះ និង(ដើម្បី)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកមានជំនឿដែលបានសាងទង្វើកុសលថា៖ ពិតប្រាកដណាស់ សម្រាប់ពួកគេនឹងទទួលបាននូវការតបស្នងដ៏ប្រសើរបំផុត(ឋានសួគ៌)។

See all translations of this verse →

مَّٰكِثِينَ فِيهِ أَبَدًا

Khmer Translation - Rowwad Translation Centerពួកគេរស់នៅក្នុងវាជាអមតៈ។

See all translations of this verse →

وَيُنذِرَ ٱلَّذِينَ قَالُوا۟ ٱتَّخَذَ ٱللَّهُ وَلَدًا

Khmer Translation - Rowwad Translation Centerហើយវា(គម្ពីរគួរអាន)ជាការដាស់តឿនព្រមានដល់ពួកដែលនិយាយថា៖ អល់ឡោះជាម្ចាស់ទ្រង់មានបុត្រ។

See all translations of this verse →

مَّا لَهُم بِهِۦ مِنْ عِلْمٍ وَلَا لِـَٔابَآئِهِمْ كَبُرَتْ كَلِمَةً تَخْرُجُ مِنْ أَفْوَٰهِهِمْ إِن يَقُولُونَ إِلَّا كَذِبًا

Khmer Translation - Rowwad Translation Centerពួកគេ និងជីដូនជីតារបស់ពួកគេគ្មានចំណេះដឹងអ្វីឡើយអំពីរឿងនោះ។ ពាក្យសម្ដី(ចោទប្រកាន់)ដែលចេញពីមាត់របស់ពួកគេនោះ គឺធ្ងន់ធ្ងរបំផុត។ អ្វីដែលពួកគេនិយាយគ្មានអ្វីក្រៅពីពាក្យភូតកុហកនោះឡើយ។

See all translations of this verse →

فَلَعَلَّكَ بَٰخِعٌ نَّفْسَكَ عَلَىٰٓ ءَاثَٰرِهِمْ إِن لَّمْ يُؤْمِنُوا۟ بِهَٰذَا ٱلْحَدِيثِ أَسَفًا

Khmer Translation - Rowwad Translation Centerអ្នក(ព្យាការីមូហាំម៉ាត់)ប្រហែលជានឹងធ្វើឱ្យខ្លួនឯងវិនាសទៅហើយព្រោះតែទុក្ខព្រួយដោយសារតែងាកចេញរបស់ពួកគេដោយពួកគេមិនមានជំនឿចំពោះគម្ពីរគួរអាននេះ។

See all translations of this verse →

إِنَّا جَعَلْنَا مَا عَلَى ٱلْأَرْضِ زِينَةً لَّهَا لِنَبْلُوَهُمْ أَيُّهُمْ أَحْسَنُ عَمَلًا

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើងបានបង្កើតអ្វីៗដែលមាននៅលើផែនដីជាការលម្អសម្រាប់វា(ផែនដី) ដើម្បីយើងនឹងសាកល្បងពួកគេ(មនុស្សលោក) ថាតើអ្នកណាក្នុងចំណោមពួកគេដែលសាងទង្វើបានប្រសើរជាងគេ។

See all translations of this verse →

وَإِنَّا لَجَٰعِلُونَ مَا عَلَيْهَا صَعِيدًا جُرُزًا

Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ យើងនឹងធ្វើឱ្យអ្វីៗដែលមាននៅលើផែនដីទាំងអស់ក្លាយទៅជាដីដែលគ្មានរុក្ខជាតិអ្វីទាំងអស់។

See all translations of this verse →

أَمْ حَسِبْتَ أَنَّ أَصْحَٰبَ ٱلْكَهْفِ وَٱلرَّقِيمِ كَانُوا۟ مِنْ ءَايَٰتِنَا عَجَبًا

Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំគិតស្មានថា រឿងរ៉ាវរបស់ក្រុមដែលនៅក្នុងរូងភ្នំ និងសិលាចារិក(ដែលចារឈ្មោះពួកគេ) គឺស្ថិតក្នុងចំណោមសញ្ញាភស្តុតាងដ៏អស្ចារ្យរបស់យើងឱ្យសោះ។

See all translations of this verse →

إِذْ أَوَى ٱلْفِتْيَةُ إِلَى ٱلْكَهْفِ فَقَالُوا۟ رَبَّنَآ ءَاتِنَا مِن لَّدُنكَ رَحْمَةً وَهَيِّئْ لَنَا مِنْ أَمْرِنَا رَشَدًا

Khmer Translation - Rowwad Translation Center(ចូរអ្នកនឹកឃើញ) នៅពេលដែលយុវជនមួយក្រុមបានទៅជ្រកកោនក្នុងរូងភ្នំ ពេលនោះពួកគេបានបួងសួងថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាប្រទានឱ្យយើងខ្ញុំនូវក្ដីមេត្តាករុណាពីព្រះអង្គផង។ ហើយសូមព្រះអង្គមេត្តាសម្រួលដល់យើងខ្ញុំនូវកិច្ចការរបស់យើងខ្ញុំឆ្ពោះទៅកាន់មាគ៌ាត្រឹមត្រូវផងចុះ។

See all translations of this verse →

فَضَرَبْنَا عَلَىٰٓ ءَاذَانِهِمْ فِى ٱلْكَهْفِ سِنِينَ عَدَدًا

Khmer Translation - Rowwad Translation Centerពេលនោះ យើងក៏បានដាក់ឆ្នុកនៅលើត្រចៀករបស់ពួកគេ(ឱ្យពួកគេដេកលង់លក់)អស់រយៈពេលជាច្រើនឆ្នាំក្នុងរូងភ្នំ។

See all translations of this verse →

ثُمَّ بَعَثْنَٰهُمْ لِنَعْلَمَ أَىُّ ٱلْحِزْبَيْنِ أَحْصَىٰ لِمَا لَبِثُوٓا۟ أَمَدًا

Khmer Translation - Rowwad Translation Centerក្រោយមក យើងក៏បានឱ្យពួកគេភ្ញាក់ពីដំណេកវិញ ដើម្បីយើងដឹងថា តើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរដឹងច្បាស់ជាងគេពីថេរវេលានៃការស្នាក់នៅ(របស់ពួកគេក្នុងរូងភ្នំ)នោះ។

See all translations of this verse →

نَّحْنُ نَقُصُّ عَلَيْكَ نَبَأَهُم بِٱلْحَقِّ إِنَّهُمْ فِتْيَةٌ ءَامَنُوا۟ بِرَبِّهِمْ وَزِدْنَٰهُمْ هُدًى

Khmer Translation - Rowwad Translation Centerយើងនឹងប្រាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពីរឿងរ៉ាវរបស់ពួកគេយ៉ាងពិតប្រាកដ។ ពិតប្រាកដណាស់ ពួកគេគឺជាយុវជនដែលមានជំនឿលើព្រះជាម្ចាស់របស់ពួកគេ ហើយយើងក៏បានបន្ថែមឱ្យពួកគេនូវការចង្អុលបង្ហាញ។

See all translations of this verse →

وَرَبَطْنَا عَلَىٰ قُلُوبِهِمْ إِذْ قَامُوا۟ فَقَالُوا۟ رَبُّنَا رَبُّ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ لَن نَّدْعُوَا۟ مِن دُونِهِۦٓ إِلَٰهًا لَّقَدْ قُلْنَآ إِذًا شَطَطًا

Khmer Translation - Rowwad Translation Centerហើយយើងបានពង្រឹងដួងចិត្តរបស់ពួកគេ ខណៈដែលពួកគេបានក្រោកឈរ(នៅចំពោះមុខស្ដេចដែលគ្មានជំនឿ) ដោយពួកគេបាននិយាយថា៖ ព្រះជាម្ចាស់របស់ពួកយើង គឺជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី។ ពួកយើងមិនគោរពសក្ការៈចំពោះព្រះផ្សេងក្រៅពីទ្រង់ជាដាច់ខាត។ ជាការពិតណាស់ ប្រសិនបើពួកយើងនិយាយផ្សេងពីនេះ ពួកយើងពិតជាបាននិយាយប្រាសចាកពីការពិតជាមិនខាន។

See all translations of this verse →

هَٰٓؤُلَآءِ قَوْمُنَا ٱتَّخَذُوا۟ مِن دُونِهِۦٓ ءَالِهَةً لَّوْلَا يَأْتُونَ عَلَيْهِم بِسُلْطَٰنٍۭ بَيِّنٍ فَمَنْ أَظْلَمُ مِمَّنِ ٱفْتَرَىٰ عَلَى ٱللَّهِ كَذِبًا

Khmer Translation - Rowwad Translation Centerពួកទាំងនេះជាក្រុមរបស់ពួកយើងដែលពួកគេបានយកព្រះនានាមកគោរពសក្ការៈក្រៅពីអល់ឡោះជាម្ចាស់ ខណៈដែលពួកគេមិនមានភស្តុតាងច្បាស់លាស់ណាមួយដើម្បីបញ្ជាក់នោះឡើយ។ ជាការពិតណាស់ គ្មាននរណាដែលបំពានជាងអ្នកដែលប្រឌិតនូវពាក្យភូតកុហកទៅលើអល់ឡោះជាម្ចាស់នោះឡើយ។

See all translations of this verse →

وَإِذِ ٱعْتَزَلْتُمُوهُمْ وَمَا يَعْبُدُونَ إِلَّا ٱللَّهَ فَأْوُۥٓا۟ إِلَى ٱلْكَهْفِ يَنشُرْ لَكُمْ رَبُّكُم مِّن رَّحْمَتِهِۦ وَيُهَيِّئْ لَكُم مِّنْ أَمْرِكُم مِّرْفَقًا

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលពួកអ្នកបានដកខ្លួនចេញពីពួកគេ និងអ្វីដែលពួកគេគោរពសក្ការៈក្រៅពីអល់ឡោះនោះ ចូរពួកអ្នកទៅជ្រកកោនក្នុងរូងភ្នំចុះ នោះព្រះជាម្ចាស់របស់ពួកអ្នកនឹងប្រទានឱ្យពួកអ្នកនូវក្ដីមេត្តាករុណាអំពីទ្រង់។ ហើយទ្រង់នឹងសម្រួលដល់ពួកអ្នកនូវរាល់កិច្ចការរបស់ពួកអ្នកឲ្យទទួលបាននូវផលប្រយោជន៍។

See all translations of this verse →

وَتَرَى ٱلشَّمْسَ إِذَا طَلَعَت تَّزَٰوَرُ عَن كَهْفِهِمْ ذَاتَ ٱلْيَمِينِ وَإِذَا غَرَبَت تَّقْرِضُهُمْ ذَاتَ ٱلشِّمَالِ وَهُمْ فِى فَجْوَةٍ مِّنْهُ ذَٰلِكَ مِنْ ءَايَٰتِ ٱللَّهِ مَن يَهْدِ ٱللَّهُ فَهُوَ ٱلْمُهْتَدِ وَمَن يُضْلِلْ فَلَن تَجِدَ لَهُۥ وَلِيًّا مُّرْشِدًا

Khmer Translation - Rowwad Translation Centerហើយអ្នកនឹងឃើញព្រះអាទិត្យ នៅពេលដែលវារះ គឺវាបញ្ឆិតទៅខាងស្ដាំនៃរូងភ្នំរបស់ពួកគេ ហើយនៅពេលដែលវាលិច គឺវាបញ្ឆិតទៅខាងឆ្វេង(នៃរូងភ្នំ)។ ហើយពួកគេស្ថិតនៅកន្លែងដែលទូលាយនៃរូងភ្នំ។ នោះគឺស្ថិតក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះជាម្ចាស់។ ជនណាហើយដែលអល់ឡោះចង្អុលបង្ហាញ ពិតប្រាកដណាស់ គេជាអ្នកដែលទទួលបានការចង្អុលបង្ហាញយ៉ាងពិតប្រាកដ។ រីឯជនណាដែលទ្រង់ធ្វើឲ្យវង្វេងនោះ គឺអ្នកនឹងមិនឃើញមានអ្នកគាំពារណាដែលអាចចង្អុលបង្ហាញគេនោះឡើយ។

See all translations of this verse →

وَتَحْسَبُهُمْ أَيْقَاظًا وَهُمْ رُقُودٌ وَنُقَلِّبُهُمْ ذَاتَ ٱلْيَمِينِ وَذَاتَ ٱلشِّمَالِ وَكَلْبُهُم بَٰسِطٌ ذِرَاعَيْهِ بِٱلْوَصِيدِ لَوِ ٱطَّلَعْتَ عَلَيْهِمْ لَوَلَّيْتَ مِنْهُمْ فِرَارًا وَلَمُلِئْتَ مِنْهُمْ رُعْبًا

Khmer Translation - Rowwad Translation Centerហើយអ្នកគិតស្មានថា ពួកគេមិនគេងនោះឡើយ ខណៈដែល(ជាក់ស្តែង)ពួកគេកំពុងតែគេងលង់លក់។ ហើយយើងបានប្រែខ្លួនរបស់ពួកគេ ម្ដងទៅខាងស្ដាំ ម្ដងទៅខាងឆ្វេង។ ហើយឆ្កែរបស់ពួកគេដេកសណ្ដូកជើងមុខទាំងពីររបស់វានៅមាត់រូង។ ប្រសិនបើអ្នកឃើញពួកគេ អ្នកពិតជានឹងរត់បែរចេញពីពួកគេ ហើយវាច្បាស់ជាធ្វើឱ្យអ្នកពោរពេញទៅដោយភាពភ័យខ្លាចអំពីពួកគេជាមិនខាន។

See all translations of this verse →

وَكَذَٰلِكَ بَعَثْنَٰهُمْ لِيَتَسَآءَلُوا۟ بَيْنَهُمْ قَالَ قَآئِلٌ مِّنْهُمْ كَمْ لَبِثْتُمْ قَالُوا۟ لَبِثْنَا يَوْمًا أَوْ بَعْضَ يَوْمٍ قَالُوا۟ رَبُّكُمْ أَعْلَمُ بِمَا لَبِثْتُمْ فَٱبْعَثُوٓا۟ أَحَدَكُم بِوَرِقِكُمْ هَٰذِهِۦٓ إِلَى ٱلْمَدِينَةِ فَلْيَنظُرْ أَيُّهَآ أَزْكَىٰ طَعَامًا فَلْيَأْتِكُم بِرِزْقٍ مِّنْهُ وَلْيَتَلَطَّفْ وَلَا يُشْعِرَنَّ بِكُمْ أَحَدًا

Khmer Translation - Rowwad Translation Centerក៏ដូច្នោះដែរ យើងបានឱ្យពួកគេភ្ញាក់ពីដំណេកវិញ ដើម្បីឱ្យពួកគេសួរនាំគ្នាទៅវិញទៅមក។ ពេលនោះ ម្នាក់ក្នុងចំណោមពួកគេបានសួរថា៖ តើពួកអ្នកគេងលង់លក់អស់រយៈពេលប៉ុន្មានហើយ? ពួកគេបានឆ្លើយថា៖ ពួកយើងបានគេងលក់(នៅទីនេះ)អស់រយៈពេលមួយថ្ងៃ ឬកន្លះថ្ងៃ។ ហើយអ្នកខ្លះទៀតនិយាយថា៖ មានតែព្រះជាម្ចាស់របស់ពួកអ្នកប៉ុណ្ណោះដែលដឹងបំផុតពីរយៈពេលដែលពួកអ្នកបានគេងលង់លក់នោះ។ ដូច្នេះ ចូរពួកអ្នកបញ្ជូននរណាម្នាក់ក្នុងចំណោមពួកអ្នកឱ្យយកក្រដាសប្រាក់របស់ពួកអ្នកទាំងនេះទៅទីក្រុង ហើយឱ្យគេរកមើល ថាតើអ្នកណាដែលមានចំណីអាហារដែលល្អជាងគេ។ ហើយចូរឱ្យគេយកចំណីអាហារនោះមកឱ្យពួកអ្នក។ ហើយចូរឱ្យគេមានភាពទន់ភ្លន់ និងមិនត្រូវឱ្យនរណាម្នាក់ដឹងពីកន្លែងរបស់ពួកអ្នកឡើយ។

See all translations of this verse →

إِنَّهُمْ إِن يَظْهَرُوا۟ عَلَيْكُمْ يَرْجُمُوكُمْ أَوْ يُعِيدُوكُمْ فِى مِلَّتِهِمْ وَلَن تُفْلِحُوٓا۟ إِذًا أَبَدًا

Khmer Translation - Rowwad Translation Centerជាការពិតណាស់ ប្រសិនបើពួកគេដឹងពីកន្លែងពួកអ្នក នោះពួកគេប្រាកដជានឹងគប់សម្លាប់ពួកអ្នក ឬត្រឡប់ពួកអ្នកទៅកាន់សាសនារបស់ពួកគេវិញជាមិនខាន ហើយពួកអ្នកនឹងមិនទទួលជោគជ័យជារៀងរហូត។

See all translations of this verse →

وَكَذَٰلِكَ أَعْثَرْنَا عَلَيْهِمْ لِيَعْلَمُوٓا۟ أَنَّ وَعْدَ ٱللَّهِ حَقٌّ وَأَنَّ ٱلسَّاعَةَ لَا رَيْبَ فِيهَآ إِذْ يَتَنَٰزَعُونَ بَيْنَهُمْ أَمْرَهُمْ فَقَالُوا۟ ٱبْنُوا۟ عَلَيْهِم بُنْيَٰنًا رَّبُّهُمْ أَعْلَمُ بِهِمْ قَالَ ٱلَّذِينَ غَلَبُوا۟ عَلَىٰٓ أَمْرِهِمْ لَنَتَّخِذَنَّ عَلَيْهِم مَّسْجِدًا

Khmer Translation - Rowwad Translation Centerហើយក៏ដូច្នោះដែរ យើងបានលាតត្រដាងនូវរឿងរ៉ាវរបស់ពួកគេដល់អ្នកជំនាន់នោះដើម្បីឱ្យពួកគេដឹងថា៖ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត ហើយថ្ងៃបរលោក គឺ(នឹងមកដល់យ៉ាងពិតប្រាកដ)គ្មានការសង្ស័យចំពោះវាឡើយ។ នៅពេលដែលពួកគេបានខ្វែងគំនិតគ្នាពីរឿងរ៉ាវរបស់អ្នករូងភ្នំ ពេលនោះពួកគេបាននិយាយថា៖ ចូរពួកអ្នកសង់សំណង់មួយនៅលើមាត់រូងនោះចុះ។ ព្រះជាម្ចាស់របស់ពួកគេដឹងបំផុតអំពីពួកគេ។ ហើយអ្នកដែលមានឥទ្ធិពលលើកិច្ចការរបស់ពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងនឹងយកកន្លែងរបស់ពួកគេធ្វើជាម៉ាស្ជិទ(ទីគោរពសក្ការៈ)។

See all translations of this verse →

سَيَقُولُونَ ثَلَٰثَةٌ رَّابِعُهُمْ كَلْبُهُمْ وَيَقُولُونَ خَمْسَةٌ سَادِسُهُمْ كَلْبُهُمْ رَجْمًۢا بِٱلْغَيْبِ وَيَقُولُونَ سَبْعَةٌ وَثَامِنُهُمْ كَلْبُهُمْ قُل رَّبِّىٓ أَعْلَمُ بِعِدَّتِهِم مَّا يَعْلَمُهُمْ إِلَّا قَلِيلٌ فَلَا تُمَارِ فِيهِمْ إِلَّا مِرَآءً ظَٰهِرًا وَلَا تَسْتَفْتِ فِيهِم مِّنْهُمْ أَحَدًا

Khmer Translation - Rowwad Translation Centerពួកគេមួយចំនួននឹងនិយាយថា៖ ពួកគេ(អ្នកនៅក្នុងរូងភ្នំ) មានគ្នាបីនាក់ ទីបួនគឺឆ្កែរបស់ពួកគេ។ ហើយអ្នកខ្លះទៀតបាននិយាយថា៖ ពួកគេមានគ្នាប្រាំនាក់ ទីប្រាំមួយគឺឆ្កែរបស់ពួកគេ ដែលសុទ្ធតែជាការសន្និដ្ឋានមិនច្បាស់លាស់។ ហើយអ្នកខ្លះទៀតបាននិយាយថា៖ ពួកគេមានគ្នាប្រាំពីរនាក់ ទីប្រាំបីគឺឆ្កែរបស់ពួកគេ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ព្រះជាម្ចាស់របស់ខ្ញុំដឹងបំផុតពីចំនួនរបស់ពួកគេ។ គ្មានអ្នកណាម្នាក់ដឹងពី(ចំនួនពិតប្រាកដរបស់)ពួកគេឡើយ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។ ហេតុនេះ ចូរអ្នកកុំជជែកដេញដោលគ្នាពីរឿងរបស់ពួកគេ លើកលែងតែការដេញដោលដែលមាន(អំណះអំណាង)ច្បាស់លាស់។ ហើយចូរអ្នកកុំសួរនរណាម្នាក់ក្នុងចំណោមពួកគេ(ពួកអះលីគីតាប)អំពីរឿងរ៉ាវរបស់អ្នកដែលនៅក្នុងរូងភ្នំឡើយ។

See all translations of this verse →

وَلَا تَقُولَنَّ لِشَا۟ىْءٍ إِنِّى فَاعِلٌ ذَٰلِكَ غَدًا

Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំនិយាយពីបំណងអ្វីមួយថា៖ “ពិតណាស់ ខ្ញុំនឹងធ្វើរឿងនេះនៅថ្ងៃស្អែក” ឱ្យសោះ។

See all translations of this verse →

إِلَّآ أَن يَشَآءَ ٱللَّهُ وَٱذْكُر رَّبَّكَ إِذَا نَسِيتَ وَقُلْ عَسَىٰٓ أَن يَهْدِيَنِ رَبِّى لِأَقْرَبَ مِنْ هَٰذَا رَشَدًا

Khmer Translation - Rowwad Translation Centerលើកលែងតែអ្នកភ្ជាប់នឹងពាក្យ “អ៊ិនស្ហាអល់ឡោះ (ប្រសិនបើអល់ឡោះមានចេតនា)”។ ហើយចូរអ្នករឭកដល់ព្រះជាម្ចាស់របស់អ្នក ប្រសិនបើអ្នកភ្លេច។ ហើយចូរអ្នកពោលថា៖ សង្ឃឹមថាព្រះជាម្ចាស់របស់ខ្ញុំនឹងផ្តល់ការចង្អុលបង្ហាញដល់ខ្ញុំនូវមាគ៌ាដ៏ត្រឹមត្រូវដែលជិតជាងនេះទៅទៀត។

See all translations of this verse →

وَلَبِثُوا۟ فِى كَهْفِهِمْ ثَلَٰثَ مِا۟ئَةٍ سِنِينَ وَٱزْدَادُوا۟ تِسْعًا

Khmer Translation - Rowwad Translation Centerហើយពួកគេបានគេងលង់លក់នៅក្នុងរូងភ្នំរបស់ពួកគេអស់រយៈពេលបីរយប្រាំបួនឆ្នាំ។

See all translations of this verse →

قُلِ ٱللَّهُ أَعْلَمُ بِمَا لَبِثُوا۟ لَهُۥ غَيْبُ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ أَبْصِرْ بِهِۦ وَأَسْمِعْ مَا لَهُم مِّن دُونِهِۦ مِن وَلِىٍّ وَلَا يُشْرِكُ فِى حُكْمِهِۦٓ أَحَدًا

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវរយៈពេលដែលពួកគេបានគេងលង់លក់។ អាថ៌កំបាំងទាំងអស់ដែលនៅលើមេឃជាច្រើនជាន់និងនៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ទ្រង់មហាឃើញ និងមហាឮបំផុតចំពោះវា។ សម្រាប់ពួកគេគ្មានអ្នកគាំពារណាក្រៅពីទ្រង់ឡើយ ហើយទ្រង់ក៏គ្មាននរណាម្នាក់ជាដៃគូក្នុងការសម្រេចបទបញ្ញត្តិរបស់ទ្រង់ដែរ។

See all translations of this verse →

وَٱتْلُ مَآ أُوحِىَ إِلَيْكَ مِن كِتَابِ رَبِّكَ لَا مُبَدِّلَ لِكَلِمَٰتِهِۦ وَلَن تَجِدَ مِن دُونِهِۦ مُلْتَحَدًا

Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រនូវអ្វីដែលគេបានផ្ដល់ជាវ៉ាហ៊ីមកឱ្យអ្នកនៃគម្ពីរ(គួរអាន)ពីព្រះជាម្ចាស់របស់អ្នកចុះ។ គ្មាននរណាម្នាក់អាចប្ដូរពាក្យបន្ទូលរបស់ទ្រង់បានឡើយ។ ហើយអ្នកក៏មិនអាចស្វែងរកកន្លែងជ្រកកោនណាក្រៅពីទ្រង់នោះដែរ។

See all translations of this verse →

وَٱصْبِرْ نَفْسَكَ مَعَ ٱلَّذِينَ يَدْعُونَ رَبَّهُم بِٱلْغَدَوٰةِ وَٱلْعَشِىِّ يُرِيدُونَ وَجْهَهُۥ وَلَا تَعْدُ عَيْنَاكَ عَنْهُمْ تُرِيدُ زِينَةَ ٱلْحَيَوٰةِ ٱلدُّنْيَا وَلَا تُطِعْ مَنْ أَغْفَلْنَا قَلْبَهُۥ عَن ذِكْرِنَا وَٱتَّبَعَ هَوَىٰهُ وَكَانَ أَمْرُهُۥ فُرُطًا

Khmer Translation - Rowwad Translation Centerចូរអ្នកអត់ធ្មត់ដោយខ្លួនអ្នកផ្ទាល់ជាមួយនឹងអ្នកដែលបួងសួងទៅកាន់ព្រះជាម្ចាស់របស់ពួកគេទាំងព្រឹកទាំងល្ងាចដោយប្រាថ្នាចង់បានការពេញចិត្តពីទ្រង់។ ហើយចូរអ្នកកុំមើលរំលងពួកគេដោយចង់បានភាពលម្អនៃជីវិតលោកិយឱ្យសោះ។ ហើយអ្នកមិនត្រូវធ្វើតាមអ្នកដែលយើងបានធ្វើឱ្យចិត្តរបស់គេព្រងើយកន្តើយ(មិនយកចិត្តទុកដាក់)ចំពោះការរឭកមកចំពោះយើង ហើយដើរតាមទំនើងចិត្តរបស់ខ្លួននោះឡើយ។ ទង្វើរបស់គេបានក្លាយទៅជាអសារបង់ទៅហើយ។

See all translations of this verse →

وَقُلِ ٱلْحَقُّ مِن رَّبِّكُمْ فَمَن شَآءَ فَلْيُؤْمِن وَمَن شَآءَ فَلْيَكْفُرْ إِنَّآ أَعْتَدْنَا لِلظَّٰلِمِينَ نَارًا أَحَاطَ بِهِمْ سُرَادِقُهَا وَإِن يَسْتَغِيثُوا۟ يُغَاثُوا۟ بِمَآءٍ كَٱلْمُهْلِ يَشْوِى ٱلْوُجُوهَ بِئْسَ ٱلشَّرَابُ وَسَآءَتْ مُرْتَفَقًا

Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ សេចក្តីពិត គឺមកពីព្រះជាម្ចាស់របស់ពួកអ្នក។ ដូច្នេះ ជនណាដែលមានបំណង ចូរឱ្យគេមានជំនឿចុះ។ ជនណាដែលមានបំណង ចូរឱ្យគេប្រឆាំងចុះ។ ពិតប្រាកដណាស់ យើងបានត្រៀមទុកសម្រាប់ពួកដែលបំពាននូវភ្លើងនរកដែលជាជញ្ជាំងព័ទ្ធជុំវិញពួកគេ។ ហើយប្រសិនបើពួកគេសុំឱ្យគេផ្ដល់ទឹកឲ្យ គេនឹងផ្ដល់ទឹកឱ្យពួកគេនូវទឹកដែលប្រៀបដូចជាប្រេងកំពុងពុះ ដែលធ្វើឱ្យរលាកមុខ(របស់ពួកគេ)។ ជាគ្រឿងផឹកដ៏អាក្រក់បំផុត និងជាកន្លែងស្នាក់នៅដ៏អាក្រក់បំផុត។

See all translations of this verse →

إِنَّ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ إِنَّا لَا نُضِيعُ أَجْرَ مَنْ أَحْسَنَ عَمَلًا

Khmer Translation - Rowwad Translation Centerជាការពិតណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលនោះ ពិតប្រាកដណាស់ យើងនឹងមិនបំបាត់នូវផលបុណ្យរបស់អ្នកដែលបានសាងអំពើល្អឡើយ។

See all translations of this verse →

أُو۟لَٰٓئِكَ لَهُمْ جَنَّٰتُ عَدْنٍ تَجْرِى مِن تَحْتِهِمُ ٱلْأَنْهَٰرُ يُحَلَّوْنَ فِيهَا مِنْ أَسَاوِرَ مِن ذَهَبٍ وَيَلْبَسُونَ ثِيَابًا خُضْرًا مِّن سُندُسٍ وَإِسْتَبْرَقٍ مُّتَّكِـِٔينَ فِيهَا عَلَى ٱلْأَرَآئِكِ نِعْمَ ٱلثَّوَابُ وَحَسُنَتْ مُرْتَفَقًا

Khmer Translation - Rowwad Translation Centerអ្នកទាំងនោះ ពួកគេនឹងទទួលបាននូវឋានសួគ៌អាត់និនដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ នៅក្នុងឋានសួគ៌នោះ ពួកគេត្រូវបានតុបតែងលម្អដោយកងដៃធ្វើអំពីមាស និងស្លៀកសម្លៀកបំពាក់ពណ៌បៃតងធ្វើពីសូត្រម៉ដ្ឋខៃ និងសូត្រក្រាស់ដោយពួកគេផ្អែកខ្លួននៅលើគ្រែ(ដែលត្រូវបានតុបតែងយ៉ាងប្រណីត)។ ជាការតបស្នងដ៏ប្រសើរបំផុត និងជាកន្លែងស្នាក់នៅដ៏ល្អប្រពៃបំផុត។

See all translations of this verse →

وَٱضْرِبْ لَهُم مَّثَلًا رَّجُلَيْنِ جَعَلْنَا لِأَحَدِهِمَا جَنَّتَيْنِ مِنْ أَعْنَٰبٍ وَحَفَفْنَٰهُمَا بِنَخْلٍ وَجَعَلْنَا بَيْنَهُمَا زَرْعًا

Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកយកបុរសពីរនាក់មកធ្វើជាឧទាហរណ៍ដល់ពួកគេ។ ម្នាក់ក្នុងចំណោមពួកគេ យើងបានប្រទានឱ្យនូវចម្ការចំនួនពីរអំពីដើមទំពាំងបាយជូរ ហើយយើងបានធ្វើរបងព័ទ្ធជុំវិញចម្ការទាំងពីរនោះនឹងដើមល្មើ ព្រមទាំងធ្វើឱ្យមានដំណាំផ្សេងៗនៅក្នុងចន្លោះចម្ការទាំងពីរនោះទៀតផង។

See all translations of this verse →

كِلْتَا ٱلْجَنَّتَيْنِ ءَاتَتْ أُكُلَهَا وَلَمْ تَظْلِم مِّنْهُ شَيْـًٔا وَفَجَّرْنَا خِلَٰلَهُمَا نَهَرًا

Khmer Translation - Rowwad Translation Centerចម្ការនីមួយៗបានផ្ដល់នូវផលានុផលរបស់វា(យ៉ាងច្រើន)ដោយគ្មានខ្វះឡើយ។ ហើយយើងបានធ្វើឱ្យមានទន្លេមួយហូរកាត់នៅចន្លោះចម្ការទាំងពីរនោះផងដែរ។

See all translations of this verse →

وَكَانَ لَهُۥ ثَمَرٌ فَقَالَ لِصَٰحِبِهِۦ وَهُوَ يُحَاوِرُهُۥٓ أَنَا۠ أَكْثَرُ مِنكَ مَالًا وَأَعَزُّ نَفَرًا

Khmer Translation - Rowwad Translation Centerហើយម្ចាស់ចម្ការនោះមានផលានុផលផ្សេងទៀត។ ពេលនោះ គេបាននិយាយទៅកាន់មិត្តភក្តិរបស់ខ្លួនខណៈដែលគេទាំងពីរកំពុងសន្ទនាគ្នាថា៖ ខ្ញុំមានទ្រព្យសម្បត្តិច្រើនជាងអ្នក និងមានអ្នកខ្លាំងចាំជួយច្រើនជាងអ្នក។

See all translations of this verse →

وَدَخَلَ جَنَّتَهُۥ وَهُوَ ظَالِمٌ لِّنَفْسِهِۦ قَالَ مَآ أَظُنُّ أَن تَبِيدَ هَٰذِهِۦٓ أَبَدًا

Khmer Translation - Rowwad Translation Centerហើយបុរសនោះបានចូលទៅក្នុងចម្ការរបស់ខ្លួន ខណៈដែលរូបគេជាអ្នកបំពានលើខ្លួនឯង។ គេបាននិយាយថា៖ ខ្ញុំមិនគិតថា ចម្ការនេះនឹងត្រូវវិនាសអន្តរាយនោះឡើយ។

See all translations of this verse →

وَمَآ أَظُنُّ ٱلسَّاعَةَ قَآئِمَةً وَلَئِن رُّدِدتُّ إِلَىٰ رَبِّى لَأَجِدَنَّ خَيْرًا مِّنْهَا مُنقَلَبًا

Khmer Translation - Rowwad Translation Centerហើយខ្ញុំក៏មិនគិតថា ថ្ងៃបរលោកនឹងកើតឡើងនោះដែរ។ តែប្រសិនបើវាកើតឡើងមែន ហើយខ្ញុំនឹងត្រូវបានគេនាំត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ខ្ញុំវិញនោះ ខ្ញុំពិតជានឹងទទួលបាននូវកន្លែងវិលត្រឡប់មួយដែលល្អប្រសើរជាងចម្ការនេះទៅទៀត។

See all translations of this verse →

قَالَ لَهُۥ صَاحِبُهُۥ وَهُوَ يُحَاوِرُهُۥٓ أَكَفَرْتَ بِٱلَّذِى خَلَقَكَ مِن تُرَابٍ ثُمَّ مِن نُّطْفَةٍ ثُمَّ سَوَّىٰكَ رَجُلًا

Khmer Translation - Rowwad Translation Centerមិត្តភក្តិរបស់គេ(ដែលជាអ្នកមានជំនឿ)បានតបទៅកាន់គេវិញ ខណៈដែលគេទាំងពីរកំពុងសន្ទនាគ្នាថា៖ តើអ្នកប្រឆាំងនឹងអ្នកដែលបានបង្កើតរូបអ្នកអំពីដី បន្ទាប់មក អំពីទឹកកាម បន្ទាប់មកទៀត បានធ្វើឱ្យអ្នកមានរូបរាងជាមនុស្សនោះឬ?

See all translations of this verse →

لَّٰكِنَّا۠ هُوَ ٱللَّهُ رَبِّى وَلَآ أُشْرِكُ بِرَبِّىٓ أَحَدًا

Khmer Translation - Rowwad Translation Centerប៉ុន្តែចំពោះខ្ញុំវិញ ទ្រង់គឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ខ្ញុំ ហើយខ្ញុំនឹងមិនយកអ្នកណាម្នាក់មកធ្វើជាដៃគូរួមជាមួយព្រះជាម្ចាស់របស់ខ្ញុំឡើយ។

See all translations of this verse →

وَلَوْلَآ إِذْ دَخَلْتَ جَنَّتَكَ قُلْتَ مَا شَآءَ ٱللَّهُ لَا قُوَّةَ إِلَّا بِٱللَّهِ إِن تَرَنِ أَنَا۠ أَقَلَّ مِنكَ مَالًا وَوَلَدًا

Khmer Translation - Rowwad Translation Centerហេតុអ្វីបានជានៅពេលដែលអ្នកចូលទៅក្នុងចម្ការរបស់អ្នក អ្នកមិនសូត្រថា ៖ مَا شَاءَ اللهُ لَا قُوَّةَ إِلَّا بِاللهِ (អ្វីដែលអល់ឡោះមានចេតនា គឺគ្មានឥទ្ធិពលណាក្រៅពីអល់ឡោះឡើយ)? ទោះបីជាអ្នកឃើញថា រូបខ្ញុំមានទ្រព្យសម្បត្តិ និងកូនចៅតិចជាងអ្នកក៏ដោយ

See all translations of this verse →

فَعَسَىٰ رَبِّىٓ أَن يُؤْتِيَنِ خَيْرًا مِّن جَنَّتِكَ وَيُرْسِلَ عَلَيْهَا حُسْبَانًا مِّنَ ٱلسَّمَآءِ فَتُصْبِحَ صَعِيدًا زَلَقًا

Khmer Translation - Rowwad Translation Centerក៏ខ្ញុំសង្ឃឹមថា ព្រះជាម្ចាស់របស់ខ្ញុំនឹងប្រទានឲ្យខ្ញុំនូវអ្វីដែលល្អប្រសើរជាងចម្ការរបស់អ្នកទៅទៀត ហើយទ្រង់នឹងបញ្ជូនទណ្ឌកម្មពីលើមេឃទៅបំផ្លាញចម្ការរបស់អ្នក។ ពេលនោះ ចម្ការរបស់អ្នកនឹងក្លាយទៅជាដីដែលគ្មានរុក្ខជាតិ។

See all translations of this verse →

أَوْ يُصْبِحَ مَآؤُهَا غَوْرًا فَلَن تَسْتَطِيعَ لَهُۥ طَلَبًا

Khmer Translation - Rowwad Translation Centerឬក៏ទឹករបស់វាត្រូវបានស្រូបចូលទៅក្នុងដីអស់។ ពេលនោះ អ្នកមិនអាចយកទឹកនោះមក(ប្រើប្រាស់)វិញឡើយ។

See all translations of this verse →

وَأُحِيطَ بِثَمَرِهِۦ فَأَصْبَحَ يُقَلِّبُ كَفَّيْهِ عَلَىٰ مَآ أَنفَقَ فِيهَا وَهِىَ خَاوِيَةٌ عَلَىٰ عُرُوشِهَا وَيَقُولُ يَٰلَيْتَنِى لَمْ أُشْرِكْ بِرَبِّىٓ أَحَدًا

Khmer Translation - Rowwad Translation Centerហើយផលានុផលនៃចម្ការរបស់គេ(អ្នកគ្មានជំនឿ)ត្រូវបានបំផ្លាញខ្ទេចខ្ទី។ ពេលនោះ បុរសនោះបានទះដៃទាំងពីរ(ដោយការសោកស្ដាយ)ចំពោះអ្វីដែលគេបានចំណាយលើចម្ការនោះ ខណៈដែលទ្រើងរបស់វានោះបានដួលរលំខ្ទេចខ្ទីអស់ ហើយគេបាននិយាយថា៖ ឱអនិច្ចារូបខ្ញុំ! មិនគួរណាខ្ញុំយកអ្នកណាម្នាក់មកធ្វើជាដៃគូរួមជាមួយព្រះជាម្ចាស់របស់ខ្ញុំឡើយ។

See all translations of this verse →

وَلَمْ تَكُن لَّهُۥ فِئَةٌ يَنصُرُونَهُۥ مِن دُونِ ٱللَّهِ وَمَا كَانَ مُنتَصِرًا

Khmer Translation - Rowwad Translation Centerហើយសម្រាប់រូបគេ គ្មានក្រុមណាមួយដែលអាចជួយរូបគេក្រៅពីអល់ឡោះឡើយ ហើយរូបគេក៏មិនអាចរារាំង(ការបំផ្លាញចម្ការ)បាននោះដែរ។

See all translations of this verse →

هُنَالِكَ ٱلْوَلَٰيَةُ لِلَّهِ ٱلْحَقِّ هُوَ خَيْرٌ ثَوَابًا وَخَيْرٌ عُقْبًا

Khmer Translation - Rowwad Translation Centerនៅថ្ងៃនោះ សិទ្ធិអំណាចទាំងឡាយ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់ជាអ្នកប្រទានផលបុណ្យដ៏ប្រសើរបំផុត និងជាអ្នកប្រទាននូវលទ្ធផលចុងក្រោយដ៏ប្រសើរបំផុត។

See all translations of this verse →

وَٱضْرِبْ لَهُم مَّثَلَ ٱلْحَيَوٰةِ ٱلدُّنْيَا كَمَآءٍ أَنزَلْنَٰهُ مِنَ ٱلسَّمَآءِ فَٱخْتَلَطَ بِهِۦ نَبَاتُ ٱلْأَرْضِ فَأَصْبَحَ هَشِيمًا تَذْرُوهُ ٱلرِّيَٰحُ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَىْءٍ مُّقْتَدِرًا

Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកជាឧទាហរណ៍មួយសម្រាប់ពួកគេថា ជីវិតលោកិយ គឺប្រៀបដូចជាទឹកភ្លៀងដែលយើងបានបញ្ចុះវាពីលើមេឃ។ តាមរយៈទឹកភ្លៀងនោះ រុក្ខជាតិទាំងឡាយក៏បានដុះចេញមកចម្រុះគ្នា។ ក្រោយមក ដំណាំទាំងនោះក៏បានក្លាយជាក្រៀមស្វិត ហើយត្រូវបានខ្យល់បក់បោក(ទៅគ្រប់ទីកន្លែង)។ ហើយអល់ឡោះទ្រង់ជាអ្នកមានអានុភាពលើអ្វីៗទាំងអស់។

See all translations of this verse →

ٱلْمَالُ وَٱلْبَنُونَ زِينَةُ ٱلْحَيَوٰةِ ٱلدُّنْيَا وَٱلْبَٰقِيَٰتُ ٱلصَّٰلِحَٰتُ خَيْرٌ عِندَ رَبِّكَ ثَوَابًا وَخَيْرٌ أَمَلًا

Khmer Translation - Rowwad Translation Centerទ្រព្យសម្បត្តិនិងកូនចៅ គឺគ្រាន់តែជាគ្រឿងលម្អនៃជីវិតលោកិយប៉ុណ្ណោះ។ រីឯទង្វើកុសលដែលនៅឋិតឋេរជានិរន្តរ៍វិញ គឺជាផលបុណ្យដែលល្អប្រសើរនៅឯព្រះជាម្ចាស់របស់អ្នក និងជាក្តីសង្ឃឹមដ៏ប្រពៃ។

See all translations of this verse →

وَيَوْمَ نُسَيِّرُ ٱلْجِبَالَ وَتَرَى ٱلْأَرْضَ بَارِزَةً وَحَشَرْنَٰهُمْ فَلَمْ نُغَادِرْ مِنْهُمْ أَحَدًا

Khmer Translation - Rowwad Translation Center(ហើយចូរអ្នករំលឹក) នៅថ្ងៃដែលយើងនឹងធ្វើឱ្យភ្នំទាំងឡាយរសាត់(ចេញពីកន្លែងរបស់វា) ហើយអ្នកនឹងមើលឃើញផែនដីយ៉ាងច្បាស់។ ហើយយើងនឹងប្រមូលផ្ដុំពួកគេទាំងអស់ដោយមិនបន្សល់ទុកនរណាម្នាក់ក្នុងចំណោមពួកគេឡើយ។

See all translations of this verse →

وَعُرِضُوا۟ عَلَىٰ رَبِّكَ صَفًّا لَّقَدْ جِئْتُمُونَا كَمَا خَلَقْنَٰكُمْ أَوَّلَ مَرَّةٍۭ بَلْ زَعَمْتُمْ أَلَّن نَّجْعَلَ لَكُم مَّوْعِدًا

Khmer Translation - Rowwad Translation Centerហើយមនុស្សលោកទាំងអស់ត្រូវបានគេនាំមកបង្ហាញខ្លួនជាជួរៗនៅចំពោះមុខព្រះជាម្ចាស់របស់អ្នក។ (ទ្រង់បានមានបន្ទូលថា៖) ជាការពិតណាស់ ពួកអ្នកមកជួបយើង ដូចពេលដែលយើងបានបង្កើតពួកអ្នកកាលពីដំបូងដូច្នោះដែរ។ ផ្ទុយទៅវិញ ពួកអ្នកបានគិតថា យើងមិនបានកំណត់ពេលសន្យាសម្រាប់ពួកអ្នកនោះឡើយ។

See all translations of this verse →

وَوُضِعَ ٱلْكِتَٰبُ فَتَرَى ٱلْمُجْرِمِينَ مُشْفِقِينَ مِمَّا فِيهِ وَيَقُولُونَ يَٰوَيْلَتَنَا مَالِ هَٰذَا ٱلْكِتَٰبِ لَا يُغَادِرُ صَغِيرَةً وَلَا كَبِيرَةً إِلَّآ أَحْصَىٰهَا وَوَجَدُوا۟ مَا عَمِلُوا۟ حَاضِرًا وَلَا يَظْلِمُ رَبُّكَ أَحَدًا

Khmer Translation - Rowwad Translation Centerហើយសៀវភៅកំណត់ត្រាទង្វើត្រូវបានគេដាក់(បង្ហាញ)។ ពេលនោះ អ្នកនឹងឃើញពួកដែលប្រព្រឹត្តល្មើសទាំងឡាយមានការភ័យខ្លាចនូវអ្វីដែលមាននៅក្នុងវា(សៀវភៅកំណត់ត្រាទង្វើរបស់ពួកគេ) ហើយពួកគេនឹងនិយាយថា៖ ឱអនិច្ចាពួកយើង! តើនេះជាសៀវភៅកំណត់ហេតុអ្វីទៅបានជាវាមិនបាត់អ្វីសោះ មិនថាតូច មិនថាធំ លើកលែងតែវាបានកត់ត្រាទុកទាំងអស់ដូច្នោះ? ហើយពួកគេបានឃើញនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនៅចំពោះមុខ(ពួកគេ)។ ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបំពានលើនរណាម្នាក់ឡើយ។

See all translations of this verse →

وَإِذْ قُلْنَا لِلْمَلَٰٓئِكَةِ ٱسْجُدُوا۟ لِـَٔادَمَ فَسَجَدُوٓا۟ إِلَّآ إِبْلِيسَ كَانَ مِنَ ٱلْجِنِّ فَفَسَقَ عَنْ أَمْرِ رَبِّهِۦٓ أَفَتَتَّخِذُونَهُۥ وَذُرِّيَّتَهُۥٓ أَوْلِيَآءَ مِن دُونِى وَهُمْ لَكُمْ عَدُوٌّۢ بِئْسَ لِلظَّٰلِمِينَ بَدَلًا

Khmer Translation - Rowwad Translation Center(ហើយចូរអ្នករំលឹក) នៅពេលដែលយើងបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថា៖ ចូរពួកអ្នកក្រាបស៊ូជូតចំពោះព្យាការីអាហ្ទាំ។ ពេលនោះ ពួកគេទាំងអស់ក៏បានស៊ូជូត លើកលែងតែអ៊ីព្លិសប៉ុណ្ណោះដែលស្ថិតក្នុងចំណោមអម្បូរជិនដោយវាបានងាកចេញពីការប្រតិបត្តិតាមបទបញ្ជានៃព្រះជាម្ចាស់របស់វា។ ដូច្នេះ តើពួកអ្នក(ឱមនុស្សទាំងឡាយ)យកវា និងកូនចៅរបស់វាធ្វើជាអ្នកគាំពារក្រៅពីយើងឬ ខណៈដែលពួកវាគឺជាសត្រូវរបស់ពួកអ្នកនោះ? ការជំនួសបែបនេះ គឺអាក្រក់បំផុតសម្រាប់ពួកដែលបំពាន។

See all translations of this verse →

مَّآ أَشْهَدتُّهُمْ خَلْقَ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ وَلَا خَلْقَ أَنفُسِهِمْ وَمَا كُنتُ مُتَّخِذَ ٱلْمُضِلِّينَ عَضُدًا

Khmer Translation - Rowwad Translation Centerយើងមិនបានយកពួកវាធ្វើជាសាក្សីនៃការបង្កើតមេឃជាច្រើនជាន់និងផែនដី និងនៅក្នុងការបង្កើតពួកគេខ្លួនឯងនោះឡើយ។ ហើយយើងក៏មិនបានយកពួកដែលវង្វេងធ្វើជាជំនួយការនោះដែរ។

See all translations of this verse →

وَيَوْمَ يَقُولُ نَادُوا۟ شُرَكَآءِىَ ٱلَّذِينَ زَعَمْتُمْ فَدَعَوْهُمْ فَلَمْ يَسْتَجِيبُوا۟ لَهُمْ وَجَعَلْنَا بَيْنَهُم مَّوْبِقًا

Khmer Translation - Rowwad Translation Centerហើយ(ចូរអ្នករំឭក)នៅពេលដែលទ្រង់មានបន្ទូលថា៖ ចូរពួកអ្នកហៅដៃគូទាំងឡាយរបស់យើងដែលពួកអ្នកធ្លាប់បានអះអាងនោះមក។ ពេលនោះ ពួកគេក៏បានហៅពួកវា ប៉ុន្តែពួកវាមិនបានឆ្លើយតបចំពោះពួកគេនោះឡើយ។ ហើយយើងបានបង្កើតកន្លែងវិនាសអន្តរាយមួយរវាងពួកគេ។

See all translations of this verse →

وَرَءَا ٱلْمُجْرِمُونَ ٱلنَّارَ فَظَنُّوٓا۟ أَنَّهُم مُّوَاقِعُوهَا وَلَمْ يَجِدُوا۟ عَنْهَا مَصْرِفًا

Khmer Translation - Rowwad Translation Centerហើយពួកដែលប្រព្រឹត្តល្មើសទាំងឡាយបានឃើញភ្លើងនរក(ផ្ទាល់នឹងភ្នែក) ហើយពួកគេជឿជាក់ថា៖ ពិតប្រាកដណាស់ ពួកគេនឹងធ្លាក់ចូលទៅក្នុងវា ហើយពួកគេមិនមានកន្លែងណាដែលអាចគេចខ្លួនអំពីវាបានឡើយ។

See all translations of this verse →

وَلَقَدْ صَرَّفْنَا فِى هَٰذَا ٱلْقُرْءَانِ لِلنَّاسِ مِن كُلِّ مَثَلٍ وَكَانَ ٱلْإِنسَٰنُ أَكْثَرَ شَىْءٍ جَدَلًا

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានបកស្រាយបញ្ជាក់នៅក្នុងគម្ពីរគួរអាននេះនូវរាល់ឧទាហរណ៍ទាំងអស់សម្រាប់មនុស្សលោក។ ក៏ប៉ុន្តែមនុស្សលោក គឺជាភាវៈមួយដែលជជែកដេញដោលច្រើនជាងគេ។

See all translations of this verse →

وَمَا مَنَعَ ٱلنَّاسَ أَن يُؤْمِنُوٓا۟ إِذْ جَآءَهُمُ ٱلْهُدَىٰ وَيَسْتَغْفِرُوا۟ رَبَّهُمْ إِلَّآ أَن تَأْتِيَهُمْ سُنَّةُ ٱلْأَوَّلِينَ أَوْ يَأْتِيَهُمُ ٱلْعَذَابُ قُبُلًا

Khmer Translation - Rowwad Translation Centerហើយគ្មានអ្វីដែលរារាំងមនុស្សមិនឲ្យមានជំនឿនោះឡើយ ខណៈដែលការចង្អុលបង្ហាញបានមកដល់ពួកគេ និងរារាំងពួកគេមិនឲ្យសុំការអភ័យទោសពីព្រះជាម្ចាស់របស់ពួកគេនោះដែរ ក្រៅតែពីពួកគេទាមទារឲ្យក្រឹតក្រមរបស់អ្នកជំនាន់មុន(ការបំផ្លាញពួកទាំងនោះ)ធ្លាក់ទៅលើពួកគេ ឬនាំមកឲ្យពួកគេនូវទណ្ឌកម្មផ្ទាល់នឹងភ្នែក។

See all translations of this verse →

وَمَا نُرْسِلُ ٱلْمُرْسَلِينَ إِلَّا مُبَشِّرِينَ وَمُنذِرِينَ وَيُجَٰدِلُ ٱلَّذِينَ كَفَرُوا۟ بِٱلْبَٰطِلِ لِيُدْحِضُوا۟ بِهِ ٱلْحَقَّ وَٱتَّخَذُوٓا۟ ءَايَٰتِى وَمَآ أُنذِرُوا۟ هُزُوًا

Khmer Translation - Rowwad Translation Centerហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់នោះឡើយ លើកលែងតែជាអ្នកផ្ដល់ដំណឹងរីករាយ និងដាស់តឿនព្រមានប៉ុណ្ណោះ។ ហើយពួកគ្មានជំនឿបានជជែកដេញដោល(នឹងអ្នកនាំសារ)ដោយមិនត្រឹមត្រូវ ដើម្បីធ្វើឱ្យប្រការមិនត្រឹមត្រូវរបស់ពួកគេបំបាត់នូវប្រការត្រឹមត្រូវ។ ហើយពួកគេបានចាត់ទុកបណ្តាវាក្យខណ្ឌរបស់យើង(គម្ពីរគួរអាន) និងអ្វីដែលគេព្រមានបន្លាចពួកគេនោះ ជាការលេងសើចទៅវិញ។

See all translations of this verse →

وَمَنْ أَظْلَمُ مِمَّن ذُكِّرَ بِـَٔايَٰتِ رَبِّهِۦ فَأَعْرَضَ عَنْهَا وَنَسِىَ مَا قَدَّمَتْ يَدَاهُ إِنَّا جَعَلْنَا عَلَىٰ قُلُوبِهِمْ أَكِنَّةً أَن يَفْقَهُوهُ وَفِىٓ ءَاذَانِهِمْ وَقْرًا وَإِن تَدْعُهُمْ إِلَى ٱلْهُدَىٰ فَلَن يَهْتَدُوٓا۟ إِذًا أَبَدًا

Khmer Translation - Rowwad Translation Centerហើយគ្មាននរណាម្នាក់ដែលបំពានខ្លាំងជាងអ្នកដែលមានគេរំឭកនូវសញ្ញាភស្តុតាងទាំងឡាយនៃព្រះជាម្ចាស់របស់គេ តែគេបែរជាងាកចេញអំពីវា ហើយភ្លេចនូវអ្វីដែលដៃទាំងពីររបស់គេបានប្រព្រឹត្តនោះឡើយ។ ពិតប្រាកដណាស់ យើងបានដាក់គម្របនៅលើដួងចិត្តរបស់ពួកគេមិនឱ្យពួកគេយល់ពីវា(គម្ពីរគួរអាន) និងបានដាក់ឆ្នុកក្នុងត្រចៀករបស់ពួក(មិនឲ្យស្តាប់ឮ)។ ហើយប្រសិនបើអ្នកអំពាវនាវពួកគេទៅកាន់ការចង្អុលបង្ហាញក៏ដោយ ក៏ពួកគេមិនទទួលការចង្អុលបង្ហាញជាដាច់ខាត។

See all translations of this verse →

وَرَبُّكَ ٱلْغَفُورُ ذُو ٱلرَّحْمَةِ لَوْ يُؤَاخِذُهُم بِمَا كَسَبُوا۟ لَعَجَّلَ لَهُمُ ٱلْعَذَابَ بَل لَّهُم مَّوْعِدٌ لَّن يَجِدُوا۟ مِن دُونِهِۦ مَوْئِلًا

Khmer Translation - Rowwad Translation Centerហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) មហាអភ័យទោស និងមានក្ដីមេត្តាករុណាបំផុត។ ប្រសិនបើទ្រង់យកទោសពៃរ៍ពួកគេចំពោះអ្វីដែលពួកគេបានប្រព្រឹត្តនោះ ទ្រង់ប្រាកដជានឹងដាក់ទណ្ឌកម្មពួកគេភ្លាមៗ(ក្នុងលោកិយ)ជាមិនខាន។ ផ្ទុយទៅវិញ សម្រាប់ពួកគេ គឺមានពេលសន្យាជាក់លាក់ដោយពួកគេគ្មានកន្លែងជ្រកកោនណាក្រៅពីទ្រង់ឡើយ។

See all translations of this verse →

وَتِلْكَ ٱلْقُرَىٰٓ أَهْلَكْنَٰهُمْ لَمَّا ظَلَمُوا۟ وَجَعَلْنَا لِمَهْلِكِهِم مَّوْعِدًا

Khmer Translation - Rowwad Translation Centerហើយភូមិស្រុកទាំងនោះ យើងបានបំផ្លាញពួកគេនៅពេលដែលពួកគេបានបំពាន។ ហើយយើងបានកំណត់ពេលវេលាជាក់លាក់មួយដើម្បីបំផ្លាញពួកគេ។

See all translations of this verse →

وَإِذْ قَالَ مُوسَىٰ لِفَتَىٰهُ لَآ أَبْرَحُ حَتَّىٰٓ أَبْلُغَ مَجْمَعَ ٱلْبَحْرَيْنِ أَوْ أَمْضِىَ حُقُبًا

Khmer Translation - Rowwad Translation Centerហើយ(ចូរអ្នករំលឹក)នៅពេលដែលព្យាការីមូសាបាននិយាយទៅក្មេងបម្រើប្រុសរបស់គាត់ថា៖ ខ្ញុំនៅតែបន្តធ្វើដំណើររហូតទាល់តែខ្ញុំបានទៅដល់ចំណុចប្រសព្វនៃសមុទ្រពីរ ឬក៏ខ្ញុំត្រូវធ្វើដំណើរអស់រយៈពេលយ៉ាងយូរ(ទាល់តែខ្ញុំបានជួបនឹងខ្ញុំបម្រើរបស់អល់ឡោះដែលជាមនុស្សល្អម្នាក់នោះ)។

See all translations of this verse →

فَلَمَّا بَلَغَا مَجْمَعَ بَيْنِهِمَا نَسِيَا حُوتَهُمَا فَٱتَّخَذَ سَبِيلَهُۥ فِى ٱلْبَحْرِ سَرَبًا

Khmer Translation - Rowwad Translation Centerនៅពេលដែលគេទាំងពីរបានទៅដល់ចំណុចប្រសព្វនៃសមុទ្រពីរ គេទាំងពីរក៏បានភ្លេចត្រីរបស់ពួកគេ។ ពេលនោះ ត្រីក៏បានននៀលតាមផ្លូវរបស់វាចូលទៅក្នុងសមុទ្របាត់ទៅ។

See all translations of this verse →

فَلَمَّا جَاوَزَا قَالَ لِفَتَىٰهُ ءَاتِنَا غَدَآءَنَا لَقَدْ لَقِينَا مِن سَفَرِنَا هَٰذَا نَصَبًا

Khmer Translation - Rowwad Translation Centerហើយនៅពេលគេទាំងពីរបានឆ្លងផុតកន្លែងនោះ(ចំណុចប្រសព្វ) គាត់បានពោលទៅកាន់ក្មេងបម្រើប្រុសរបស់គាត់ថា៖ ចូរអ្នកយកអាហារថ្ងៃត្រង់មកឱ្យយើង។ ជាការពិតណាស់ យើងមានការនឿយហត់ជាខ្លាំងក្នុងការធ្វើដំណើររបស់យើងនេះ។

See all translations of this verse →

قَالَ أَرَءَيْتَ إِذْ أَوَيْنَآ إِلَى ٱلصَّخْرَةِ فَإِنِّى نَسِيتُ ٱلْحُوتَ وَمَآ أَنسَىٰنِيهُ إِلَّا ٱلشَّيْطَٰنُ أَنْ أَذْكُرَهُۥ وَٱتَّخَذَ سَبِيلَهُۥ فِى ٱلْبَحْرِ عَجَبًا

Khmer Translation - Rowwad Translation Centerក្មេងបម្រើនោះបានតបថា៖ តើអ្នកនឹកឃើញទេ នៅពេលដែលពួកយើងបានសម្រាកនៅក្បែរផ្ទាំងថ្មនោះ? ពិតប្រាកណាស់ ខ្ញុំបានភ្លេចត្រី(នៅទីនោះ) ហើយគ្មានអ្វីដែលធ្វើឱ្យខ្ញុំភ្លេចរំលឹកវា(ប្រាប់ដល់អ្នក) ក្រៅពីស្ហៃតននោះឡើយ។ ហើយត្រីនោះក៏បានននៀលតាមផ្លូវរបស់វាចូលទៅក្នុងសមុទ្រយ៉ាងចម្លែក។

See all translations of this verse →

قَالَ ذَٰلِكَ مَا كُنَّا نَبْغِ فَٱرْتَدَّا عَلَىٰٓ ءَاثَارِهِمَا قَصَصًا

Khmer Translation - Rowwad Translation Centerគាត់បានតបថា៖ នោះហើយជាអ្វី(កន្លែង)ដែលពួកយើងត្រូវស្វែងរក។ ពេលនោះ គេទាំងពីរក៏បានត្រឡប់ក្រោយតាមដានជើងរបស់គេទាំងពីរវិញ។

See all translations of this verse →

فَوَجَدَا عَبْدًا مِّنْ عِبَادِنَآ ءَاتَيْنَٰهُ رَحْمَةً مِّنْ عِندِنَا وَعَلَّمْنَٰهُ مِن لَّدُنَّا عِلْمًا

Khmer Translation - Rowwad Translation Centerពេលនោះ គេទាំងពីរក៏បានជួបនឹងខ្ញុំបម្រើមា្នក់ក្នុងចំណោមខ្ញុំបម្រើរបស់យើង(ព្យាការីខហ្ទៀរ)ដែលយើងបានប្រទានឲ្យគេនូវក្ដីមេត្តាករុណាពីយើង ហើយយើងបានបង្រៀនដល់គេនូវចំណេះដឹងអំពីយើង។

See all translations of this verse →

قَالَ لَهُۥ مُوسَىٰ هَلْ أَتَّبِعُكَ عَلَىٰٓ أَن تُعَلِّمَنِ مِمَّا عُلِّمْتَ رُشْدًا

Khmer Translation - Rowwad Translation Centerព្យាការីមូសាបានពោលទៅកាន់គាត់(ព្យាការីខហ្ទៀរ)៖ តើខ្ញុំអាចដើរតាមអ្នកដើម្បីឱ្យអ្នកបង្រៀនខ្ញុំអំពីចំណេះដឹងត្រឹមត្រូវដែលគេ(អល់ឡោះ)បានបង្រៀនដល់អ្នកដែរឬទេ?

See all translations of this verse →

قَالَ إِنَّكَ لَن تَسْتَطِيعَ مَعِىَ صَبْرًا

Khmer Translation - Rowwad Translation Centerគាត់បានតបថា៖ ពិតប្រាកដណាស់ អ្នកមិនអាចអត់ធ្មត់នៅជាមួយនឹងខ្ញុំបាននោះទេ។

See all translations of this verse →

وَكَيْفَ تَصْبِرُ عَلَىٰ مَا لَمْ تُحِطْ بِهِۦ خُبْرًا

Khmer Translation - Rowwad Translation Centerតើអ្នកអាចអត់ធ្មត់ទៅលើអ្វី(សកម្មភាព)ដែលអ្នកមិនដឹងពីមូលហេតុរបស់វាយ៉ាងដូចម្ដេច?!

See all translations of this verse →

قَالَ سَتَجِدُنِىٓ إِن شَآءَ ٱللَّهُ صَابِرًا وَلَآ أَعْصِى لَكَ أَمْرًا

Khmer Translation - Rowwad Translation Centerព្យាការីមូសាបានតបវិញថា៖ អ៊ិនស្ហាអល់ឡោះ(ប្រសិនបើអល់ឡោះមានចេតនា) អ្នកនឹងឃើញខ្ញុំជាអ្នកដែលអត់ធ្មត់។ ហើយខ្ញុំនឹងមិនធ្វើឲ្យខុសពីបទបញ្ជារបស់អ្នកនោះឡើយ។

See all translations of this verse →

قَالَ فَإِنِ ٱتَّبَعْتَنِى فَلَا تَسْـَٔلْنِى عَن شَىْءٍ حَتَّىٰٓ أُحْدِثَ لَكَ مِنْهُ ذِكْرًا

Khmer Translation - Rowwad Translation Centerគាត់តបថា៖ ដូច្នេះ ប្រសិនបើអ្នកដើរតាមខ្ញុំនោះ អ្នកមិនត្រូវសួរខ្ញុំអំពីអ្វីមួយ(ដែលអ្នកមិនពេញចិត្ត)ឡើយ រហូតទាល់តែខ្ញុំបញ្ជាក់ប្រាប់អ្នកពីមូលហេតុរបស់វា។

See all translations of this verse →

فَٱنطَلَقَا حَتَّىٰٓ إِذَا رَكِبَا فِى ٱلسَّفِينَةِ خَرَقَهَا قَالَ أَخَرَقْتَهَا لِتُغْرِقَ أَهْلَهَا لَقَدْ جِئْتَ شَيْـًٔا إِمْرًا

Khmer Translation - Rowwad Translation Centerពេលនោះគាត់ទាំងពីរក៏បានធ្វើដំណើរ។ លុះដល់ពេលដែលគាត់ទាំងពីរឡើងលើសំពៅ គាត់(ព្យាការីខហ្ទៀរ)ក៏បានទម្លុះសំពៅនោះ។ នៅពេលនោះ ព្យាការីមូសាក៏និយាយថា៖ តើអ្នកទម្លុះវាដើម្បីឱ្យម្ចាស់សំពៅនេះលិចលង់ឬ? ជាការពិតណាស់ អ្នកបានធ្វើនូវរឿងមួយដ៏អាក្រក់។

See all translations of this verse →

قَالَ أَلَمْ أَقُلْ إِنَّكَ لَن تَسْتَطِيعَ مَعِىَ صَبْرًا

Khmer Translation - Rowwad Translation Centerគាត់បានតបវិញថា៖ តើខ្ញុំមិនបានប្រាប់អ្នកទេឬថា ពិតប្រាកដណាស់ អ្នកនឹងមិនអាចអត់ធ្មត់នៅជាមួយខ្ញុំបានឡើយ?

See all translations of this verse →

قَالَ لَا تُؤَاخِذْنِى بِمَا نَسِيتُ وَلَا تُرْهِقْنِى مِنْ أَمْرِى عُسْرًا

Khmer Translation - Rowwad Translation Centerព្យាការីមូសាបានតបថា៖ សូមអ្នកកុំយកទោសពៃរ៍ខ្ញុំព្រោះតែការភ្លេចភ្លាំងរបស់ខ្ញុំ ហើយសូមអ្នកកុំធ្វើឲ្យខ្ញុំលំបាកចំពោះកិច្ចការរបស់ខ្ញុំ។

See all translations of this verse →

فَٱنطَلَقَا حَتَّىٰٓ إِذَا لَقِيَا غُلَٰمًا فَقَتَلَهُۥ قَالَ أَقَتَلْتَ نَفْسًا زَكِيَّةًۢ بِغَيْرِ نَفْسٍ لَّقَدْ جِئْتَ شَيْـًٔا نُّكْرًا

Khmer Translation - Rowwad Translation Centerពេលនោះ ពួកគាត់ទាំងពីរក៏បានបន្តដំណើរ(ទៅមុខទៀត)។ លុះនៅពេលដែលគាត់ទាំងពីរបានជួបនឹងក្មេងប្រុសម្នាក់ គាត់(ព្យាការីខហ្ទៀរ)ក៏បានសម្លាប់ក្មេងប្រុសនោះ។ ព្យាការីមូសាក៏បានសួរថា៖ តើអ្នកសម្លាប់ជីវិតស្អាតស្អំម្នាក់ដោយមិនត្រឹមត្រូវបែបនេះឬ?! ជាការពិតណាស់ អ្នកបានប្រព្រឹត្តនូវអំពើមួយដែលអាក្រក់បំផុត។

See all translations of this verse →

قَالَ أَلَمْ أَقُل لَّكَ إِنَّكَ لَن تَسْتَطِيعَ مَعِىَ صَبْرًا

Khmer Translation - Rowwad Translation Centerគាត់បានតបថា៖ តើខ្ញុំមិនបានប្រាប់អ្នកទេឬថា ពិតប្រាកដណាស់ អ្នកនឹងមិនអាចអត់ធ្មត់នៅជាមួយខ្ញុំបានឡើយ?

See all translations of this verse →

قَالَ إِن سَأَلْتُكَ عَن شَىْءٍۭ بَعْدَهَا فَلَا تُصَٰحِبْنِى قَدْ بَلَغْتَ مِن لَّدُنِّى عُذْرًا

Khmer Translation - Rowwad Translation Centerព្យាការីមូសាបានក៏បានតបថា៖ ប្រសិនបើខ្ញុំសួរម្ដងទៀតអំពីអ្វីមួយបន្ទាប់ពីនេះ សូមអ្នកកុំឲ្យខ្ញុំរួមដំណើរជាមួយអ្នកទៀតអី។ ពិតប្រាកដណាស់ អ្នកបានឈានដល់ការអធ្យាស្រ័យចុងក្រោយចំពោះខ្ញុំទៅហើយ។

See all translations of this verse →

فَٱنطَلَقَا حَتَّىٰٓ إِذَآ أَتَيَآ أَهْلَ قَرْيَةٍ ٱسْتَطْعَمَآ أَهْلَهَا فَأَبَوْا۟ أَن يُضَيِّفُوهُمَا فَوَجَدَا فِيهَا جِدَارًا يُرِيدُ أَن يَنقَضَّ فَأَقَامَهُۥ قَالَ لَوْ شِئْتَ لَتَّخَذْتَ عَلَيْهِ أَجْرًا

Khmer Translation - Rowwad Translation Centerពេលនោះ គាត់ទាំងពីរក៏បន្តដំណើរទៅមុខទៀត។ លុះដល់ពេលគាត់ទាំងពីរទៅដល់ភូមិមួយ គាត់ទាំងពីរបានសុំចំណីអាហារពីអ្នកភូមិនោះ តែពួកគេបានបដិសេធមិនទទួលពួកគាត់ទាំងពីរជាភ្ញៀវឡើយ។ ក្រោយមក គាត់ទាំងពីរបានឃើញជញ្ជាំងមួយនៅក្នុងភូមិជិតដួលរលំ គាត់(ព្យាការីខហ្ទៀរ)ក៏បានធ្វើឱ្យវាត្រង់ឡើងវិញ។ ព្យាការីមូសាក៏បានពោលថា៖ ប្រសិនបើអ្នកចង់ អ្នកអាចយកថ្លៃឈ្នួលចំពោះវាបាន។

See all translations of this verse →

قَالَ هَٰذَا فِرَاقُ بَيْنِى وَبَيْنِكَ سَأُنَبِّئُكَ بِتَأْوِيلِ مَا لَمْ تَسْتَطِع عَّلَيْهِ صَبْرًا

Khmer Translation - Rowwad Translation Centerគាត់ក៏តបវិញថា៖ នេះជាការបែកគ្នារវាងខ្ញុំ និងអ្នកហើយ។ ខ្ញុំនឹងបកស្រាយប្រាប់អ្នកនូវអ្វីដែលអ្នកមិនអាចអត់ធ្មត់ចំពោះវាបាននោះ។

See all translations of this verse →

أَمَّا ٱلسَّفِينَةُ فَكَانَتْ لِمَسَٰكِينَ يَعْمَلُونَ فِى ٱلْبَحْرِ فَأَرَدتُّ أَنْ أَعِيبَهَا وَكَانَ وَرَآءَهُم مَّلِكٌ يَأْخُذُ كُلَّ سَفِينَةٍ غَصْبًا

Khmer Translation - Rowwad Translation Centerចំពោះរឿងសំពៅ ពិតណាស់ វាជាកម្មសិទ្ធិរបស់អ្នកក្រដែលប្រកបរបរនៅលើផ្ទៃសមុទ្រ ហើយខ្ញុំមានចេតនាធ្វើឱ្យវាខូចខាត ព្រោះនៅខាងមុខ គឺមានស្ដេចមួយអង្គដែលនឹងរឹបអូសយកទាំងបង្ខំនូវរាល់សំពៅទាំងឡាយណាដែលល្អៗ។

See all translations of this verse →

وَأَمَّا ٱلْغُلَٰمُ فَكَانَ أَبَوَاهُ مُؤْمِنَيْنِ فَخَشِينَآ أَن يُرْهِقَهُمَا طُغْيَٰنًا وَكُفْرًا

Khmer Translation - Rowwad Translation Centerរីឯរឿងក្មេងប្រុសវិញ គឺឪពុកម្ដាយរបស់គេជាអ្នកដែលមានជំនឿ ហើយយើងខ្លាចពេលគេធំឡើង គេនឹងអូសទាញឪពុកម្ដាយរបស់គេឱ្យធ្លាក់ទៅក្នុងការបំពាន និងភាពគ្មានជំនឿ។

See all translations of this verse →

فَأَرَدْنَآ أَن يُبْدِلَهُمَا رَبُّهُمَا خَيْرًا مِّنْهُ زَكَوٰةً وَأَقْرَبَ رُحْمًا

Khmer Translation - Rowwad Translation Centerហើយយើងចង់ឱ្យព្រះជាម្ចាស់របស់គេទាំងពីរផ្លាស់ប្ដូរឱ្យគេទាំងពីរ(ដោយបង្កើត)នូវកូនម្នាក់ផ្សេងទៀតដែលល្អបរិសុទ្ធ និងជាទីស្រឡាញ់(ចំពោះគេទាំងពីរ)ជាងកូននោះ។

See all translations of this verse →

وَأَمَّا ٱلْجِدَارُ فَكَانَ لِغُلَٰمَيْنِ يَتِيمَيْنِ فِى ٱلْمَدِينَةِ وَكَانَ تَحْتَهُۥ كَنزٌ لَّهُمَا وَكَانَ أَبُوهُمَا صَٰلِحًا فَأَرَادَ رَبُّكَ أَن يَبْلُغَآ أَشُدَّهُمَا وَيَسْتَخْرِجَا كَنزَهُمَا رَحْمَةً مِّن رَّبِّكَ وَمَا فَعَلْتُهُۥ عَنْ أَمْرِى ذَٰلِكَ تَأْوِيلُ مَا لَمْ تَسْطِع عَّلَيْهِ صَبْرًا

Khmer Translation - Rowwad Translation Centerចំណែកឯជញ្ជាំងវិញ ពិតណាស់វាជាកម្មសិទ្ធិរបស់ក្មេងកំព្រាពីរនាក់រស់នៅក្នុងទីក្រុង។ នៅពីក្រោមជញ្ជាំងនោះ គឺមានកំណប់ទ្រព្យរបស់គេទាំងពីរ ហើយឪពុករបស់ក្មេងប្រុសទាំងពីរនេះទៀតសោត គឺជាមនុស្សល្អ។ ដូចនេះ ព្រះជាម្ចាស់របស់អ្នក(ឱព្យាការីមូសា)មានបំណងចង់ឱ្យពេលដែលគេទាំងពីរពេញវ័យ ទ្រង់នឹងបញ្ចេញឲ្យគេទាំងពីរនូវកំណប់ទ្រព្យនោះ ជាក្ដីមេត្តាករុណាពីព្រះជាម្ចាស់របស់អ្នក។ ហើយខ្ញុំមិនបានធ្វើវាតាមតែទំនើងចិត្តរបស់ខ្ញុំឡើយ។ នោះហើយគឺជាការបកស្រាយចំពោះអ្វីដែលអ្នកមិនអាចអត់ធ្មត់ចំពោះវាបាននោះ។

See all translations of this verse →

وَيَسْـَٔلُونَكَ عَن ذِى ٱلْقَرْنَيْنِ قُلْ سَأَتْلُوا۟ عَلَيْكُم مِّنْهُ ذِكْرًا

Khmer Translation - Rowwad Translation Centerហើយពួកគេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីហ្ស៊ុលករណែន។ ចូរអ្នកពោលថា៖ ខ្ញុំនឹងនិទានរឿងរបស់គេមួយផ្នែកប្រាប់ដល់ពួកអ្នកដើម្បីជាការរំលឹក។

See all translations of this verse →

إِنَّا مَكَّنَّا لَهُۥ فِى ٱلْأَرْضِ وَءَاتَيْنَٰهُ مِن كُلِّ شَىْءٍ سَبَبًا

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើង(អល់ឡោះ)បានប្រទានដល់គេនូវអំណាចគ្រប់គ្រងនៅលើផែនដី ហើយយើងបានផ្ដល់ដល់គេនូវមាគ៌ាមួយចំពោះអ្វីៗគ្រប់យ៉ាង(ដើម្បីសម្រេចគោលដៅ)។

See all translations of this verse →

فَأَتْبَعَ سَبَبًا

Khmer Translation - Rowwad Translation Centerហើយគេក៏បានដើរតាមមាគ៌ា(ដែលយើងបានផ្តល់ឲ្យនោះ)។

See all translations of this verse →

حَتَّىٰٓ إِذَا بَلَغَ مَغْرِبَ ٱلشَّمْسِ وَجَدَهَا تَغْرُبُ فِى عَيْنٍ حَمِئَةٍ وَوَجَدَ عِندَهَا قَوْمًا قُلْنَا يَٰذَا ٱلْقَرْنَيْنِ إِمَّآ أَن تُعَذِّبَ وَإِمَّآ أَن تَتَّخِذَ فِيهِمْ حُسْنًا

Khmer Translation - Rowwad Translation Centerលុះនៅពេលដែលគេបានទៅដល់កន្លែងព្រះអាទិត្យលិច គេក៏បានឃើញវាលិចទៅក្នុងប្រភពទឹកក្តៅដែលមានភក់ខ្មៅ ហើយគេបានឃើញមនុស្ស(គ្មានជំនឿ)មួយក្រុមនៅទីនោះ។ យើងបានមានបន្ទូលថា៖ ឱហ្ស៊ុលករណែន! អ្នកអាចដាក់ទណ្ឌកម្មពួកគេ ឬក៏អ្នកអាចធ្វើល្អចំពោះពួកគេ។

See all translations of this verse →

قَالَ أَمَّا مَن ظَلَمَ فَسَوْفَ نُعَذِّبُهُۥ ثُمَّ يُرَدُّ إِلَىٰ رَبِّهِۦ فَيُعَذِّبُهُۥ عَذَابًا نُّكْرًا

Khmer Translation - Rowwad Translation Centerគាត់បានតបថា៖ ចំពោះជនណាដែលបំពាន ខ្ញុំនឹងដាក់ទណ្ឌកម្មចំពោះរូបគេ។ ក្រោយមក រូបគេនឹងត្រូវគេនាំត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់គេវិញ។ ពេលនោះ ទ្រង់នឹងដាក់ទណ្ឌកម្មចំពោះរូបគេនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។

See all translations of this verse →

وَأَمَّا مَنْ ءَامَنَ وَعَمِلَ صَٰلِحًا فَلَهُۥ جَزَآءً ٱلْحُسْنَىٰ وَسَنَقُولُ لَهُۥ مِنْ أَمْرِنَا يُسْرًا

Khmer Translation - Rowwad Translation Centerរីឯជនណាដែលមានជំនឿ និងបានសាងទង្វើកុសលនោះ សម្រាប់គេនឹងទទួលបាននូវការតបស្នងដ៏ប្រសើរ(ឋានសួគ៌) ហើយខ្ញុំនឹងនិយាយទៅកាន់គេនូវពាក្យសម្ដីដែលទន់ភ្លន់។

See all translations of this verse →

ثُمَّ أَتْبَعَ سَبَبًا

Khmer Translation - Rowwad Translation Centerបន្ទាប់មក គេក៏បានដើរតាមមាគ៌ាមួយផ្សេងទៀត។

See all translations of this verse →

حَتَّىٰٓ إِذَا بَلَغَ مَطْلِعَ ٱلشَّمْسِ وَجَدَهَا تَطْلُعُ عَلَىٰ قَوْمٍ لَّمْ نَجْعَل لَّهُم مِّن دُونِهَا سِتْرًا

Khmer Translation - Rowwad Translation Centerលុះដល់ពេលដែលគេបានទៅដល់កន្លែងដែលថ្ងៃរះ គេក៏បានឃើញវារះទៅលើក្រុមមួយដែលយើង(អល់ឡោះ)មិនបានផ្ដល់អ្វីដល់ពួកគេដែលអាចបិទបាំងពីកម្ដៅថ្ងៃឡើយ។

See all translations of this verse →

كَذَٰلِكَ وَقَدْ أَحَطْنَا بِمَا لَدَيْهِ خُبْرًا

Khmer Translation - Rowwad Translation Centerគឺដូច្នោះឯង។ ជាការពិតណាស់ ចំណេះដឹងរបស់យើង(អល់ឡោះ) ពិតជាបានដឹងជ្រួតជ្រាបចំពោះអ្វីដែលគេ(ហ្ស៊ុលករណែន)មាន។

See all translations of this verse →

ثُمَّ أَتْبَعَ سَبَبًا

Khmer Translation - Rowwad Translation Centerបន្ទាប់មកទៀត គេក៏បានដើរតាមមាគ៌ាមួយផ្សេងទៀត។

See all translations of this verse →

حَتَّىٰٓ إِذَا بَلَغَ بَيْنَ ٱلسَّدَّيْنِ وَجَدَ مِن دُونِهِمَا قَوْمًا لَّا يَكَادُونَ يَفْقَهُونَ قَوْلًا

Khmer Translation - Rowwad Translation Centerលុះនៅពេលដែលគេបានទៅដល់ចន្លោះភ្នំទាំងពីរ គេក៏បានប្រទះឃើញមនុស្សមួយក្រុមនៅចន្លោះភ្នំទាំងពីរនោះដែលពួកគេស្ទើរតែមិនយល់នូវពាក្យសម្ដី(របស់អ្នកដទៃ)ឡើយ។

See all translations of this verse →

قَالُوا۟ يَٰذَا ٱلْقَرْنَيْنِ إِنَّ يَأْجُوجَ وَمَأْجُوجَ مُفْسِدُونَ فِى ٱلْأَرْضِ فَهَلْ نَجْعَلُ لَكَ خَرْجًا عَلَىٰٓ أَن تَجْعَلَ بَيْنَنَا وَبَيْنَهُمْ سَدًّا

Khmer Translation - Rowwad Translation Centerពួកគេបាននិយាយថា៖ ឱហ្ស៊ុលករណែន! ពិតប្រាកដណាស់ យ៉ាក់ជូចនិងម៉ាក់ជូច គឺជាពួកដែលបង្កវិនាសកម្មនៅលើផែនដី។ ហេតុនេះ តើពួកយើងអាចផ្ដល់ថ្លៃឈ្នួលដល់អ្នកដើម្បីឱ្យអ្នកសាងសង់របាំងការពាររវាងពួកយើងនិងពួកវាបានដែរឬទេ?

See all translations of this verse →

قَالَ مَا مَكَّنِّى فِيهِ رَبِّى خَيْرٌ فَأَعِينُونِى بِقُوَّةٍ أَجْعَلْ بَيْنَكُمْ وَبَيْنَهُمْ رَدْمًا

Khmer Translation - Rowwad Translation Centerគាត់ក៏បានតបថា៖ អ្វីដែលព្រះជាម្ចាស់របស់ខ្ញុំបានប្រទានឱ្យខ្ញុំ គឺប្រសើរជាងនោះទៅទៀត។ ដូច្នេះ សូមពួកអ្នកជួយខ្ញុំដោយកម្លាំងដើម្បីខ្ញុំនឹងសាងសង់របាំងការពាររវាងពួកអ្នក និងពួកវា។

See all translations of this verse →

ءَاتُونِى زُبَرَ ٱلْحَدِيدِ حَتَّىٰٓ إِذَا سَاوَىٰ بَيْنَ ٱلصَّدَفَيْنِ قَالَ ٱنفُخُوا۟ حَتَّىٰٓ إِذَا جَعَلَهُۥ نَارًا قَالَ ءَاتُونِىٓ أُفْرِغْ عَلَيْهِ قِطْرًا

Khmer Translation - Rowwad Translation Centerចូរពួកអ្នកយកដែកមួយបន្ទះៗមកឱ្យខ្ញុំ។ លុះដល់ពេលដែលវាពេញនៅចន្លោះភ្នំទាំងពីរហើយ គាត់ក៏និយាយថា៖ ចូរពួកអ្នកដុតភ្លើង(ទៅលើបន្ទះដែកទាំងនោះ)ចុះ។ លុះដល់ពេលដែលបន្ទះដែកទាំងនោះឡើង(ក្រហម)ដូចភ្លើង គាត់ក៏បាននិយាយថា៖ ចូរពួកអ្នកយកទង់ដែងរលាយមកឱ្យខ្ញុំ។ ខ្ញុំនឹងចាក់ពីលើវា។

See all translations of this verse →

فَمَا ٱسْطَٰعُوٓا۟ أَن يَظْهَرُوهُ وَمَا ٱسْتَطَٰعُوا۟ لَهُۥ نَقْبًا

Khmer Translation - Rowwad Translation Centerធ្វើដូច្នោះ ពួកវានឹងមិនអាចឡើងឆ្លងកាត់ជញ្ជាំងបានទេ ហើយពួកវាក៏មិនអាចទម្លុះវា(ពីខាងក្រោម)បាននោះដែរ។

See all translations of this verse →

قَالَ هَٰذَا رَحْمَةٌ مِّن رَّبِّى فَإِذَا جَآءَ وَعْدُ رَبِّى جَعَلَهُۥ دَكَّآءَ وَكَانَ وَعْدُ رَبِّى حَقًّا

Khmer Translation - Rowwad Translation Centerគាត់បានបន្តថា៖ នេះជាក្ដីមេត្តាករុណាពីព្រះជាម្ចាស់របស់ខ្ញុំ។ តែនៅពេលដែលការសន្យានៃព្រះជាម្ចាស់របស់ខ្ញុំបានមកដល់ ទ្រង់នឹងធ្វើឲ្យវា(ជញ្ជាំងដែក)រាបស្មើដល់ដីវិញ។ ហើយការសន្យានៃព្រះជាម្ចាស់របស់ខ្ញុំ គឺជាការពិត។

See all translations of this verse →

وَتَرَكْنَا بَعْضَهُمْ يَوْمَئِذٍ يَمُوجُ فِى بَعْضٍ وَنُفِخَ فِى ٱلصُّورِ فَجَمَعْنَٰهُمْ جَمْعًا

Khmer Translation - Rowwad Translation Centerហើយយើង(អល់ឡោះ)នឹងព្រលែងពួកវានៅថ្ងៃនោះ(ថ្ងៃដែលការសន្យាមកដល់)ដោយពួកវានៅពពាក់ពពូនគ្នា។ ហើយគេបានផ្លុំត្រែ។ ពេលនោះ យើងក៏បានប្រមូលផ្ដុំពួកគេទាំងអស់គ្នា(ដើម្បីជំនុំជម្រះ និងផ្តល់ការតបស្នង)។

See all translations of this verse →

وَعَرَضْنَا جَهَنَّمَ يَوْمَئِذٍ لِّلْكَٰفِرِينَ عَرْضًا

Khmer Translation - Rowwad Translation Centerហើយនៅថ្ងៃនោះ យើងនឹងបង្ហាញនរកជើហាន់ណាំឱ្យពួកដែលគ្មានជំនឿបានឃើញយ៉ាងច្បាស់(ផ្ទាល់នឹងភ្នែក)។

See all translations of this verse →

ٱلَّذِينَ كَانَتْ أَعْيُنُهُمْ فِى غِطَآءٍ عَن ذِكْرِى وَكَانُوا۟ لَا يَسْتَطِيعُونَ سَمْعًا

Khmer Translation - Rowwad Translation Centerគឺពួកដែលភ្នែករបស់ពួកគេមានរនាំងបាំងមិនឲ្យរំឭកមកចំពោះយើង ហើយពួកគេក៏មិនអាចស្ដាប់ឮ(វាក្យខណ្ឌរបស់យើង)បាននោះដែរ។

See all translations of this verse →

أَفَحَسِبَ ٱلَّذِينَ كَفَرُوٓا۟ أَن يَتَّخِذُوا۟ عِبَادِى مِن دُونِىٓ أَوْلِيَآءَ إِنَّآ أَعْتَدْنَا جَهَنَّمَ لِلْكَٰفِرِينَ نُزُلًا

Khmer Translation - Rowwad Translation Centerតើពួកដែលគ្មានជំនឿគិតស្មានថា ពួកគេអាចយកខ្ញុំបម្រើរបស់យើងធ្វើជាអ្នកគាំពារក្រៅពីយើងបានឬ? ពិតប្រាកដណាស់ យើងបានត្រៀមនរកជើហាន់ណាំទុកសម្រាប់ពួកគ្មានជំនឿជាកន្លែងជ្រកកោន(របស់ពួកគេ)។

See all translations of this verse →

قُلْ هَلْ نُنَبِّئُكُم بِٱلْأَخْسَرِينَ أَعْمَٰلًا

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នកអំពីអ្នកដែលខាតបង់ធំធេងជាងគេចំពោះទង្វើទាំងឡាយ(របស់ខ្លួន)ដែរឬទេ?

See all translations of this verse →

ٱلَّذِينَ ضَلَّ سَعْيُهُمْ فِى ٱلْحَيَوٰةِ ٱلدُّنْيَا وَهُمْ يَحْسَبُونَ أَنَّهُمْ يُحْسِنُونَ صُنْعًا

Khmer Translation - Rowwad Translation Centerគឺពួកដែលការខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងលោកិយបានក្លាយជាអសារបង់ ខណៈដែលពួកគេគិតថា៖ ពិតប្រាកដណាស់ ពួកគេគឺកំពុងតែធ្វើអំពើល្អ។

See all translations of this verse →

أُو۟لَٰٓئِكَ ٱلَّذِينَ كَفَرُوا۟ بِـَٔايَٰتِ رَبِّهِمْ وَلِقَآئِهِۦ فَحَبِطَتْ أَعْمَٰلُهُمْ فَلَا نُقِيمُ لَهُمْ يَوْمَ ٱلْقِيَٰمَةِ وَزْنًا

Khmer Translation - Rowwad Translation Centerពួកទាំងនោះ គឺជាពួកដែលប្រឆាំងនឹងសញ្ញាភស្តុតាងនៃព្រះជាម្ចាស់របស់ពួកគេ និងការជួបនឹងទ្រង់(នៅថ្ងៃបរលោក)។ ពេលនោះ ទង្វើកុសលទាំងឡាយរបស់ពួកគេ បានក្លាយជាអសារបង់។ ដូច្នេះ នៅថ្ងៃបរលោក យើងនឹងមិនផ្តល់តម្លៃអ្វីបន្តិចដល់ពួកគេនោះឡើយ។

See all translations of this verse →

ذَٰلِكَ جَزَآؤُهُمْ جَهَنَّمُ بِمَا كَفَرُوا۟ وَٱتَّخَذُوٓا۟ ءَايَٰتِى وَرُسُلِى هُزُوًا

Khmer Translation - Rowwad Translation Centerការតបស្នងសម្រាប់ពួកគេ គឺនរកជើហាន់ណាំ ដោយសារតែពួកគេបានប្រឆាំង និងបានយកសញ្ញាភស្តុតាងរបស់យើង ព្រមទាំងបណ្ដាអ្នកនាំសារទាំងឡាយរបស់យើងធ្វើជាការចំអកឡកឡឺយ។

See all translations of this verse →

إِنَّ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ كَانَتْ لَهُمْ جَنَّٰتُ ٱلْفِرْدَوْسِ نُزُلًا

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ពួកគេនឹងទទួលបានឋានសួគ៌ហ្វៀរទ័សជាកន្លែងស្នាក់នៅ។

See all translations of this verse →

خَٰلِدِينَ فِيهَا لَا يَبْغُونَ عَنْهَا حِوَلًا

Khmer Translation - Rowwad Translation Centerពួកគេនឹងស្ថិតនៅក្នុងនោះជាអមតៈ ដោយពួកគេមិនចង់ឱ្យមានការផ្លាស់ប្ដូរវាឡើយ។

See all translations of this verse →

قُل لَّوْ كَانَ ٱلْبَحْرُ مِدَادًا لِّكَلِمَٰتِ رَبِّى لَنَفِدَ ٱلْبَحْرُ قَبْلَ أَن تَنفَدَ كَلِمَٰتُ رَبِّى وَلَوْ جِئْنَا بِمِثْلِهِۦ مَدَدًا

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើទឹកសមុទ្រ គឺជាទឹកខ្មៅសម្រាប់កត់ត្រាបន្ទូលព្រះជាម្ចាស់របស់ខ្ញុំ នោះទឹកសមុទ្រនឹងត្រូវរីងស្ងួតមុននឹងបញ្ចប់ការកត់ត្រាបន្ទូលព្រះជាម្ចាស់របស់ខ្ញុំជាមិនខាន បើទោះបីពួកយើងនាំយកទឹកសមុទ្រដូចនោះទៀតមកបន្ថែមក៏ដោយ (ក៏មិនគ្រប់គ្រាន់ដែរ)។

See all translations of this verse →

قُلْ إِنَّمَآ أَنَا۠ بَشَرٌ مِّثْلُكُمْ يُوحَىٰٓ إِلَىَّ أَنَّمَآ إِلَٰهُكُمْ إِلَٰهٌ وَٰحِدٌ فَمَن كَانَ يَرْجُوا۟ لِقَآءَ رَبِّهِۦ فَلْيَعْمَلْ عَمَلًا صَٰلِحًا وَلَا يُشْرِكْ بِعِبَادَةِ رَبِّهِۦٓ أَحَدًۢا

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត ខ្ញុំជាមនុស្សលោកធម្មតាដូចពួកអ្នកដែរ គ្រាន់តែគេបានផ្ដល់វ៉ាហ៊ីមកឱ្យខ្ញុំថា៖ តាមពិត ព្រះជាម្ចាស់របស់ពួកអ្នកដែលត្រូវគោរពសក្ការៈ គឺជាព្រះជាម្ចាស់តែមួយគត់។ ដូចនេះ ជនណាហើយដែលរំពឹងថានឹងជួបព្រះជាម្ចាស់របស់គេនោះ ចូរឱ្យគេសាងទង្វើកុសល និងមិនត្រូវយកអ្នកណាម្នាក់មកគោរពសក្ការៈរួមជាមួយនឹងព្រះជាម្ចាស់របស់គេឡើយ។

See all translations of this verse →

Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70