وَكَذَٰلِكَ بَعَثْنَٰهُمْ لِيَتَسَآءَلُوا۟ بَيْنَهُمْ قَالَ قَآئِلٌ مِّنْهُمْ كَمْ لَبِثْتُمْ قَالُوا۟ لَبِثْنَا يَوْمًا أَوْ بَعْضَ يَوْمٍ قَالُوا۟ رَبُّكُمْ أَعْلَمُ بِمَا لَبِثْتُمْ فَٱبْعَثُوٓا۟ أَحَدَكُم بِوَرِقِكُمْ هَٰذِهِۦٓ إِلَى ٱلْمَدِينَةِ فَلْيَنظُرْ أَيُّهَآ أَزْكَىٰ طَعَامًا فَلْيَأْتِكُم بِرِزْقٍ مِّنْهُ وَلْيَتَلَطَّفْ وَلَا يُشْعِرَنَّ بِكُمْ أَحَدًا
Khmer Translation - Rowwad Translation Centerក៏ដូច្នោះដែរ យើងបានឱ្យពួកគេភ្ញាក់ពីដំណេកវិញ ដើម្បីឱ្យពួកគេសួរនាំគ្នាទៅវិញទៅមក។ ពេលនោះ ម្នាក់ក្នុងចំណោមពួកគេបានសួរថា៖ តើពួកអ្នកគេងលង់លក់អស់រយៈពេលប៉ុន្មានហើយ? ពួកគេបានឆ្លើយថា៖ ពួកយើងបានគេងលក់(នៅទីនេះ)អស់រយៈពេលមួយថ្ងៃ ឬកន្លះថ្ងៃ។ ហើយអ្នកខ្លះទៀតនិយាយថា៖ មានតែព្រះជាម្ចាស់របស់ពួកអ្នកប៉ុណ្ណោះដែលដឹងបំផុតពីរយៈពេលដែលពួកអ្នកបានគេងលង់លក់នោះ។ ដូច្នេះ ចូរពួកអ្នកបញ្ជូននរណាម្នាក់ក្នុងចំណោមពួកអ្នកឱ្យយកក្រដាសប្រាក់របស់ពួកអ្នកទាំងនេះទៅទីក្រុង ហើយឱ្យគេរកមើល ថាតើអ្នកណាដែលមានចំណីអាហារដែលល្អជាងគេ។ ហើយចូរឱ្យគេយកចំណីអាហារនោះមកឱ្យពួកអ្នក។ ហើយចូរឱ្យគេមានភាពទន់ភ្លន់ និងមិនត្រូវឱ្យនរណាម្នាក់ដឹងពីកន្លែងរបស់ពួកអ្នកឡើយ។
Khmer Translation - Islamic Community Development Associationហើយដូចេ្នះដែរ យើងក៏បានធ្វើឱ្យពួកគេភ្ញាក់ពីដំណេកវិញ ដើម្បីឱ្យពួកគេសួរគ្នាទៅវិញទៅមក។ ម្នាក់ក្នុងចំណោមពួក គេបានសួរថាៈ តើពួកអ្នកបានគេងអស់រយៈពេលប៉ុន្មានហើយ? ពួកគេឆ្លើយថាៈ យើងបានគេងអស់រយៈពេលមួយថ្ងៃ ឬកន្លះថ្ងៃ ហើយ។ ពួកគេបាននិយាយទៀតថាៈ មានតែម្ចាស់របស់ពួកអ្នកទេ ដែលដឹងបំផុតនូវរយៈពេលដែលពួកអ្នកបានគេងនោះ។ ដូចេ្នះ សូមពួកអ្នកចាត់តាំងឱ្យនរណាម្នាក់ក្នុងចំណោមពួកអ្នកយកប្រាក់ទាំងនេះទៅទីក្រុង ហើយឱ្យគេរកមើល តើចំណីអាហារណាដែល ល្អជាងគេ? ហើយឱ្យគេយកចំណីអាហារនោះមកឱ្យពួកអ្នក។ តែត្រូវឱ្យគេប្រុងប្រយ័ត្ន និងមិនត្រូវឱ្យអ្នកណាម្នាក់ដឹងពីរឿង របស់ពួកអ្នកឡើយ។