وَرَبُّكَ ٱلْغَفُورُ ذُو ٱلرَّحْمَةِ لَوْ يُؤَاخِذُهُم بِمَا كَسَبُوا۟ لَعَجَّلَ لَهُمُ ٱلْعَذَابَ بَل لَّهُم مَّوْعِدٌ لَّن يَجِدُوا۟ مِن دُونِهِۦ مَوْئِلًا
Khmer Translation - Rowwad Translation Centerហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) មហាអភ័យទោស និងមានក្ដីមេត្តាករុណាបំផុត។ ប្រសិនបើទ្រង់យកទោសពៃរ៍ពួកគេចំពោះអ្វីដែលពួកគេបានប្រព្រឹត្តនោះ ទ្រង់ប្រាកដជានឹងដាក់ទណ្ឌកម្មពួកគេភ្លាមៗ(ក្នុងលោកិយ)ជាមិនខាន។ ផ្ទុយទៅវិញ សម្រាប់ពួកគេ គឺមានពេលសន្យាជាក់លាក់ដោយពួកគេគ្មានកន្លែងជ្រកកោនណាក្រៅពីទ្រង់ឡើយ។
Khmer Translation - Islamic Community Development Associationហើយម្ចាស់របស់អ្នក គឺមហាអភ័យទោស មានក្ដីមេត្ដាករុណា។ ប្រសិនបើទ្រង់យកទោសពៃរ៍ពួកគេនូវអ្វីដែលពួកគេបាន ប្រព្រឹត្ដកន្លងមកនោះ ទ្រង់ពិតជាធ្វើទារុណកម្មពួកគេភ្លាមៗជាមិន ខាន។ ប៉ុន្ដែសម្រាប់ពួកគេ គឺមានពេលកំណត់(ក្នុងការធ្វើទារុណកម្ម)ដោយពួកគេនឹងមិនអាចគេចវេះពីវាបានជាដាច់ខាត។