caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Kahf វាក្យខណ្ឌ 15

ម៉ាកកah · revelation order 69 · 18:15

هَٰٓؤُلَآءِ قَوْمُنَا ٱتَّخَذُوا۟ مِن دُونِهِۦٓ ءَالِهَةً لَّوْلَا يَأْتُونَ عَلَيْهِم بِسُلْطَٰنٍۭ بَيِّنٍ فَمَنْ أَظْلَمُ مِمَّنِ ٱفْتَرَىٰ عَلَى ٱللَّهِ كَذِبًا

Khmer Translation - Rowwad Translation Centerពួកទាំងនេះជាក្រុមរបស់ពួកយើងដែលពួកគេបានយកព្រះនានាមកគោរពសក្ការៈក្រៅពីអល់ឡោះជាម្ចាស់ ខណៈដែលពួកគេមិនមានភស្តុតាងច្បាស់លាស់ណាមួយដើម្បីបញ្ជាក់នោះឡើយ។ ជាការពិតណាស់ គ្មាននរណាដែលបំពានជាងអ្នកដែលប្រឌិតនូវពាក្យភូតកុហកទៅលើអល់ឡោះជាម្ចាស់នោះឡើយ។
Khmer Translation - Islamic Community Development Association(ក្រុមយុវជនរូងភ្នំដែលមានជំនឿលើអល់ឡោះបាន និយាយថា)ពួកគេ(ពួកគ្មានជំនឿ)ទាំងនេះជាក្រុមរបស់ពួកយើង គឺពួកគេបានយកម្ចាស់នានាមកគោរពសក្ការៈក្រៅពីទ្រង់។ ហេតុ អ្វីបានជាពួកគេមិននាំមកនូវភស្ដុតាងមួយយ៉ាងច្បាស់លាស់ដល់ ពួកគេ(ដើម្បីបញ្ជាក់ថា ការគោរពសក្ការៈរបស់ពួកគេត្រឹមត្រូវ)? តើមាននរណាដែលបំពានជាងអ្នកដែលប្រឌិតនូវពាក្យភូតកុហក ចំពោះអល់ឡោះទៀតនោះ?
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70