caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Kahf វាក្យខណ្ឌ 21

ម៉ាកកah · revelation order 69 · 18:21

وَكَذَٰلِكَ أَعْثَرْنَا عَلَيْهِمْ لِيَعْلَمُوٓا۟ أَنَّ وَعْدَ ٱللَّهِ حَقٌّ وَأَنَّ ٱلسَّاعَةَ لَا رَيْبَ فِيهَآ إِذْ يَتَنَٰزَعُونَ بَيْنَهُمْ أَمْرَهُمْ فَقَالُوا۟ ٱبْنُوا۟ عَلَيْهِم بُنْيَٰنًا رَّبُّهُمْ أَعْلَمُ بِهِمْ قَالَ ٱلَّذِينَ غَلَبُوا۟ عَلَىٰٓ أَمْرِهِمْ لَنَتَّخِذَنَّ عَلَيْهِم مَّسْجِدًا

Khmer Translation - Rowwad Translation Centerហើយក៏ដូច្នោះដែរ យើងបានលាតត្រដាងនូវរឿងរ៉ាវរបស់ពួកគេដល់អ្នកជំនាន់នោះដើម្បីឱ្យពួកគេដឹងថា៖ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត ហើយថ្ងៃបរលោក គឺ(នឹងមកដល់យ៉ាងពិតប្រាកដ)គ្មានការសង្ស័យចំពោះវាឡើយ។ នៅពេលដែលពួកគេបានខ្វែងគំនិតគ្នាពីរឿងរ៉ាវរបស់អ្នករូងភ្នំ ពេលនោះពួកគេបាននិយាយថា៖ ចូរពួកអ្នកសង់សំណង់មួយនៅលើមាត់រូងនោះចុះ។ ព្រះជាម្ចាស់របស់ពួកគេដឹងបំផុតអំពីពួកគេ។ ហើយអ្នកដែលមានឥទ្ធិពលលើកិច្ចការរបស់ពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងនឹងយកកន្លែងរបស់ពួកគេធ្វើជាម៉ាស្ជិទ(ទីគោរពសក្ការៈ)។
Khmer Translation - Islamic Community Development Associationហើយដូច្នោះដែរ យើងបានលាតត្រដាងរឿងរបស់ពួកគេ ដើម្បីឱ្យពួកគេ(មនុស្សលោក)ដឹងថាៈ ពិតប្រាកដណាស់ កិច្ចសន្យា របស់អល់ឡោះគឺជាការពិត ហើយថ្ងៃបរលោកគឺពុំមានការសង្ស័យ ឡើយ។ នៅពេលដែលពួកគេខ្វែងគំនិតគ្នាទៅវិញទៅមកអំពីរឿង របស់ពួកគេ(អ្នកនៅក្នុងរូងភ្នំ) ពេលនោះពួកគេបាននិយាយថាៈ ចូរពួកអ្នកកសាងអគារមួយនៅលើរូងភ្នំរបស់ពួកគេ។ ម្ចាស់របស់ ពួកគេដឹងបំផុតពីរឿងរបស់ពួកគេ។ បណ្ដាអ្នកដែលមានឥទ្ធិពល លើកិច្ចការរបស់ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើង នឹងយកកន្លែងរបស់ពួកគេនេះធ្វើជាម៉ាស្ជិទតែម្ដង ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70