وَوُضِعَ ٱلْكِتَٰبُ فَتَرَى ٱلْمُجْرِمِينَ مُشْفِقِينَ مِمَّا فِيهِ وَيَقُولُونَ يَٰوَيْلَتَنَا مَالِ هَٰذَا ٱلْكِتَٰبِ لَا يُغَادِرُ صَغِيرَةً وَلَا كَبِيرَةً إِلَّآ أَحْصَىٰهَا وَوَجَدُوا۟ مَا عَمِلُوا۟ حَاضِرًا وَلَا يَظْلِمُ رَبُّكَ أَحَدًا
Khmer Translation - Rowwad Translation Centerហើយសៀវភៅកំណត់ត្រាទង្វើត្រូវបានគេដាក់(បង្ហាញ)។ ពេលនោះ អ្នកនឹងឃើញពួកដែលប្រព្រឹត្តល្មើសទាំងឡាយមានការភ័យខ្លាចនូវអ្វីដែលមាននៅក្នុងវា(សៀវភៅកំណត់ត្រាទង្វើរបស់ពួកគេ) ហើយពួកគេនឹងនិយាយថា៖ ឱអនិច្ចាពួកយើង! តើនេះជាសៀវភៅកំណត់ហេតុអ្វីទៅបានជាវាមិនបាត់អ្វីសោះ មិនថាតូច មិនថាធំ លើកលែងតែវាបានកត់ត្រាទុកទាំងអស់ដូច្នោះ? ហើយពួកគេបានឃើញនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនៅចំពោះមុខ(ពួកគេ)។ ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបំពានលើនរណាម្នាក់ឡើយ។
Khmer Translation - Islamic Community Development Associationហើយសៀវភៅកំណត់ហេតុត្រូវបានគេដាក់(នៅដៃខាង ស្ដាំសម្រាប់អ្នកដែលមានជំនឿ និងដៃខាងឆេ្វងសម្រាប់អ្នកដែល គ្មានជំនឿ)ពេលនោះអ្នកនឹងឃើញពួកដែលប្រព្រឹត្ដអំពើអាក្រក់ មានការភ័យខ្លាចនូវអ្វីដែលមាននៅក្នុងកំណត់ហេតុនោះ។ ហើយ ពួកគេនឹងនិយាយថាៈ វិនាសអន្ដរាយហើយពួកយើង. តើនេះជា សៀវភៅកំណត់ហេតុអ្វីទៅបានជាវាមិនបន្សល់ទុកសូម្បីតែអ្វីដែល តូចឬធំ ផ្ទុយទៅវិញវាបានកត់ត្រាទុកទាំងអស់ដូចេ្នះ. ហើយពួកគេ បានឃើញនៅចំពោះមុខនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។ ហើយម្ចាស់ របស់អ្នកមិនបំពានលើអ្នកណាម្នាក់ឡើយ។