caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Kahf វាក្យខណ្ឌ 22

ម៉ាកកah · revelation order 69 · 18:22

سَيَقُولُونَ ثَلَٰثَةٌ رَّابِعُهُمْ كَلْبُهُمْ وَيَقُولُونَ خَمْسَةٌ سَادِسُهُمْ كَلْبُهُمْ رَجْمًۢا بِٱلْغَيْبِ وَيَقُولُونَ سَبْعَةٌ وَثَامِنُهُمْ كَلْبُهُمْ قُل رَّبِّىٓ أَعْلَمُ بِعِدَّتِهِم مَّا يَعْلَمُهُمْ إِلَّا قَلِيلٌ فَلَا تُمَارِ فِيهِمْ إِلَّا مِرَآءً ظَٰهِرًا وَلَا تَسْتَفْتِ فِيهِم مِّنْهُمْ أَحَدًا

Khmer Translation - Rowwad Translation Centerពួកគេមួយចំនួននឹងនិយាយថា៖ ពួកគេ(អ្នកនៅក្នុងរូងភ្នំ) មានគ្នាបីនាក់ ទីបួនគឺឆ្កែរបស់ពួកគេ។ ហើយអ្នកខ្លះទៀតបាននិយាយថា៖ ពួកគេមានគ្នាប្រាំនាក់ ទីប្រាំមួយគឺឆ្កែរបស់ពួកគេ ដែលសុទ្ធតែជាការសន្និដ្ឋានមិនច្បាស់លាស់។ ហើយអ្នកខ្លះទៀតបាននិយាយថា៖ ពួកគេមានគ្នាប្រាំពីរនាក់ ទីប្រាំបីគឺឆ្កែរបស់ពួកគេ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ព្រះជាម្ចាស់របស់ខ្ញុំដឹងបំផុតពីចំនួនរបស់ពួកគេ។ គ្មានអ្នកណាម្នាក់ដឹងពី(ចំនួនពិតប្រាកដរបស់)ពួកគេឡើយ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។ ហេតុនេះ ចូរអ្នកកុំជជែកដេញដោលគ្នាពីរឿងរបស់ពួកគេ លើកលែងតែការដេញដោលដែលមាន(អំណះអំណាង)ច្បាស់លាស់។ ហើយចូរអ្នកកុំសួរនរណាម្នាក់ក្នុងចំណោមពួកគេ(ពួកអះលីគីតាប)អំពីរឿងរ៉ាវរបស់អ្នកដែលនៅក្នុងរូងភ្នំឡើយ។
Khmer Translation - Islamic Community Development Associationពួកគេមួយចំនួននឹងនិយាយថាៈ ពួកគេ(អ្នកនៅក្នុងរូងភ្នំ) មានចំនួនបីនាក់ ទីបួនគឺឆ្កែរបស់ពួកគេ។ ហើយពួកគេខ្លះទៀត និយាយថាៈ មានប្រាំនាក់ ទីប្រាំមួយគឺឆ្កែរបស់ពួកគេ។ ពួកគេ (ទាំងពីរក្រុម)គ្រាន់តែនិយាយស្មានទៅលើអ្វីដែលពួកគេមិនបាន ឃើញប៉ុណ្ណោះ។ រីឯពួកគេមួយចំនួនទៀតនិយាយថាៈ មានប្រាំពីរ នាក់ ហើយទីប្រាំបីគឺឆ្កែរបស់ពួកគេ។ ចូរអ្នក(មូហាំម៉ាត់)ពោល ថាៈ ម្ចាស់របស់ខ្ញុំដឹងបំផុតនូវចំនួនរបស់ពួកគេ។ គ្មានអ្នកណាម្នាក់ អាចដឹងពីចំនួនពួកគេឡើយ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។ ដូចេ្នះ ចូរអ្នកកុំដេញដោលគ្នាអំពីចំនួនរបស់ពួកគេ លើកលែងតែ អ្វីដែលមានភស្ដុតាងច្បាស់លាស់ ហើយចូរអ្នកកុំពិគ្រោះយោបល់ ជាមួយអ្នកណាម្នាក់ក្នុងចំណោមពួកគេ(យ៉ាហ៊ូទី និងណាសរ៉នី) អំពីពួកដែលនៅក្នុងរូងភ្នំនោះឱ្យសោះ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70