بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ ٱلْحَمْدُ لِلَّهِ ٱلَّذِىٓ أَنزَلَ عَلَىٰ عَبْدِهِ ٱلْكِتَٰبَ وَلَمْ يَجْعَل لَّهُۥ عِوَجَا
Khmer Translation - Rowwad Translation Centerការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានបញ្ចុះនូវគម្ពីរ(គួរអាន)ទៅឲ្យខ្ញុំបម្រើរបស់ទ្រង់(ព្យាការីមូហាំម៉ាត់) ហើយទ្រង់មិនបានដាក់អ្វីមួយដែលធ្វើឱ្យវាមានភាពវៀចវេរនោះដែរ។
Khmer Translation - Islamic Community Development Associationរាល់ការសរសើរគឺចំពោះអល់ឡោះ ដែលបានបញ្ចុះគម្ពីរ (គួរអាន)ឱ្យខ្ញុំរបស់ទ្រង់(មូហាំម៉ាត់) ហើយទ្រង់មិនបានដាក់អ្វី មួយនៅក្នុងវាឱ្យប្រាសចាកពីការពិតឡើយ។