caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Maryam مريم

98 វាក្យខណ្ឌ · ម៉ាកកah · revelation order 44

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ كٓهيعٓصٓ

Khmer Translation - Rowwad Translation Centerកាហ្វ ហា យ៉ា អ៊ីន សទ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។

See all translations of this verse →

ذِكْرُ رَحْمَتِ رَبِّكَ عَبْدَهُۥ زَكَرِيَّآ

Khmer Translation - Rowwad Translation Center(នេះគឺជា)ការរំឭកពីក្ដីមេត្តាករុណានៃព្រះជាម្ចាស់របស់អ្នកចំពោះខ្ញុំបម្រើរបស់ទ្រង់ គឺព្យាការីហ្សាការីយ៉ា។

See all translations of this verse →

إِذْ نَادَىٰ رَبَّهُۥ نِدَآءً خَفِيًّا

Khmer Translation - Rowwad Translation Centerខណៈពេលដែលគាត់បួងសួងសុំពីព្រះជាម្ចាស់របស់គាត់នូវការបួងសួងមួយយ៉ាងស្ងាត់ៗបំផុត។

See all translations of this verse →

قَالَ رَبِّ إِنِّى وَهَنَ ٱلْعَظْمُ مِنِّى وَٱشْتَعَلَ ٱلرَّأْسُ شَيْبًا وَلَمْ أَكُنۢ بِدُعَآئِكَ رَبِّ شَقِيًّا

Khmer Translation - Rowwad Translation Centerគាត់បានបួងសួងថា៖ បពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ឆ្អឹងរបស់ខ្ញុំបានទ្រុឌទ្រោមទៅហើយ ឯសក់ក្បាលរបស់ខ្ញុំក៏ស្កូវព្រោងព្រាតទៀត ហើយខ្ញុំក៏មិនធ្លាប់ត្រូវបានព្រះអង្គ ឱព្រះជាម្ចាស់បដិសេធក្នុងការបួងសួងសុំទៅចំពោះព្រះអង្គនោះដែរ។

See all translations of this verse →

وَإِنِّى خِفْتُ ٱلْمَوَٰلِىَ مِن وَرَآءِى وَكَانَتِ ٱمْرَأَتِى عَاقِرًا فَهَبْ لِى مِن لَّدُنكَ وَلِيًّا

Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចញាតិសន្ដានរបស់ខ្ញុំ ដោយបន្ទាប់ពីខ្ញុំស្លាប់ទៅ(មិនបានអនុវត្តពេញលេញតាមក្បួនច្បាប់របស់ព្រះអង្គ) ហើយភរិយារបស់ខ្ញុំក៏ជាស្រ្តីអារថែមទៀត។ ហេតុនេះ សូមព្រះអង្គមេត្តាប្រទានដល់ខ្ញុំនូវអ្នកស្នងត្រកូលម្នាក់អំពីព្រះអង្គផងចុះ

See all translations of this verse →

يَرِثُنِى وَيَرِثُ مِنْ ءَالِ يَعْقُوبَ وَٱجْعَلْهُ رَبِّ رَضِيًّا

Khmer Translation - Rowwad Translation Centerដែលគេនឹងទទួលមរតកអំពីខ្ញុំ និងទទួលមរតកពីពូជពង្សរបស់ព្យាការីយ៉ាក់កូប។ ហើយសូមព្រះអង្គ ឱព្រះជាម្ចាស់របស់ខ្ញុំ មេត្តាធ្វើឱ្យគេក្លាយទៅជាអ្នកដែលជាទីគាប់ចិត្តផង។

See all translations of this verse →

يَٰزَكَرِيَّآ إِنَّا نُبَشِّرُكَ بِغُلَٰمٍ ٱسْمُهُۥ يَحْيَىٰ لَمْ نَجْعَل لَّهُۥ مِن قَبْلُ سَمِيًّا

Khmer Translation - Rowwad Translation Center(ទ្រង់បានមានបន្ទូលថា៖) ឱហ្សាការីយ៉ា! ពិតប្រាកដណាស់ យើងសូមផ្ដល់ដំណឹងរីករាយដល់អ្នកនូវក្មេងប្រុស(កូនប្រុស)ម្នាក់ ឈ្មោះរបស់គេគឺ យ៉ះយ៉ា ដែលយើងមិនធ្លាប់ដាក់ឈ្មោះនេះឱ្យអ្នកណាពីមុនមកឡើយ។

See all translations of this verse →

قَالَ رَبِّ أَنَّىٰ يَكُونُ لِى غُلَٰمٌ وَكَانَتِ ٱمْرَأَتِى عَاقِرًا وَقَدْ بَلَغْتُ مِنَ ٱلْكِبَرِ عِتِيًّا

Khmer Translation - Rowwad Translation Centerគាត់បានតបថា៖ បពិត្រព្រះជាម្ចាស់! តើឲ្យខ្ញុំមានកូនយ៉ាងដូចម្ដេច បើភរិយារបស់ខ្ញុំជាស្រ្តីអារ។ រីឯខ្ញុំវិញ ក៏ឈានដល់វ័យចំណាស់ ទ្រុឌទ្រោមហើយនោះ?!

See all translations of this verse →

قَالَ كَذَٰلِكَ قَالَ رَبُّكَ هُوَ عَلَىَّ هَيِّنٌ وَقَدْ خَلَقْتُكَ مِن قَبْلُ وَلَمْ تَكُ شَيْـًٔا

Khmer Translation - Rowwad Translation Centerម៉ាឡាអ៊ីកាត់(ជីព្រីល)បានពោលថា៖ គឺដូច្នោះឯង។ ប៉ុន្តែព្រះជាម្ចាស់របស់អ្នកទ្រង់មានបន្ទូលថា៖ វាគឺជារឿងងាយស្រួលបំផុតសម្រាប់យើង។ ពិតប្រាកដណាស់ យើងបានបង្កើតអ្នក(ឱហ្សាការីយ៉ា)កាលពីមុនទាំងដែលអ្នកពុំទាន់មានអ្វីសោះ។

See all translations of this verse →

قَالَ رَبِّ ٱجْعَل لِّىٓ ءَايَةً قَالَ ءَايَتُكَ أَلَّا تُكَلِّمَ ٱلنَّاسَ ثَلَٰثَ لَيَالٍ سَوِيًّا

Khmer Translation - Rowwad Translation Centerគាត់បានតបថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាផ្ដល់និមិត្តសញ្ញាណាមួយដល់ខ្ញុំផង។ ទ្រង់បានតបវិញថា៖ និមិត្តសញ្ញារបស់អ្នក គឺអ្នកមិនអាចនិយាយជាមួយមនុស្សលោកបានឡើយក្នុងរយៈពេលបីយប់ ទាំងដែលអ្នកនៅមានសុខភាពល្អ។

See all translations of this verse →

فَخَرَجَ عَلَىٰ قَوْمِهِۦ مِنَ ٱلْمِحْرَابِ فَأَوْحَىٰٓ إِلَيْهِمْ أَن سَبِّحُوا۟ بُكْرَةً وَعَشِيًّا

Khmer Translation - Rowwad Translation Centerពេលនោះ គាត់ក៏បានចេញពីកន្លែងថ្វាយបង្គំទៅជួបនឹងក្រុមរបស់គាត់ ហើយគាត់បានធ្វើសញ្ញាទៅកាន់ពួកគេ ដោយឱ្យពួកគេលើកតម្ដើងសរសើរអល់ឡោះ ទាំងព្រឹក ទាំងល្ងាច។

See all translations of this verse →

يَٰيَحْيَىٰ خُذِ ٱلْكِتَٰبَ بِقُوَّةٍ وَءَاتَيْنَٰهُ ٱلْحُكْمَ صَبِيًّا

Khmer Translation - Rowwad Translation Center(អល់ឡោះបានមានបន្ទូលថា៖) ឱយ៉ះយ៉ា! ចូរអ្នកប្រកាន់តាមគម្ពីរតាវរ៉តឱ្យបានខ្ជាប់ខ្ជួនបំផុត។ ហើយយើងបានប្រទានការយល់ដឹងដល់គាត់តាំងពីកុមារភាព។

See all translations of this verse →

وَحَنَانًا مِّن لَّدُنَّا وَزَكَوٰةً وَكَانَ تَقِيًّا

Khmer Translation - Rowwad Translation Centerហើយយើងបានប្រទាននូវក្តីអាណិតស្រលាញ់អំពីយើង និងភាពបរិសុទ្ធពីអំពើបាបកម្មទាំងឡាយ។ ហើយគាត់ គឺជាអ្នកដែលកោតខ្លាច(អល់ឡោះ)។

See all translations of this verse →

وَبَرًّۢا بِوَٰلِدَيْهِ وَلَمْ يَكُن جَبَّارًا عَصِيًّا

Khmer Translation - Rowwad Translation Centerហើយគាត់ជាកូនដែលកតញ្ញូចំពោះឪពុកម្តាយ ហើយគាត់មិនដែលក្រអឺតក្រទម និងប្រឆាំងនោះឡើយ។

See all translations of this verse →

وَسَلَٰمٌ عَلَيْهِ يَوْمَ وُلِدَ وَيَوْمَ يَمُوتُ وَيَوْمَ يُبْعَثُ حَيًّا

Khmer Translation - Rowwad Translation Centerសូមសន្តិភាពកើតមានដល់គាត់នៅថ្ងៃដែលគាត់ប្រសូត និងនៅថ្ងៃដែលគាត់ស្លាប់ ហើយនិងនៅថ្ងៃដែលត្រូវគេបង្កើតឱ្យរស់ឡើងវិញ(ថ្ងៃបរលោក)។

See all translations of this verse →

وَٱذْكُرْ فِى ٱلْكِتَٰبِ مَرْيَمَ إِذِ ٱنتَبَذَتْ مِنْ أَهْلِهَا مَكَانًا شَرْقِيًّا

Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រំឭកពីរឿងរបស់ម៉ារយ៉ាំនៅក្នុងគម្ពីរ(គួរអាន) ខណៈដែលនាងបានចាកឆ្ងាយពីក្រុមគ្រួសាររបស់នាងទៅកាន់កន្លែងមួយនៅទិសខាងកើត។

See all translations of this verse →

فَٱتَّخَذَتْ مِن دُونِهِمْ حِجَابًا فَأَرْسَلْنَآ إِلَيْهَا رُوحَنَا فَتَمَثَّلَ لَهَا بَشَرًا سَوِيًّا

Khmer Translation - Rowwad Translation Centerពេលនោះ នាងបានយករបាំងមួយមកបិទបាំងខ្លួនប្រាណរបស់នាងពីពួកគេ។ ក្រោយមក យើងបានបញ្ជូនម៉ាឡាអ៊ីកាត់របស់យើង គឺជីព្រីល ទៅកាន់នាង ដោយគេតំណែងខ្លួនជាមនុស្សពេញលក្ខណៈម្នាក់ទៅជួបនាង។

See all translations of this verse →

قَالَتْ إِنِّىٓ أَعُوذُ بِٱلرَّحْمَٰنِ مِنكَ إِن كُنتَ تَقِيًّا

Khmer Translation - Rowwad Translation Centerនាងបានពោលថា៖ ពិតប្រាកដណាស់ ខ្ញុំសុំពី(អល់ឡោះ)ម្ចាស់មហាសប្បុរសឱ្យបញ្ចៀសរូបខ្ញុំពីអ្នក ប្រសិនបើអ្នកជាអ្នកដែលកោតខ្លាច(អល់ឡោះ)នោះ។

See all translations of this verse →

قَالَ إِنَّمَآ أَنَا۠ رَسُولُ رَبِّكِ لِأَهَبَ لَكِ غُلَٰمًا زَكِيًّا

Khmer Translation - Rowwad Translation Centerជីព្រីលបានតបវិញថា៖ តាមពិត ខ្ញុំគឺជាអ្នកនាំសារពីព្រះជាម្ចាស់របស់អ្នកដើម្បីប្រទាន(ដំណឹងរីករាយ)ដល់អ្នកនូវកូនប្រុសដែលបរិសុទ្ធម្នាក់។

See all translations of this verse →

قَالَتْ أَنَّىٰ يَكُونُ لِى غُلَٰمٌ وَلَمْ يَمْسَسْنِى بَشَرٌ وَلَمْ أَكُ بَغِيًّا

Khmer Translation - Rowwad Translation Centerនាងបានតបថា៖ តើឱ្យខ្ញុំមានកូនប្រុសយ៉ាងដូចម្ដេច បើគ្មាននរណាម្នាក់ប៉ះពាល់ខ្ញុំ(មិនធ្លាប់រៀបការ) ហើយខ្ញុំក៏មិនធ្លាប់ប្រព្រឹត្តអំពើពេស្យាផងនោះ?!

See all translations of this verse →

قَالَ كَذَٰلِكِ قَالَ رَبُّكِ هُوَ عَلَىَّ هَيِّنٌ وَلِنَجْعَلَهُۥٓ ءَايَةً لِّلنَّاسِ وَرَحْمَةً مِّنَّا وَكَانَ أَمْرًا مَّقْضِيًّا

Khmer Translation - Rowwad Translation Centerម៉ាឡាអ៊ីកាត់(ជីព្រីល)បានពោលថា៖ គឺដូច្នោះឯង។ ប៉ុន្តែព្រះជាម្ចាស់របស់អ្នកទ្រង់មានបន្ទូលថា៖ វាគឺជារឿងងាយស្រួលបំផុតសម្រាប់យើង។ ហើយយើងនឹងយកគេធ្វើជាសញ្ញាភស្តុតាងសម្រាប់មនុស្សលោក និងជាក្ដីមេត្តាករុណាអំពីយើង។ ហើយវាគឺជាកិច្ចការដែលត្រូវបានកំណត់រួចជាស្រេច(នៅក្នុងឡាវហ៊ុលម៉ះហ៊្វូស)។

See all translations of this verse →

فَحَمَلَتْهُ فَٱنتَبَذَتْ بِهِۦ مَكَانًا قَصِيًّا

Khmer Translation - Rowwad Translation Centerដូច្នេះ នាងក៏ចាប់ផ្ដើមមានគភ៌ ហើយនាងក៏បានចាកចេញទៅកន្លែងមួយដែលឆ្ងាយពីមនុស្សលោក។

See all translations of this verse →

فَأَجَآءَهَا ٱلْمَخَاضُ إِلَىٰ جِذْعِ ٱلنَّخْلَةِ قَالَتْ يَٰلَيْتَنِى مِتُّ قَبْلَ هَٰذَا وَكُنتُ نَسْيًا مَّنسِيًّا

Khmer Translation - Rowwad Translation Centerហើយការឈឺចាប់នៅពេលមុនសម្រាលបានជំរុញនាងឲ្យដើរទៅកាន់ដើមល្មើមួយដើម។ នាងបានពោលថា៖ ឱអនិច្ចាខ្ញុំអើយ! ប្រសិនបើខ្ញុំបានស្លាប់មុនថ្ងៃនេះ ខ្ញុំនឹងត្រូវបានគេបំភ្លេច មិនត្រូវបានគេនឹកនានោះឡើយ។

See all translations of this verse →

فَنَادَىٰهَا مِن تَحْتِهَآ أَلَّا تَحْزَنِى قَدْ جَعَلَ رَبُّكِ تَحْتَكِ سَرِيًّا

Khmer Translation - Rowwad Translation Centerនៅពេលនោះ ព្យាការីអ៊ីសា(ដែលទើបប្រសូត្រ)បានស្រែកបា្រប់នាងពីក្រោមជើងរបស់នាងមកថា៖ សូមអ្នកកុំព្រួយបារម្ភអ្វី។ ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នកបានធ្វើឱ្យមានប្រឡាយទឹកមួយនៅពីក្រោមអ្នក។

See all translations of this verse →

وَهُزِّىٓ إِلَيْكِ بِجِذْعِ ٱلنَّخْلَةِ تُسَٰقِطْ عَلَيْكِ رُطَبًا جَنِيًّا

Khmer Translation - Rowwad Translation Centerហើយសូមអ្នកចាប់អង្រួនគល់ល្មើនេះ នោះវានឹងជ្រុះនូវផ្លែទុំស្រស់ៗឱ្យអ្នកជាមិនខាន។

See all translations of this verse →

فَكُلِى وَٱشْرَبِى وَقَرِّى عَيْنًا فَإِمَّا تَرَيِنَّ مِنَ ٱلْبَشَرِ أَحَدًا فَقُولِىٓ إِنِّى نَذَرْتُ لِلرَّحْمَٰنِ صَوْمًا فَلَنْ أُكَلِّمَ ٱلْيَوْمَ إِنسِيًّا

Khmer Translation - Rowwad Translation Centerហេតុនេះ ចូរអ្នកទទួលទាន និងផឹក(ទឹកនេះ) ហើយមានភាពរីករាយ(នឹងការទទួលបានកូនប្រុសនេះ)ចុះ។ ហើយប្រសិនបើអ្នកបានជួបមនុស្សណាម្នាក់ ចូរអ្នកពោលថា៖ ពិតប្រាកដណាស់ ខ្ញុំបានសច្ចាកាន់តំណមទៅចំពោះព្រះជាម្ចាស់ដ៏មហាសប្បុរស។ ដូចនេះ ខ្ញុំមិននិយាយស្ដីរកនរណាម្នាក់ឡើយក្នុងថ្ងៃនេះ។

See all translations of this verse →

فَأَتَتْ بِهِۦ قَوْمَهَا تَحْمِلُهُۥ قَالُوا۟ يَٰمَرْيَمُ لَقَدْ جِئْتِ شَيْـًٔا فَرِيًّا

Khmer Translation - Rowwad Translation Centerបន្ទាប់មក នាងក៏បានទៅកាន់ក្រុមរបស់នាងដោយពកូនទៅជាមួយ។ (ឃើញដូចនោះ) ពួកគេក៏ពោលថា៖ ឱម៉ារយ៉ាំ! ជាការពិតណាស់ អ្នកបាននាំមកនូវរឿងប្រឌិតមួយដ៏ធំធេងបំផុត។

See all translations of this verse →

يَٰٓأُخْتَ هَٰرُونَ مَا كَانَ أَبُوكِ ٱمْرَأَ سَوْءٍ وَمَا كَانَتْ أُمُّكِ بَغِيًّا

Khmer Translation - Rowwad Translation Centerឱប្អូនស្រីរបស់ហារូន! ឪពុករបស់អ្នកមិនមែនជាអ្នកប្រព្រឹត្តអំពើហ្ស៊ីណាទេ ហើយម្ដាយរបស់អ្នកក៏មិនមែនជាស្រីពេស្យាដែរ។

See all translations of this verse →

فَأَشَارَتْ إِلَيْهِ قَالُوا۟ كَيْفَ نُكَلِّمُ مَن كَانَ فِى ٱلْمَهْدِ صَبِيًّا

Khmer Translation - Rowwad Translation Centerនៅពេលនោះ នាងក៏បានចង្អុលទៅកាន់ទារកនោះ។ ពេលនោះ ពួកគេក៏និយាយថា៖ តើឱ្យពួកយើងសួរទៅកាន់ទារកដែលនៅក្នុងអង្រឹងនោះយ៉ាងដូចម្ដេចទៅ?!

See all translations of this verse →

قَالَ إِنِّى عَبْدُ ٱللَّهِ ءَاتَىٰنِىَ ٱلْكِتَٰبَ وَجَعَلَنِى نَبِيًّا

Khmer Translation - Rowwad Translation Centerទារកនោះ(ព្យាការីអ៊ីសា)ក៏បានពោលថា៖ ពិតប្រាកដណាស់ រូបខ្ញុំគឺជាខ្ញុំបម្រើរបស់អល់ឡោះជាម្ចាស់។ ទ្រង់បានប្រទានគម្ពីរ(អ៊ិញជីល)ដល់ខ្ញុំ និងបានតែងតាំងខ្ញុំជាព្យាការីម្នាក់។

See all translations of this verse →

وَجَعَلَنِى مُبَارَكًا أَيْنَ مَا كُنتُ وَأَوْصَٰنِى بِٱلصَّلَوٰةِ وَٱلزَّكَوٰةِ مَا دُمْتُ حَيًّا

Khmer Translation - Rowwad Translation Centerហើយទ្រង់បានធ្វើឱ្យខ្ញុំក្លាយជាអ្នកដែលមានពរជ័យគ្រប់ទីកន្លែងដែលខ្ញុំមានវត្តមាន ហើយទ្រង់បានផ្តែផ្តាំខ្ញុំឱ្យប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ដរាបណាខ្ញុំនៅមានជីវិត។

See all translations of this verse →

وَبَرًّۢا بِوَٰلِدَتِى وَلَمْ يَجْعَلْنِى جَبَّارًا شَقِيًّا

Khmer Translation - Rowwad Translation Centerនិងបានឱ្យខ្ញុំក្លាយជាកូនម្នាក់ដែលកតញ្ញូចំពោះម្តាយរបស់ខ្ញុំ ហើយទ្រង់មិនបានធ្វើឱ្យខ្ញុំក្លាយជាអ្នកក្រអឺតក្រទម និងប្រឆាំងនោះឡើយ។

See all translations of this verse →

وَٱلسَّلَٰمُ عَلَىَّ يَوْمَ وُلِدتُّ وَيَوْمَ أَمُوتُ وَيَوْمَ أُبْعَثُ حَيًّا

Khmer Translation - Rowwad Translation Centerហើយសូមឱ្យសុវត្ថិភាពកើតមានដល់ខ្ញុំនៅថ្ងៃដែលខ្ញុំប្រសូត ថ្ងៃដែលខ្ញុំស្លាប់ និងនៅថ្ងៃដែលគេបង្កើតខ្ញុំឱ្យរស់ឡើងវិញ(នៅថ្ងៃបរលោក)។

See all translations of this verse →

ذَٰلِكَ عِيسَى ٱبْنُ مَرْيَمَ قَوْلَ ٱلْحَقِّ ٱلَّذِى فِيهِ يَمْتَرُونَ

Khmer Translation - Rowwad Translation Centerនោះហើយគឺជាព្យាការីអ៊ីសាកូនប្រុសរបស់ម៉ារយ៉ាំ។ វាជាពាក្យពិតដែលពួកគេ(ពួកយូដា និងគ្រឹស្ទាន)មានការសង្ស័យចំពោះវា។

See all translations of this verse →

مَا كَانَ لِلَّهِ أَن يَتَّخِذَ مِن وَلَدٍ سُبْحَٰنَهُۥٓ إِذَا قَضَىٰٓ أَمْرًا فَإِنَّمَا يَقُولُ لَهُۥ كُن فَيَكُونُ

Khmer Translation - Rowwad Translation Centerមិនសក្ដិសមឡើយចំពោះអល់ឡោះដែលថា ទ្រង់មានបុត្រនោះ។ ទ្រង់មហាស្អាតស្អំ។ ហើយនៅពេលដែលទ្រង់មានចេតនាចង់សម្រេចកិច្ចការអ្វីមួយ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថា៖ “ចូរកើតចុះ” នោះវានឹងកើតឡើងភ្លាម។

See all translations of this verse →

وَإِنَّ ٱللَّهَ رَبِّى وَرَبُّكُمْ فَٱعْبُدُوهُ هَٰذَا صِرَٰطٌ مُّسْتَقِيمٌ

Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ អល់ឡោះគឺជាព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះទ្រង់ចុះ។ នេះហើយគឺជាមាគ៌ាដ៏ត្រឹមត្រូវ។

See all translations of this verse →

فَٱخْتَلَفَ ٱلْأَحْزَابُ مِنۢ بَيْنِهِمْ فَوَيْلٌ لِّلَّذِينَ كَفَرُوا۟ مِن مَّشْهَدِ يَوْمٍ عَظِيمٍ

Khmer Translation - Rowwad Translation Centerក្រោយមក ក្រុមជាច្រើនក្នុងចំណោមពួកគេក៏បានខ្វែងគំនិតគ្នា(នៅក្នុងរឿងរបស់ព្យាការីអ៊ីសា)។ ដូច្នេះ ភាពវិនាសអន្តរាយ គឺសម្រាប់ពួកដែលប្រឆាំងនៅថ្ងៃជួបជុំដ៏ធំធេង(ថ្ងៃបរលោក)។

See all translations of this verse →

أَسْمِعْ بِهِمْ وَأَبْصِرْ يَوْمَ يَأْتُونَنَا لَٰكِنِ ٱلظَّٰلِمُونَ ٱلْيَوْمَ فِى ضَلَٰلٍ مُّبِينٍ

Khmer Translation - Rowwad Translation Centerនៅថ្ងៃដែលពួកគេមកជួបនឹងយើង(អល់ឡោះ)នោះ ពួកគេស្តាប់ឮនិងឃើញបំផុត។ ក៏ប៉ុន្តែពួកដែលបំពាននៅក្នុងថ្ងៃនេះ(ក្នុងលោកិយ) គឺស្ថិតនៅក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។

See all translations of this verse →

وَأَنذِرْهُمْ يَوْمَ ٱلْحَسْرَةِ إِذْ قُضِىَ ٱلْأَمْرُ وَهُمْ فِى غَفْلَةٍ وَهُمْ لَا يُؤْمِنُونَ

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់តឿនព្រមានពួកគេអំពីថ្ងៃដ៏សោកស្ដាយ(ថ្ងៃបរលោក) ខណៈដែលកិច្ចការត្រូវបានសម្រេច ទាំងដែលពួកគេស្ថិតក្នុងភាពព្រងើយកន្តើយ ហើយពួកគេមិនមានជំនឿឡើយ។

See all translations of this verse →

إِنَّا نَحْنُ نَرِثُ ٱلْأَرْضَ وَمَنْ عَلَيْهَا وَإِلَيْنَا يُرْجَعُونَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើង(អល់ឡោះ)នឹងទទួលមរតកផែនដី និងអ្វីៗទាំងអស់ដែលនៅលើផែនដី។ ហើយពួកគេនឹងត្រូវគេនាំត្រឡប់មកកាន់យើង(តែមួយគត់)។

See all translations of this verse →

وَٱذْكُرْ فِى ٱلْكِتَٰبِ إِبْرَٰهِيمَ إِنَّهُۥ كَانَ صِدِّيقًا نَّبِيًّا

Khmer Translation - Rowwad Translation Centerហើយចូរអ្នករំឭកពីរឿងរបស់ព្យាការីអ៊ីព្រហ៊ីមនៅក្នុងគម្ពីរ(គួរអាន)។ ពិតប្រាកដណាស់ គាត់ជាមនុស្សសច្ចៈ និងជាព្យាការីម្នាក់។

See all translations of this verse →

إِذْ قَالَ لِأَبِيهِ يَٰٓأَبَتِ لِمَ تَعْبُدُ مَا لَا يَسْمَعُ وَلَا يُبْصِرُ وَلَا يُغْنِى عَنكَ شَيْـًٔا

Khmer Translation - Rowwad Translation Centerនៅពេលដែលគាត់បានពោលទៅកាន់ឪពុករបស់គាត់ថា៖ ឱលោកឪពុករបស់ខ្ញុំ! ហេតុអ្វីបានជាពុកគោរពសក្ការៈចំពោះអ្វីដែលមិនអាចស្ដាប់ឮ មិនអាចមើលឃើញ ហើយក៏មិនអាចផ្ដល់ផលប្រយោជន៍អ្វីបន្តិចដល់ពុកទាល់តែសោះនោះ?!

See all translations of this verse →

يَٰٓأَبَتِ إِنِّى قَدْ جَآءَنِى مِنَ ٱلْعِلْمِ مَا لَمْ يَأْتِكَ فَٱتَّبِعْنِىٓ أَهْدِكَ صِرَٰطًا سَوِيًّا

Khmer Translation - Rowwad Translation Centerឱលោកឪពុករបស់ខ្ញុំ! ពិតប្រាកដណាស់ ចំណេះដឹងខ្លះ(ពីអល់ឡោះ)បានមកដល់ខ្ញុំដែលវាមិនបានទៅមកដល់ពុកឡើយ។ ហេតុនេះ សូមពុកធ្វើតាមខ្ញុំ នោះខ្ញុំនឹងចង្អុលបង្ហាញពុកទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។

See all translations of this verse →

يَٰٓأَبَتِ لَا تَعْبُدِ ٱلشَّيْطَٰنَ إِنَّ ٱلشَّيْطَٰنَ كَانَ لِلرَّحْمَٰنِ عَصِيًّا

Khmer Translation - Rowwad Translation Centerឱឪពុករបស់ខ្ញុំ! សូមពុកកុំគោរពសក្ការៈចំពោះស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ ស្ហៃតនគឺជាអ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់ដ៏មហាសប្បុរស។

See all translations of this verse →

يَٰٓأَبَتِ إِنِّىٓ أَخَافُ أَن يَمَسَّكَ عَذَابٌ مِّنَ ٱلرَّحْمَٰنِ فَتَكُونَ لِلشَّيْطَٰنِ وَلِيًّا

Khmer Translation - Rowwad Translation Centerឱលោកឪពុករបស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចពុកទទួលនូវទណ្ឌកម្មពីព្រះជាម្ចាស់ដ៏មហាសប្បុរស ដែលជាហេតុធ្វើឲ្យពុកក្លាយទៅជាគូកនរបស់ស្ហៃតន។

See all translations of this verse →

قَالَ أَرَاغِبٌ أَنتَ عَنْ ءَالِهَتِى يَٰٓإِبْرَٰهِيمُ لَئِن لَّمْ تَنتَهِ لَأَرْجُمَنَّكَ وَٱهْجُرْنِى مَلِيًّا

Khmer Translation - Rowwad Translation Centerគេក៏តបវិញថា៖ តើឯងប្រឆាំងនឹងព្រះនានារបស់យើងឬ ឱអ៊ីព្រហ៊ីម? ប្រសិនបើឯងមិនព្រមបញ្ឈប់ទេនោះ យើងពិតជានឹងគប់សម្លាប់ឯងជាមិនខាន។ ហើយចូរឯងចាកចេញឱ្យឆ្ងាយពីយើង។

See all translations of this verse →

قَالَ سَلَٰمٌ عَلَيْكَ سَأَسْتَغْفِرُ لَكَ رَبِّىٓ إِنَّهُۥ كَانَ بِى حَفِيًّا

Khmer Translation - Rowwad Translation Centerគាត់បានតបវិញថា៖ សូមសុខសន្តិភាពកើតមានដល់លោកពុក! ខ្ញុំនឹងសុំពីព្រះជាម្ចាស់របស់ខ្ញុំឱ្យទ្រង់អភ័យទោសដល់ពុក។ ពិតប្រាកដណាស់ ទ្រង់តែងតែទន់ភ្លន់ចំពោះខ្ញុំជានិច្ច។

See all translations of this verse →

وَأَعْتَزِلُكُمْ وَمَا تَدْعُونَ مِن دُونِ ٱللَّهِ وَأَدْعُوا۟ رَبِّى عَسَىٰٓ أَلَّآ أَكُونَ بِدُعَآءِ رَبِّى شَقِيًّا

Khmer Translation - Rowwad Translation Centerហើយខ្ញុំនឹងចាកចេញពីពួកអ្នក និងអ្វីដែលពួកអ្នកគោរពសក្ការៈក្រៅពីអល់ឡោះ ហើយខ្ញុំនឹងបួងសួងសុំពីព្រះជាម្ចាស់របស់ខ្ញុំ។ សង្ឃឹមថា ព្រះជាម្ចាស់របស់ខ្ញុំទ្រង់មិនបដិសេធចំពោះការបួងសួង(របស់ខ្ញុំ)ឡើយ។

See all translations of this verse →

فَلَمَّا ٱعْتَزَلَهُمْ وَمَا يَعْبُدُونَ مِن دُونِ ٱللَّهِ وَهَبْنَا لَهُۥٓ إِسْحَٰقَ وَيَعْقُوبَ وَكُلًّا جَعَلْنَا نَبِيًّا

Khmer Translation - Rowwad Translation Centerដូច្នេះ នៅពេលដែលគាត់បានចាកចេញពីពួកគេ និងអ្វីដែលពួកគេគោរពសក្ការៈក្រៅពីអល់ឡោះនោះ យើង(អល់ឡោះ)បានប្រទានដល់គេនូវអ៊ីស្ហាក(ជាកូន) និងយ៉ាក់កូប(ជាចៅ)។ ហើយយើងក៏បានជ្រើសរើសគេទាំងពីរធ្វើជាព្យាការីផងដែរ។

See all translations of this verse →

وَوَهَبْنَا لَهُم مِّن رَّحْمَتِنَا وَجَعَلْنَا لَهُمْ لِسَانَ صِدْقٍ عَلِيًّا

Khmer Translation - Rowwad Translation Centerហើយយើងបានប្រទានដល់ពួកគេនូវក្ដីមេត្តាករុណារបស់យើង និងបានផ្តល់ឲ្យពួកគេនូវការកោតរសរសើរដ៏ខ្ពង់ខ្ពស់(ពីសំណាក់មនុស្សគ្រប់ជំនាន់)។

See all translations of this verse →

وَٱذْكُرْ فِى ٱلْكِتَٰبِ مُوسَىٰٓ إِنَّهُۥ كَانَ مُخْلَصًا وَكَانَ رَسُولًا نَّبِيًّا

Khmer Translation - Rowwad Translation Centerហើយចូរអ្នករំឭកពីរឿងរបស់ព្យាការីមូសានៅក្នុងគម្ពីរ(គួរអាន)។ ពិតប្រាកដណាស់ គាត់គឺជាអ្នកដែលត្រូវបានគេ(អល់ឡោះ)ជ្រើសរើស ហើយក៏ជាអ្នកនាំសារនិងជាព្យាការីម្នាក់ផងដែរ។

See all translations of this verse →

وَنَٰدَيْنَٰهُ مِن جَانِبِ ٱلطُّورِ ٱلْأَيْمَنِ وَقَرَّبْنَٰهُ نَجِيًّا

Khmer Translation - Rowwad Translation Centerហើយយើង(អល់ឡោះ)បានហៅគេនៅក្បែរភ្នំតួរប៉ែកខាងស្ដាំដៃ ហើយយើងធ្វើឱ្យគេខិតមកជិតយើងដើម្បីយើងបានមានបន្ទូលជាមួយគេ។

See all translations of this verse →

وَوَهَبْنَا لَهُۥ مِن رَّحْمَتِنَآ أَخَاهُ هَٰرُونَ نَبِيًّا

Khmer Translation - Rowwad Translation Centerហើយដោយក្ដីករុណាអំពីយើង យើងបានប្រទានដល់គេនូវបងប្រុសរបស់គេ ហារូន ជាព្យាការីម្នាក់។

See all translations of this verse →

وَٱذْكُرْ فِى ٱلْكِتَٰبِ إِسْمَٰعِيلَ إِنَّهُۥ كَانَ صَادِقَ ٱلْوَعْدِ وَكَانَ رَسُولًا نَّبِيًّا

Khmer Translation - Rowwad Translation Centerហើយចូរអ្នករំឭកពីរឿងរបស់ព្យាការីអ៊ីស្មាអែលនៅក្នុងគម្ពីរ(គួរអាន)។ ពិតប្រាកដណាស់ គាត់គឺជាអ្នកសច្ចៈចំពោះការសន្យា ហើយក៏ជាអ្នកនាំសារនិងជាព្យាការីម្នាក់ផងដែរ។

See all translations of this verse →

وَكَانَ يَأْمُرُ أَهْلَهُۥ بِٱلصَّلَوٰةِ وَٱلزَّكَوٰةِ وَكَانَ عِندَ رَبِّهِۦ مَرْضِيًّا

Khmer Translation - Rowwad Translation Centerហើយគាត់បានបង្គាប់គ្រួសាររបស់គាត់ឱ្យប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយគាត់ជាអ្នកដែលទទួលបាននូវការពេញចិត្តពីព្រះជាម្ចាស់របស់គាត់។

See all translations of this verse →

وَٱذْكُرْ فِى ٱلْكِتَٰبِ إِدْرِيسَ إِنَّهُۥ كَانَ صِدِّيقًا نَّبِيًّا

Khmer Translation - Rowwad Translation Centerហើយចូរអ្នករំឭកពីរឿងព្យាការីអ៊ិតទ្រីសនៅក្នុងគម្ពីរ(គួរអាន)។ ពិតប្រាកដណាស់ គាត់ជាអ្នកសច្ចៈ និងជាព្យាការីម្នាក់។

See all translations of this verse →

وَرَفَعْنَٰهُ مَكَانًا عَلِيًّا

Khmer Translation - Rowwad Translation Centerហើយយើងបានលើកតម្កើងឋានៈរបស់គេឲ្យមានភាពខ្ពង់ខ្ពស់។

See all translations of this verse →

أُو۟لَٰٓئِكَ ٱلَّذِينَ أَنْعَمَ ٱللَّهُ عَلَيْهِم مِّنَ ٱلنَّبِيِّـۧنَ مِن ذُرِّيَّةِ ءَادَمَ وَمِمَّنْ حَمَلْنَا مَعَ نُوحٍ وَمِن ذُرِّيَّةِ إِبْرَٰهِيمَ وَإِسْرَٰٓءِيلَ وَمِمَّنْ هَدَيْنَا وَٱجْتَبَيْنَآ إِذَا تُتْلَىٰ عَلَيْهِمْ ءَايَٰتُ ٱلرَّحْمَٰنِ خَرُّوا۟ سُجَّدًا وَبُكِيًّا

Khmer Translation - Rowwad Translation Centerអ្នកទាំងនោះហើយជាអ្នកដែលអល់ឡោះបានប្រទាននូវឧបការគុណដល់ពួកគេនូវភាពជាព្យាការីក្នុងចំណោមកូនចៅអាហ្ទាំ និងក្នុងចំណោមអ្នកដែលយើងបានដឹកពួកគេ(ក្នុងសំពៅ)ជាមួយព្យាការីនួហ ហើយនិងក្នុងចំណោមកូនចៅរបស់ព្យាការីអ៊ីព្រហ៊ីម និងព្យាការីអ៊ីស្មាអែល ព្រមទាំងក្នុងចំណោមអ្នកទាំងឡាយដែលយើងបានផ្ដល់ការចង្អុលបង្ហាញ និងបានជ្រើសរើសពួកគេ(ឲ្យក្លាយជាព្យាការី)។ នៅពេលដែលមានគេសូត្រឲ្យពួកគេស្ដាប់នូវបណ្តាវាក្យខណ្ឌរបស់ព្រះជាម្ចាស់ដ៏មហាសប្បុរស គឺពួកគេក្រាបស៊ូជូត និងសម្រក់ទឹកភ្នែក(ដោយការកោតខ្លាចចំពោះអល់ឡោះ)។

See all translations of this verse →

فَخَلَفَ مِنۢ بَعْدِهِمْ خَلْفٌ أَضَاعُوا۟ ٱلصَّلَوٰةَ وَٱتَّبَعُوا۟ ٱلشَّهَوَٰتِ فَسَوْفَ يَلْقَوْنَ غَيًّا

Khmer Translation - Rowwad Translation Centerក្រោយមក មានអ្នកមួយចំនួនដែលដើរតាមប្រការអាក្រក់បានមកដល់បន្ទាប់ពីពួកគេ(បណ្ដាព្យាការីទាំងនោះ)ដោយពួកគេបោះបង់ការប្រតិបត្តិសឡាត និងដើរតាមកិលេសតណ្ហា។ ដូច្នេះ ពួកគេគង់តែជួបនឹងភាពអន្តរាយជាមិនខាន។

See all translations of this verse →

إِلَّا مَن تَابَ وَءَامَنَ وَعَمِلَ صَٰلِحًا فَأُو۟لَٰٓئِكَ يَدْخُلُونَ ٱلْجَنَّةَ وَلَا يُظْلَمُونَ شَيْـًٔا

Khmer Translation - Rowwad Translation Centerលើកលែងតែជនណាដែលបានសារភាពកំហុស និងមានជំនឿ ហើយបានសាងទង្វើកុសលវិញប៉ុណ្ណោះ។ ពិតប្រាកដណាស់ អ្នកទាំងនោះ ពួកគេនឹងបានចូលឋានសួគ៌ ហើយពួកគេមិនត្រូវបានគេបំពានបន្តិចណាឡើយ។

See all translations of this verse →

جَنَّٰتِ عَدْنٍ ٱلَّتِى وَعَدَ ٱلرَّحْمَٰنُ عِبَادَهُۥ بِٱلْغَيْبِ إِنَّهُۥ كَانَ وَعْدُهُۥ مَأْتِيًّا

Khmer Translation - Rowwad Translation Center(ពួកគេនឹងចូល)ឋានសួគ៌អាត់និនដែលព្រះជាម្ចាស់ដ៏មហាសប្បុរសបានសន្យានឹងខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាប្រការអាថ៌កំបាំង។ ហើយការសន្យារបស់ទ្រង់ គឺនឹងកើតឡើងជាក់ជាមិនខាន។

See all translations of this verse →

لَّا يَسْمَعُونَ فِيهَا لَغْوًا إِلَّا سَلَٰمًا وَلَهُمْ رِزْقُهُمْ فِيهَا بُكْرَةً وَعَشِيًّا

Khmer Translation - Rowwad Translation Centerពួកគេនឹងមិនឮនូវពាក្យសម្តីដែលឥតប្រយោជន៍នៅក្នុងឋានសួគ៌ឡើយ គឺមានតែពាក្យសិរីសួស្ដីប៉ុណ្ណោះ។ ហើយសម្រាប់ពួកគេនឹងទទួលបាននូវលាភសក្ការៈនៅក្នុងវា ទាំងព្រឹក ទាំងល្ងាច។

See all translations of this verse →

تِلْكَ ٱلْجَنَّةُ ٱلَّتِى نُورِثُ مِنْ عِبَادِنَا مَن كَانَ تَقِيًّا

Khmer Translation - Rowwad Translation Centerនោះហើយជាឋានសួគ៌ដែលយើងនឹងប្រទានវាជាមរតកទៅឱ្យខ្ញុំបម្រើរបស់យើងទាំងឡាយដែលជាអ្នកកោតខ្លាច។

See all translations of this verse →

وَمَا نَتَنَزَّلُ إِلَّا بِأَمْرِ رَبِّكَ لَهُۥ مَا بَيْنَ أَيْدِينَا وَمَا خَلْفَنَا وَمَا بَيْنَ ذَٰلِكَ وَمَا كَانَ رَبُّكَ نَسِيًّا

Khmer Translation - Rowwad Translation Centerហើយពួកយើង(ម៉ាឡាអ៊ីកាត់)គឺមិនចុះមក(ដោយចិត្តឯងនោះឡើយ) លើកលែងតែទៅតាមបទបញ្ជាព្រះជាម្ចាស់របស់អ្នក(ព្យាការីមូហាំម៉ាត់)ប៉ុណ្ណោះ។ អ្វីដែលនៅពីខាងមុខពួកយើង និងអ្វីដែលនៅពីខាងក្រោយពួកយើង ព្រមទាំងអ្វីៗដែលនៅចន្លោះនោះ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយព្រះជាម្ចាស់របស់អ្នក គឺមិនដែលភ្លេចនោះឡើយ។

See all translations of this verse →

رَّبُّ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَا فَٱعْبُدْهُ وَٱصْطَبِرْ لِعِبَٰدَتِهِۦ هَلْ تَعْلَمُ لَهُۥ سَمِيًّا

Khmer Translation - Rowwad Translation Center(ទ្រង់ជា)ព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរ។ ហេតុនេះ ចូរអ្នកគោរពសក្ការៈចំពោះទ្រង់(តែមួយគត់) និងត្រូវអត់ធ្មត់ក្នុងការគោរពសក្ការៈចំពោះទ្រង់។ តើអ្នកដឹងទេថា មានអ្នកណាដែលមាននាមដូចទ្រង់នោះ?

See all translations of this verse →

وَيَقُولُ ٱلْإِنسَٰنُ أَءِذَا مَا مِتُّ لَسَوْفَ أُخْرَجُ حَيًّا

Khmer Translation - Rowwad Translation Centerហើយមនុស្សលោកនិយាយថា៖ នៅពេលដែលខ្ញុំបានស្លាប់ហើយនោះ តើខ្ញុំនឹងត្រូវគេបញ្ចេញ(ពីផ្នូរ)ឱ្យមានជីវិតសាជាថ្មីម្ដងទៀតឬ?

See all translations of this verse →

أَوَلَا يَذْكُرُ ٱلْإِنسَٰنُ أَنَّا خَلَقْنَٰهُ مِن قَبْلُ وَلَمْ يَكُ شَيْـًٔا

Khmer Translation - Rowwad Translation Centerតើមនុស្សមិននឹកឃើញទេឬថា៖ ជាការពិតណាស់ យើងបានបង្កើតរូបគេកាលពីមុន ខណៈដែលរូបគេមិនទាន់មានអ្វីសោះនោះ?

See all translations of this verse →

فَوَرَبِّكَ لَنَحْشُرَنَّهُمْ وَٱلشَّيَٰطِينَ ثُمَّ لَنُحْضِرَنَّهُمْ حَوْلَ جَهَنَّمَ جِثِيًّا

Khmer Translation - Rowwad Translation Centerហើយព្រះជាម្ចាស់របស់អ្នកបានស្បថថា៖ ពិតប្រាកដណាស់ យើងនឹងប្រមូលផ្តុំពួកគេ ហើយនិងពពួកស្ហៃតន។ បន្ទាប់មក យើងនឹងនាំពួកគេទៅជុំវិញនរកជើហាន់ណាំដោយដោយពួកគេលត់ជង្គង់ចុះ(នៅក្នុងឋាននរក)។

See all translations of this verse →

ثُمَّ لَنَنزِعَنَّ مِن كُلِّ شِيعَةٍ أَيُّهُمْ أَشَدُّ عَلَى ٱلرَّحْمَٰنِ عِتِيًّا

Khmer Translation - Rowwad Translation Centerបន្ទាប់មក យើងពិតជានឹងដកយកអំពីក្រុមនីមួយៗនូវអ្នកដែលប្រឆាំងខ្លាំងជាងគេបំផុតចំពោះព្រះជាម្ចាស់ដ៏មហាសប្បុរសក្នុងចំណោមពួកគេ(យកមកដាក់ទណ្ឌកម្មមុនគេ)។

See all translations of this verse →

ثُمَّ لَنَحْنُ أَعْلَمُ بِٱلَّذِينَ هُمْ أَوْلَىٰ بِهَا صِلِيًّا

Khmer Translation - Rowwad Translation Centerក្រោយមកទៀត យើងពិតជាដឹងបំផុតចំពោះពួកដែលសក្ដិសមត្រូវចូលឋាននរកមុនគេ។

See all translations of this verse →

وَإِن مِّنكُمْ إِلَّا وَارِدُهَا كَانَ عَلَىٰ رَبِّكَ حَتْمًا مَّقْضِيًّا

Khmer Translation - Rowwad Translation Centerហើយក្នុងចំណោមពួកអ្នក(ឱមនុស្សលោក) គឺសុទ្ធតែត្រូវឆ្លងកាត់វា(ស្ពានស៊ីរ៉ត)។ ហើយការឆ្លងកាត់នេះ គឺជាការកំណត់យ៉ាងដាច់ខាតពីព្រះជាម្ចាស់របស់អ្នក។

See all translations of this verse →

ثُمَّ نُنَجِّى ٱلَّذِينَ ٱتَّقَوا۟ وَّنَذَرُ ٱلظَّٰلِمِينَ فِيهَا جِثِيًّا

Khmer Translation - Rowwad Translation Centerបន្ទាប់មក យើងនឹងសង្រ្គោះបណ្ដាអ្នកដែលកោតខ្លាច(អល់ឡោះ) ហើយយើងនឹងទុកឱ្យពួកបំពានលត់ជង្គង់ចុះក្នុងនរកនោះ។

See all translations of this verse →

وَإِذَا تُتْلَىٰ عَلَيْهِمْ ءَايَٰتُنَا بَيِّنَٰتٍ قَالَ ٱلَّذِينَ كَفَرُوا۟ لِلَّذِينَ ءَامَنُوٓا۟ أَىُّ ٱلْفَرِيقَيْنِ خَيْرٌ مَّقَامًا وَأَحْسَنُ نَدِيًّا

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលមានគេសូត្របណ្តាវាក្យខណ្ឌរបស់យើងដ៏ច្បាស់លាស់ឲ្យពួកគេស្ដាប់ ពួកដែលគ្មានជំនឿបាននិយាយទៅកាន់បណ្ដាអ្នកដែលមានជំនឿថា៖ តើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរដែលមានឋានៈ និងមានកន្លែងជួបជុំដែលល្អប្រសើរជាងគេនោះ?

See all translations of this verse →

وَكَمْ أَهْلَكْنَا قَبْلَهُم مِّن قَرْنٍ هُمْ أَحْسَنُ أَثَٰثًا وَرِءْيًا

Khmer Translation - Rowwad Translation Centerហើយមានប្រជាជាតិជាច្រើនដែលយើងបានបំផ្លាញមុនពួកគេ(ពួកអារ៉ាប់គូរ៉ូស្ហ)ដែលពួកទាំងនោះមានទ្រព្យសម្បត្តិ និងរូបសម្បត្តិល្អប្រសើរជាងពួកគេ(ពួកអារ៉ាប់គូរ៉៉ូស្ហ)ទៅទៀត។

See all translations of this verse →

قُلْ مَن كَانَ فِى ٱلضَّلَٰلَةِ فَلْيَمْدُدْ لَهُ ٱلرَّحْمَٰنُ مَدًّا حَتَّىٰٓ إِذَا رَأَوْا۟ مَا يُوعَدُونَ إِمَّا ٱلْعَذَابَ وَإِمَّا ٱلسَّاعَةَ فَسَيَعْلَمُونَ مَنْ هُوَ شَرٌّ مَّكَانًا وَأَضْعَفُ جُندًا

Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ជនណាដែលស្ថិតក្នុងភាពវង្វេង នោះព្រះជាម្ចាស់ដ៏មហាសប្បុរសនឹងពន្យារពេលដល់គេ(ឱ្យកាន់តែវង្វេងថែមទៀត)។ លុះដល់ពេលដែលពួកគេបានឃើញអ្វីដែលគេបានសន្យាចំពោះពួកគេ(ផ្ទាល់នឹងភ្នែក) អាចជាទណ្ឌកម្មភ្លាមៗ ឬក៏ថ្ងៃបរលោក ពេលនោះ ពួកគេនឹងដឹងថា តើអ្នកណាដែលស្ថិតនៅកន្លែងដែលអាក្រក់ និងមានកម្លាំងទ័ពខ្សោយជាង?

See all translations of this verse →

وَيَزِيدُ ٱللَّهُ ٱلَّذِينَ ٱهْتَدَوْا۟ هُدًى وَٱلْبَٰقِيَٰتُ ٱلصَّٰلِحَٰتُ خَيْرٌ عِندَ رَبِّكَ ثَوَابًا وَخَيْرٌ مَّرَدًّا

Khmer Translation - Rowwad Translation Centerហើយអល់ឡោះជាម្ចាស់នឹងបន្ថែមការចង្អុលបង្ហាញដល់បណ្ដាអ្នកដែលទទួលបានការចង្អុលបង្ហាញថែមទៀត។ ហើយទង្វើកុសលដែលនៅគង់វង្សជានិរន្តរ៍នោះ គឺល្អប្រសើរបំផុតចំពោះព្រះជាម្ចាស់របស់អ្នកក្នុងការផ្តល់ការតបស្នង និងជាលទ្ធផលចុងក្រោយដ៏ប្រពៃ។

See all translations of this verse →

أَفَرَءَيْتَ ٱلَّذِى كَفَرَ بِـَٔايَٰتِنَا وَقَالَ لَأُوتَيَنَّ مَالًا وَوَلَدًا

Khmer Translation - Rowwad Translation Centerតើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញដែរឬទេពួកដែលបានប្រឆាំងនឹងបណ្តាភស្តុតាងរបស់យើង ហើយគេនិយាយថា៖ ខ្ញុំប្រាកដជានឹងត្រូវគេផ្ដល់ឱ្យនូវទ្រព្យសម្បត្តិ និងកូនចៅដ៏ច្រើន(នាថ្ងៃបរលោក)ជាមិនខាន?

See all translations of this verse →

أَطَّلَعَ ٱلْغَيْبَ أَمِ ٱتَّخَذَ عِندَ ٱلرَّحْمَٰنِ عَهْدًا

Khmer Translation - Rowwad Translation Centerតើគេដឹងពីប្រការអាថ៌កំបាំង ឬមួយគេទទួលបានការសន្យាណាមួយពីព្រះជាម្ចាស់ដ៏មហាសប្បុរស(ចំពោះរឿងនោះ)ឬ?

See all translations of this verse →

كَلَّا سَنَكْتُبُ مَا يَقُولُ وَنَمُدُّ لَهُۥ مِنَ ٱلْعَذَابِ مَدًّا

Khmer Translation - Rowwad Translation Centerមិនដូច្នោះឡើយ យើងនឹងកត់ត្រាទុកនូវអ្វីដែលគេនិយាយ ហើយយើងនឹងបន្ថែមនូវទណ្ឌកម្មលើរូបគេថែមទៀត។

See all translations of this verse →

وَنَرِثُهُۥ مَا يَقُولُ وَيَأْتِينَا فَرْدًا

Khmer Translation - Rowwad Translation Centerហើយយើងនឹងយកមរតក(ពីគេទាំងអស់)នូវអ្វីដែលគេបាននិយាយ(ខាងលើ) ហើយគេនឹងវិលត្រឡប់មកជួបយើងវិញ(នៅថ្ងៃបរលោក)ដោយខ្លួនទទេ។

See all translations of this verse →

وَٱتَّخَذُوا۟ مِن دُونِ ٱللَّهِ ءَالِهَةً لِّيَكُونُوا۟ لَهُمْ عِزًّا

Khmer Translation - Rowwad Translation Centerហើយពួកគេបានយកព្រះនានា(មកគោរពសក្ការៈ)ក្រៅពីអល់ឡោះ ដើម្បីជួយឲ្យពួកគេមានអានុភាព។

See all translations of this verse →

كَلَّا سَيَكْفُرُونَ بِعِبَادَتِهِمْ وَيَكُونُونَ عَلَيْهِمْ ضِدًّا

Khmer Translation - Rowwad Translation Centerមិនដូច្នោះឡើយ ព្រះទាំងនោះនឹងបដិសេធចំពោះការគោរពសក្ការៈរបស់ពួកគេ(ចំពោះពួកវា) ហើយពួកវានឹងក្លាយជាសត្រូវនឹងពួកគេវិញ។

See all translations of this verse →

أَلَمْ تَرَ أَنَّآ أَرْسَلْنَا ٱلشَّيَٰطِينَ عَلَى ٱلْكَٰفِرِينَ تَؤُزُّهُمْ أَزًّا

Khmer Translation - Rowwad Translation Centerតើអ្នកមិនបានឃើញទេឬ ជាការពិតណាស់ យើងបានបញ្ជូនពួកស្ហៃតនទៅ(គ្រប់គ្រង)លើពួកប្រឆាំងដើម្បីឱ្យវាពង្វក់ពួកគេ(ឱ្យប្រព្រឹត្តអំពើល្មើស)?

See all translations of this verse →

فَلَا تَعْجَلْ عَلَيْهِمْ إِنَّمَا نَعُدُّ لَهُمْ عَدًّا

Khmer Translation - Rowwad Translation Centerដូច្នេះ សូមអ្នកកុំប្រញាប់សុំឱ្យអល់ឡោះបំផ្លាញពួកគេ។ តាមពិត យើងគ្រាន់តែគណនាឲ្យពួកគេ(នូវអាយុជីវិត និងទង្វើរបស់ពួកគេ)ឱ្យបានច្បាស់លាស់ប៉ុណ្ណោះ។

See all translations of this verse →

يَوْمَ نَحْشُرُ ٱلْمُتَّقِينَ إِلَى ٱلرَّحْمَٰنِ وَفْدًا

Khmer Translation - Rowwad Translation Center(ហើយចូរអ្នករំឭក)នៅថ្ងៃដែលយើងនឹងប្រមូលផ្ដុំបណ្ដាអ្នកដែលកោតខ្លាចទៅកាន់ព្រះជាម្ចាស់ដ៏មហាសប្បុរសក្នុងនាមជាភ្ញៀវកិត្តិយស។

See all translations of this verse →

وَنَسُوقُ ٱلْمُجْرِمِينَ إِلَىٰ جَهَنَّمَ وِرْدًا

Khmer Translation - Rowwad Translation Centerហើយយើងនឹងកៀងពួកប្រព្រឹត្តល្មើសទៅកាន់នរកជើហាន់ណាំដោយភាពស្រេកឃ្លាន។

See all translations of this verse →

لَّا يَمْلِكُونَ ٱلشَّفَٰعَةَ إِلَّا مَنِ ٱتَّخَذَ عِندَ ٱلرَّحْمَٰنِ عَهْدًا

Khmer Translation - Rowwad Translation Centerពួកគេគ្មានសិទ្ធិទទួលបានការអន្តរាគមន៍នោះឡើយ លើកលែងតែបណ្តាអ្នកដែលទទួលបានការសន្យាពីព្រះជាម្ចាស់ដ៏មហាសប្បុរសប៉ុណ្ណោះ។

See all translations of this verse →

وَقَالُوا۟ ٱتَّخَذَ ٱلرَّحْمَٰنُ وَلَدًا

Khmer Translation - Rowwad Translation Centerហើយពួកគេនិយាយថា៖ ព្រះជាម្ចាស់ដ៏មហាសប្បុរស ទ្រង់មានបុត្រ។

See all translations of this verse →

لَّقَدْ جِئْتُمْ شَيْـًٔا إِدًّا

Khmer Translation - Rowwad Translation Centerជាការពិតណាស់ ពួកអ្នកបាននាំមកនូវប្រការមួយដែលអាក្រក់បំផុត។

See all translations of this verse →

تَكَادُ ٱلسَّمَٰوَٰتُ يَتَفَطَّرْنَ مِنْهُ وَتَنشَقُّ ٱلْأَرْضُ وَتَخِرُّ ٱلْجِبَالُ هَدًّا

Khmer Translation - Rowwad Translation Centerព្រោះតែសម្តីនេះ មេឃជាច្រើនជាន់ស្ទើរតែប្រេះបែក ផែនដីស្ទើរបែកខ្ទេចខ្ទី ហើយភ្នំទាំងឡាយស្ទើរតែរលំរលាយ

See all translations of this verse →

أَن دَعَوْا۟ لِلرَّحْمَٰنِ وَلَدًا

Khmer Translation - Rowwad Translation Centerដោយសារតែពួកគេបានចោទប្រកាន់ថា៖ ព្រះជាម្ចាស់ដ៏មហាសប្បុរស ទ្រង់មានបុត្រ។

See all translations of this verse →

وَمَا يَنۢبَغِى لِلرَّحْمَٰنِ أَن يَتَّخِذَ وَلَدًا

Khmer Translation - Rowwad Translation Centerហើយវាមិនត្រឹមត្រូវនោះឡើយដែលថា ព្រះជាម្ចាស់ដ៏មហាសប្បុរសទ្រង់មានបុត្រនោះ។

See all translations of this verse →

إِن كُلُّ مَن فِى ٱلسَّمَٰوَٰتِ وَٱلْأَرْضِ إِلَّآ ءَاتِى ٱلرَّحْمَٰنِ عَبْدًا

Khmer Translation - Rowwad Translation Centerរាល់អ្នកដែលនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី គឺសុទ្ធតែត្រឡប់ទៅកាន់ព្រះជាម្ចាស់ដ៏មហាសប្បុរស(នៅថ្ងៃបរលោក)ក្នុងនាមជាខ្ញុំបម្រើ(របស់ទ្រង់)ទាំងអស់។

See all translations of this verse →

لَّقَدْ أَحْصَىٰهُمْ وَعَدَّهُمْ عَدًّا

Khmer Translation - Rowwad Translation Centerជាការពិតណាស់ ទ្រង់បានគណនាពួកគេ និងដឹងពីចំនួនពួកគេយ៉ាងច្បាស់លាស់បំផុត។

See all translations of this verse →

وَكُلُّهُمْ ءَاتِيهِ يَوْمَ ٱلْقِيَٰمَةِ فَرْدًا

Khmer Translation - Rowwad Translation Centerហើយបុគ្គលគ្រប់រូបនឹងទៅជួបទ្រង់វិញនៅថ្ងៃបរលោករៀងៗខ្លួន។

See all translations of this verse →

إِنَّ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ سَيَجْعَلُ لَهُمُ ٱلرَّحْمَٰنُ وُدًّا

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ព្រះជាម្ចាស់ដ៏មហាសប្បុរសនឹងប្រទានក្ដីស្រលាញ់ដល់ពួកគេ។

See all translations of this verse →

فَإِنَّمَا يَسَّرْنَٰهُ بِلِسَانِكَ لِتُبَشِّرَ بِهِ ٱلْمُتَّقِينَ وَتُنذِرَ بِهِۦ قَوْمًا لُّدًّا

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើងបានសម្រួលវា(គម្ពីរគួរអាន)ជាភាសារបស់អ្នក(ភាសាអារ៉ាប់) ដើម្បីឱ្យអ្នកផ្ដល់ដំណឹងរីករាយតាមរយៈវាដល់បណ្ដាអ្នកដែលកោតខ្លាច និងដាស់តឿនព្រមានតាមរយៈវាចំពោះក្រុមដែលពូកែឈ្លោះប្រកែកគ្នា។

See all translations of this verse →

وَكَمْ أَهْلَكْنَا قَبْلَهُم مِّن قَرْنٍ هَلْ تُحِسُّ مِنْهُم مِّنْ أَحَدٍ أَوْ تَسْمَعُ لَهُمْ رِكْزًۢا

Khmer Translation - Rowwad Translation Centerហើយមានប្រជាជាតិជាច្រើនដែលយើងបានបំផ្លាញមុនពួកគេ(ក្រុមរបស់អ្នក)។ តើអ្នកមានអារម្មណ៍អ្វីចំពោះនរណាម្នាក់ក្នុងចំណោមពួកគេ ឬបានឮសំឡេងខ្សឹបខ្សៀវពីពួកគេដែរឬទេ?

See all translations of this verse →

Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70