إِذْ أَوَى ٱلْفِتْيَةُ إِلَى ٱلْكَهْفِ فَقَالُوا۟ رَبَّنَآ ءَاتِنَا مِن لَّدُنكَ رَحْمَةً وَهَيِّئْ لَنَا مِنْ أَمْرِنَا رَشَدًا
Khmer Translation - Rowwad Translation Center(ចូរអ្នកនឹកឃើញ) នៅពេលដែលយុវជនមួយក្រុមបានទៅជ្រកកោនក្នុងរូងភ្នំ ពេលនោះពួកគេបានបួងសួងថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាប្រទានឱ្យយើងខ្ញុំនូវក្ដីមេត្តាករុណាពីព្រះអង្គផង។ ហើយសូមព្រះអង្គមេត្តាសម្រួលដល់យើងខ្ញុំនូវកិច្ចការរបស់យើងខ្ញុំឆ្ពោះទៅកាន់មាគ៌ាត្រឹមត្រូវផងចុះ។
Khmer Translation - Islamic Community Development Association(ចូរចងចាំ)នៅពេលដែលក្រុមយុវជនបានភៀសខ្លួន(ពី ពួកដែលគ្មានជំនឿ)ចូលទៅជ្រកកោននៅក្នុងរូងភ្នំ ហើយពួកគេ បានបួងសួងសុំថាៈ ឱម្ចាស់របស់យើងខ្ញុំ. សូមទ្រង់មេត្ដាផ្ដល់ឱ្យ យើងខ្ញុំនូវក្ដីមេត្ដាករុណាពីទ្រង់ ហើយសូមទ្រង់មេត្ដាផ្ដល់ភាពងាយ ស្រួលដល់កិច្ចការរបស់ពួកយើងឱ្យទៅរកមាគ៌ាដ៏ត្រឹមត្រូវផងចុះ។