فَلَمَّا جَاوَزَا قَالَ لِفَتَىٰهُ ءَاتِنَا غَدَآءَنَا لَقَدْ لَقِينَا مِن سَفَرِنَا هَٰذَا نَصَبًا
Khmer Translation - Rowwad Translation Centerហើយនៅពេលគេទាំងពីរបានឆ្លងផុតកន្លែងនោះ(ចំណុចប្រសព្វ) គាត់បានពោលទៅកាន់ក្មេងបម្រើប្រុសរបស់គាត់ថា៖ ចូរអ្នកយកអាហារថ្ងៃត្រង់មកឱ្យយើង។ ជាការពិតណាស់ យើងមានការនឿយហត់ជាខ្លាំងក្នុងការធ្វើដំណើររបស់យើងនេះ។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលគេទាំងពីរបានធ្វើដំណើរហួស(ចំណុច ប្រសព្វនោះ) គាត់(មូសា)បានពោលទៅកាន់កេ្មងបម្រើរបស់គាត់ ថាៈ ចូរអ្នកយកអាហារថ្ងៃត្រង់មកឱ្យយើង។ ជាការពិតណាស់ យើងមានការនឿយហត់ក្នុងការធ្វើដំណើររបស់យើងនេះហើយ។