وَأَمَّا ٱلْجِدَارُ فَكَانَ لِغُلَٰمَيْنِ يَتِيمَيْنِ فِى ٱلْمَدِينَةِ وَكَانَ تَحْتَهُۥ كَنزٌ لَّهُمَا وَكَانَ أَبُوهُمَا صَٰلِحًا فَأَرَادَ رَبُّكَ أَن يَبْلُغَآ أَشُدَّهُمَا وَيَسْتَخْرِجَا كَنزَهُمَا رَحْمَةً مِّن رَّبِّكَ وَمَا فَعَلْتُهُۥ عَنْ أَمْرِى ذَٰلِكَ تَأْوِيلُ مَا لَمْ تَسْطِع عَّلَيْهِ صَبْرًا
Khmer Translation - Rowwad Translation Centerចំណែកឯជញ្ជាំងវិញ ពិតណាស់វាជាកម្មសិទ្ធិរបស់ក្មេងកំព្រាពីរនាក់រស់នៅក្នុងទីក្រុង។ នៅពីក្រោមជញ្ជាំងនោះ គឺមានកំណប់ទ្រព្យរបស់គេទាំងពីរ ហើយឪពុករបស់ក្មេងប្រុសទាំងពីរនេះទៀតសោត គឺជាមនុស្សល្អ។ ដូចនេះ ព្រះជាម្ចាស់របស់អ្នក(ឱព្យាការីមូសា)មានបំណងចង់ឱ្យពេលដែលគេទាំងពីរពេញវ័យ ទ្រង់នឹងបញ្ចេញឲ្យគេទាំងពីរនូវកំណប់ទ្រព្យនោះ ជាក្ដីមេត្តាករុណាពីព្រះជាម្ចាស់របស់អ្នក។ ហើយខ្ញុំមិនបានធ្វើវាតាមតែទំនើងចិត្តរបស់ខ្ញុំឡើយ។ នោះហើយគឺជាការបកស្រាយចំពោះអ្វីដែលអ្នកមិនអាចអត់ធ្មត់ចំពោះវាបាននោះ។
Khmer Translation - Islamic Community Development Associationចំណែកឯជញ្ជាំងវិញ វាជាកម្មសិទ្ធិរបស់កេ្មងប្រុសកំព្រា ពីរនាក់នៅក្នុងទីក្រុងនោះ។ ហើយនៅពីក្រោមវាមានកំណប់ទ្រព្យ របស់ពួកគេទាំងពីរ។ ហើយឪពុករបស់គេទាំងពីរជាមនុស្សល្អត្រឹម ត្រូវ។ ហើយម្ចាស់របស់អ្នកមានបំណងឱ្យគេទាំងពីរធំពេញវ័យនិង ឱ្យគេទាំងពីរយកកំណប់ទ្រព្យរបស់ពួកគេទាំងពីរចេញដោយកី្ដ មេត្ដាករុណាពីម្ចាស់របស់អ្នក។ ហើយខ្ញុំមិនបានធ្វើវាតាមតែអំពើ ចិត្ដរបស់ខ្ញុំនោះឡើយ។ នោះហើយគឺជាការបកស្រាយចំពោះអ្វី ដែលអ្នកមិនអាចអត់ធ្មត់បាននោះ។