caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Israa الإسراء

111 វាក្យខណ្ឌ · ម៉ាកកah · revelation order 50

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ سُبْحَٰنَ ٱلَّذِىٓ أَسْرَىٰ بِعَبْدِهِۦ لَيْلًا مِّنَ ٱلْمَسْجِدِ ٱلْحَرَامِ إِلَى ٱلْمَسْجِدِ ٱلْأَقْصَا ٱلَّذِى بَٰرَكْنَا حَوْلَهُۥ لِنُرِيَهُۥ مِنْ ءَايَٰتِنَآ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلْبَصِيرُ

Khmer Translation - Rowwad Translation Centerអល់ឡោះមហាស្អាតស្អំដែលបានឲ្យខ្ញុំបម្រើរបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ធ្វើដំណើរនាពេលយប់ចេញពីម៉ាស្ជិទអាល់ហារ៉ម(ទីក្រុងម៉ាក្កះ)ទៅកាន់ម៉ាស្ជិទអាល់អឹកសរ(ក្រុងយេរូសាឡឹម) ដែលយើង(អល់ឡោះ)បានប្រទានពរជ័យនៅជុំវិញវា(ម៉ាស្ជិទអាល់អឹកសរ) ដើម្បីបង្ហាញឲ្យគេ(ព្យាការីមូហាំម៉ាត់)បានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់យើង។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាឃើញបំផុត។

See all translations of this verse →

وَءَاتَيْنَا مُوسَى ٱلْكِتَٰبَ وَجَعَلْنَٰهُ هُدًى لِّبَنِىٓ إِسْرَٰٓءِيلَ أَلَّا تَتَّخِذُوا۟ مِن دُونِى وَكِيلًا

Khmer Translation - Rowwad Translation Centerហើយយើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត) និងបានចាត់ទុកវាជាការចង្អុលបង្ហាញដល់អម្បូរអ៊ីស្រាអែល(ដោយយើងបានហាមឃាត់ថា៖) ពួកអ្នកមិនត្រូវយកអ្នកផ្សេងក្រៅពីយើងធ្វើជាអ្នកគាំពារឡើយ។

See all translations of this verse →

ذُرِّيَّةَ مَنْ حَمَلْنَا مَعَ نُوحٍ إِنَّهُۥ كَانَ عَبْدًا شَكُورًا

Khmer Translation - Rowwad Translation Centerឱពូជអម្បូរដែលយើងបានសង្រ្គោះជាមួយនឹងព្យាការីនួហ! (ចូរពួកអ្នកយកគំរូតាមព្យាការីនួហចុះ។) ពិតប្រាកដណាស់ គាត់គឺជាខ្ញុំបម្រើម្នាក់ដែលដឹងគុណ(អល់ឡោះ)បំផុត។

See all translations of this verse →

وَقَضَيْنَآ إِلَىٰ بَنِىٓ إِسْرَٰٓءِيلَ فِى ٱلْكِتَٰبِ لَتُفْسِدُنَّ فِى ٱلْأَرْضِ مَرَّتَيْنِ وَلَتَعْلُنَّ عُلُوًّا كَبِيرًا

Khmer Translation - Rowwad Translation Centerហើយយើងបានប្រាប់ដល់អម្បូរអ៊ីស្រាអែលនៅក្នុងគម្ពីរតាវរ៉តថា៖ ពិតប្រាកដណាស់ ពួកអ្នកប្រាកដជានឹងបង្កវិនាសកម្មនៅលើផែនដីនេះចំនួនពីរដង ហើយពួកអ្នកពិតជាបំពានហួសព្រំដែនយ៉ាងខ្លាំងបំផុត។

See all translations of this verse →

فَإِذَا جَآءَ وَعْدُ أُولَىٰهُمَا بَعَثْنَا عَلَيْكُمْ عِبَادًا لَّنَآ أُو۟لِى بَأْسٍ شَدِيدٍ فَجَاسُوا۟ خِلَٰلَ ٱلدِّيَارِ وَكَانَ وَعْدًا مَّفْعُولًا

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលការបង្កវិនាសកម្មលើកទីមួយបានកើតឡើង យើងបានចាត់តាំងបណ្តាខ្ញុំបម្រើរបស់យើងដែលជាក្រុមខ្លាំងពូកែបំផុតនោះគ្រប់គ្រងទៅលើពួកអ្នក ហើយពួកគេបានចូលលុកលុយនៅចន្លោះលំនៅឋាន(របស់ពួកអ្នក)។ ហើយការសន្យា(របស់អល់ឡោះ) គឺពិតជាកើតឡើងយ៉ាងពិតប្រាកដ។

See all translations of this verse →

ثُمَّ رَدَدْنَا لَكُمُ ٱلْكَرَّةَ عَلَيْهِمْ وَأَمْدَدْنَٰكُم بِأَمْوَٰلٍ وَبَنِينَ وَجَعَلْنَٰكُمْ أَكْثَرَ نَفِيرًا

Khmer Translation - Rowwad Translation Centerក្រោយមក យើងបានត្រឡប់មកឱ្យពួកអ្នក(ឱអម្បូរអ៊ីស្រាអែល)នូវជ័យជម្នះទៅលើពួកគេវិញ។ ហើយយើងបានបន្ថែមឱ្យពួកអ្នកនូវទ្រព្យសម្បត្តិ និងកូនចៅ ព្រមទាំងបានធ្វើឱ្យពួកអ្នកមានធនធានច្រើនជាង(សត្រូវរបស់ពួកអ្នក)ថែមទៀត។

See all translations of this verse →

إِنْ أَحْسَنتُمْ أَحْسَنتُمْ لِأَنفُسِكُمْ وَإِنْ أَسَأْتُمْ فَلَهَا فَإِذَا جَآءَ وَعْدُ ٱلْـَٔاخِرَةِ لِيَسُـۥٓـُٔوا۟ وُجُوهَكُمْ وَلِيَدْخُلُوا۟ ٱلْمَسْجِدَ كَمَا دَخَلُوهُ أَوَّلَ مَرَّةٍ وَلِيُتَبِّرُوا۟ مَا عَلَوْا۟ تَتْبِيرًا

Khmer Translation - Rowwad Translation Centerប្រសិនបើពួកអ្នក(ឱអម្បូរអ៊ីស្រាអែល)សាងអំពើល្អ ផលនៃអំពើល្អនោះគឺសម្រាប់ខ្លួនពួកអ្នកផ្ទាល់។ ហើយប្រសិនបើពួកអ្នកបានសាងអំពើអាក្រក់ ផលអាក្រក់នោះក៏សម្រាប់ខ្លួនពួកអ្នកវិញដូចគ្នា។ ហើយនៅពេលដែលការបង្កវិនាសលើកទីពីរកើតឡើង (យើងក៏បានឱ្យសត្រូវរបស់ពួកអ្នកគ្រប់គ្រងទៅលើពួកអ្នកម្តងទៀត) ដើម្បីពួកគេធ្វើឱ្យពួកអ្នកអាម៉ាស់មុខ និងដើម្បីឱ្យពួកគេចូលក្នុងពៃទុលមឹកទីស ដូចដែលពួកគេបានចូលទៅក្នុងវាកាលពីលើកដំបូង(លើកទីមួយ) ព្រមទាំងដើម្បីពួកគេបំផ្លាញខ្ទេចខ្ទីនូវអ្វីដែលពួកគេបានត្រួតត្រា។

See all translations of this verse →

عَسَىٰ رَبُّكُمْ أَن يَرْحَمَكُمْ وَإِنْ عُدتُّمْ عُدْنَا وَجَعَلْنَا جَهَنَّمَ لِلْكَٰفِرِينَ حَصِيرًا

Khmer Translation - Rowwad Translation Centerសង្ឃឹមថាព្រះជាម្ចាស់របស់ពួកអ្នក(ឱអម្បូរអ៊ីស្រាអែល)នឹងអាណិតស្រលាញ់ពួកអ្នក។ តែប្រសិនបើពួកអ្នកត្រឡប់ទៅ(បង្កវិនាសកម្ម)ម្តងទៀត យើងក៏នឹងត្រឡប់ទៅ(ដាក់ទោសពួកអ្នក)វិញដែរ។ ហើយយើងបានបង្កើតនរកជើហាន់ណាំជាកន្លែងឃុំឃាំងសម្រាប់ពួកដែលប្រឆាំង។

See all translations of this verse →

إِنَّ هَٰذَا ٱلْقُرْءَانَ يَهْدِى لِلَّتِى هِىَ أَقْوَمُ وَيُبَشِّرُ ٱلْمُؤْمِنِينَ ٱلَّذِينَ يَعْمَلُونَ ٱلصَّٰلِحَٰتِ أَنَّ لَهُمْ أَجْرًا كَبِيرًا

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ គម្ពីរគួរអាននេះចង្អុលបង្ហាញ(មនុស្ស)ទៅរកមាគ៌ាដ៏ល្អត្រឹមត្រូវបំផុត(សាសនាអ៊ីស្លាម) និងផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលបានសាងនូវទង្វើកុសលថា ជាការពិតណាស់ សម្រាប់ពួកគេនឹងទទួលនូវផលបុណ្យដ៏ធំធេង។

See all translations of this verse →

وَأَنَّ ٱلَّذِينَ لَا يُؤْمِنُونَ بِٱلْـَٔاخِرَةِ أَعْتَدْنَا لَهُمْ عَذَابًا أَلِيمًا

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកវិញ យើងបានត្រៀមទុកសម្រាប់ពួកគេនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត(នៅថ្ងៃបរលោក)។

See all translations of this verse →

وَيَدْعُ ٱلْإِنسَٰنُ بِٱلشَّرِّ دُعَآءَهُۥ بِٱلْخَيْرِ وَكَانَ ٱلْإِنسَٰنُ عَجُولًا

Khmer Translation - Rowwad Translation Centerហើយមនុស្សលោកបួងសួងសុំឲ្យទទួលបាននូវប្រការអាក្រក់(នៅពេលដែលគេមានកំហឹង) ដូចជាការដែលគេបួងសួងសុំឲ្យទទួលបាននូវប្រការល្អដែរ។ ពិតប្រាកដណាស់ មនុស្សលោក គឺមានចរិតតក់ក្រហល់។

See all translations of this verse →

وَجَعَلْنَا ٱلَّيْلَ وَٱلنَّهَارَ ءَايَتَيْنِ فَمَحَوْنَآ ءَايَةَ ٱلَّيْلِ وَجَعَلْنَآ ءَايَةَ ٱلنَّهَارِ مُبْصِرَةً لِّتَبْتَغُوا۟ فَضْلًا مِّن رَّبِّكُمْ وَلِتَعْلَمُوا۟ عَدَدَ ٱلسِّنِينَ وَٱلْحِسَابَ وَكُلَّ شَىْءٍ فَصَّلْنَٰهُ تَفْصِيلًا

Khmer Translation - Rowwad Translation Centerហើយយើងបានបង្កើតពេលយប់និងពេលថ្ងៃ ជាសញ្ញាពីរ។ ក្រោយមក យើងបានធ្វើឲ្យសញ្ញានៃពេលយប់ (គឺភាពងងឹត) ហើយបានធ្វើឲ្យសញ្ញានៃពេលថ្ងៃ គឺពន្លឺ ដើម្បីពួកអ្នកស្វែងរកការប្រោសប្រទាន(លាភសក្ការៈ)ពីព្រះជាម្ចាស់របស់ពួកអ្នក និងដើម្បីឲ្យពួកអ្នកបានដឹងពីចំនួនឆ្នាំ និងការគណនា(ពេលវេលា)។ ហើយរាល់អ្វីៗទាំងអស់ យើងបានបញ្ជាក់វាយ៉ាងលម្អិត។

See all translations of this verse →

وَكُلَّ إِنسَٰنٍ أَلْزَمْنَٰهُ طَٰٓئِرَهُۥ فِى عُنُقِهِۦ وَنُخْرِجُ لَهُۥ يَوْمَ ٱلْقِيَٰمَةِ كِتَٰبًا يَلْقَىٰهُ مَنشُورًا

Khmer Translation - Rowwad Translation Centerហើយមនុស្សគ្រប់រូប យើងបានឱ្យទង្វើរបស់គេនៅជាប់នឹងក(ប្រៀបដូចខ្សែកនៅជាប់នឹងក)របស់គេជានិច្ច។ ហើយយើងនឹងបញ្ចេញឱ្យគេនៅថ្ងៃបរលោកនូវសៀវភៅកំណត់ត្រាមួយដែលគេនឹងឃើញវាត្រូវបានបើកចំហ(នៅពីមុខគេ)។

See all translations of this verse →

ٱقْرَأْ كِتَٰبَكَ كَفَىٰ بِنَفْسِكَ ٱلْيَوْمَ عَلَيْكَ حَسِيبًا

Khmer Translation - Rowwad Translation Center(យើងមានបន្ទូលទៅកាន់គេថា៖) ចូរអ្នកអានសៀវភៅកំណត់ត្រារបស់អ្នកចុះ។ គ្រប់គ្រាន់ហើយនៅទីនេះ(ថ្ងៃបរលោក) ដោយរូបអ្នកផ្ទាល់គឺជាអ្នកគណនាចំពោះខ្លួនឯងនោះ។

See all translations of this verse →

مَّنِ ٱهْتَدَىٰ فَإِنَّمَا يَهْتَدِى لِنَفْسِهِۦ وَمَن ضَلَّ فَإِنَّمَا يَضِلُّ عَلَيْهَا وَلَا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ وَمَا كُنَّا مُعَذِّبِينَ حَتَّىٰ نَبْعَثَ رَسُولًا

Khmer Translation - Rowwad Translation Centerជនណាហើយដែលទទួលបានការចង្អុលបង្ហាញ តាមពិតការចង្អុលបង្ហាញនោះគឺសម្រាប់ខ្លួនគេផ្ទាល់។ ហើយជនណាដែលបានវង្វេង តាមពិត ការវង្វេងនោះ ក៏សម្រាប់ខ្លួនគេផ្ទាល់ដែរ។ គ្មានបុគ្គលណាម្នាក់រ៉ាប់រងនូវបាបកម្មរបស់អ្នកដទៃឡើយ។ ហើយយើងមិនដែលដាក់ទណ្ឌកម្ម(លើក្រុមណាមួយឡើយ) លុះត្រាតែយើងបានតែងតាំងអ្នកនាំសារ(ទៅកាន់ពួកគេ)ជាមុនសិន។

See all translations of this verse →

وَإِذَآ أَرَدْنَآ أَن نُّهْلِكَ قَرْيَةً أَمَرْنَا مُتْرَفِيهَا فَفَسَقُوا۟ فِيهَا فَحَقَّ عَلَيْهَا ٱلْقَوْلُ فَدَمَّرْنَٰهَا تَدْمِيرًا

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលយើងមានចេតនាបំផ្លាញភូមិស្រុកណាមួយ យើងបានបញ្ជាឱ្យអ្នកដែលទទួលបានឧបការគុណច្រើន(អំពីយើងឲ្យគោរពប្រតិបត្តិមកចំពោះយើង) តែពួកគេបែរជាប្រឆាំងទៅវិញ។ ដូច្នេះ ពាក្យសម្តី(ដាក់ទណ្ឌកម្មពួកគេ) ក៏បានកើតឡើងយ៉ាងពិតប្រាកដ។ ពេលនោះ យើងក៏បានបំផ្លាញពួកគេឱ្យវិនាសសាបសូន្យ។

See all translations of this verse →

وَكَمْ أَهْلَكْنَا مِنَ ٱلْقُرُونِ مِنۢ بَعْدِ نُوحٍ وَكَفَىٰ بِرَبِّكَ بِذُنُوبِ عِبَادِهِۦ خَبِيرًۢا بَصِيرًا

Khmer Translation - Rowwad Translation Centerហើយមានប្រជាជាតិជាច្រើនដែលយើងបានបំផ្លាញពួកគេបន្ទាប់ពីព្យាការីនួហ។ គ្រប់គ្រាន់ហើយដែលព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាអ្នកដែលដឹង និងឃើញបំផុតចំពោះបាបកម្មនៃខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។

See all translations of this verse →

مَّن كَانَ يُرِيدُ ٱلْعَاجِلَةَ عَجَّلْنَا لَهُۥ فِيهَا مَا نَشَآءُ لِمَن نُّرِيدُ ثُمَّ جَعَلْنَا لَهُۥ جَهَنَّمَ يَصْلَىٰهَا مَذْمُومًا مَّدْحُورًا

Khmer Translation - Rowwad Translation Centerជនណាហើយដែលប្រាថ្នាចង់បានជីវិតលោកិយ យើងនឹងផ្ដល់ឱ្យគេភ្លាមៗនៅក្នុងវា(លោកិយ)នូវអ្វីដែលយើងមានចេតនាសម្រាប់ជនណាដែលយើងចង់(ផ្តល់ឲ្យ)។ ក្រោយមក យើងបានរៀបចំនរកជើហាន់ណាំសម្រាប់គេ ដែលគេនឹងចូលទៅក្នុងវា(នៅថ្ងៃបរលោក)ដោយទទួលនូវការស្ដីបន្ទោស និងត្រូវបានគេបណ្តេញ(ពីក្តីមេត្តាករុណារបស់អល់ឡោះ)។

See all translations of this verse →

وَمَنْ أَرَادَ ٱلْـَٔاخِرَةَ وَسَعَىٰ لَهَا سَعْيَهَا وَهُوَ مُؤْمِنٌ فَأُو۟لَٰٓئِكَ كَانَ سَعْيُهُم مَّشْكُورًا

Khmer Translation - Rowwad Translation Centerរីឯជនណាហើយដែលប្រាថ្នាចង់ទទួលបានថ្ងៃបរលោក ហើយគេបានតស៊ូប្រឹងប្រែងដើម្បីវា ហើយគេជាអ្នកដែលមានជំនឿទៀតនោះ ពិតណាស់ អ្នកទាំងនោះហើយដែលការខិតខំប្រឹងប្រែងរបស់ពួកគេត្រូវបានគេទទួលយក។

See all translations of this verse →

كُلًّا نُّمِدُّ هَٰٓؤُلَآءِ وَهَٰٓؤُلَآءِ مِنْ عَطَآءِ رَبِّكَ وَمَا كَانَ عَطَآءُ رَبِّكَ مَحْظُورًا

Khmer Translation - Rowwad Translation Centerយើងនឹងបន្ថែមឱ្យក្រុមនីមួយៗក្នុងចំណោមពួកគេនូវលាភសក្ការៈពីព្រះជាម្ចាស់របស់អ្នក(ក្នុងលោកិយ)។ ហើយលាភសក្ការៈនៃព្រះជាម្ចាស់របស់អ្នក គឺមិនត្រូវបានគេរារាំង(ពីនរណាម្នាក់)ឡើយ។

See all translations of this verse →

ٱنظُرْ كَيْفَ فَضَّلْنَا بَعْضَهُمْ عَلَىٰ بَعْضٍ وَلَلْـَٔاخِرَةُ أَكْبَرُ دَرَجَٰتٍ وَأَكْبَرُ تَفْضِيلًا

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះ ថាតើយើងបានលើកតម្កើងពួកគេឱ្យមានភាពប្រសើរជាងគ្នាយ៉ាងដូចម្ដេច(ក្នុងលោកិយនេះ)? ហើយនៅថ្ងៃបរលោកវិញ ពួកគេរឹតតែមានភាពខុសគ្នាខ្លាំងបំផុតទាំងឋានៈ និងភាពល្អប្រសើរ។

See all translations of this verse →

لَّا تَجْعَلْ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ فَتَقْعُدَ مَذْمُومًا مَّخْذُولًا

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱខ្ញុំបម្រើរបស់អល់ឡោះ)កុំបង្កើតព្រះផ្សេង(មកគោរពសក្ការៈ)រួមជាមួយនឹងអល់ឡោះជាម្ចាស់ឱ្យសោះ ដែលជាហេតុនាំឱ្យអ្នកទទួលរងនូវការស្ដីបន្ទោស និងភាពបរាជ័យ។

See all translations of this verse →

وَقَضَىٰ رَبُّكَ أَلَّا تَعْبُدُوٓا۟ إِلَّآ إِيَّاهُ وَبِٱلْوَٰلِدَيْنِ إِحْسَٰنًا إِمَّا يَبْلُغَنَّ عِندَكَ ٱلْكِبَرَ أَحَدُهُمَآ أَوْ كِلَاهُمَا فَلَا تَقُل لَّهُمَآ أُفٍّ وَلَا تَنْهَرْهُمَا وَقُل لَّهُمَا قَوْلًا كَرِيمًا

Khmer Translation - Rowwad Translation Centerហើយព្រះជាម្ចាស់របស់អ្នក(ឱខ្ញុំបម្រើរបស់អល់ឡោះ)បានដាក់បទបញ្ជាមិនឲ្យពួកអ្នកគោរពសក្ការៈឡើយ លើកលែងតែចំពោះទ្រង់(តែមួយគត់) និងត្រូវធ្វើល្អចំពោះឪពុកម្ដាយ។ ប្រសិនបើម្នាក់ក្នុងចំណោមពួកគាត់ទាំងពីរ ឬគាត់ទាំងពីរមានវ័យចាស់ជរារស់នៅជាមួយអ្នក គឺអ្នកមិនត្រូវនិយាយពាក្យសម្តីមិនសមរម្យដាក់គាត់ទាំងពីរឡើយ ហើយក៏មិនត្រូវប្រើសម្ដីធ្ងន់ដាក់គាត់ទាំងពីរនោះដែរ។ តែអ្នកត្រូវនិយាយទៅកាន់គាត់ទាំងពីរនូវពាក្យសម្ដីដែលល្អប្រពៃ(ទន់ភ្លន់)។

See all translations of this verse →

وَٱخْفِضْ لَهُمَا جَنَاحَ ٱلذُّلِّ مِنَ ٱلرَّحْمَةِ وَقُل رَّبِّ ٱرْحَمْهُمَا كَمَا رَبَّيَانِى صَغِيرًا

Khmer Translation - Rowwad Translation Centerហើយចូរអ្នកបន្ទាបខ្លួនចំពោះគាត់ទាំងពីរដោយការឱនលំទោនប្រកបដោយក្ដីមេត្តាករុណា។ ហើយចូរអ្នកបួងសួងថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាអាណិតស្រលាញ់ដល់លោកទាំងពីរដូចដែលលោកទាំងពីរបានចិញ្ចឹមបីបាច់ខ្ញុំកាលខ្ញុំនៅតូចផងចុះ។

See all translations of this verse →

رَّبُّكُمْ أَعْلَمُ بِمَا فِى نُفُوسِكُمْ إِن تَكُونُوا۟ صَٰلِحِينَ فَإِنَّهُۥ كَانَ لِلْأَوَّٰبِينَ غَفُورًا

Khmer Translation - Rowwad Translation Centerព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកអ្នក។ ប្រសិនបើពួកអ្នកជាមនុស្សល្អ គឺទ្រង់មហាអភ័យទោសបំផុតចំពោះអ្នកដែលវិលត្រឡប់(សារភាពកំហុស)ទៅកាន់ទ្រង់។

See all translations of this verse →

وَءَاتِ ذَا ٱلْقُرْبَىٰ حَقَّهُۥ وَٱلْمِسْكِينَ وَٱبْنَ ٱلسَّبِيلِ وَلَا تُبَذِّرْ تَبْذِيرًا

Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកដែលមានជំនឿ)ផ្ដល់ឱ្យញាតិសន្ដាន ជនក្រីក្រ និងអ្នកដំណើរដែលដាច់ស្បៀងនូវសិទ្ធិរបស់គេ។ ហើយចូរអ្នកកុំខ្ជះខ្ជាយឱ្យសោះ។

See all translations of this verse →

إِنَّ ٱلْمُبَذِّرِينَ كَانُوٓا۟ إِخْوَٰنَ ٱلشَّيَٰطِينِ وَكَانَ ٱلشَّيْطَٰنُ لِرَبِّهِۦ كَفُورًا

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ អ្នកដែលខ្ជះខ្ជាយនោះ ពួកគេជាបងប្អូនរបស់ពួកស្ហៃតន។ ហើយស្ហៃតន គឺជាអ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់របស់វា។

See all translations of this verse →

وَإِمَّا تُعْرِضَنَّ عَنْهُمُ ٱبْتِغَآءَ رَحْمَةٍ مِّن رَّبِّكَ تَرْجُوهَا فَقُل لَّهُمْ قَوْلًا مَّيْسُورًا

Khmer Translation - Rowwad Translation Centerហើយប្រសិនបើអ្នក(ព្យាការីមូហាំម៉ាត់)បែរចេញអំពីពួកគេ(មិនផ្តល់ការបរិច្ចាគ)ដោយរង់ចាំក្តីមេត្តា(លាភសក្ការៈ)ពីព្រះជាម្ចាស់របស់អ្នកដែលអ្នករំពឹងចំពោះវានោះ ដូច្នេះ ចូរអ្នកពោលទៅកាន់ពួកគេនូវសម្ដីដែលទន់ភ្លន់បំផុត។

See all translations of this verse →

وَلَا تَجْعَلْ يَدَكَ مَغْلُولَةً إِلَىٰ عُنُقِكَ وَلَا تَبْسُطْهَا كُلَّ ٱلْبَسْطِ فَتَقْعُدَ مَلُومًا مَّحْسُورًا

Khmer Translation - Rowwad Translation Centerហើយចូរអ្នកកុំក្តាប់ដៃរបស់អ្នកពាក់ទៅនឹងក(កំណាញ់ក្នុងការចំណាយលើផ្លូវល្អ) ហើយក៏មិនត្រូវលាដៃហួសហេតុ(ចំណាយខ្ជះខ្ជាយ)នោះដែរ ដែលជាហេតុធ្វើឱ្យអ្នកទទួលនូវការស្ដីបន្ទោស និងអស់អ្វីពីខ្លួន(សម្រាប់ចំណាយ)។

See all translations of this verse →

إِنَّ رَبَّكَ يَبْسُطُ ٱلرِّزْقَ لِمَن يَشَآءُ وَيَقْدِرُ إِنَّهُۥ كَانَ بِعِبَادِهِۦ خَبِيرًۢا بَصِيرًا

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកទ្រង់បើកទូលាយនូវលាភសក្ការៈចំពោះជនណាដែលទ្រង់មានចេតនា និងត្បិតត្បៀតវា(ចំពោះជនណាដែលទ្រង់មានចេតនា)។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដឹង និងឃើញបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។

See all translations of this verse →

وَلَا تَقْتُلُوٓا۟ أَوْلَٰدَكُمْ خَشْيَةَ إِمْلَٰقٍ نَّحْنُ نَرْزُقُهُمْ وَإِيَّاكُمْ إِنَّ قَتْلَهُمْ كَانَ خِطْـًٔا كَبِيرًا

Khmer Translation - Rowwad Translation Centerហើយពួកអ្នកមិនត្រូវសម្លាប់កូនចៅរបស់ខ្លួនព្រោះតែខ្លាចក្រនោះឡើយ។ យើងទេដែលជាអ្នកប្រទានលាភសក្ការៈដល់ពួកគេ និងដល់ពួកអ្នកនោះ។ ពិតប្រាកដណាស់ ការសម្លាប់ពួកគេ គឺជាបាបកម្មមួយដ៏ធំបំផុត។

See all translations of this verse →

وَلَا تَقْرَبُوا۟ ٱلزِّنَىٰٓ إِنَّهُۥ كَانَ فَٰحِشَةً وَسَآءَ سَبِيلًا

Khmer Translation - Rowwad Translation Centerហើយពួកអ្នកមិនត្រូវទៅក្បែរប្រការហ្ស៊ីណាឡើយ។ ពិតប្រាកដណាស់ វាជាទង្វើអសីលធម៌ និងជាមាគ៌ាដ៏អាក្រក់បំផុត។

See all translations of this verse →

وَلَا تَقْتُلُوا۟ ٱلنَّفْسَ ٱلَّتِى حَرَّمَ ٱللَّهُ إِلَّا بِٱلْحَقِّ وَمَن قُتِلَ مَظْلُومًا فَقَدْ جَعَلْنَا لِوَلِيِّهِۦ سُلْطَٰنًا فَلَا يُسْرِف فِّى ٱلْقَتْلِ إِنَّهُۥ كَانَ مَنصُورًا

Khmer Translation - Rowwad Translation Centerហើយពួកអ្នកមិនត្រូវសម្លាប់ជីវិតដែលអល់ឡោះដាក់បម្រាមនោះឡើយ លើកលែងតែមានមូលហេតុត្រឹមត្រូវប៉ុណ្ណោះ។ ហើយជនណាដែលត្រូវបានគេសម្លាប់ដោយបំពាននោះ ជាការពិតណាស់ យើងប្រគល់ឱ្យអ្នកដែលគ្រប់គ្រងចំពោះកិច្ចការរបស់គេ(ជនរងគ្រោះ)នូវសិទ្ធិចាត់ចែង(ចំពោះឃាតករ)។ ដូចនេះ គេ(ភាគីជនរងគ្រោះ)មិនត្រូវបំពានព្រំដែនលើអំពើឃាតកម្មនោះឡើយ។ ពិតប្រាកដណាស់ ភាគីជនរងគ្រោះ គឺត្រូវបានគេជួយការពារ។

See all translations of this verse →

وَلَا تَقْرَبُوا۟ مَالَ ٱلْيَتِيمِ إِلَّا بِٱلَّتِى هِىَ أَحْسَنُ حَتَّىٰ يَبْلُغَ أَشُدَّهُۥ وَأَوْفُوا۟ بِٱلْعَهْدِ إِنَّ ٱلْعَهْدَ كَانَ مَسْـُٔولًا

Khmer Translation - Rowwad Translation Centerហើយពួកអ្នកមិនត្រូវចាត់ចែងទ្រព្យសម្បត្តិក្មេងកំព្រា(កំព្រាឪពុក)នោះឡើយ លើកលែងតែទៅលើប្រការដែលល្អ(ជាផលប្រយោជន៍ដល់ក្មេងកំព្រានោះ)ប៉ុណ្ណោះ រហូតដល់គេធំដឹងក្តី។ ហើយពួកអ្នកត្រូវគោរពតាមកិច្ចសន្យា។ ពិតប្រាកដណាស់ កិច្ចសន្យានោះនឹងត្រូវគេសួរនាំ(នៅថ្ងៃបរលោក)។

See all translations of this verse →

وَأَوْفُوا۟ ٱلْكَيْلَ إِذَا كِلْتُمْ وَزِنُوا۟ بِٱلْقِسْطَاسِ ٱلْمُسْتَقِيمِ ذَٰلِكَ خَيْرٌ وَأَحْسَنُ تَأْوِيلًا

Khmer Translation - Rowwad Translation Centerហើយចូរពួកអ្នកបំពេញនូវការវាល់ឱ្យបានគ្រប់នៅពេលដែលពួកអ្នកវាល់ឱ្យអ្នកដទៃ ហើយត្រូវថ្លឹងនឹងជញ្ជីងដែលមានភាពសុក្រឹតត្រឹមត្រូវ។ នោះគឺជាការល្អ និងប្រសើរបំផុតសម្រាប់លទ្ធផលចុងក្រោយ(នាថ្ងៃបរលោក)។

See all translations of this verse →

وَلَا تَقْفُ مَا لَيْسَ لَكَ بِهِۦ عِلْمٌ إِنَّ ٱلسَّمْعَ وَٱلْبَصَرَ وَٱلْفُؤَادَ كُلُّ أُو۟لَٰٓئِكَ كَانَ عَنْهُ مَسْـُٔولًا

Khmer Translation - Rowwad Translation Centerហើយអ្នក(ឱមនុស្សលោក)កុំប្រតិបត្តិតាមអ្វីដែលអ្នកគ្មានចំណេះដឹងអំពីវាឲ្យសោះ។ ពិតប្រាកដណាស់ ការស្តាប់ឮ ការមើលឃើញ និងដួងចិត្ត ទាំងអស់នោះ នឹងត្រូវបានគេសួរ(ចំពោះការប្រើប្រាស់វា)។

See all translations of this verse →

وَلَا تَمْشِ فِى ٱلْأَرْضِ مَرَحًا إِنَّكَ لَن تَخْرِقَ ٱلْأَرْضَ وَلَن تَبْلُغَ ٱلْجِبَالَ طُولًا

Khmer Translation - Rowwad Translation Centerហើយអ្នកមិនត្រូវដើរនៅលើផែនដីនេះដោយក្រអឺតក្រទមឡើយ។ ពិតប្រាកដណាស់ អ្នកមិនអាចពុះបំបែកផែនដី(នឹងដំណើរដើរបស់អ្នក)នោះឡើយ ហើយអ្នកក៏មិនខ្ពស់ដល់ភ្នំនោះដែរ។

See all translations of this verse →

كُلُّ ذَٰلِكَ كَانَ سَيِّئُهُۥ عِندَ رَبِّكَ مَكْرُوهًا

Khmer Translation - Rowwad Translation Centerរាល់ប្រការទាំងនោះ សុទ្ធតែជាប្រការអាក្រក់ចំពោះព្រះជាម្ចាស់របស់អ្នក(ឱមនុស្សលោក)ដែលត្រូវបានទ្រង់ស្អប់ខ្ពើម។

See all translations of this verse →

ذَٰلِكَ مِمَّآ أَوْحَىٰٓ إِلَيْكَ رَبُّكَ مِنَ ٱلْحِكْمَةِ وَلَا تَجْعَلْ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ فَتُلْقَىٰ فِى جَهَنَّمَ مَلُومًا مَّدْحُورًا

Khmer Translation - Rowwad Translation Centerទាំងអស់នោះ គឺជាគតិបណ្ឌិតដែលព្រះជាម្ចាស់របស់អ្នកបានផ្ដល់វ៉ាហ៊ីមកឱ្យអ្នក។ ហើយអ្នក(ឱមនុស្សលោក)កុំយកព្រះផ្សេងមកគោរពសក្ការៈរួមជាមួយនឹងអល់ឡោះជាម្ចាស់ឱ្យសោះ ដែលជាហេតុនាំឱ្យខ្លួនអ្នកត្រូវគេបោះចូលទៅក្នុងនរកជើហាន់ណាំដោយត្រូវគេស្ដីបន្ទោស និងត្រូវបានគេបណ្តេញ(ឱ្យឃ្លាតឆ្ងាយពីប្រការល្អទាំងឡាយ)។

See all translations of this verse →

أَفَأَصْفَىٰكُمْ رَبُّكُم بِٱلْبَنِينَ وَٱتَّخَذَ مِنَ ٱلْمَلَٰٓئِكَةِ إِنَٰثًا إِنَّكُمْ لَتَقُولُونَ قَوْلًا عَظِيمًا

Khmer Translation - Rowwad Translation Centerតើសក្តិសមដែរឬទេដែលថា ព្រះជាម្ចាស់របស់ពួកអ្នក(ឱពួកមុស្ហរីគីន)បានជ្រើសរើសកូនប្រុសសម្រាប់ពួកអ្នក ហើយទ្រង់ជ្រើសយកម៉ាឡាអ៊ីកាត់ធ្វើជាបុត្រី(សម្រាប់ទ្រង់)នោះ? ពិតប្រាកដណាស់ ពួកអ្នកកំពុងតែនិយាយនូវពាក្យចោទប្រកាន់យ៉ាងធ្ងន់ធ្ងរបំផុត។

See all translations of this verse →

وَلَقَدْ صَرَّفْنَا فِى هَٰذَا ٱلْقُرْءَانِ لِيَذَّكَّرُوا۟ وَمَا يَزِيدُهُمْ إِلَّا نُفُورًا

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងគម្ពីរគួរអាននេះ(នូវក្បួនច្បាប់ ដំបូន្មាន និងឧទាហរណ៍ជាច្រើន)ដើម្បីឱ្យពួកគេ(មនុស្សលោក)នឹករលឹក។ តែវាមិនបានបន្ថែមអ្វីដល់ពួកគេ ក្រៅពីការឃ្លាតឆ្ងាយ(ពីការពិត)នោះឡើយ។

See all translations of this verse →

قُل لَّوْ كَانَ مَعَهُۥٓ ءَالِهَةٌ كَمَا يَقُولُونَ إِذًا لَّٱبْتَغَوْا۟ إِلَىٰ ذِى ٱلْعَرْشِ سَبِيلًا

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ប្រសិនបើមានព្រះនានារួមជាមួយនឹងអល់ឡោះដូចដែលពួកគេបាននិយាយមែននោះ ច្បាស់ជាព្រះទាំងនោះនឹងស្វែងរកផ្លូវទៅកាន់ព្រះជាម្ចាស់នៃអារ៉ស្ហ(ដើម្បីដណ្តើមអំណាចពីទ្រង់)ជាមិនខាន។

See all translations of this verse →

سُبْحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يَقُولُونَ عُلُوًّا كَبِيرًا

Khmer Translation - Rowwad Translation Centerទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេ(ពួកមុស្ហរីគីន)និយាយ។

See all translations of this verse →

تُسَبِّحُ لَهُ ٱلسَّمَٰوَٰتُ ٱلسَّبْعُ وَٱلْأَرْضُ وَمَن فِيهِنَّ وَإِن مِّن شَىْءٍ إِلَّا يُسَبِّحُ بِحَمْدِهِۦ وَلَٰكِن لَّا تَفْقَهُونَ تَسْبِيحَهُمْ إِنَّهُۥ كَانَ حَلِيمًا غَفُورًا

Khmer Translation - Rowwad Translation Centerមេឃទាំងប្រាំពីរជាន់និងផែនដី ព្រមទាំងអ្វីដែលមាននៅក្នុងវាសុទ្ធតែលើកតម្កើងចំពោះទ្រង់ទាំងអស់។ ហើយគ្មានអ្វីមួយដែលមិនលើកតម្កើងដោយការកោតសរសើរចំពោះទ្រង់នោះឡើយ ក៏ប៉ុន្តែពួកអ្នកមិនយល់ពីរបៀបនៃការលើកតម្កើងរបស់ពួកវាឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាខន្តី មហាអភ័យទោសបំផុត។

See all translations of this verse →

وَإِذَا قَرَأْتَ ٱلْقُرْءَانَ جَعَلْنَا بَيْنَكَ وَبَيْنَ ٱلَّذِينَ لَا يُؤْمِنُونَ بِٱلْـَٔاخِرَةِ حِجَابًا مَّسْتُورًا

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រគម្ពីរគួរអាន យើងបានដាក់នៅចន្លោះរវាងអ្នកនិងពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកនូវរបាំងបិទជិតមួយ។

See all translations of this verse →

وَجَعَلْنَا عَلَىٰ قُلُوبِهِمْ أَكِنَّةً أَن يَفْقَهُوهُ وَفِىٓ ءَاذَانِهِمْ وَقْرًا وَإِذَا ذَكَرْتَ رَبَّكَ فِى ٱلْقُرْءَانِ وَحْدَهُۥ وَلَّوْا۟ عَلَىٰٓ أَدْبَٰرِهِمْ نُفُورًا

Khmer Translation - Rowwad Translation Centerហើយយើងបានដាក់គំរបគ្របលើចិត្តរបស់ពួកគេដើម្បីកុំឱ្យពួកគេយល់ពីវា(គម្ពីរគួរអាន) និងបានដាក់ឆ្នុកក្នុងត្រចៀករបស់ពួកគេ។ ហើយនៅពេលដែលអ្នករំឭកនៅក្នុងគម្ពីរគួរអានពីព្រះជាម្ចាស់របស់អ្នកតែមួយគត់ ពួកគេក៏បែរខ្នងរបស់ពួកគេចេញឆ្ងាយ។

See all translations of this verse →

نَّحْنُ أَعْلَمُ بِمَا يَسْتَمِعُونَ بِهِۦٓ إِذْ يَسْتَمِعُونَ إِلَيْكَ وَإِذْ هُمْ نَجْوَىٰٓ إِذْ يَقُولُ ٱلظَّٰلِمُونَ إِن تَتَّبِعُونَ إِلَّا رَجُلًا مَّسْحُورًا

Khmer Translation - Rowwad Translation Centerយើងដឹងបំផុតពីរបៀបដែលអ្នកដឹកនាំរបស់ពួកគេស្ដាប់វា(គម្ពីរគួរអាន)នៅពេលដែលពួកគេស្តាប់អ្នក(ព្យាការីមូហាំម៉ាត់)សូត្រនោះ។ ហើយ(យើងក៏ដឹងបំផុតផងដែរ)នៅពេលដែលពួកគេខ្សឹបខ្សៀវគ្នា ខណៈដែលពួកបំពានទាំងនោះបាននិយាយថា៖ ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មិនបានដើរតាមអ្នកណាក្រៅពីបុរសម្នាក់ដែលត្រូវមន្តអាគមគេនោះឡើយ។

See all translations of this verse →

ٱنظُرْ كَيْفَ ضَرَبُوا۟ لَكَ ٱلْأَمْثَالَ فَضَلُّوا۟ فَلَا يَسْتَطِيعُونَ سَبِيلًا

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះ ថាតើពួកគេលើកឧទាហរណ៍(ប្រៀបធៀប)ចំពោះអ្នកយ៉ាងដូចម្តេច? ដូច្នេះហើយទើបពួកគេវង្វេងដោយពួកគេមិនអាចទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ា(ត្រឹមត្រូវ)ឡើយ។

See all translations of this verse →

وَقَالُوٓا۟ أَءِذَا كُنَّا عِظَٰمًا وَرُفَٰتًا أَءِنَّا لَمَبْعُوثُونَ خَلْقًا جَدِيدًا

Khmer Translation - Rowwad Translation Centerហើយពួកគេ(ពួកមុស្ហរីគីន)បាននិយាយថា៖ នៅពេលដែលពួកយើងបាន(ស្លាប់)ក្លាយទៅជាឆ្អឹង ហើយរាងកាយរបស់ពួកយើងរលួយ(ទៅជាដី)ហើយនោះ តើពួកយើងពិតជានឹងត្រូវគេបង្កើតឱ្យរស់ឡើងវិញជាថ្មីឬ?

See all translations of this verse →

قُلْ كُونُوا۟ حِجَارَةً أَوْ حَدِيدًا

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)ក្លាយទៅជាថ្ម ឬក្លាយទៅជាដែកចុះ។

See all translations of this verse →

أَوْ خَلْقًا مِّمَّا يَكْبُرُ فِى صُدُورِكُمْ فَسَيَقُولُونَ مَن يُعِيدُنَا قُلِ ٱلَّذِى فَطَرَكُمْ أَوَّلَ مَرَّةٍ فَسَيُنْغِضُونَ إِلَيْكَ رُءُوسَهُمْ وَيَقُولُونَ مَتَىٰ هُوَ قُلْ عَسَىٰٓ أَن يَكُونَ قَرِيبًا

Khmer Translation - Rowwad Translation Centerឬក្លាយទៅជាភាវៈអ្វីផ្សេងទៀតដែលមានភាពធំធេងក្នុងដួងចិត្តរបស់ពួកអ្នកចុះ។ ពេលនោះ ពួកគេនឹងនិយាយថា៖ តើនរណាជាអ្នកត្រឡប់ពួកយើង(ឲ្យរស់ឡើងវិញ)? ចូរអ្នក(ព្យាការីមូហាំម៉ាត់)ពោលថា៖ គឺអ្នកដែលបានបង្កើតពួកអ្នកកាលពីដំបូងនោះឯង។ នៅពេលនោះ ពួកគេនឹងងក់ក្បាល(ចំអក)ដាក់អ្នក ហើយពួកគេនិយាយ(ផ្គើន)ថា៖ តើវានឹងកើតឡើងនៅពេលណា? ចូរអ្នកតបថា៖ សង្ឃឹមថា វានឹងកើតឡើងឆាប់ៗនេះឯង។

See all translations of this verse →

يَوْمَ يَدْعُوكُمْ فَتَسْتَجِيبُونَ بِحَمْدِهِۦ وَتَظُنُّونَ إِن لَّبِثْتُمْ إِلَّا قَلِيلًا

Khmer Translation - Rowwad Translation Centerគឺនៅថ្ងៃដែលទ្រង់នឹងហៅពួកអ្នក(ឱ្យក្រោកចេញពីផ្នូរ)។ ពេលនោះ ពួកអ្នកនឹងឆ្លើយតបដោយការកោតសរសើរចំពោះទ្រង់ ហើយពួកអ្នកគិតថា៖ ពិតប្រាកដណាស់ ពួកអ្នកមិនបានរស់នៅ(ក្នុងលោកិយ)នេះឡើយ លើកលែងតែមួយរយៈពេលខ្លីប៉ុណ្ណោះ។

See all translations of this verse →

وَقُل لِّعِبَادِى يَقُولُوا۟ ٱلَّتِى هِىَ أَحْسَنُ إِنَّ ٱلشَّيْطَٰنَ يَنزَغُ بَيْنَهُمْ إِنَّ ٱلشَّيْطَٰنَ كَانَ لِلْإِنسَٰنِ عَدُوًّا مُّبِينًا

Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់បណ្ដាខ្ញុំបម្រើរបស់យើងឱ្យពួកគេនិយាយពាក្យសម្ដីល្អៗ ព្រោះថាស្ហៃតនវានឹងញុះញង់រវាងពួកគេ។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវយ៉ាងច្បាស់លាស់ចំពោះមនុស្សលោក។

See all translations of this verse →

رَّبُّكُمْ أَعْلَمُ بِكُمْ إِن يَشَأْ يَرْحَمْكُمْ أَوْ إِن يَشَأْ يُعَذِّبْكُمْ وَمَآ أَرْسَلْنَٰكَ عَلَيْهِمْ وَكِيلًا

Khmer Translation - Rowwad Translation Centerព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ទ្រង់ដឹងបំផុតចំពោះពួកអ្នក។ ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងអាណិតស្រលាញ់ពួកអ្នក ឬប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងដាក់ទណ្ឌកម្មពួកអ្នក។ ហើយយើងមិនបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្វើជាអ្នកទទួលខុសត្រូវលើ(ទង្វើរបស់)ពួកគេនោះឡើយ។

See all translations of this verse →

وَرَبُّكَ أَعْلَمُ بِمَن فِى ٱلسَّمَٰوَٰتِ وَٱلْأَرْضِ وَلَقَدْ فَضَّلْنَا بَعْضَ ٱلنَّبِيِّـۧنَ عَلَىٰ بَعْضٍ وَءَاتَيْنَا دَاوُۥدَ زَبُورًا

Khmer Translation - Rowwad Translation Centerហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ដឹងបំផុតពីអ្នកដែលនៅលើមេឃជាច្រើនជាន់និងនៅលើផែនដី។ ហើយជាការពិតណាស់ យើងបានលើកតម្កើងបណ្ដាព្យាការីមួយចំនួនឱ្យមានភាពល្អប្រសើរជាងគ្នា។ ហើយយើងបានប្រទានឱ្យព្យាការីហ្ទាវូទនូវគម្ពីរហ្សាពួរ។

See all translations of this verse →

قُلِ ٱدْعُوا۟ ٱلَّذِينَ زَعَمْتُم مِّن دُونِهِۦ فَلَا يَمْلِكُونَ كَشْفَ ٱلضُّرِّ عَنكُمْ وَلَا تَحْوِيلًا

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)បួងសួងចុះពីអ្នកដែលពួកអ្នកបានអះអាង(ថាជាព្រះ)ផ្សេងពីអល់ឡោះ។ ជាការពិតណាស់ ពួកវាមិនអាចបញ្ចៀសគ្រោះចេញពីពួកអ្នកបានឡើយ ហើយក៏មិនអាចបង្វែរវា(ទៅកាន់អ្នកផ្សេង)បាននោះដែរ។

See all translations of this verse →

أُو۟لَٰٓئِكَ ٱلَّذِينَ يَدْعُونَ يَبْتَغُونَ إِلَىٰ رَبِّهِمُ ٱلْوَسِيلَةَ أَيُّهُمْ أَقْرَبُ وَيَرْجُونَ رَحْمَتَهُۥ وَيَخَافُونَ عَذَابَهُۥٓ إِنَّ عَذَابَ رَبِّكَ كَانَ مَحْذُورًا

Khmer Translation - Rowwad Translation Centerពួកដែលពួកមុស្ហរីគីននៅបួងសួងសុំនោះ ពួកគេខ្លួនឯងក៏កំពុងតែស្វែងរកផ្លូវទៅកាន់ព្រះជាម្ចាស់របស់ពួកគេ(អល់ឡោះ)ដូចគ្នាដែរ ថាតើនរណាក្នុងចំណោមពួកគេដែលជិត(នឹងអល់ឡោះ)ជាងគេ ហើយពួកគេរំពឹងក្តីមេត្តាករុណាពីទ្រង់ និងខ្លាចទណ្ឌកម្មរបស់ទ្រង់។ ពិតប្រាកដណាស់ ទណ្ឌកម្មនៃព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាអ្វីដែលគ្រប់គ្នាត្រូវប្រុងប្រយ័ត្ន។

See all translations of this verse →

وَإِن مِّن قَرْيَةٍ إِلَّا نَحْنُ مُهْلِكُوهَا قَبْلَ يَوْمِ ٱلْقِيَٰمَةِ أَوْ مُعَذِّبُوهَا عَذَابًا شَدِيدًا كَانَ ذَٰلِكَ فِى ٱلْكِتَٰبِ مَسْطُورًا

Khmer Translation - Rowwad Translation Centerហើយគ្មានភូមិស្រុកណាមួយ(ដែលគ្មានជំនឿ)នោះទេ លើកលែងតែយើងជាអ្នកបំផ្លាញវា(ភូមិស្រុកនោះ) ឬដាក់ទណ្ឌកម្មវានូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតមុននឹងថ្ងៃបរលោកមកដល់។ ទាំងនោះ គឺត្រូវបានកត់ត្រារួចជាស្រេចនៅក្នុងគម្ពីរកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)។

See all translations of this verse →

وَمَا مَنَعَنَآ أَن نُّرْسِلَ بِٱلْـَٔايَٰتِ إِلَّآ أَن كَذَّبَ بِهَا ٱلْأَوَّلُونَ وَءَاتَيْنَا ثَمُودَ ٱلنَّاقَةَ مُبْصِرَةً فَظَلَمُوا۟ بِهَا وَمَا نُرْسِلُ بِٱلْـَٔايَٰتِ إِلَّا تَخْوِيفًا

Khmer Translation - Rowwad Translation Centerហើយគ្មានអ្វីដែលរារាំងយើងមិនឲ្យបញ្ជូនសញ្ញាភស្តុតាង(អច្ឆរិយភាព)ទាំងឡាយនោះទេ លើកលែងតែដោយសារតែប្រជាជាតិជំនាន់មុនបានបដិសេធចំពោះវារួចមកហើយ។ ហើយយើងបានប្រទានឱ្យពួកសាមូដ(ក្រុមរបស់ព្យាការីសឡេះ)នូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ គឺសត្វអូដ្ឋញីមួយក្បាល តែពួកគេបែរជាបំពានចំពោះវាទៅវិញ។ ហើយយើងមិនបានបញ្ចុះនូវសញ្ញាភស្តុតាង(អច្ឆរិយភាព)ទាំងឡាយនោះឡើយ លើកលែងតែដើម្បីជាការបន្លាច(ដល់ពួកគេ)ប៉ុណ្ណោះ។

See all translations of this verse →

وَإِذْ قُلْنَا لَكَ إِنَّ رَبَّكَ أَحَاطَ بِٱلنَّاسِ وَمَا جَعَلْنَا ٱلرُّءْيَا ٱلَّتِىٓ أَرَيْنَٰكَ إِلَّا فِتْنَةً لِّلنَّاسِ وَٱلشَّجَرَةَ ٱلْمَلْعُونَةَ فِى ٱلْقُرْءَانِ وَنُخَوِّفُهُمْ فَمَا يَزِيدُهُمْ إِلَّا طُغْيَٰنًا كَبِيرًا

Khmer Translation - Rowwad Translation Centerហើយ(ចូរអ្នកនឹកឃើញ) នៅពេលដែលយើងមានបន្ទូលទៅកាន់អ្នកថា៖ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកដឹងជ្រួតជ្រាបពីមនុស្សទាំងអស់។ ហើយយើងមិនបានបង្កើតអ្វីដែលយើងបានបង្ហាញអ្នកឱ្យបានឃើញ(នៅយប់អ៊ីសរ៉ក)នោះឡើយ លើកលែងតែដើម្បីជាការសាកល្បងសម្រាប់មនុស្សលោកប៉ុណ្ណោះ។ ហើយ(យើងក៏មិនបានបង្កើត)ដើមឈើដែលគេបានដាក់បណ្តាសានៅក្នុងគម្ពីរគួរអាន(ដើមហ្សឹកគូម)នោះដែរ (លើកលែងតែដើម្បីជាការសាកល្បងដល់ពួកគេដូចគ្នា)។ ហើយយើងបានបន្លាចពួកគេ(តាមរយៈទណ្ឌកម្ម និងសញ្ញាភស្តុតាងជាច្រើន) តែវាមិនបានបន្ថែមអ្វីដល់ពួកគេក្រៅតែពីភាពវង្វេងដ៏សែនឆ្ងាយនោះឡើយ។

See all translations of this verse →

وَإِذْ قُلْنَا لِلْمَلَٰٓئِكَةِ ٱسْجُدُوا۟ لِـَٔادَمَ فَسَجَدُوٓا۟ إِلَّآ إِبْلِيسَ قَالَ ءَأَسْجُدُ لِمَنْ خَلَقْتَ طِينًا

Khmer Translation - Rowwad Translation Centerហើយ(ចូរអ្នករំលឹក) នៅពេលដែលយើងបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថា៖ ចូរពួកអ្នកស៊ូជូតចំពោះព្យាការីអាហ្ទាំ។ ពេលនោះ ពួកគេក៏បានស៊ូជូត(ទាំងអស់គ្នា) លើកលែងតែអ៊ីព្លីសប៉ុណ្ណោះ ដោយវាបាននិយាយថា៖ តើខ្ញុំត្រូវស៊ូជូតចំពោះអ្នកដែលព្រះអង្គបានបង្កើតពីដីឥដ្ឋឬ?

See all translations of this verse →

قَالَ أَرَءَيْتَكَ هَٰذَا ٱلَّذِى كَرَّمْتَ عَلَىَّ لَئِنْ أَخَّرْتَنِ إِلَىٰ يَوْمِ ٱلْقِيَٰمَةِ لَأَحْتَنِكَنَّ ذُرِّيَّتَهُۥٓ إِلَّا قَلِيلًا

Khmer Translation - Rowwad Translation Centerវាបាននិយាយ(បន្ត)ថា៖ តើព្រះអង្គយល់ឃើញថា ភាវៈមួយនេះឬដែលព្រះអង្គលើកតម្កើងឲ្យប្រសើរជាងខ្ញុំនោះ? ប្រសិនបើព្រះអង្គទុកជីវិតឱ្យខ្ញុំ រហូតដល់ថ្ងៃបរលោកនោះ ខ្ញុំពិតជានឹងអូសទាញកូនចៅរបស់គេឲ្យវង្វេងជាមិនខាន លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។

See all translations of this verse →

قَالَ ٱذْهَبْ فَمَن تَبِعَكَ مِنْهُمْ فَإِنَّ جَهَنَّمَ جَزَآؤُكُمْ جَزَآءً مَّوْفُورًا

Khmer Translation - Rowwad Translation Centerទ្រង់បានមានបន្ទូលថា៖ ចូរឯង ហើយនិងអ្នកដែលដើរតាមឯងក្នុងចំណោមពួកគេចាកចេញទៅ។ ពិតប្រាកដណាស់ នរកជើហាន់ណាំនោះ គឺជាការតបស្នងសម្រាប់ពួកឯង ដែលជាការតបស្នងមួយយ៉ាងពេញលេញ។

See all translations of this verse →

وَٱسْتَفْزِزْ مَنِ ٱسْتَطَعْتَ مِنْهُم بِصَوْتِكَ وَأَجْلِبْ عَلَيْهِم بِخَيْلِكَ وَرَجِلِكَ وَشَارِكْهُمْ فِى ٱلْأَمْوَٰلِ وَٱلْأَوْلَٰدِ وَعِدْهُمْ وَمَا يَعِدُهُمُ ٱلشَّيْطَٰنُ إِلَّا غُرُورًا

Khmer Translation - Rowwad Translation Centerហើយចូរឯង(អ៊ីព្លីស)អូសទាញអ្នកទាំងឡាយណាដែលឯងអាចអូសទាញបានក្នុងចំណោមពួកគេ(មនុស្សលោក)ដោយសំឡេងរបស់ឯងចុះ។ ហើយចូរឯងប្រមូលទ័ពសេះ និងទ័ពថ្មើរជើងរបស់ឯង(ឱ្យពួកគេគោរពតាមឯង)។ ហើយចូរឯងចូលរួមជាមួយពួកគេនៅក្នុងទ្រព្យសម្បត្តិ និងកូនចៅរបស់ពួកគេ ព្រមទាំងសន្យាចំពោះពួកគេចុះ។ ហើយស្ហៃតនមិនបានសន្យាអ្វីនឹងពួកគេក្រៅពីការបោកប្រាស់នោះឡើយ។

See all translations of this verse →

إِنَّ عِبَادِى لَيْسَ لَكَ عَلَيْهِمْ سُلْطَٰنٌ وَكَفَىٰ بِرَبِّكَ وَكِيلًا

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ បណ្ដាខ្ញុំបម្រើរបស់យើង(ដែលជាអ្នកមានជំនឿ) គឺឯងគ្មានអំណាចអ្វីគ្រប់គ្រងលើពួកគេនោះឡើយ។ គ្រប់គ្រាន់ហើយដែលព្រះជាម្ចាស់របស់អ្នក គឺជាអ្នកគាំពារ។

See all translations of this verse →

رَّبُّكُمُ ٱلَّذِى يُزْجِى لَكُمُ ٱلْفُلْكَ فِى ٱلْبَحْرِ لِتَبْتَغُوا۟ مِن فَضْلِهِۦٓ إِنَّهُۥ كَانَ بِكُمْ رَحِيمًا

Khmer Translation - Rowwad Translation Centerព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក) គឺជាអ្នកដែលធ្វើឱ្យសំពៅធ្វើដំណើរលើផ្ទៃសមុទ្រសម្រាប់ពួកអ្នក ដើម្បីពួកអ្នកស្វែងរកលាភសក្ការៈរបស់ទ្រង់។ ពិតប្រាកដណាស់ ទ្រង់មហាអាណិតស្រលាញ់បំផុតចំពោះពួកអ្នក។

See all translations of this verse →

وَإِذَا مَسَّكُمُ ٱلضُّرُّ فِى ٱلْبَحْرِ ضَلَّ مَن تَدْعُونَ إِلَّآ إِيَّاهُ فَلَمَّا نَجَّىٰكُمْ إِلَى ٱلْبَرِّ أَعْرَضْتُمْ وَكَانَ ٱلْإِنسَٰنُ كَفُورًا

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលពួកអ្នក(ពួកមុស្ហរីគីន)បានជួបគ្រោះនៅលើផ្ទៃសមុទ្រនោះ អ្នកដែលពួកអ្នកធ្លាប់គោរពសក្ការៈបានបាត់បង់(ពីចិត្តរបស់ពួកអ្នក)អស់ លើកលែងតែទ្រង់ប៉ុណ្ណោះ(ដែលពួកអ្នកនឹកឃើញ)។ តែនៅពេលដែលយើងបានសង្គ្រោះពួកអ្នកដល់ត្រើយ ពួកអ្នកបែរជាងាកចេញទៅវិញ។ ហើយមនុស្សលោក គឺជាអ្នកដែលរមិលគុណបំផុត។

See all translations of this verse →

أَفَأَمِنتُمْ أَن يَخْسِفَ بِكُمْ جَانِبَ ٱلْبَرِّ أَوْ يُرْسِلَ عَلَيْكُمْ حَاصِبًا ثُمَّ لَا تَجِدُوا۟ لَكُمْ وَكِيلًا

Khmer Translation - Rowwad Translation Centerតើពួកអ្នក(ឱពួកមុស្ហរីគីន)គិតថាមានសុវត្ថិភាពឬ ប្រសិនបើទ្រង់ធ្វើឲ្យដីស្រូបយកពួកអ្នក ឬក៏ទ្រង់បញ្ចុះភ្លៀងដុំថ្ម(ពីលើមេឃ)ទៅលើពួកអ្នកនោះ? បន្ទាប់មក គឺពួកអ្នកគ្មានអ្នកគាំពារសម្រាប់ពួកអ្នកនោះឡើយ។

See all translations of this verse →

أَمْ أَمِنتُمْ أَن يُعِيدَكُمْ فِيهِ تَارَةً أُخْرَىٰ فَيُرْسِلَ عَلَيْكُمْ قَاصِفًا مِّنَ ٱلرِّيحِ فَيُغْرِقَكُم بِمَا كَفَرْتُمْ ثُمَّ لَا تَجِدُوا۟ لَكُمْ عَلَيْنَا بِهِۦ تَبِيعًا

Khmer Translation - Rowwad Translation Centerឬក៏ពួកអ្នកគិតថាមានសុវត្ថិភាពឬ ប្រសិនបើទ្រង់ត្រឡប់ពួកអ្នកទៅកាន់សមុទ្រម្ដងទៀត ហើយទ្រង់បញ្ជូនព្យុះសង្ឃរាទៅលើពួកអ្នក រួចគេធ្វើឱ្យពួកអ្នកលិចលង់ដោយសារតែការរមិលគុណរបស់ពួកអ្នកនោះ? បន្ទាប់មក គឺពួកអ្នកគ្មានអ្នកដែលជួយស្នើសុំពីយើងឲ្យជួយពួកអ្នកទៀតនោះឡើយ។

See all translations of this verse →

وَلَقَدْ كَرَّمْنَا بَنِىٓ ءَادَمَ وَحَمَلْنَٰهُمْ فِى ٱلْبَرِّ وَٱلْبَحْرِ وَرَزَقْنَٰهُم مِّنَ ٱلطَّيِّبَٰتِ وَفَضَّلْنَٰهُمْ عَلَىٰ كَثِيرٍ مِّمَّنْ خَلَقْنَا تَفْضِيلًا

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានលើកតម្កើងកូនចៅអាហ្ទាំ(មនុស្សលោក)។ ហើយយើងបានសម្រួលនូវយានជំនិះដល់ពួកគេទាំងនៅលើដីគោក និងនៅលើផ្ទៃសមុទ្រ។ ហើយយើងបានប្រទាននូវលាភសក្ការៈដល់ពួកគេអំពីប្រការល្អៗ ព្រមទាំងបានលើកតម្កើងពួកគេប្រសើរជាងភាវៈជាច្រើនផ្សេងទៀតដែលយើងបានបង្កើតមក។

See all translations of this verse →

يَوْمَ نَدْعُوا۟ كُلَّ أُنَاسٍۭ بِإِمَٰمِهِمْ فَمَنْ أُوتِىَ كِتَٰبَهُۥ بِيَمِينِهِۦ فَأُو۟لَٰٓئِكَ يَقْرَءُونَ كِتَٰبَهُمْ وَلَا يُظْلَمُونَ فَتِيلًا

Khmer Translation - Rowwad Translation Center(ហើយចូរអ្នកនឹកឃើញ) នៅថ្ងៃដែលយើងនឹងហៅរាល់ក្រុមនីមួយៗរួមជាមួយនឹងមេដឹកនាំរបស់ពួកគេ។ ដូច្នេះ ជនណាដែលត្រូវបានគេផ្ដល់សៀវភៅកំណត់ត្រាទង្វើរបស់គេនៅដៃខាងស្ដាំនោះ អ្នកទាំងនោះនឹងអានសៀវភៅកំណត់ត្រារបស់ខ្លួន(ដោយរីករាយ) ហើយពួកគេមិនត្រូវបានគេបំពានសូម្បីប៉ុនសសៃឆ្មារនោះឡើយ។

See all translations of this verse →

وَمَن كَانَ فِى هَٰذِهِۦٓ أَعْمَىٰ فَهُوَ فِى ٱلْـَٔاخِرَةِ أَعْمَىٰ وَأَضَلُّ سَبِيلًا

Khmer Translation - Rowwad Translation Centerជនណាហើយដែលនៅក្នុង(ជីវិតលោកិយ)នេះ ពួកគេងងឹតភ្នែក(មិនទទួលយកការពិត) នៅថ្ងៃបរលោក អ្នកនោះកាន់តែងងឹត និងវង្វេងចេញពីមាគ៌ា(នៃការចង្អុលបង្ហាញ)ថែមទៀត។

See all translations of this verse →

وَإِن كَادُوا۟ لَيَفْتِنُونَكَ عَنِ ٱلَّذِىٓ أَوْحَيْنَآ إِلَيْكَ لِتَفْتَرِىَ عَلَيْنَا غَيْرَهُۥ وَإِذًا لَّٱتَّخَذُوكَ خَلِيلًا

Khmer Translation - Rowwad Translation Centerហើយពួកគេ(ពួកមុស្ហរីគីន)ស្ទើរតែធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីអ្វី(គម្ពីរគួរអាន)ដែលយើងបានផ្ដល់វ៉ាហ៊ីទៅកាន់អ្នកទៅហើយដើម្បីឱ្យអ្នកប្រឌិតមកលើយើងនូវអ្វីផ្សេងពីវា(គម្ពីរគួរអាន)។ ប្រសិនបើអ្នកធ្វើដូច្នោះមែននោះ ពួកគេពិតជានឹងយកអ្នកធ្វើជាមិត្តសម្លាញ់ជាមិនខាន។

See all translations of this verse →

وَلَوْلَآ أَن ثَبَّتْنَٰكَ لَقَدْ كِدتَّ تَرْكَنُ إِلَيْهِمْ شَيْـًٔا قَلِيلًا

Khmer Translation - Rowwad Translation Centerហើយប្រសិនបើយើងមិនពង្រឹងរូបអ្នក(ឱ្យស្ថិតនៅលើសេចក្តីពិត)ទេនោះ ប្រាកដណាស់ អ្នកស្ទើរតែទោរទន់ទៅរកពួកគេបន្តិចបន្តួចទៅហើយ។

See all translations of this verse →

إِذًا لَّأَذَقْنَٰكَ ضِعْفَ ٱلْحَيَوٰةِ وَضِعْفَ ٱلْمَمَاتِ ثُمَّ لَا تَجِدُ لَكَ عَلَيْنَا نَصِيرًا

Khmer Translation - Rowwad Translation Centerប្រសិនបើអ្នកធ្វើដូច្នោះមែននោះ យើងប្រាកដជានឹងឱ្យអ្នកភ្លក់រសជាតិ(ទណ្ឌកម្ម)ទ្វេដងនៅក្នុងលោកិយ និង(ទណ្ឌកម្ម)ទ្វេដងក្រោយពេលស្លាប់។ បន្ទាប់មក គឺអ្នកគ្មានអ្នកដែលជួយការពារអ្នកពី(ទណ្ឌកម្ម)យើងឡើយ។

See all translations of this verse →

وَإِن كَادُوا۟ لَيَسْتَفِزُّونَكَ مِنَ ٱلْأَرْضِ لِيُخْرِجُوكَ مِنْهَا وَإِذًا لَّا يَلْبَثُونَ خِلَٰفَكَ إِلَّا قَلِيلًا

Khmer Translation - Rowwad Translation Centerពួកគេ(ពួកគ្មានជំនឿ)ស្ទើរតែធ្វើឲ្យអ្នកចាកចេញពីទឹកដី(ម៉ាក្កះ)ទៅហើយដោយសារតែការរំខានរបស់ពួកគេចំពោះអ្នក។ ប្រសិនបើដូច្នោះមែននោះ ពួកគេក៏នឹងមិនអាចរស់នៅទីនោះបន្ទាប់ពីអ្នកបានដែរ លើកលែងតែមួយរយៈពេលខ្លីប៉ុណ្ណោះ។

See all translations of this verse →

سُنَّةَ مَن قَدْ أَرْسَلْنَا قَبْلَكَ مِن رُّسُلِنَا وَلَا تَجِدُ لِسُنَّتِنَا تَحْوِيلًا

Khmer Translation - Rowwad Translation Center(នោះ)គឺជាក្រឹតក្រម(របស់អល់ឡោះ)ចំពោះបណ្តាអ្នកនាំសារទាំងឡាយរបស់យើងដែលយើងបានបញ្ជូនទៅមុនអ្នក។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងមិនឃើញថា ក្រឹតក្រមរបស់យើងមានការកែប្រែឡើយ។

See all translations of this verse →

أَقِمِ ٱلصَّلَوٰةَ لِدُلُوكِ ٱلشَّمْسِ إِلَىٰ غَسَقِ ٱلَّيْلِ وَقُرْءَانَ ٱلْفَجْرِ إِنَّ قُرْءَانَ ٱلْفَجْرِ كَانَ مَشْهُودًا

Khmer Translation - Rowwad Translation Centerចូរអ្នកប្រតិបត្តិសឡាតចាប់ពីថ្ងៃជ្រេ(សឡាតហ្ស៊ូហូរ និងសឡាតអាសើរ) រហូតដល់ពេលយប់(សឡាតម៉ាហ្គ្រិប និងសឡាតអ៊ីសា) ហើយនិងសឡាតស៊ូពុស(ដោយត្រូវសូត្រវែង)។ ជាការពិតណាស់ ការសឡាតស៊ូពុស គឺត្រូវបានគេធ្វើជាសាក្សី។

See all translations of this verse →

وَمِنَ ٱلَّيْلِ فَتَهَجَّدْ بِهِۦ نَافِلَةً لَّكَ عَسَىٰٓ أَن يَبْعَثَكَ رَبُّكَ مَقَامًا مَّحْمُودًا

Khmer Translation - Rowwad Translation Centerហើយមួយផ្នែកនៃពេលយប់ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្រោកសឡាតដើម្បីជាសឡាតបន្ថែមសម្រាប់អ្នក សង្ឃឹមថា ព្រះជាម្ចាស់របស់អ្នកនឹងតែងតាំងរូបអ្នកឲ្យស្ថិតនៅក្នុងឋានៈមួយដែលត្រូវបានគេកោតសរសើរ។

See all translations of this verse →

وَقُل رَّبِّ أَدْخِلْنِى مُدْخَلَ صِدْقٍ وَأَخْرِجْنِى مُخْرَجَ صِدْقٍ وَٱجْعَل لِّى مِن لَّدُنكَ سُلْطَٰنًا نَّصِيرًا

Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បួងសួងថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាបញ្ចូលខ្ញុំតាមច្រកនៃភាពទៀងត្រង់ និងបញ្ចេញរូបខ្ញុំតាមច្រកនៃភាពទៀងត្រង់ផង។ ហើយសូមព្រះអង្គមេត្តាប្រទានឱ្យខ្ញុំនូវភស្តុតាងអំពីទ្រង់ដែលនឹងជួយ(ដល់ខ្ញុំ)ផង។

See all translations of this verse →

وَقُلْ جَآءَ ٱلْحَقُّ وَزَهَقَ ٱلْبَٰطِلُ إِنَّ ٱلْبَٰطِلَ كَانَ زَهُوقًا

Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពេលណាដែលការពិតបានមកដល់ នោះប្រការមិនពិតនឹងត្រូវរលាយបាត់បង់។ ពិតប្រាកដណាស់ ប្រការមិនពិតនឹងត្រូវរលាយសាបសូន្យ។

See all translations of this verse →

وَنُنَزِّلُ مِنَ ٱلْقُرْءَانِ مَا هُوَ شِفَآءٌ وَرَحْمَةٌ لِّلْمُؤْمِنِينَ وَلَا يَزِيدُ ٱلظَّٰلِمِينَ إِلَّا خَسَارًا

Khmer Translation - Rowwad Translation Centerហើយយើងបានបញ្ចុះ(ឱ្យអ្នក)អំពីគម្ពីរគួរអាននូវអ្វីដែលជាឱសថព្យាបាល និងជាក្តីមេត្តាករុណាសម្រាប់បណ្ដាអ្នកដែលមានជំនឿ។ ហើយវា(គម្ពីរគួរអាន)មិនបានបន្ថែមអ្វីដល់ពួកបំពានក្រៅតែពីភាពខាតបង់នោះឡើយ។

See all translations of this verse →

وَإِذَآ أَنْعَمْنَا عَلَى ٱلْإِنسَٰنِ أَعْرَضَ وَنَـَٔا بِجَانِبِهِۦ وَإِذَا مَسَّهُ ٱلشَّرُّ كَانَ يَـُٔوسًا

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលយើងបានប្រទានឧបការគុណដល់មនុស្សលោក គេបែរជាងាកចេញ និងចេញឆ្ងាយពីការគោរពប្រតិបត្តិចំពោះទ្រង់។ តែនៅពេលដែលគេទទួលរងនូវប្រការអាក្រក់ គឺគេមានការអស់សង្ឃឹម(ពីក្តីមេត្តាករុណារបស់អល់ឡោះ)។

See all translations of this verse →

قُلْ كُلٌّ يَعْمَلُ عَلَىٰ شَاكِلَتِهِۦ فَرَبُّكُمْ أَعْلَمُ بِمَنْ هُوَ أَهْدَىٰ سَبِيلًا

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ បុគ្គលគ្រប់រូបតែងតែប្រព្រឹត្តទៅតាមរបៀបដែលស្រដៀងទៅនឹងស្ថានភាពរបស់ខ្លួន។ ដូច្នេះ ព្រះជាម្ចាស់របស់ពួកអ្នកទ្រង់ដឹងបំផុតចំពោះជនណាដែលទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ា(ត្រឹមត្រូវ)ជាងគេ។

See all translations of this verse →

وَيَسْـَٔلُونَكَ عَنِ ٱلرُّوحِ قُلِ ٱلرُّوحُ مِنْ أَمْرِ رَبِّى وَمَآ أُوتِيتُم مِّنَ ٱلْعِلْمِ إِلَّا قَلِيلًا

Khmer Translation - Rowwad Translation Centerហើយពួកគេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីវិញ្ញាណ។ ចូរអ្នកពោលថា៖ វិញ្ញាណ គឺស្ថិតក្នុងចំណោមកិច្ចការនៃព្រះជាម្ចាស់របស់ខ្ញុំ ហើយពួកអ្នកមិនត្រូវបានគេផ្តល់ឱ្យនូវចំណេះដឹងនោះឡើយ លើកលែងតែបន្តិចន្តូចប៉ុណ្ណោះ។

See all translations of this verse →

وَلَئِن شِئْنَا لَنَذْهَبَنَّ بِٱلَّذِىٓ أَوْحَيْنَآ إِلَيْكَ ثُمَّ لَا تَجِدُ لَكَ بِهِۦ عَلَيْنَا وَكِيلًا

Khmer Translation - Rowwad Translation Centerហើយប្រសិនបើយើងមានចេតនា យើងពិតជានឹងលុបបំបាត់នូវវ៉ាហ៊ីដែលយើងបានបញ្ចុះមកឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាមិនខាន។ បន្ទាប់មក អ្នកនឹងគ្មានអ្នកណាដែលជួយគាំពារអ្នកប្រឆាំងនឹងយើងក្នុងរឿងនោះបានឡើយ។

See all translations of this verse →

إِلَّا رَحْمَةً مِّن رَّبِّكَ إِنَّ فَضْلَهُۥ كَانَ عَلَيْكَ كَبِيرًا

Khmer Translation - Rowwad Translation Centerប៉ុន្តែ(យើងមិនបានលុបបំបាត់វានោះទេ)ជាក្ដីមេត្តាករុណាពីព្រះជាម្ចាស់របស់អ្នក។ ពិតប្រាកដណាស់ ការប្រោសប្រទានរបស់ទ្រង់ចំពោះអ្នក គឺធំធេងបំផុត។

See all translations of this verse →

قُل لَّئِنِ ٱجْتَمَعَتِ ٱلْإِنسُ وَٱلْجِنُّ عَلَىٰٓ أَن يَأْتُوا۟ بِمِثْلِ هَٰذَا ٱلْقُرْءَانِ لَا يَأْتُونَ بِمِثْلِهِۦ وَلَوْ كَانَ بَعْضُهُمْ لِبَعْضٍ ظَهِيرًا

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើមនុស្សលោកនិងជិនប្រមូលផ្ដុំគ្នាដើម្បីនាំមកនូវគម្ពីរមួយដែលដូចទៅនឹងគម្ពីរគួរអាននេះ គឺពួកគេមិនអាចនាំមកឱ្យដូចនឹងវា(គម្ពីរគួរអាន)បាននោះឡើយ បើទោះបីជាពួកគេប្រឹងប្រែងជួយគ្នាទៅវិញទៅមកយ៉ាងណាក៏ដោយ។

See all translations of this verse →

وَلَقَدْ صَرَّفْنَا لِلنَّاسِ فِى هَٰذَا ٱلْقُرْءَانِ مِن كُلِّ مَثَلٍ فَأَبَىٰٓ أَكْثَرُ ٱلنَّاسِ إِلَّا كُفُورًا

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានបកស្រាយបញ្ជាក់ចំពោះមនុស្សលោកនៅក្នុងគម្ពីរគួរអាននេះនូវគ្រប់ឧទាហរណ៍ទាំងអស់។ ក៏ប៉ុន្តែមនុស្សលោកភាគច្រើនបែរជាបដិសេធ និងប្រឆាំងចំពោះវា(គម្ពីរគួរអាន)ទៅវិញ។

See all translations of this verse →

وَقَالُوا۟ لَن نُّؤْمِنَ لَكَ حَتَّىٰ تَفْجُرَ لَنَا مِنَ ٱلْأَرْضِ يَنۢبُوعًا

Khmer Translation - Rowwad Translation Centerហើយពួកគេ(ពួកមុស្ហរីគីន)បាននិយាយថា៖ ពួកយើងនឹងមិនមានជំនឿចំពោះអ្នកជាដាច់ខាត លុះត្រាតែអ្នកធ្វើឱ្យប្រភពទឹកផុសចេញពីទឹកដី(ម៉ាក្កះ)សម្រាប់ពួកយើងសិន។

See all translations of this verse →

أَوْ تَكُونَ لَكَ جَنَّةٌ مِّن نَّخِيلٍ وَعِنَبٍ فَتُفَجِّرَ ٱلْأَنْهَٰرَ خِلَٰلَهَا تَفْجِيرًا

Khmer Translation - Rowwad Translation Centerឬក៏អ្នកមានចម្ការល្មើ និងទំពាំងបាយជូរ ហើយអ្នកអាចធ្វើឲ្យមានទន្លេជាច្រើនហូរតាមចន្លោះរបស់ចម្ការនោះ។

See all translations of this verse →

أَوْ تُسْقِطَ ٱلسَّمَآءَ كَمَا زَعَمْتَ عَلَيْنَا كِسَفًا أَوْ تَأْتِىَ بِٱللَّهِ وَٱلْمَلَٰٓئِكَةِ قَبِيلًا

Khmer Translation - Rowwad Translation Centerឬក៏អ្នកធ្វើឱ្យមេឃធ្លាក់ជាបន្ទះៗមកលើពួកយើងដូចដែលអ្នកបានអះអាង ឬក៏អ្នកនាំអល់ឡោះជាម្ចាស់ និងម៉ាឡាអ៊ីកាត់(របស់ទ្រង់)មកជួបនឹងពួកយើងសិន។

See all translations of this verse →

أَوْ يَكُونَ لَكَ بَيْتٌ مِّن زُخْرُفٍ أَوْ تَرْقَىٰ فِى ٱلسَّمَآءِ وَلَن نُّؤْمِنَ لِرُقِيِّكَ حَتَّىٰ تُنَزِّلَ عَلَيْنَا كِتَٰبًا نَّقْرَؤُهُۥ قُلْ سُبْحَانَ رَبِّى هَلْ كُنتُ إِلَّا بَشَرًا رَّسُولًا

Khmer Translation - Rowwad Translation Centerឬក៏អ្នកមានផ្ទះ(ដែលត្រូវបានតុបតែង)អំពីមាស ឬក៏អ្នកអាចឡើងទៅលើមេឃបានសិន។ ហើយពួកយើងក៏មិនមានជំនឿថា អ្នកបានឡើងទៅនោះដែរ លុះត្រាតែអ្នក(ចុះមកវិញដោយ)នាំមកនូវគម្ពីរមួយដើម្បីពួកយើងអានវា។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ព្រះជាម្ចាស់របស់ខ្ញុំមហាបរិសុទ្ធបំផុត! តើខ្ញុំមិនមែនជាអ្វីក្រៅតែពីជាមនុស្សលោក និងជាអ្នកនាំសារម្នាក់ទេឬ?!

See all translations of this verse →

وَمَا مَنَعَ ٱلنَّاسَ أَن يُؤْمِنُوٓا۟ إِذْ جَآءَهُمُ ٱلْهُدَىٰٓ إِلَّآ أَن قَالُوٓا۟ أَبَعَثَ ٱللَّهُ بَشَرًا رَّسُولًا

Khmer Translation - Rowwad Translation Centerហើយគ្មានអ្វីដែលរារាំងមនុស្សមិនឱ្យមានជំនឿនោះឡើយនៅពេលដែលការចង្អុលបង្ហាញបានមកដល់ពួកគេហើយនោះ ក្រៅតែពីពួកគេនិយាយថា៖ តើអល់ឡោះតែងតាំងមនុស្សលោកធ្វើជាអ្នកនាំសារឬ?

See all translations of this verse →

قُل لَّوْ كَانَ فِى ٱلْأَرْضِ مَلَٰٓئِكَةٌ يَمْشُونَ مُطْمَئِنِّينَ لَنَزَّلْنَا عَلَيْهِم مِّنَ ٱلسَّمَآءِ مَلَكًا رَّسُولًا

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើនៅលើផែនដីមានបណ្ដាម៉ាឡាអ៊ីកាត់ដែលរស់នៅ និងដើរដោយសុខសាន្តនោះ យើងប្រាកដជានឹងបញ្ចុះអ្នកនាំសារម្នាក់ជាម៉ាឡាអ៊ីកាត់ពីលើមេឃទៅកាន់ពួកគេជាមិនខាន។

See all translations of this verse →

قُلْ كَفَىٰ بِٱللَّهِ شَهِيدًۢا بَيْنِى وَبَيْنَكُمْ إِنَّهُۥ كَانَ بِعِبَادِهِۦ خَبِيرًۢا بَصِيرًا

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ គ្រប់គ្រាន់ហើយដែលអល់ឡោះជាសាក្សីរវាងខ្ញុំនិងពួកអ្នក។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាឃើញបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។

See all translations of this verse →

وَمَن يَهْدِ ٱللَّهُ فَهُوَ ٱلْمُهْتَدِ وَمَن يُضْلِلْ فَلَن تَجِدَ لَهُمْ أَوْلِيَآءَ مِن دُونِهِۦ وَنَحْشُرُهُمْ يَوْمَ ٱلْقِيَٰمَةِ عَلَىٰ وُجُوهِهِمْ عُمْيًا وَبُكْمًا وَصُمًّا مَّأْوَىٰهُمْ جَهَنَّمُ كُلَّمَا خَبَتْ زِدْنَٰهُمْ سَعِيرًا

Khmer Translation - Rowwad Translation Centerហើយជនណាដែលអល់ឡោះទ្រង់ចង្អុលបង្ហាញ ពិតណាស់ រូបគេជាអ្នកដែលទទួលបានការចង្អុលបង្ហាញ(យ៉ាងពិតប្រាកដ)។ រីឯជនណាដែលទ្រង់ធ្វើឱ្យវង្វេងនោះ ពិតណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងមិនឃើញមានអ្នកគាំពារណាសម្រាប់ពួកគេក្រៅពីទ្រង់ឡើយ។ ហើយយើងនឹងប្រមូលផ្ដុំពួកគេនៅថ្ងៃបរលោកដោយអូសពួកគេផ្កាប់មុខដែលពួកគេមិនអាចមើលឃើញ មិនអាចនិយាយចេញ ហើយក៏មិនអាចស្ដាប់ឮនោះដែរ។ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួកគេ គឺនរកជើហាន់ណាំ។ រាល់ពេលដែលរងើកភ្លើងរបស់វាជិតរលត់ យើងនឹងបន្ថែមអណ្ដាតភ្លើងលើពួកគេថែមទៀត។

See all translations of this verse →

ذَٰلِكَ جَزَآؤُهُم بِأَنَّهُمْ كَفَرُوا۟ بِـَٔايَٰتِنَا وَقَالُوٓا۟ أَءِذَا كُنَّا عِظَٰمًا وَرُفَٰتًا أَءِنَّا لَمَبْعُوثُونَ خَلْقًا جَدِيدًا

Khmer Translation - Rowwad Translation Centerនោះគឺជាការតបស្នងដល់ពួកគេដោយសារតែពួកគេបានប្រឆាំងនឹងបណ្តាសញ្ញាភស្តុតាងទាំងឡាយរបស់យើង ហើយពួកគេបាននិយាយថា៖ នៅពេលដែលពួកយើងបាន(ស្លាប់)ក្លាយទៅជាឆ្អឹង និងបានបែកជាបំណែកតូចៗអស់ទៅហើយនោះ តើពួកយើងពិតជានឹងត្រូវគេបង្កើតឱ្យរស់ឡើងវិញសាជាថ្មីឬ?

See all translations of this verse →

أَوَلَمْ يَرَوْا۟ أَنَّ ٱللَّهَ ٱلَّذِى خَلَقَ ٱلسَّمَٰوَٰتِ وَٱلْأَرْضَ قَادِرٌ عَلَىٰٓ أَن يَخْلُقَ مِثْلَهُمْ وَجَعَلَ لَهُمْ أَجَلًا لَّا رَيْبَ فِيهِ فَأَبَى ٱلظَّٰلِمُونَ إِلَّا كُفُورًا

Khmer Translation - Rowwad Translation Centerតើពួកគេមិនបានឃើញទេឬថា ពិតប្រាកដណស់ អល់ឡោះជាម្ចាស់ដែលជាអ្នកបានបង្កើតមេឃជាច្រើនជាន់និងផែនដីនោះ គឺជាអ្នកដែលមានសមត្ថភាពបំផុតក្នុងការបង្កើតពួកគេឱ្យដូចដើមវិញនោះ។ ហើយទ្រង់បានកំណត់នូវអាយុកាលជាក់លាក់សម្រាប់ពួកគេដែលគ្មានការសង្ស័យឡើយចំពោះវា។ ក៏ប៉ុន្តែពួកបំពានបែរជាបដិសេធ និងប្រឆាំងចំពោះរឿងនោះទៅវិញ។

See all translations of this verse →

قُل لَّوْ أَنتُمْ تَمْلِكُونَ خَزَآئِنَ رَحْمَةِ رَبِّىٓ إِذًا لَّأَمْسَكْتُمْ خَشْيَةَ ٱلْإِنفَاقِ وَكَانَ ٱلْإِنسَٰنُ قَتُورًا

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ប្រសិនបើពួកអ្នកជាអ្នកគ្រប់គ្រងឃ្លាំងទាំងឡាយនៃក្តីមេត្តាករុណារបស់ព្រះជាម្ចាស់របស់ខ្ញុំមែននោះ ពួកអ្នកនឹងមិនព្រមបរិច្ចាគវានោះឡើយ ព្រោះតែខ្លាចបាត់បង់។ ហើយមនុស្សលោក គឺមានភាពកំណាញ់បំផុត។

See all translations of this verse →

وَلَقَدْ ءَاتَيْنَا مُوسَىٰ تِسْعَ ءَايَٰتٍۭ بَيِّنَٰتٍ فَسْـَٔلْ بَنِىٓ إِسْرَٰٓءِيلَ إِذْ جَآءَهُمْ فَقَالَ لَهُۥ فِرْعَوْنُ إِنِّى لَأَظُنُّكَ يَٰمُوسَىٰ مَسْحُورًا

Khmer Translation - Rowwad Translation Centerហើយជាការពិតណស់ យើងបានប្រទានឱ្យព្យាការីមូសានូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ចំនួនប្រាំបួន ។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់អម្បូរអ៊ីស្រាអែលចុះ នៅពេលដែលគាត់(ព្យាការីមូសា)បានមកដល់ពួកគេ ពេលនោះ ហ្វៀរអោនបាននិយាយទៅកាន់គាត់ថា៖ ឱមូសា! ពិតប្រាកដណាស់ ខ្ញុំយល់ថារូបអ្នក គឺជាអ្នកដែលត្រូវមន្តអាគមគេ។

See all translations of this verse →

قَالَ لَقَدْ عَلِمْتَ مَآ أَنزَلَ هَٰٓؤُلَآءِ إِلَّا رَبُّ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ بَصَآئِرَ وَإِنِّى لَأَظُنُّكَ يَٰفِرْعَوْنُ مَثْبُورًا

Khmer Translation - Rowwad Translation Centerគាត់បានតបវិញថា៖ ជាការពិតណាស់ រូបអ្នក(ឱហ្វៀរអោន)ពិតជាបានដឹងច្បាស់ថា គ្មាននរណាម្នាក់ដែលអាចបញ្ចុះនូវសញ្ញាភស្តុតាងទាំងនេះក្រៅពីព្រះជាម្ចាស់នៃមេឃានិងផែនដីនោះឡើយ។ ហើយពិតប្រាកដណាស់ ខ្ញុំដឹងច្បាស់ថាអ្នក ឱហ្វៀរអោន គឺជាអ្នកដែលត្រូវវិនាសអន្តរាយ។

See all translations of this verse →

فَأَرَادَ أَن يَسْتَفِزَّهُم مِّنَ ٱلْأَرْضِ فَأَغْرَقْنَٰهُ وَمَن مَّعَهُۥ جَمِيعًا

Khmer Translation - Rowwad Translation Centerពេលនោះ ហ្វៀរអោនមានបំណងចង់បណ្តេញពួកគាត់(ព្យាការីមូសា និងក្រុមរបស់គាត់)ចេញពីទឹកដី(អេហ្ស៊ីប) តែយើងបានធ្វើឱ្យគេ និងអ្នកដែលនៅជាមួយគេលិចលង់(ទៅក្នុងសមុទ្រ)។

See all translations of this verse →

وَقُلْنَا مِنۢ بَعْدِهِۦ لِبَنِىٓ إِسْرَٰٓءِيلَ ٱسْكُنُوا۟ ٱلْأَرْضَ فَإِذَا جَآءَ وَعْدُ ٱلْـَٔاخِرَةِ جِئْنَا بِكُمْ لَفِيفًا

Khmer Translation - Rowwad Translation Centerហើយក្រោយពីនោះមក យើងបានមានបន្ទូលទៅកាន់អម្បូរអ៊ីស្រាអែលថា៖ ចូរពួកអ្នករស់នៅលើទឹកដី(ស្ហាម)នេះចុះ។ ពិតប្រាកដណាស់ នៅពេលដែលការសន្យាចុងក្រោយ(ថ្ងៃបរលោក)បានមកដល់ យើងនឹងនាំពួកអ្នកមកទាំងអស់គ្នា(ដើម្បីជំនុំជម្រះ)។

See all translations of this verse →

وَبِٱلْحَقِّ أَنزَلْنَٰهُ وَبِٱلْحَقِّ نَزَلَ وَمَآ أَرْسَلْنَٰكَ إِلَّا مُبَشِّرًا وَنَذِيرًا

Khmer Translation - Rowwad Translation Centerតាមរយៈការពិត យើងបានបញ្ចុះវា(គម្ពីរគួរអាន) ហើយតាមរយៈការពិតនេះដែរ ទ្រង់បានបញ្ចុះវាមក(ដោយគ្មានការកែប្រែ)។ ហើយយើងបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មក គឺដើម្បីធ្វើជាអ្នកផ្ដល់ដំណឹងរីករាយ និងព្រមានបន្លាច។

See all translations of this verse →

وَقُرْءَانًا فَرَقْنَٰهُ لِتَقْرَأَهُۥ عَلَى ٱلنَّاسِ عَلَىٰ مُكْثٍ وَنَزَّلْنَٰهُ تَنزِيلًا

Khmer Translation - Rowwad Translation Centerហើយ(យើងបានបញ្ចុះ)គម្ពីរគួរអានដោយបានបកស្រាយបញ្ជាក់វាដើម្បីឲ្យអ្នកសូត្រឱ្យមនុស្សលោកស្ដាប់(ដោយសូត្រ)មួយៗ ច្បាស់ៗ។ ហើយយើងបានបញ្ចុះវាបន្តិចម្តងៗ។

See all translations of this verse →

قُلْ ءَامِنُوا۟ بِهِۦٓ أَوْ لَا تُؤْمِنُوٓا۟ إِنَّ ٱلَّذِينَ أُوتُوا۟ ٱلْعِلْمَ مِن قَبْلِهِۦٓ إِذَا يُتْلَىٰ عَلَيْهِمْ يَخِرُّونَ لِلْأَذْقَانِ سُجَّدًا

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកមានជំនឿលើវា(គម្ពីរគួរអាន) ឬក៏មិនមានជំនឿលើវា។ ពិតប្រាកដណាស់ បណ្តាអ្នកដែលគេបានផ្តល់ចំណេះដឹងឲ្យកាលពីមុន នៅពេលដែលមានគេសូត្រ(គម្ពីរគួរអាន)ឱ្យពួកគេស្ដាប់ គឺពួកគេលំឱនកាយក្រាបស៊ូជូត(ចំពោះអល់ឡោះ)។

See all translations of this verse →

وَيَقُولُونَ سُبْحَٰنَ رَبِّنَآ إِن كَانَ وَعْدُ رَبِّنَا لَمَفْعُولًا

Khmer Translation - Rowwad Translation Centerហើយពួកគេបួងសួងថា៖ ព្រះជាម្ចាស់របស់យើងមហាបរិសុទ្ធបំផុត។ ពិតប្រាកដណាស់ កិច្ចសន្យានៃព្រះជាម្ចាស់របស់ពួកយើង ពិតជានឹងកើតឡើងយ៉ាងពិតប្រាកដ។

See all translations of this verse →

وَيَخِرُّونَ لِلْأَذْقَانِ يَبْكُونَ وَيَزِيدُهُمْ خُشُوعًا

Khmer Translation - Rowwad Translation Centerហើយពួកគេបានឱនមុខរបស់ពួកគេ(ក្រាបស៊ូជូត) ហើយពួកគេយំ។ ហើយវាបានបន្ថែមឱ្យពួកគេនូវការឱនលំទោន(ចំពោះអល់ឡោះ)។

See all translations of this verse →

قُلِ ٱدْعُوا۟ ٱللَّهَ أَوِ ٱدْعُوا۟ ٱلرَّحْمَٰنَ أَيًّا مَّا تَدْعُوا۟ فَلَهُ ٱلْأَسْمَآءُ ٱلْحُسْنَىٰ وَلَا تَجْهَرْ بِصَلَاتِكَ وَلَا تُخَافِتْ بِهَا وَٱبْتَغِ بَيْنَ ذَٰلِكَ سَبِيلًا

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកបួងសួងសុំពីអល់ឡោះ ឬបួងសួងសុំពីអាល់រ៉ោះម៉ាន(ម្ចាស់ដ៏មហាសប្បុរស)។ ព្រះនាមណាមួយក្នុងចំណោមព្រះនាមទាំងពីរនេះដែលពួកអ្នកបួងសួង គឺសុទ្ធតែជាព្រះនាមរបស់ទ្រង់ដ៏ល្អប្រពៃ។ ហើយចូរអ្នកកុំបញ្ចេញសំឡេងខ្លាំងពេកនៅពេលអ្នកសូត្រ(គម្ពីរគួរអាន)ក្នុងសឡាតរបស់អ្នក ហើយក៏មិនត្រូវសូត្របញ្ចេញសំឡេងតិចពេកនោះដែរ។ ប៉ុន្តែអ្នកត្រូវជ្រើសរើសយកផ្លូវកណ្ដាលក្នុងចំណោមទាំងពីរនេះ(មិនសូត្រឮតិចពេក និងមិនសូត្រឮខ្លាំងពេក)។

See all translations of this verse →

وَقُلِ ٱلْحَمْدُ لِلَّهِ ٱلَّذِى لَمْ يَتَّخِذْ وَلَدًا وَلَمْ يَكُن لَّهُۥ شَرِيكٌ فِى ٱلْمُلْكِ وَلَمْ يَكُن لَّهُۥ وَلِىٌّ مِّنَ ٱلذُّلِّ وَكَبِّرْهُ تَكْبِيرًۢا

Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលទ្រង់ពុំមានបុត្រ ពុំមានដៃគូក្នុងការគ្រប់គ្រង ហើយទ្រង់ក៏មិនទន់ខ្សោយដែលត្រូវការអ្នកគាំពារនោះដែរ។ ហើយចូរអ្នកលើកតម្កើងទ្រង់ឱ្យបានថ្កុំថ្កើងបំផុត។

See all translations of this verse →

Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70