وَيَوْمَ يَقُولُ نَادُوا۟ شُرَكَآءِىَ ٱلَّذِينَ زَعَمْتُمْ فَدَعَوْهُمْ فَلَمْ يَسْتَجِيبُوا۟ لَهُمْ وَجَعَلْنَا بَيْنَهُم مَّوْبِقًا
Khmer Translation - Rowwad Translation Centerហើយ(ចូរអ្នករំឭក)នៅពេលដែលទ្រង់មានបន្ទូលថា៖ ចូរពួកអ្នកហៅដៃគូទាំងឡាយរបស់យើងដែលពួកអ្នកធ្លាប់បានអះអាងនោះមក។ ពេលនោះ ពួកគេក៏បានហៅពួកវា ប៉ុន្តែពួកវាមិនបានឆ្លើយតបចំពោះពួកគេនោះឡើយ។ ហើយយើងបានបង្កើតកន្លែងវិនាសអន្តរាយមួយរវាងពួកគេ។
Khmer Translation - Islamic Community Development Associationហើយ(ចូរចងចាំ)នៅថ្ងៃដែលទ្រង់នឹងមានបន្ទូលថាៈ ចូរ ពួកអ្នកហៅមកនូវបណ្ដាដៃគូរបស់យើងដែលពួកអ្នកបានអះអាង (ថាជាព្រះ)កន្លងមកនោះ។ ពេលនោះ ពួកគេក៏បានហៅពួកវា ប៉ុន្ដែពួកវាមិនបានឆ្លើយតបចំពោះពួកគេឡើយ។ ហើយយើងបាន បង្កើតកន្លែងអន្ដរាយមួយ(ក្នុងនរកជើហាន់ណាំ)រវាងពួកគេ(ពួក គោរពព្រះនានា និងព្រះនានា)។