وَكَانَ لَهُۥ ثَمَرٌ فَقَالَ لِصَٰحِبِهِۦ وَهُوَ يُحَاوِرُهُۥٓ أَنَا۠ أَكْثَرُ مِنكَ مَالًا وَأَعَزُّ نَفَرًا
Khmer Translation - Rowwad Translation Centerហើយម្ចាស់ចម្ការនោះមានផលានុផលផ្សេងទៀត។ ពេលនោះ គេបាននិយាយទៅកាន់មិត្តភក្តិរបស់ខ្លួនខណៈដែលគេទាំងពីរកំពុងសន្ទនាគ្នាថា៖ ខ្ញុំមានទ្រព្យសម្បត្តិច្រើនជាងអ្នក និងមានអ្នកខ្លាំងចាំជួយច្រើនជាងអ្នក។
Khmer Translation - Islamic Community Development Associationហើយគេនោះមានទ្រព្យសម្បត្ដិជាច្រើន បន្ទាប់មកគេបាន និយាយទៅកាន់មិត្ដភក្ដិ(មានជំនឿ)របស់គេដោយជជែកគ្នាថាៈ ខ្ញុំមានទ្រព្យសម្បត្ដិ និងមានអ្នកខ្លាំងៗជួយខ្ញុំច្រើនជាងអ្នក។