caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Kahf វាក្យខណ្ឌ 28

ម៉ាកកah · revelation order 69 · 18:28

وَٱصْبِرْ نَفْسَكَ مَعَ ٱلَّذِينَ يَدْعُونَ رَبَّهُم بِٱلْغَدَوٰةِ وَٱلْعَشِىِّ يُرِيدُونَ وَجْهَهُۥ وَلَا تَعْدُ عَيْنَاكَ عَنْهُمْ تُرِيدُ زِينَةَ ٱلْحَيَوٰةِ ٱلدُّنْيَا وَلَا تُطِعْ مَنْ أَغْفَلْنَا قَلْبَهُۥ عَن ذِكْرِنَا وَٱتَّبَعَ هَوَىٰهُ وَكَانَ أَمْرُهُۥ فُرُطًا

Khmer Translation - Rowwad Translation Centerចូរអ្នកអត់ធ្មត់ដោយខ្លួនអ្នកផ្ទាល់ជាមួយនឹងអ្នកដែលបួងសួងទៅកាន់ព្រះជាម្ចាស់របស់ពួកគេទាំងព្រឹកទាំងល្ងាចដោយប្រាថ្នាចង់បានការពេញចិត្តពីទ្រង់។ ហើយចូរអ្នកកុំមើលរំលងពួកគេដោយចង់បានភាពលម្អនៃជីវិតលោកិយឱ្យសោះ។ ហើយអ្នកមិនត្រូវធ្វើតាមអ្នកដែលយើងបានធ្វើឱ្យចិត្តរបស់គេព្រងើយកន្តើយ(មិនយកចិត្តទុកដាក់)ចំពោះការរឭកមកចំពោះយើង ហើយដើរតាមទំនើងចិត្តរបស់ខ្លួននោះឡើយ។ ទង្វើរបស់គេបានក្លាយទៅជាអសារបង់ទៅហើយ។
Khmer Translation - Islamic Community Development Associationចូរអ្នកអត់ធ្មត់ខ្លួនឯងជាមួយនឹងបណា្ដអ្នកដែលគោរព សក្ការៈចំពោះម្ចាស់របស់ពួកគេទាំងព្រឹកទាំងល្ងាចដោយពួកគេចង់ បានការយល់ព្រមពីទ្រង់។ ហើយចូរអ្នកកុំមើលរំលងពួកគេដោយ អ្នកចង់បានភាពអស្ចារ្យនៃការរស់នៅក្នុងលោកិយ។ ហើយចូរអ្នកកុំគោរពតាមអ្នកដែលយើងបានធ្វើឱ្យចិត្ដរបស់គេមិនយកចិត្ដទុក ដាក់ក្នុងការរំលឹកមកចំពោះយើង និងបានធ្វើតាមតែអំពើចិត្ដរបស់ គេឱ្យសោះ។ ហើយកិច្ចការរបស់គេក្លាយទៅជាអន្ដរាយទៅវិញ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70