caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Muddaththir المدثر

56 វាក្យខណ្ឌ · ម៉ាកកah · revelation order 4

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ يَٰٓأَيُّهَا ٱلْمُدَّثِّرُ

Khmer Translation - Rowwad Translation Centerឱអ្នកដែលដណ្ដប់ភួយ(ព្យាការីមូហាំម៉ាត់)!

See all translations of this verse →

قُمْ فَأَنذِرْ

Khmer Translation - Rowwad Translation Centerចូរក្រោកឡើង រួចដាស់តឿនព្រមាន(មនុស្សលោក)។

See all translations of this verse →

وَرَبَّكَ فَكَبِّرْ

Khmer Translation - Rowwad Translation Centerហើយចំពោះព្រះជាម្ចាស់របស់អ្នក ចូរអ្នកលើកតម្កើង។

See all translations of this verse →

وَثِيَابَكَ فَطَهِّرْ

Khmer Translation - Rowwad Translation Centerហើយចំពោះសម្លៀកបំពាក់របស់អ្នក ចូរអ្នកសម្អាត។

See all translations of this verse →

وَٱلرُّجْزَ فَٱهْجُرْ

Khmer Translation - Rowwad Translation Centerហើយចំពោះរូបបដិមា ចូរអ្នកចៀសឱ្យឆ្ងាយ។

See all translations of this verse →

وَلَا تَمْنُن تَسْتَكْثِرُ

Khmer Translation - Rowwad Translation Centerហើយចូរកុំឲ្យអ្វីមួយដល់អ្នកដទៃដោយប្រាថ្នាចង់បានការតបស្នងច្រើនមកវិញឲ្យសោះ។

See all translations of this verse →

وَلِرَبِّكَ فَٱصْبِرْ

Khmer Translation - Rowwad Translation Centerហើយចំពោះ(បទបញ្ជា)ព្រះជាម្ចាស់របស់អ្នក ចូរអ្នកអត់ធ្មត់។

See all translations of this verse →

فَإِذَا نُقِرَ فِى ٱلنَّاقُورِ

Khmer Translation - Rowwad Translation Centerនៅពេលដែលគេផ្លុំត្រែ(លើកទីពីរ)

See all translations of this verse →

فَذَٰلِكَ يَوْمَئِذٍ يَوْمٌ عَسِيرٌ

Khmer Translation - Rowwad Translation Centerថ្ងៃនោះហើយគឺជាថ្ងៃដែលលំបាកបំផុត

See all translations of this verse →

عَلَى ٱلْكَٰفِرِينَ غَيْرُ يَسِيرٍ

Khmer Translation - Rowwad Translation Centerចំពោះពួកគ្មានជំនឿ ដោយគ្មានភាពងាយស្រួលឡើយ។

See all translations of this verse →

ذَرْنِى وَمَنْ خَلَقْتُ وَحِيدًا

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទុកយើង និងអ្នកដែលយើងបានបង្កើតគេមកតែឯង

See all translations of this verse →

وَجَعَلْتُ لَهُۥ مَالًا مَّمْدُودًا

Khmer Translation - Rowwad Translation Centerហើយយើងបានធ្វើឱ្យគេក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ

See all translations of this verse →

وَبَنِينَ شُهُودًا

Khmer Translation - Rowwad Translation Centerនិងមានកូនច្រើនរស់នៅជុំគ្នា

See all translations of this verse →

وَمَهَّدتُّ لَهُۥ تَمْهِيدًا

Khmer Translation - Rowwad Translation Centerព្រមទាំងបានប្រទានដល់គេនូវជីវិតរស់នៅដែលស្រណុកសុខស្រួល។

See all translations of this verse →

ثُمَّ يَطْمَعُ أَنْ أَزِيدَ

Khmer Translation - Rowwad Translation Centerបន្ទាប់មក គេនៅតែមានភាពលោភលន់ចង់ឱ្យយើងបន្ថែម(ឱ្យគេ)ថែមទៀត។

See all translations of this verse →

كَلَّآ إِنَّهُۥ كَانَ لِـَٔايَٰتِنَا عَنِيدًا

Khmer Translation - Rowwad Translation Centerមិនដូច្នោះឡើយ! ពិតប្រាកដណាស់ គេគឺជាអ្នកដែលប្រឆាំងរឹងរូសចំពោះវាក្យខណ្ឌទាំងឡាយរបស់យើង។

See all translations of this verse →

سَأُرْهِقُهُۥ صَعُودًا

Khmer Translation - Rowwad Translation Centerយើងនឹងដាក់ទណ្ឌកម្មលើគេកាន់តែខ្លាំង។

See all translations of this verse →

إِنَّهُۥ فَكَّرَ وَقَدَّرَ

Khmer Translation - Rowwad Translation Centerជាការពិតណាស់ រូបគេបានរិះគិត និងបានរៀប(ពាក្យចោទប្រកាន់)។

See all translations of this verse →

فَقُتِلَ كَيْفَ قَدَّرَ

Khmer Translation - Rowwad Translation Centerពិតណាស់ រូបគេត្រូវបានគេដាក់បណ្ដាសា។ តើគេអាចរៀប(ពាក្យចោទប្រកាន់)បានយ៉ាងដូចមេ្ដច?

See all translations of this verse →

ثُمَّ قُتِلَ كَيْفَ قَدَّرَ

Khmer Translation - Rowwad Translation Centerបន្ទាប់មក រូបគេត្រូវបានគេដាក់បណ្ដាសា។ តើគេអាចរៀប(ពាក្យចោទប្រកាន់)បានយ៉ាងដូចមេ្ដច?

See all translations of this verse →

ثُمَّ نَظَرَ

Khmer Translation - Rowwad Translation Centerបន្ទាប់មកទៀត គេបានត្រិះរិះពិចារណា(សាជាថ្មី)។

See all translations of this verse →

ثُمَّ عَبَسَ وَبَسَرَ

Khmer Translation - Rowwad Translation Centerក្រោយមក គេធ្វើមុខក្រញូវ ហើយខឹងមួម៉ៅ។

See all translations of this verse →

ثُمَّ أَدْبَرَ وَٱسْتَكْبَرَ

Khmer Translation - Rowwad Translation Centerក្រោយមកទៀត គេបានបែរចេញ និងបានក្រអឺតក្រទម

See all translations of this verse →

فَقَالَ إِنْ هَٰذَآ إِلَّا سِحْرٌ يُؤْثَرُ

Khmer Translation - Rowwad Translation Centerរួចគេនិយាយថា៖ ពិតណាស់ (គម្ពីរគួរអាន)នេះ គ្មានអ្វីក្រៅពីមន្តអាគមដែលគេទទួលបាន(ពីអ្នកជំនាន់មុន)ប៉ុណ្ណោះ។

See all translations of this verse →

إِنْ هَٰذَآ إِلَّا قَوْلُ ٱلْبَشَرِ

Khmer Translation - Rowwad Translation Center(គម្ពីរគួរអាន)នេះ គ្មានអ្វីក្រៅពីពាក្យសម្តីមនុស្សធម្មតាប៉ុណ្ណោះ។

See all translations of this verse →

سَأُصْلِيهِ سَقَرَ

Khmer Translation - Rowwad Translation Centerយើង(អល់ឡោះ)នឹងបញ្ចូលរូបគេទៅក្នុងនរកសាកើរ។

See all translations of this verse →

وَمَآ أَدْرَىٰكَ مَا سَقَرُ

Khmer Translation - Rowwad Translation Centerតើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា តើនរកសាកើរជាអ្វីនោះ?

See all translations of this verse →

لَا تُبْقِى وَلَا تَذَرُ

Khmer Translation - Rowwad Translation Centerវាមិនបន្សល់ទុកអ្វី ហើយវាក៏មិនទុកអ្វីចោលដែរ(គឺបំផ្លាញទាំងអស់)។

See all translations of this verse →

لَوَّاحَةٌ لِّلْبَشَرِ

Khmer Translation - Rowwad Translation Centerវាឆាបឆេះធ្វើឱ្យស្បែកប្រែ។

See all translations of this verse →

عَلَيْهَا تِسْعَةَ عَشَرَ

Khmer Translation - Rowwad Translation Centerនៅលើនរកនោះ មាន(ម៉ាឡាអ៊ីកាត់)ដប់ប្រាំបួននាក់។

See all translations of this verse →

وَمَا جَعَلْنَآ أَصْحَٰبَ ٱلنَّارِ إِلَّا مَلَٰٓئِكَةً وَمَا جَعَلْنَا عِدَّتَهُمْ إِلَّا فِتْنَةً لِّلَّذِينَ كَفَرُوا۟ لِيَسْتَيْقِنَ ٱلَّذِينَ أُوتُوا۟ ٱلْكِتَٰبَ وَيَزْدَادَ ٱلَّذِينَ ءَامَنُوٓا۟ إِيمَٰنًا وَلَا يَرْتَابَ ٱلَّذِينَ أُوتُوا۟ ٱلْكِتَٰبَ وَٱلْمُؤْمِنُونَ وَلِيَقُولَ ٱلَّذِينَ فِى قُلُوبِهِم مَّرَضٌ وَٱلْكَٰفِرُونَ مَاذَآ أَرَادَ ٱللَّهُ بِهَٰذَا مَثَلًا كَذَٰلِكَ يُضِلُّ ٱللَّهُ مَن يَشَآءُ وَيَهْدِى مَن يَشَآءُ وَمَا يَعْلَمُ جُنُودَ رَبِّكَ إِلَّا هُوَ وَمَا هِىَ إِلَّا ذِكْرَىٰ لِلْبَشَرِ

Khmer Translation - Rowwad Translation Centerហើយយើងមិនបានបង្កើតឆ្មាំនរកក្រៅពីម៉ាឡាអ៊ីកាត់ឡើយ។ ហើយយើងក៏មិនបានបង្កើតចំនួនរបស់ពួកគេ(ម៉ាឡាអ៊ីកាត់)នោះដែរ លើកលែងតែដើម្បីជាការសាកល្បងចំពោះពួកដែលគ្មានជំនឿប៉ុណ្ណោះ ដើម្បីឱ្យពួកដែលគេផ្តល់គម្ពីរឲ្យមានការជឿជាក់យ៉ាងច្បាស់ និងដើម្បីឲ្យបណ្ដាអ្នកដែលមានជំនឿកាន់តែបន្ថែមនូវសេចក្តីជំនឿថែមទៀត និងដើម្បីកុំឱ្យពួកដែលគេផ្តល់គម្ពីរឲ្យ ព្រមទាំងបណ្ដាអ្នកដែលមានជំនឿមានការសង្ស័យ ហើយនិងដើម្បីឱ្យពួកដែលក្នុងដួងចិត្តរបស់ពួកគេមានជំងឺ និងពួកប្រឆាំងនិយាយថា៖ តើអល់ឡោះមានបំណងអ្វីចំពោះការលើកឧទាហរណ៍នេះ។ ក៏ដូច្នោះដែរ អល់ឡោះទ្រង់ធ្វើឱ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា និងចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា។ ហើយគ្មាននរណាម្នាក់ដឹងពីចំនួនកងទ័ពនៃព្រះជាម្ចាស់របស់អ្នកឡើយ។ ហើយវា(ឋាននរក)គ្មានអ្វីក្រៅពីជាការដាស់រំឭកដល់មនុស្សលោកនោះឡើយ។

See all translations of this verse →

كَلَّا وَٱلْقَمَرِ

Khmer Translation - Rowwad Translation Centerមិនដូច្នោះឡើយ។ (អល់ឡោះ)ទ្រង់ស្បថនឹងព្រះចន្ទ។

See all translations of this verse →

وَٱلَّيْلِ إِذْ أَدْبَرَ

Khmer Translation - Rowwad Translation Centerហើយទ្រង់ស្បថនឹងពេលយប់នៅពេលដែលវាបានរំលងផុតទៅ។

See all translations of this verse →

وَٱلصُّبْحِ إِذَآ أَسْفَرَ

Khmer Translation - Rowwad Translation Centerហើយទ្រង់ស្បថនឹងពេលព្រលឹមនៅពេលដែលវាបពោ្ចញរស្មី។

See all translations of this verse →

إِنَّهَا لَإِحْدَى ٱلْكُبَرِ

Khmer Translation - Rowwad Translation Centerជាការពិតណាស់ វា(ឋាននរក) ជាការសាកល្បងមួយដ៏ធំធេង

See all translations of this verse →

نَذِيرًا لِّلْبَشَرِ

Khmer Translation - Rowwad Translation Centerដើម្បីជាការព្រមានបន្លាចដល់មនុស្សលោក។

See all translations of this verse →

لِمَن شَآءَ مِنكُمْ أَن يَتَقَدَّمَ أَوْ يَتَأَخَّرَ

Khmer Translation - Rowwad Translation Centerសម្រាប់ជនណាក្នុងចំណោមពួកអ្នកដែលចង់ដើរទៅមុខ(មានជំនឿ) ឬចង់ដើរថយក្រោយ(ប្រឆាំង)។

See all translations of this verse →

كُلُّ نَفْسٍۭ بِمَا كَسَبَتْ رَهِينَةٌ

Khmer Translation - Rowwad Translation Centerរាល់បុគ្គលគ្រប់រូប គឺទទួលខុសត្រូវចំពោះអ្វីដែលរូបគេបានសាង។

See all translations of this verse →

إِلَّآ أَصْحَٰبَ ٱلْيَمِينِ

Khmer Translation - Rowwad Translation Centerលើកលែងតែក្រុមខាងស្តាំ(អ្នកមានជំនឿ)ប៉ុណ្ណោះ។

See all translations of this verse →

فِى جَنَّٰتٍ يَتَسَآءَلُونَ

Khmer Translation - Rowwad Translation Centerពួកគេសួរនាំគ្នាទៅវិញទៅមកនៅក្នុងឋានសួគ៌

See all translations of this verse →

عَنِ ٱلْمُجْرِمِينَ

Khmer Translation - Rowwad Translation Centerអំពីពួកឧក្រិដ្ឋជនទាំងឡាយថា៖

See all translations of this verse →

مَا سَلَكَكُمْ فِى سَقَرَ

Khmer Translation - Rowwad Translation Centerតើមូលហេតុអ្វីទៅទើបគេបញ្ចូលពួកអ្នកទៅក្នុងនរកសាកើរដូចនេះ?

See all translations of this verse →

قَالُوا۟ لَمْ نَكُ مِنَ ٱلْمُصَلِّينَ

Khmer Translation - Rowwad Translation Centerពួកគេឆ្លើយថា៖ (ដោយសារតែ)ពួកយើងមិនធ្លាប់ស្ថិតក្នុងចំណោមអ្នកដែលប្រតិបត្ដិសឡាតឡើយ។

See all translations of this verse →

وَلَمْ نَكُ نُطْعِمُ ٱلْمِسْكِينَ

Khmer Translation - Rowwad Translation Centerហើយពួកយើងក៏មិនធ្លាប់បានផ្ដល់អាហារដល់ជនក្រីក្រនោះដែរ។

See all translations of this verse →

وَكُنَّا نَخُوضُ مَعَ ٱلْخَآئِضِينَ

Khmer Translation - Rowwad Translation Centerហើយពួកយើងធ្លាប់និយាយមិនត្រឹមត្រូវជាមួយពួកដែលវង្វេង។

See all translations of this verse →

وَكُنَّا نُكَذِّبُ بِيَوْمِ ٱلدِّينِ

Khmer Translation - Rowwad Translation Centerហើយពួកយើងធ្លាប់បានបដិសេធថ្ងៃបរលោក

See all translations of this verse →

حَتَّىٰٓ أَتَىٰنَا ٱلْيَقِينُ

Khmer Translation - Rowwad Translation Centerរហូតដល់សេចក្ដីស្លាប់បានមកដល់ពួកយើង។

See all translations of this verse →

فَمَا تَنفَعُهُمْ شَفَٰعَةُ ٱلشَّٰفِعِينَ

Khmer Translation - Rowwad Translation Centerហើយការធ្វើអន្ដរាគមន៍ពីបណ្ដាអ្នកធ្វើអន្តរាយទាំងឡាយ គឺគ្មានផ្តល់ជាប្រយោជន៍អ្វីដល់ពួកគេឡើយ។

See all translations of this verse →

فَمَا لَهُمْ عَنِ ٱلتَّذْكِرَةِ مُعْرِضِينَ

Khmer Translation - Rowwad Translation Centerតើហេតុអ្វីទៅបានជាពួកគេ(ពួកមុស្ហរីគីន)ងាកចេញពីការដាស់រំលឹក(គម្ពីរគួរអាន)

See all translations of this verse →

كَأَنَّهُمْ حُمُرٌ مُّسْتَنفِرَةٌ

Khmer Translation - Rowwad Translation Centerពួកគេហាក់បីដូចជាសត្វលាដែលផ្អើលខ្លាំង

See all translations of this verse →

فَرَّتْ مِن قَسْوَرَةٍۭ

Khmer Translation - Rowwad Translation Centerដែលវារត់គេចពីសត្វតោ។

See all translations of this verse →

بَلْ يُرِيدُ كُلُّ ٱمْرِئٍ مِّنْهُمْ أَن يُؤْتَىٰ صُحُفًا مُّنَشَّرَةً

Khmer Translation - Rowwad Translation Centerផ្ទុយទៅវិញ បុគ្គលម្នាក់ៗក្នុងចំណោមពួកគេចង់ឱ្យគេផ្តល់ឲ្យនូវគម្ពីរមួយដែលល្បីសុសសាយ។

See all translations of this verse →

كَلَّا بَل لَّا يَخَافُونَ ٱلْـَٔاخِرَةَ

Khmer Translation - Rowwad Translation Centerមិនដូច្នោះឡើយ។ ផ្ទុយទៅវិញ ពួកគេមិនខ្លាចថ្ងៃបរលោកឡើយ។

See all translations of this verse →

كَلَّآ إِنَّهُۥ تَذْكِرَةٌ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ វា(គម្ពីរគួរអាន)ជាការដាស់រំឭក។

See all translations of this verse →

فَمَن شَآءَ ذَكَرَهُۥ

Khmer Translation - Rowwad Translation Centerដូចនេះ ជនណាដែលចង់ទទួលការដាស់រំលឹក គេនឹងយកវាជាការដាស់រំលឹក។

See all translations of this verse →

وَمَا يَذْكُرُونَ إِلَّآ أَن يَشَآءَ ٱللَّهُ هُوَ أَهْلُ ٱلتَّقْوَىٰ وَأَهْلُ ٱلْمَغْفِرَةِ

Khmer Translation - Rowwad Translation Centerហើយពួកគេមិនយកវាជាការដាស់រំលឹកនោះឡើយ លើកលែងតែអល់ឡោះមានចេតនាប៉ុណ្ណោះ។ ទ្រង់គឺជាអ្នកដែលគេត្រូវកោតខ្លាច និងជាអ្នកដែលអភ័យទោស។

See all translations of this verse →

Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70