caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Qiyaama القيامة

40 វាក្យខណ្ឌ · ម៉ាកកah · revelation order 31

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ لَآ أُقْسِمُ بِيَوْمِ ٱلْقِيَٰمَةِ

Khmer Translation - Rowwad Translation Center(អល់ឡោះ)ទ្រង់ស្បថនឹងថ្ងៃបរលោក។

See all translations of this verse →

وَلَآ أُقْسِمُ بِٱلنَّفْسِ ٱللَّوَّامَةِ

Khmer Translation - Rowwad Translation Centerហើយទ្រង់ស្បថនឹងវិញ្ញាណដែលចេះស្តីបន្ទោស។

See all translations of this verse →

أَيَحْسَبُ ٱلْإِنسَٰنُ أَلَّن نَّجْمَعَ عِظَامَهُۥ

Khmer Translation - Rowwad Translation Centerតើមនុស្សលោកគិតស្មានថា យើងមិនអាចប្រមូលផ្តុំឆ្អឹងរបស់គេឬ?

See all translations of this verse →

بَلَىٰ قَٰدِرِينَ عَلَىٰٓ أَن نُّسَوِّىَ بَنَانَهُۥ

Khmer Translation - Rowwad Translation Centerពិតមែនហើយ យើងពិតជាមានសមត្ថភាពក្នុងការតម្រៀបម្រាមដៃរបស់គេ(ឱ្យដូចដើមវិញ)។

See all translations of this verse →

بَلْ يُرِيدُ ٱلْإِنسَٰنُ لِيَفْجُرَ أَمَامَهُۥ

Khmer Translation - Rowwad Translation Centerផ្ទុយទៅវិញ មនុស្សលោកចង់បន្តប្រព្រឹត្តអំពើអាក្រក់តទៅមុខទៀត។

See all translations of this verse →

يَسْـَٔلُ أَيَّانَ يَوْمُ ٱلْقِيَٰمَةِ

Khmer Translation - Rowwad Translation Centerគេសួរថា៖ តើថ្ងៃបរលោកនឹងកើតឡើងនៅពេលណា?

See all translations of this verse →

فَإِذَا بَرِقَ ٱلْبَصَرُ

Khmer Translation - Rowwad Translation Centerនៅពេលដែលភ្នែកភ័យស្លន់ស្លោ

See all translations of this verse →

وَخَسَفَ ٱلْقَمَرُ

Khmer Translation - Rowwad Translation Centerហើយព្រះចន្ទបានបាត់ពន្លឺ

See all translations of this verse →

وَجُمِعَ ٱلشَّمْسُ وَٱلْقَمَرُ

Khmer Translation - Rowwad Translation Centerហើយព្រះអាទិត្យនិងព្រះចន្ទត្រូវបានគេប្រមូល

See all translations of this verse →

يَقُولُ ٱلْإِنسَٰنُ يَوْمَئِذٍ أَيْنَ ٱلْمَفَرُّ

Khmer Translation - Rowwad Translation Centerនៅថ្ងៃនោះ មនុស្សលោកនឹងនិយាយថា៖ តើត្រូវរត់គេចទៅកន្លែងណា?

See all translations of this verse →

كَلَّا لَا وَزَرَ

Khmer Translation - Rowwad Translation Centerទេ! គ្មានកន្លែងរត់គេចឡើយ។

See all translations of this verse →

إِلَىٰ رَبِّكَ يَوْمَئِذٍ ٱلْمُسْتَقَرُّ

Khmer Translation - Rowwad Translation Centerកន្លែងវិលត្រឡប់នៅថ្ងៃនោះ គឺមានតែឆ្ពោះទៅកាន់ព្រះជាម្ចាស់របស់អ្នកប៉ុណ្ណោះ។

See all translations of this verse →

يُنَبَّؤُا۟ ٱلْإِنسَٰنُ يَوْمَئِذٍۭ بِمَا قَدَّمَ وَأَخَّرَ

Khmer Translation - Rowwad Translation Centerនៅថ្ងៃនោះ គេនឹងប្រាប់មនុស្សលោកនូវអ្វីដែលរូបគេបានប្រព្រឹត្ដកន្លងមក និងអ្វីដែលរូបគេមិនទាន់បានប្រព្រឹត្ដ។

See all translations of this verse →

بَلِ ٱلْإِنسَٰنُ عَلَىٰ نَفْسِهِۦ بَصِيرَةٌ

Khmer Translation - Rowwad Translation Centerផ្ទុយទៅវិញ មនុស្សលោកគឺជាសាក្សីប្រឆាំងនឹងខ្លួនឯង។

See all translations of this verse →

وَلَوْ أَلْقَىٰ مَعَاذِيرَهُۥ

Khmer Translation - Rowwad Translation Centerទោះបីជាគេនាំមកនូវលេសដោះសារយ៉ាងច្រើនក៏ដោយ។

See all translations of this verse →

لَا تُحَرِّكْ بِهِۦ لِسَانَكَ لِتَعْجَلَ بِهِۦٓ

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំកម្រើកអណ្តាតរបស់អ្នកសូត្រគម្ពីរគួរអាន(លឿនពេក) ព្រោះតែប្រញាប់ទន្ទេញវាឲ្យសោះ។

See all translations of this verse →

إِنَّ عَلَيْنَا جَمْعَهُۥ وَقُرْءَانَهُۥ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើងជាអ្នកទទួលខុសត្រូវប្រមូលផ្តុំវា ហើយឱ្យអ្នកសូត្រវា(បានត្រឹមត្រូវ)។

See all translations of this verse →

فَإِذَا قَرَأْنَٰهُ فَٱتَّبِعْ قُرْءَانَهُۥ

Khmer Translation - Rowwad Translation Centerដូច្នេះ នៅពេលណាដែលអ្នកនាំសាររបស់យើង(ម៉ាឡាអ៊ីកាត់ជីព្រីល)សូត្រវា ចូរអ្នកស្តាប់និងសូត្រតាមការសូត្ររបស់គេ។

See all translations of this verse →

ثُمَّ إِنَّ عَلَيْنَا بَيَانَهُۥ

Khmer Translation - Rowwad Translation Centerបន្ទាប់មក ពិតប្រាកដណាស់ យើងមានតួនាទីជាអ្នកបកស្រាយបញ្ជាក់វា(ដល់អ្នក)។

See all translations of this verse →

كَلَّا بَلْ تُحِبُّونَ ٱلْعَاجِلَةَ

Khmer Translation - Rowwad Translation Centerមិនដូច្នោះឡើយ។ ផ្ទុយទៅវិញ ពួកអ្នកស្រលាញ់ពេញចិត្ដ(ការរស់នៅក្នុង)លោកិយ

See all translations of this verse →

وَتَذَرُونَ ٱلْـَٔاخِرَةَ

Khmer Translation - Rowwad Translation Centerហើយបោះបង់ថ្ងៃបរលោក។

See all translations of this verse →

وُجُوهٌ يَوْمَئِذٍ نَّاضِرَةٌ

Khmer Translation - Rowwad Translation Centerទឹកមុខ(អ្នកមានជំនឿ)នៅថ្ងៃនោះ គឺស្រស់ស្រាយ

See all translations of this verse →

إِلَىٰ رَبِّهَا نَاظِرَةٌ

Khmer Translation - Rowwad Translation Centerដោយសម្លឹងមើលទៅកាន់ព្រះជាម្ចាស់របស់គេ។

See all translations of this verse →

وَوُجُوهٌ يَوْمَئِذٍۭ بَاسِرَةٌ

Khmer Translation - Rowwad Translation Centerរីឯទឹកមុខ(ពួកគ្មានជំនឿ)នៅថ្ងៃនោះ គឺក្រញូវ

See all translations of this verse →

تَظُنُّ أَن يُفْعَلَ بِهَا فَاقِرَةٌ

Khmer Translation - Rowwad Translation Centerដោយរូបគេដឹងច្បាស់ថា រូបគេពិតជានឹងត្រូវទទួលនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាមិនខាន។

See all translations of this verse →

كَلَّآ إِذَا بَلَغَتِ ٱلتَّرَاقِىَ

Khmer Translation - Rowwad Translation Centerមិនដូច្នោះឡើយ។ នៅពេលដែលព្រលឹងបានមកដល់បំពង់ក

See all translations of this verse →

وَقِيلَ مَنْ رَاقٍ

Khmer Translation - Rowwad Translation Centerគេនិយាយទៅកាន់គ្នាថា៖ តើមាននរណាអាចព្យាបាលគេបាន?

See all translations of this verse →

وَظَنَّ أَنَّهُ ٱلْفِرَاقُ

Khmer Translation - Rowwad Translation Centerហើយគេដឹង(ខ្លួនឯង)យ៉ាងច្បាស់ថា ពិតណាស់ រូបគេនឹងត្រូវលាចាក(លោកិយ)ជាមិនខាន។

See all translations of this verse →

وَٱلْتَفَّتِ ٱلسَّاقُ بِٱلسَّاقِ

Khmer Translation - Rowwad Translation Centerស្ថានភាពដ៏លំបាកបំផុតបានប្រមូលផ្តុំគ្នានៅចុងក្រោយនៃជីវិតលោកិយ និងពេលចាប់ផ្តើមនៃជីវិតបរលោក។

See all translations of this verse →

إِلَىٰ رَبِّكَ يَوْمَئِذٍ ٱلْمَسَاقُ

Khmer Translation - Rowwad Translation Centerនៅថ្ងៃនោះ គេនឹងនាំរូបគេទៅកាន់ព្រះជាម្ចាស់របស់គេ។

See all translations of this verse →

فَلَا صَدَّقَ وَلَا صَلَّىٰ

Khmer Translation - Rowwad Translation Centerពិតណាស់ គេមិនបានជឿជាក់ ហើយក៏មិនបានប្រតិបត្តិសឡាតនោះដែរ។

See all translations of this verse →

وَلَٰكِن كَذَّبَ وَتَوَلَّىٰ

Khmer Translation - Rowwad Translation Centerក៏ប៉ុន្ដែ គេបានបដិសេធ និងបែរចេញ។

See all translations of this verse →

ثُمَّ ذَهَبَ إِلَىٰٓ أَهْلِهِۦ يَتَمَطَّىٰٓ

Khmer Translation - Rowwad Translation Centerក្រោយមក គេបានដើរទៅជួបក្រុមគ្រួសាររបស់គេដោយភាពក្រអឺតក្រទម។

See all translations of this verse →

أَوْلَىٰ لَكَ فَأَوْلَىٰ

Khmer Translation - Rowwad Translation Centerអន្តរាយហើយសម្រាប់ឯង ហើយក៏អន្តរាយទៀត។

See all translations of this verse →

ثُمَّ أَوْلَىٰ لَكَ فَأَوْلَىٰٓ

Khmer Translation - Rowwad Translation Centerក្រោយមក អន្តរាយហើយសម្រាប់ឯង ហើយក៏អន្តរាយទៀត។

See all translations of this verse →

أَيَحْسَبُ ٱلْإِنسَٰنُ أَن يُتْرَكَ سُدًى

Khmer Translation - Rowwad Translation Centerតើមនុស្សលោកគិតស្មានថា រូបគេត្រូវបានគេបោះបង់ចោលដោយមិនជំនុំជម្រះឬ?

See all translations of this verse →

أَلَمْ يَكُ نُطْفَةً مِّن مَّنِىٍّ يُمْنَىٰ

Khmer Translation - Rowwad Translation Centerតើមនុស្សមិនបានកើតមកពីតំណក់ទឹកកាមដែលចូលទៅក្នុងស្បូនទេឬ?

See all translations of this verse →

ثُمَّ كَانَ عَلَقَةً فَخَلَقَ فَسَوَّىٰ

Khmer Translation - Rowwad Translation Centerក្រោយមក គេក៏ក្លាយទៅជាដុំឈាម ហើយទ្រង់បានបង្កើតរូបគេ រួចធ្វើឱ្យគេមានរូបរាងពេញលេញ។

See all translations of this verse →

فَجَعَلَ مِنْهُ ٱلزَّوْجَيْنِ ٱلذَّكَرَ وَٱلْأُنثَىٰٓ

Khmer Translation - Rowwad Translation Centerក្រោយមកទៀត ទ្រង់បានបង្កើតគេឱ្យមានជាគូៗ(ប្រុស ស្រី)។

See all translations of this verse →

أَلَيْسَ ذَٰلِكَ بِقَٰدِرٍ عَلَىٰٓ أَن يُحْـِۧىَ ٱلْمَوْتَىٰ

Khmer Translation - Rowwad Translation Centerតើអ្នកដែលអាចធ្វើដូច្នោះ ពុំមែនជាអ្នកដែលមានសមត្ថភាពក្នុងការធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញទេឬ???

See all translations of this verse →

Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70