ជំពូក Al-Hijr الحجر
99 វាក្យខណ្ឌ · ម៉ាកកah · revelation order 54
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ الٓر تِلْكَ ءَايَٰتُ ٱلْكِتَٰبِ وَقُرْءَانٍ مُّبِينٍ
Khmer Translation - Rowwad Translation Centerអាលីហ្វ ឡាម រ៉ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ ទាំងនេះគឺជាបណ្តាវាក្យខណ្ឌនៃគម្ពីរ និងជាវាក្យខណ្ឌនៃគម្ពីរគួរអានដ៏ច្បាស់លាស់។
See all translations of this verse →
رُّبَمَا يَوَدُّ ٱلَّذِينَ كَفَرُوا۟ لَوْ كَانُوا۟ مُسْلِمِينَ
Khmer Translation - Rowwad Translation Center(នៅថ្ងៃបរលោក) ពួកដែលគ្មានជំនឿមានក្តីស្រមៃថា ប្រសិនបើពួកគេជាអ្នកមូស្លីម (នោះពួកគេនឹងអាចមានឱកាសចេញពីឋាននរកវិញបាន)។
See all translations of this verse →
ذَرْهُمْ يَأْكُلُوا۟ وَيَتَمَتَّعُوا۟ وَيُلْهِهِمُ ٱلْأَمَلُ فَسَوْفَ يَعْلَمُونَ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយឱ្យពួកគេទទួលទាន និងត្រេកត្រអាល(នឹងជីវិតលោកិយ) ព្រមទាំងឱ្យការស្រមើស្រមៃនោះធ្វើឱ្យពួកគេងប់ងល់ចុះ។ ពិតប្រាកដណាស់ ពួកគេគង់តែនឹងដឹង។
See all translations of this verse →
وَمَآ أَهْلَكْنَا مِن قَرْيَةٍ إِلَّا وَلَهَا كِتَابٌ مَّعْلُومٌ
Khmer Translation - Rowwad Translation Centerហើយយើងមិនបានបំផ្លាញភូមិស្រុកណាមួយឡើយ លើកលែងតែវាមានការកំណត់ពេលវេលាយ៉ាងច្បាស់លាស់។
See all translations of this verse →
مَّا تَسْبِقُ مِنْ أُمَّةٍ أَجَلَهَا وَمَا يَسْتَـْٔخِرُونَ
Khmer Translation - Rowwad Translation Centerវាមិនអាចមកដល់ប្រជាជាតិណាមួយមុនពេលកំណត់របស់វានោះឡើយ ហើយវាក៏មិនអាចមកយឺតជាងពេលកំណត់នោះដែរ។
See all translations of this verse →
وَقَالُوا۟ يَٰٓأَيُّهَا ٱلَّذِى نُزِّلَ عَلَيْهِ ٱلذِّكْرُ إِنَّكَ لَمَجْنُونٌ
Khmer Translation - Rowwad Translation Centerហើយពួកគេ(ពួកគ្មានជំនឿនៃអ្នកស្រុកម៉ាក្កះ)បាននិយាយថា៖ ឱអ្នកដែលត្រូវបានគេបញ្ចុះគម្ពីរគួរអានមក! ពិតប្រាកដណាស់ អ្នកជាមនុស្សវិកលចរិត។
See all translations of this verse →
لَّوْ مَا تَأْتِينَا بِٱلْمَلَٰٓئِكَةِ إِن كُنتَ مِنَ ٱلصَّٰدِقِينَ
Khmer Translation - Rowwad Translation Centerហេតុអ្វីបានជាអ្នកមិននាំម៉ាឡាអ៊ីកាត់មកកាន់ពួកយើង ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលទៀងត្រង់មែននោះ?
See all translations of this verse →
مَا نُنَزِّلُ ٱلْمَلَٰٓئِكَةَ إِلَّا بِٱلْحَقِّ وَمَا كَانُوٓا۟ إِذًا مُّنظَرِينَ
Khmer Translation - Rowwad Translation Center(អល់ឡោះបានតបថា៖) យើងមិនបញ្ចុះម៉ាឡាអ៊ីកាត់នោះទេ លើកលែងតែមានមូលហេតុត្រឹមត្រូវប៉ុណ្ណោះ។ ហើយពួកគេក៏មិនមែនជាអ្នកដែលត្រូវបានគេពន្យារពេលនោះដែរ(ពេលដែលទណ្ឌកម្មមកដល់នោះ)។
See all translations of this verse →
إِنَّا نَحْنُ نَزَّلْنَا ٱلذِّكْرَ وَإِنَّا لَهُۥ لَحَٰفِظُونَ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើងជាអ្នកដែលបានបញ្ចុះគម្ពីរគួរអាន ហើយពិតប្រាកដណាស់ យើងគឺជាអ្នកដែលថែរក្សាវា។
See all translations of this verse →
وَلَقَدْ أَرْسَلْنَا مِن قَبْلِكَ فِى شِيَعِ ٱلْأَوَّلِينَ
Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានបញ្ជូននូវអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទៅកាន់ក្រុមប្រជាជាតិជំនាន់មុនជាច្រើន។
See all translations of this verse →
وَمَا يَأْتِيهِم مِّن رَّسُولٍ إِلَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ
Khmer Translation - Rowwad Translation Centerហើយរាល់អ្នកនាំសារទាំងឡាយដែលបានមកដល់ពួកគេ គឺសុទ្ធតែត្រូវបានពួកគេសើចចំអក។
See all translations of this verse →
كَذَٰلِكَ نَسْلُكُهُۥ فِى قُلُوبِ ٱلْمُجْرِمِينَ
Khmer Translation - Rowwad Translation Centerក៏ដូច្នោះដែរ យើងនឹងបញ្ចូលវា(ការប្រឆាំង)ទៅក្នុងដួងចិត្តរបស់ពួកប្រព្រឹត្តល្មើសទាំងឡាយ។
See all translations of this verse →
لَا يُؤْمِنُونَ بِهِۦ وَقَدْ خَلَتْ سُنَّةُ ٱلْأَوَّلِينَ
Khmer Translation - Rowwad Translation Centerពួកគេមិនមានជំនឿចំពោះវា(គម្ពីរគួរអាន)ឡើយ។ ហើយជាការពិតណាស់ មាគ៌ារបស់ពួក(បដិសេធ)ជំនាន់មុន គឺបានកើតឡើងរួចមកហើយ។
See all translations of this verse →
وَلَوْ فَتَحْنَا عَلَيْهِم بَابًا مِّنَ ٱلسَّمَآءِ فَظَلُّوا۟ فِيهِ يَعْرُجُونَ
Khmer Translation - Rowwad Translation Centerហើយប្រសិនបើយើងបើកទ្វារណាមួយនៃមេឃាឱ្យពួកគេនោះ ពួកគេនៅតែបន្តឡើងទៅលើវារហូត(ដើម្បីមើលឃើញពីភាពអស្ចារ្យនៃការគ្រប់គ្រងរបស់អល់ឡោះ)។
See all translations of this verse →
لَقَالُوٓا۟ إِنَّمَا سُكِّرَتْ أَبْصَٰرُنَا بَلْ نَحْنُ قَوْمٌ مَّسْحُورُونَ
Khmer Translation - Rowwad Translation Centerពួកគេប្រាកដជានឹងនិយាយថា៖ តាមពិតភ្នែករបស់ពួកយើងត្រូវបានគេបំភ័ន្តប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពួកយើងជាក្រុមមួយដែលត្រូវមន្តអាគមគេប៉ុណ្ណោះ។
See all translations of this verse →
وَلَقَدْ جَعَلْنَا فِى ٱلسَّمَآءِ بُرُوجًا وَزَيَّنَّٰهَا لِلنَّٰظِرِينَ
Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានបង្កើតហ្វូងតារាជាច្រើននៅលើមេឃ ហើយយើងបានលម្អវាសម្រាប់អ្នកដែលគយគន់មើល។
See all translations of this verse →
وَحَفِظْنَٰهَا مِن كُلِّ شَيْطَٰنٍ رَّجِيمٍ
Khmer Translation - Rowwad Translation Centerហើយយើងបានការពារវា(មេឃ)ពីរាល់ពពួកស្ហៃតនដែលត្រូវបានគេដាក់បណ្តាសា។
See all translations of this verse →
إِلَّا مَنِ ٱسْتَرَقَ ٱلسَّمْعَ فَأَتْبَعَهُۥ شِهَابٌ مُّبِينٌ
Khmer Translation - Rowwad Translation Centerលើកលែងតែស្ហៃតនណាដែលបានលួចស្តាប់(ដំណឹងពីម៉ាឡាអ៊ីកាត់)ប៉ុណ្ណោះ។ ហើយអាចម៍ផ្កាយដ៏ភ្លឺច្បាស់បានតាម(ដុតកម្ទេច)វា។
See all translations of this verse →
وَٱلْأَرْضَ مَدَدْنَٰهَا وَأَلْقَيْنَا فِيهَا رَوَٰسِىَ وَأَنۢبَتْنَا فِيهَا مِن كُلِّ شَىْءٍ مَّوْزُونٍ
Khmer Translation - Rowwad Translation Centerហើយចំពោះផែនដី យើងបានលាតសន្ធឹងវា ហើយយើងបានបង្កើតភ្នំជាច្រើននៅលើវា(ដើម្បីជាលំនឹង) ព្រមទាំងបានបណ្តុះនូវរុក្ខជាតិគ្រប់ប្រភេទនៅលើវាទៅតាមការកំណត់(បរិមាណរបស់វា)យ៉ាងច្បាស់លាស់។
See all translations of this verse →
وَجَعَلْنَا لَكُمْ فِيهَا مَعَٰيِشَ وَمَن لَّسْتُمْ لَهُۥ بِرَٰزِقِينَ
Khmer Translation - Rowwad Translation Centerហើយយើងបានបង្កើតនៅលើផែនដីនូវកត្តាទ្រទ្រង់ជីវិតរស់នៅសម្រាប់ពួកអ្នក និងសម្រាប់អ្នក(ផ្សេងទៀតក្រៅពីពួកអ្នក)ដែលពួកអ្នកមិនមែនជាអ្នកផ្តល់លាភសក្ការៈដល់គេឡើយ។
See all translations of this verse →
وَإِن مِّن شَىْءٍ إِلَّا عِندَنَا خَزَآئِنُهُۥ وَمَا نُنَزِّلُهُۥٓ إِلَّا بِقَدَرٍ مَّعْلُومٍ
Khmer Translation - Rowwad Translation Centerហើយរាល់អ្វីៗទាំងអស់ គឺសុទ្ធតែមាននៅជាមួយយើងនូវឃ្លាំងផ្ទុករបស់វា ហើយយើងបញ្ចុះវាទៅតាមបរិមាណដែលបានកំណត់ច្បាស់លាស់។
See all translations of this verse →
وَأَرْسَلْنَا ٱلرِّيَٰحَ لَوَٰقِحَ فَأَنزَلْنَا مِنَ ٱلسَّمَآءِ مَآءً فَأَسْقَيْنَٰكُمُوهُ وَمَآ أَنتُمْ لَهُۥ بِخَٰزِنِينَ
Khmer Translation - Rowwad Translation Centerហើយយើងបានបញ្ជូនខ្យល់ឱ្យទៅប្រមូលផ្តុំពពក ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃ(ចេញពីដុំពពកនោះ) និងបានផ្តល់ទឹកភ្លៀងនោះដល់អ្នកទាំងអស់គ្នាផឹក។ ហើយពួកអ្នក(ឱមនុស្សលោក)ពុំមែនជាអ្នកដែលស្តុកវា(ទឹក)ទុកនោះឡើយ។
See all translations of this verse →
وَإِنَّا لَنَحْنُ نُحْىِۦ وَنُمِيتُ وَنَحْنُ ٱلْوَٰرِثُونَ
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ យើងជាអ្នកដែលប្រទានជីវិត និងដកយកជីវិត។ ហើយយើងជាអ្នកទទួលមរតក(ផែនដី និងអ្វីៗដែលនៅលើវា)។
See all translations of this verse →
وَلَقَدْ عَلِمْنَا ٱلْمُسْتَقْدِمِينَ مِنكُمْ وَلَقَدْ عَلِمْنَا ٱلْمُسْتَـْٔخِرِينَ
Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងដឹងអំពីពួកជំនាន់មុនពួកអ្នក ហើយយើងក៏ដឹងពីអ្នកជំនាន់ក្រោយផងដែរ។
See all translations of this verse →
وَإِنَّ رَبَّكَ هُوَ يَحْشُرُهُمْ إِنَّهُۥ حَكِيمٌ عَلِيمٌ
Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ជាអ្នកប្រមូលផ្តុំពួកគេ(នៅថ្ងៃបរលោក)។ ពិតប្រាកដណាស់ ទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។
See all translations of this verse →
وَلَقَدْ خَلَقْنَا ٱلْإِنسَٰنَ مِن صَلْصَٰلٍ مِّنْ حَمَإٍ مَّسْنُونٍ
Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោក(ព្យាការីអាហ្ទាំ)ពីដីឥដ្ឋស្ងួតចេញពីដីភក់ខ្មៅដែលត្រូវបានគេសូនជារូបរាង។
See all translations of this verse →
وَٱلْجَآنَّ خَلَقْنَٰهُ مِن قَبْلُ مِن نَّارِ ٱلسَّمُومِ
Khmer Translation - Rowwad Translation Centerហើយចំពោះអ៊ីព្លិស យើងបានបង្កើតវាកាលពីមុនអំពីភ្លើងដែលក្តៅបំផុត ។
See all translations of this verse →
وَإِذْ قَالَ رَبُّكَ لِلْمَلَٰٓئِكَةِ إِنِّى خَٰلِقٌۢ بَشَرًا مِّن صَلْصَٰلٍ مِّنْ حَمَإٍ مَّسْنُونٍ
Khmer Translation - Rowwad Translation Centerហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលព្រះជាម្ចាស់របស់អ្នកបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថា៖ ពិតណាស់ យើងនឹងបង្កើតមនុស្សម្នាក់ពីឥដ្ឋស្ងួតចេញពីដីភក់ខ្មៅដែលត្រូវបានគេសូនជារូបរាង។
See all translations of this verse →
فَإِذَا سَوَّيْتُهُۥ وَنَفَخْتُ فِيهِ مِن رُّوحِى فَقَعُوا۟ لَهُۥ سَٰجِدِينَ
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលយើងបានធ្វើឱ្យគេមានរូបរាងសមសួន និងបានផ្លុំវិញ្ញាណរបស់យើងចូលទៅក្នុងខ្លួនគេហើយនោះ ចូរពួកអ្នកស៊ូជោតទៅចំពោះគេចុះ។
See all translations of this verse →
فَسَجَدَ ٱلْمَلَٰٓئِكَةُ كُلُّهُمْ أَجْمَعُونَ
Khmer Translation - Rowwad Translation Centerពេលនោះ ម៉ាឡាអ៊ីកាត់បានស៊ូជោត(ចំពោះព្យាការីអាហ្ទាំ)ទាំងអស់គ្នា។
See all translations of this verse →
إِلَّآ إِبْلِيسَ أَبَىٰٓ أَن يَكُونَ مَعَ ٱلسَّٰجِدِينَ
Khmer Translation - Rowwad Translation Centerលើកលែងតែអ៊ីព្លិសប៉ុណ្ណោះដែលបដិសេធមិនស្ថិតក្នុងចំណោមអ្នកស៊ូជោតទាំងឡាយឡើយ។
See all translations of this verse →
قَالَ يَٰٓإِبْلِيسُ مَا لَكَ أَلَّا تَكُونَ مَعَ ٱلسَّٰجِدِينَ
Khmer Translation - Rowwad Translation Centerទ្រង់បានមានបន្ទូល(ទៅកាន់អ៊ីព្លិស)ថា៖ តើអ្វីដែលរារាំងឯងមិនឲ្យស្ថិតក្នុងចំណោមអ្នកស៊ូជោតទាំងឡាយនោះ?
See all translations of this verse →
قَالَ لَمْ أَكُن لِّأَسْجُدَ لِبَشَرٍ خَلَقْتَهُۥ مِن صَلْصَٰلٍ مِّنْ حَمَإٍ مَّسْنُونٍ
Khmer Translation - Rowwad Translation Centerវាបានតបថា៖ ខ្ញុំមិនក្រាបស៊ូជោតចំពោះមនុស្សម្នាក់ដែលព្រះអង្គបានបង្កើតរូបគេពីដីឥដ្ឋស្ងួតចេញពីដីភក់ខ្មៅដែលត្រូវបានសូនជារូបរាងនោះឡើយ។
See all translations of this verse →
قَالَ فَٱخْرُجْ مِنْهَا فَإِنَّكَ رَجِيمٌ
Khmer Translation - Rowwad Translation Centerទ្រង់បានតបថា៖ ចូរឯងចាកចេញពីទីនេះ(ឋានសួគ៌)ចុះ ពីព្រោះឯងត្រូវគេបណ្តេញចេញហើយ។
See all translations of this verse →
وَإِنَّ عَلَيْكَ ٱللَّعْنَةَ إِلَىٰ يَوْمِ ٱلدِّينِ
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ឯងនឹងត្រូវទទួលនូវបណ្តាសា រហូតដល់ថ្ងៃបរលោក។
See all translations of this verse →
قَالَ رَبِّ فَأَنظِرْنِىٓ إِلَىٰ يَوْمِ يُبْعَثُونَ
Khmer Translation - Rowwad Translation Centerអ៊ីព្លិសបាននិយាយថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាពន្យារពេលដល់ខ្ញុំ រហូតដល់ថ្ងៃដែលគេធ្វើឲ្យសព្វភាវៈទាំងឡាយរស់ឡើងវិញផងចុះ។
See all translations of this verse →
قَالَ فَإِنَّكَ مِنَ ٱلْمُنظَرِينَ
Khmer Translation - Rowwad Translation Centerទ្រង់បានតបថា៖ ពិតប្រាកដណាស់ ឯងស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេពន្យារពេល
See all translations of this verse →
إِلَىٰ يَوْمِ ٱلْوَقْتِ ٱلْمَعْلُومِ
Khmer Translation - Rowwad Translation Centerរហូតដល់ថ្ងៃដែលគេបានកំណត់យ៉ាងច្បាស់លាស់(ថ្ងៃបរលោក)។
See all translations of this verse →
قَالَ رَبِّ بِمَآ أَغْوَيْتَنِى لَأُزَيِّنَنَّ لَهُمْ فِى ٱلْأَرْضِ وَلَأُغْوِيَنَّهُمْ أَجْمَعِينَ
Khmer Translation - Rowwad Translation Centerអ៊ីព្លិសបាននិយាយថា៖ បពិត្រព្រះជាម្ចាស់! ព្រោះតែព្រះអង្គធ្វើឱ្យខ្ញុំវង្វេង ខ្ញុំប្រាកដជានឹងតុបតែងលម្អ(នូវប្រការអាក្រក់)ចំពោះពួកគេនៅលើផែនដី ហើយខ្ញុំប្រាកដជានឹងធ្វើឱ្យពួកគេទាំងអស់គ្នាវង្វេងជាមិនខាន។
See all translations of this verse →
إِلَّا عِبَادَكَ مِنْهُمُ ٱلْمُخْلَصِينَ
Khmer Translation - Rowwad Translation Centerលើកលែងខ្ញុំបម្រើរបស់ព្រះអង្គដែលព្រះអង្គបានចង្អុលបង្ហាញពួកគេឱ្យមានភាពស្មោះស(គោរពសក្ការៈចំពោះទ្រង់តែមួយ)ក្នុងចំណោមពួកគេប៉ុណ្ណោះ។
See all translations of this verse →
قَالَ هَٰذَا صِرَٰطٌ عَلَىَّ مُسْتَقِيمٌ
Khmer Translation - Rowwad Translation Centerអល់ឡោះបានមានបន្ទូលថា៖ នេះគឺជាមាគ៌ាមួយដ៏ត្រឹមត្រូវដែលឆ្ពោះមកកាន់យើង។
See all translations of this verse →
إِنَّ عِبَادِى لَيْسَ لَكَ عَلَيْهِمْ سُلْطَٰنٌ إِلَّا مَنِ ٱتَّبَعَكَ مِنَ ٱلْغَاوِينَ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ខ្ញុំបម្រើរបស់យើង(ដែលស្មោះស)នោះ ឯងគ្មានអំណាចអ្វីអូសទាញពួកគេ(ឲ្យវង្វេងឡើយ) លើកលែងតែអ្នកដែលដើរតាមឯងក្នុងចំណោមពួកដែលវង្វេងប៉ុណ្ណោះ។
See all translations of this verse →
وَإِنَّ جَهَنَّمَ لَمَوْعِدُهُمْ أَجْمَعِينَ
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ នរកជើហាន់ណាំ គឺជាកន្លែងដែលគេសន្យាសម្រាប់ពួកគេទាំងអស់គ្នា។
See all translations of this verse →
لَهَا سَبْعَةُ أَبْوَٰبٍ لِّكُلِّ بَابٍ مِّنْهُمْ جُزْءٌ مَّقْسُومٌ
Khmer Translation - Rowwad Translation Centerវាមានទ្វារចំនួនប្រាំពីរ។ រាល់ទ្វារនីមួយៗ គឺត្រូវបានគេបែងចែកជាក្រុមៗក្នុងចំណោមពួកគេ(អ្នកដែលដើរតាមអ៊ីព្លិស)យ៉ាងច្បាស់លាស់។
See all translations of this verse →
إِنَّ ٱلْمُتَّقِينَ فِى جَنَّٰتٍ وَعُيُونٍ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) គឺស្ថិតនៅក្នុងឋានសួគ៌ និងមានប្រភពទឹកជាច្រើន។
See all translations of this verse →
ٱدْخُلُوهَا بِسَلَٰمٍ ءَامِنِينَ
Khmer Translation - Rowwad Translation Center(មានគេនិយាយទៅកាន់ពួកគេថា៖) ចូរពួកអ្នកចូលក្នុងវា(ឋានសួគ៌)ប្រកបដោយសន្តិភាព និងសុវត្ថិភាព។
See all translations of this verse →
وَنَزَعْنَا مَا فِى صُدُورِهِم مِّنْ غِلٍّ إِخْوَٰنًا عَلَىٰ سُرُرٍ مُّتَقَٰبِلِينَ
Khmer Translation - Rowwad Translation Centerហើយយើង(អល់ឡោះ)បានដកយកនូវការច្រណែនឈ្នានីសចេញពីដួងចិត្តរបស់ពួកគេឱ្យពួកគេស្រលាញ់គ្នាដូចបងប្អូន ដោយពួកគេអង្គុយលើគ្រែទល់មុខគ្នា។
See all translations of this verse →
لَا يَمَسُّهُمْ فِيهَا نَصَبٌ وَمَا هُم مِّنْهَا بِمُخْرَجِينَ
Khmer Translation - Rowwad Translation Centerក្នុងឋានសួគ៌នោះ ពួកគេគ្មានភាពនឿយហត់ឡើយ ហើយពួកគេក៏មិនត្រូវគេបណ្តេញចេញពីវានោះដែរ។
See all translations of this verse →
نَبِّئْ عِبَادِىٓ أَنِّىٓ أَنَا ٱلْغَفُورُ ٱلرَّحِيمُ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រាប់ខ្ញុំបម្រើរបស់យើងឱ្យបានដឹងថា៖ ពិតប្រាកដណាស់ យើងគឺជាព្រះជាម្ចាស់ដ៏មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។
See all translations of this verse →
وَأَنَّ عَذَابِى هُوَ ٱلْعَذَابُ ٱلْأَلِيمُ
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ទណ្ឌកម្មរបស់យើង ក៏ជាទណ្ឌកម្មដ៏សែនឈឺចាប់បំផុតដែរ។
See all translations of this verse →
وَنَبِّئْهُمْ عَن ضَيْفِ إِبْرَٰهِيمَ
Khmer Translation - Rowwad Translation Centerហើយចូរអ្នកប្រាប់ពួកគេឱ្យបានដឹងពីរឿងរ៉ាវភ្ញៀវរបស់ព្យាការីអ៊ីព្រហ៊ីម(ដែលជាម៉ាឡាអ៊ីកាត់)។
See all translations of this verse →
إِذْ دَخَلُوا۟ عَلَيْهِ فَقَالُوا۟ سَلَٰمًا قَالَ إِنَّا مِنكُمْ وَجِلُونَ
Khmer Translation - Rowwad Translation Centerនៅពេលដែលពួកគេបានចូលទៅជួបគាត់ ពេលនោះពួកគេបាននិយាយថា៖ សាឡាម(សូមសន្តិភាពកើតមានដល់អ្នក)។ (នៅពេលដែលពួកគេមិនទទួលទានអាហារដែលគាត់រៀបចំជូន) គាត់ក៏និយាយថា៖ ពិតប្រាកដណាស់ យើងមានការភ័យខ្លាចចំពោះពួកអ្នក។
See all translations of this verse →
قَالُوا۟ لَا تَوْجَلْ إِنَّا نُبَشِّرُكَ بِغُلَٰمٍ عَلِيمٍ
Khmer Translation - Rowwad Translation Centerពួកគេបានតបថា៖ ចូរអ្នកកុំភ័យខ្លាច។ ពិតណាស់ ពួកយើងនាំដំណឹងល្អមួយនៃការទទួលបានកូនប្រុសដ៏មានចំណេះដឹងម្នាក់មកប្រាប់អ្នក។
See all translations of this verse →
قَالَ أَبَشَّرْتُمُونِى عَلَىٰٓ أَن مَّسَّنِىَ ٱلْكِبَرُ فَبِمَ تُبَشِّرُونَ
Khmer Translation - Rowwad Translation Centerគាត់បានតបវិញថា៖ តើពួកអ្នកផ្តល់ដំណឹងរីករាយដល់ខ្ញុំ(ពីការមានកូន)ឬ ខណៈដែលខ្ញុំមានវ័យចាស់ជរាហើយនោះ? តើអ្នកសំអាងលើអ្វីចំពោះការផ្តល់ដំណឹងរីករាយនេះ?
See all translations of this verse →
قَالُوا۟ بَشَّرْنَٰكَ بِٱلْحَقِّ فَلَا تَكُن مِّنَ ٱلْقَٰنِطِينَ
Khmer Translation - Rowwad Translation Centerពួកគេក៏តបវិញថា៖ ពួកយើងផ្តល់ដំណឹងរីករាយមួយដែលជាការពិតដល់អ្នក។ ហេតុនេះ ចូរអ្នកកុំស្ថិតក្នុងចំណោមអ្នកដែលអស់សង្ឃឹមឱ្យសោះ។
See all translations of this verse →
قَالَ وَمَن يَقْنَطُ مِن رَّحْمَةِ رَبِّهِۦٓ إِلَّا ٱلضَّآلُّونَ
Khmer Translation - Rowwad Translation Centerគាត់បាននិយាយថា៖ គ្មានជនណាដែលអស់សង្ឃឹមពីក្តីមេត្តាករុណានៃព្រះជាម្ចាស់របស់គេឡើយ លើកលែងតែពួកដែលវង្វេងប៉ុណ្ណោះ។
See all translations of this verse →
قَالَ فَمَا خَطْبُكُمْ أَيُّهَا ٱلْمُرْسَلُونَ
Khmer Translation - Rowwad Translation Centerគាត់បានបន្តថា៖ តើអ្វីទៅជាភារកិច្ចរបស់ពួកអ្នក ឱបណ្តាអ្នកនាំសារទាំងឡាយ?
See all translations of this verse →
قَالُوٓا۟ إِنَّآ أُرْسِلْنَآ إِلَىٰ قَوْمٍ مُّجْرِمِينَ
Khmer Translation - Rowwad Translation Centerពួកគេ(ម៉ាឡាអ៊ីកាត់ទាំងនោះ)បាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងត្រូវបានគេបញ្ជូនទៅកាន់ក្រុមដែលប្រព្រឹត្តល្មើស(ក្រុមព្យាការីលូត)។
See all translations of this verse →
إِلَّآ ءَالَ لُوطٍ إِنَّا لَمُنَجُّوهُمْ أَجْمَعِينَ
Khmer Translation - Rowwad Translation Centerលើកលែងតែក្រុមគ្រួសាររបស់ព្យាការីលូត(ដែលជាអ្នកមានជំនឿ)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលជួយសង្គ្រោះពួកគេទាំងអស់គ្នា(ពីការបំផ្លិចបំផ្លាញនោះ)។
See all translations of this verse →
إِلَّا ٱمْرَأَتَهُۥ قَدَّرْنَآ إِنَّهَا لَمِنَ ٱلْغَٰبِرِينَ
Khmer Translation - Rowwad Translation Centerលើកលែងតែភរិយារបស់គាត់ប៉ុណ្ណោះ។ ពិតណាស់ ពួកយើងបានកំណត់រួចមកហើយថា ពិតប្រាកដណាស់ រូបនាងគឺស្ថិតក្នុងចំណោមពួកដែលត្រូវទទួលរងនូវការបំផ្លាញ។
See all translations of this verse →
فَلَمَّا جَآءَ ءَالَ لُوطٍ ٱلْمُرْسَلُونَ
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)បានទៅដល់ក្រុមគ្រួសាររបស់ព្យាការីលូត
See all translations of this verse →
قَالَ إِنَّكُمْ قَوْمٌ مُّنكَرُونَ
Khmer Translation - Rowwad Translation Centerគាត់បាននិយាយថា៖ ពួកអ្នកគឺជាក្រុមដែលគេមិនស្គាល់ឡើយ។
See all translations of this verse →
قَالُوا۟ بَلْ جِئْنَٰكَ بِمَا كَانُوا۟ فِيهِ يَمْتَرُونَ
Khmer Translation - Rowwad Translation Centerពួកគេ(ម៉ាឡាអ៊ីកាត់)បាននិយាយថា៖ តាមពិត ពួកយើងបាននាំមកឱ្យអ្នកនូវអ្វី(ទណ្ឌកម្ម)ដែលពួកគេមានការមន្ទិលសង្ស័យចំពោះវា។
See all translations of this verse →
وَأَتَيْنَٰكَ بِٱلْحَقِّ وَإِنَّا لَصَٰدِقُونَ
Khmer Translation - Rowwad Translation Centerហើយពួកយើងបាននាំមកឱ្យអ្នកនូវការពិត ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកទៀងត្រង់។
See all translations of this verse →
فَأَسْرِ بِأَهْلِكَ بِقِطْعٍ مِّنَ ٱلَّيْلِ وَٱتَّبِعْ أَدْبَٰرَهُمْ وَلَا يَلْتَفِتْ مِنكُمْ أَحَدٌ وَٱمْضُوا۟ حَيْثُ تُؤْمَرُونَ
Khmer Translation - Rowwad Translation Centerហេតុនេះ ចូរអ្នកនាំក្រុមគ្រួសាររបស់អ្នកចាកចេញនៅពេលពាក់កណ្តាលយប់ ហើយអ្នកត្រូវដើរពីក្រោយពួកគេ និងមិនត្រូវឱ្យនរណាម្នាក់ក្នុងចំណោមពួកអ្នកងាកក្រោយជាដាច់ខាត។ ហើយចូរពួកអ្នកបន្តដំណើរទៅកាន់កន្លែងណាដែលគេបញ្ជាពួកអ្នកឲ្យទៅចុះ។
See all translations of this verse →
وَقَضَيْنَآ إِلَيْهِ ذَٰلِكَ ٱلْأَمْرَ أَنَّ دَابِرَ هَٰٓؤُلَآءِ مَقْطُوعٌ مُّصْبِحِينَ
Khmer Translation - Rowwad Translation Centerនោះហើយជាកិច្ចការដែលយើងបានកំណត់វា ពោលគឺក្រុមទាំងនោះនឹងត្រូវគេបំផ្លាញ(កម្ទេច)ផ្តាច់ពូជនៅពេលដែលចូលដល់វេលាទៀបភ្លឺ។
See all translations of this verse →
وَجَآءَ أَهْلُ ٱلْمَدِينَةِ يَسْتَبْشِرُونَ
Khmer Translation - Rowwad Translation Centerហើយអ្នកភូមិ(សាទូម)បានមកដល់(កន្លែងព្យាការីលូត)ដោយភាពសប្បាយរីករាយ។
See all translations of this verse →
قَالَ إِنَّ هَٰٓؤُلَآءِ ضَيْفِى فَلَا تَفْضَحُونِ
Khmer Translation - Rowwad Translation Centerព្យាការីលូតបាននិយាយទៅកាន់ពួកគេថា៖ ពិតប្រាកដណាស់ អ្នកទាំងនោះគឺជាភ្ញៀវរបស់ខ្ញុំ។ ហេតុនេះ ចូរពួកអ្នកកុំធ្វើឱ្យខ្ញុំអាម៉ាស់មុខឱ្យសោះ។
See all translations of this verse →
وَٱتَّقُوا۟ ٱللَّهَ وَلَا تُخْزُونِ
Khmer Translation - Rowwad Translation Centerហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងកុំធ្វើឱ្យខ្ញុំអាប់ឱន។
See all translations of this verse →
قَالُوٓا۟ أَوَلَمْ نَنْهَكَ عَنِ ٱلْعَٰلَمِينَ
Khmer Translation - Rowwad Translation Centerពួកគេបានតបវិញថា៖ តើពួកយើងមិនបានហាមឃាត់អ្នកមិនឱ្យទទួលភ្ញៀវណាម្នាក់ក្នុងចំណោមមនុស្សលោក(ដែលជាបុរស)ទេឬ?
See all translations of this verse →
قَالَ هَٰٓؤُلَآءِ بَنَاتِىٓ إِن كُنتُمْ فَٰعِلِينَ
Khmer Translation - Rowwad Translation Centerព្យាការីលូតបាននិយាយថា៖ ពួកគេទាំងនេះជាកូនស្រីរបស់ខ្ញុំ។ (ចូរពួកអ្នករៀបការជាមួយពួកនាងចុះ) ប្រសិនបើពួកអ្នកមានចង់បំពេញចំណង់តណ្ហានោះ។
See all translations of this verse →
لَعَمْرُكَ إِنَّهُمْ لَفِى سَكْرَتِهِمْ يَعْمَهُونَ
Khmer Translation - Rowwad Translation Centerហើយយើង(អល់ឡោះ)សូមស្បថនឹងជីវិតរបស់អ្នក(ព្យាការីមូហាំម៉ាត់)ថា៖ ពិតប្រាកដណាស់ ពួកគេគឺស្ថិតនៅក្នុងភាពវង្វេងយ៉ាងខ្លាំងដោយមិនដឹងអ្វីឡើយ។
See all translations of this verse →
فَأَخَذَتْهُمُ ٱلصَّيْحَةُ مُشْرِقِينَ
Khmer Translation - Rowwad Translation Centerពេលនោះ សម្រែកយ៉ាងខ្លាំងបានឆក់យកជីវិតពួកគេនៅពេលថ្ងៃរះ។
See all translations of this verse →
فَجَعَلْنَا عَٰلِيَهَا سَافِلَهَا وَأَمْطَرْنَا عَلَيْهِمْ حِجَارَةً مِّن سِجِّيلٍ
Khmer Translation - Rowwad Translation Centerហើយយើង(អល់ឡោះ)បានធ្វើឱ្យភូមិស្រុកនោះក្រឡាប់ពីលើចុះក្រោម ហើយយើងបានបញ្ចុះទៅលើពួកគេនូវភ្លៀងដុំថ្មពីដីឥដ្ឋ។
See all translations of this verse →
إِنَّ فِى ذَٰلِكَ لَـَٔايَٰتٍ لِّلْمُتَوَسِّمِينَ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់អ្នកដែលពិនិត្យមើលដោយការពិចារណា។
See all translations of this verse →
وَإِنَّهَا لَبِسَبِيلٍ مُّقِيمٍ
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់វា(ភូមិស្រុកក្រុមព្យាការីលូត)នោះ គឺស្ថិតនៅចំផ្លូវធំដែលអ្នកដំណើរឆ្លងកាត់(អាចមើលឃើញ)។
See all translations of this verse →
إِنَّ فِى ذَٰلِكَ لَـَٔايَةً لِّلْمُؤْمِنِينَ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់បណ្តាអ្នកដែលមានជំនឿ។
See all translations of this verse →
وَإِن كَانَ أَصْحَٰبُ ٱلْأَيْكَةِ لَظَٰلِمِينَ
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ក្រុមអៃកះ(ក្រុមរបស់ព្យាការីស៊្ហូអែប) គឺពិតជាពួកដែលបំពាន។
See all translations of this verse →
فَٱنتَقَمْنَا مِنْهُمْ وَإِنَّهُمَا لَبِإِمَامٍ مُّبِينٍ
Khmer Translation - Rowwad Translation Centerដូចនេះ យើងក៏បានផ្តន្ទាទោសពួកគេ។ ហើយពិតណាស់ វាទាំងពីរ(ភូមិស្រុកក្រុមព្យាការីលូត និងព្យាការីស៊្ហូអែប) គឺស្ថិតនៅចំផ្លូវធំដែលអ្នកដំណើរឆ្លងកាត់(អាចមើលឃើញ)។
See all translations of this verse →
وَلَقَدْ كَذَّبَ أَصْحَٰبُ ٱلْحِجْرِ ٱلْمُرْسَلِينَ
Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ ក្រុមដែលរស់នៅជ្រលងហ៊ិជ្ជរ៍(ក្រុមព្យាការីសឡេះ)បានបដិសេធនឹងបណ្តាអ្នកនាំសារទាំងអស់។
See all translations of this verse →
وَءَاتَيْنَٰهُمْ ءَايَٰتِنَا فَكَانُوا۟ عَنْهَا مُعْرِضِينَ
Khmer Translation - Rowwad Translation Centerហើយយើងបានប្រទាននូវសញ្ញាភស្តុតាងជាច្រើនដល់ពួកគេ ក៏ប៉ុន្តែពួកគេបែរជាងាកចេញអំពីវាទៅវិញ។
See all translations of this verse →
وَكَانُوا۟ يَنْحِتُونَ مِنَ ٱلْجِبَالِ بُيُوتًا ءَامِنِينَ
Khmer Translation - Rowwad Translation Centerហើយពួកគេបានចោះភ្នំជាច្រើនធ្វើជាលំនៅឋាន(ដើម្បីស្នាក់នៅ)ដោយសុវត្ថិភាព។
See all translations of this verse →
فَأَخَذَتْهُمُ ٱلصَّيْحَةُ مُصْبِحِينَ
Khmer Translation - Rowwad Translation Centerហើយសម្រែកមួយដ៏ខ្លាំងបានឆក់យកជីវិតពួកគេនៅពេលទៀបភ្លឺ។
See all translations of this verse →
فَمَآ أَغْنَىٰ عَنْهُم مَّا كَانُوا۟ يَكْسِبُونَ
Khmer Translation - Rowwad Translation Centerហើយអ្វីដែលពួកគេបានប្រឹងប្រែងស្វែងរក(ទ្រព្យសម្បត្តិ លំនៅឋាន...) គឺមិនអាចផ្តល់ជាប្រយោជន៍អ្វីដល់ពួកគេឡើយ។
See all translations of this verse →
وَمَا خَلَقْنَا ٱلسَّمَٰوَٰتِ وَٱلْأَرْضَ وَمَا بَيْنَهُمَآ إِلَّا بِٱلْحَقِّ وَإِنَّ ٱلسَّاعَةَ لَـَٔاتِيَةٌ فَٱصْفَحِ ٱلصَّفْحَ ٱلْجَمِيلَ
Khmer Translation - Rowwad Translation Centerហើយយើងមិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះវាទាំងពីរឡើយ លើកលែងតែមានមូលហេតុត្រឹមត្រូវប៉ុណ្ណោះ។ ហើយជាការពិតណាស់ ថ្ងៃបរលោកនឹងមកដល់(យ៉ាងពិតប្រាកដ)។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អនុគ្រោះ(ដល់ពួកគេ)នូវការអនុគ្រោះមួយដ៏ប្រពៃ។
See all translations of this verse →
إِنَّ رَبَّكَ هُوَ ٱلْخَلَّٰقُ ٱلْعَلِيمُ
Khmer Translation - Rowwad Translation Centerជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាអ្នកបង្កើត(អ្វីទាំងអស់) និងមហាដឹងបំផុត។
See all translations of this verse →
وَلَقَدْ ءَاتَيْنَٰكَ سَبْعًا مِّنَ ٱلْمَثَانِى وَٱلْقُرْءَانَ ٱلْعَظِيمَ
Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានផ្តល់ឱ្យអ្នកនូវជំពូកអាល់ហ្វាទីហះដែលមានប្រាំពីរវាក្យខណ្ឌ និងគម្ពីរគួរអានដ៏ឧត្តុង្គឧត្តម។
See all translations of this verse →
لَا تَمُدَّنَّ عَيْنَيْكَ إِلَىٰ مَا مَتَّعْنَا بِهِۦٓ أَزْوَٰجًا مِّنْهُمْ وَلَا تَحْزَنْ عَلَيْهِمْ وَٱخْفِضْ جَنَاحَكَ لِلْمُؤْمِنِينَ
Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំសម្លឹងដោយភ្នែកទាំងគូរបស់អ្នកទៅកាន់អ្វី(លាភសក្ការៈលោកិយ)ដែលយើងបានប្រទានវាទៅឱ្យក្រុមមួយក្នុងចំណោមពួកគេ(ពួកប្រឆាំង)ឱ្យសោះ។ ហើយចូរអ្នកកុំកើតទុក្ខចំពោះ(ការបដិសេធរបស់)ពួកគេ និងត្រូវឱនលំទោនទៅចំពោះបណ្តាអ្នកមានជំនឿ។
See all translations of this verse →
وَقُلْ إِنِّىٓ أَنَا ٱلنَّذِيرُ ٱلْمُبِينُ
Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពិតណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានយ៉ាងច្បាស់លាស់(ពីទណ្ឌកម្មរបស់អល់ឡោះ)។
See all translations of this verse →
كَمَآ أَنزَلْنَا عَلَى ٱلْمُقْتَسِمِينَ
Khmer Translation - Rowwad Translation Centerដូចអ្វី(ទណ្ឌកម្ម)ដែលអល់ឡោះបានទម្លាក់វាទៅលើពួកដែលបែងចែក(គម្ពីររបស់ទ្រង់)។
See all translations of this verse →
ٱلَّذِينَ جَعَلُوا۟ ٱلْقُرْءَانَ عِضِينَ
Khmer Translation - Rowwad Translation Centerគឺពួកដែលបែងចែកគម្ពីរគួរអានទៅជាផ្នែកៗ។
See all translations of this verse →
فَوَرَبِّكَ لَنَسْـَٔلَنَّهُمْ أَجْمَعِينَ
Khmer Translation - Rowwad Translation Centerជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានស្បថថា៖ (នៅថ្ងៃបរលោក)យើងប្រាកដជានឹងសួរពួកទាំងនោះទាំងអស់គ្នាជាមិនខាន
See all translations of this verse →
عَمَّا كَانُوا۟ يَعْمَلُونَ
Khmer Translation - Rowwad Translation Centerពីអ្វីដែលពួកគេបានប្រព្រឹត្ត។
See all translations of this verse →
فَٱصْدَعْ بِمَا تُؤْمَرُ وَأَعْرِضْ عَنِ ٱلْمُشْرِكِينَ
Khmer Translation - Rowwad Translation Centerហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រកាសដោយចំហពីអ្វីដែលគេបានបង្គាប់ប្រើអ្នក ហើយចូរអ្នកងាកចេញពីពួកដែលធ្វើស្ហ៊ីរិក។
See all translations of this verse →
إِنَّا كَفَيْنَٰكَ ٱلْمُسْتَهْزِءِينَ
Khmer Translation - Rowwad Translation Centerជាការពិតណាស់ មានយើង(តែមួយ)គឺគ្រប់គ្រាន់សម្រាប់អ្នកពីពួកដែលចំអកឡកឡឺយ។
See all translations of this verse →
ٱلَّذِينَ يَجْعَلُونَ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ فَسَوْفَ يَعْلَمُونَ
Khmer Translation - Rowwad Translation Centerគឺពួកដែលយកអ្នកផ្សេងធ្វើជាព្រះរួមនឹងអល់ឡោះជាម្ចាស់។ ដូច្នេះ ពួកគេគង់តែនឹងដឹងជាមិនខាន។
See all translations of this verse →
وَلَقَدْ نَعْلَمُ أَنَّكَ يَضِيقُ صَدْرُكَ بِمَا يَقُولُونَ
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ យើងដឹងថា អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិតជាមានភាពតាងតឹងនៅក្នុងចិត្តរបស់អ្នកចំពោះអ្វីដែលពួកគេនិយាយ។
See all translations of this verse →
فَسَبِّحْ بِحَمْدِ رَبِّكَ وَكُن مِّنَ ٱلسَّٰجِدِينَ
Khmer Translation - Rowwad Translation Centerហេតុនេះ ចូរអ្នកលើកតម្កើងដោយការកោតសរសើរដល់ព្រះជាម្ចាស់របស់អ្នក។ ហើយចូរអ្នកស្ថិតក្នុងចំណោមបណ្តាអ្នកដែលគោរពសក្ការៈ(ចំពោះអល់ឡោះ)។
See all translations of this verse →
وَٱعْبُدْ رَبَّكَ حَتَّىٰ يَأْتِيَكَ ٱلْيَقِينُ
Khmer Translation - Rowwad Translation Centerហើយចូរអ្នកបន្តគោរពសក្ការៈចំពោះព្រះជាម្ចាស់របស់អ្នក រហូតដល់សេចក្តីស្លាប់បានមកដល់អ្នក។
See all translations of this verse →
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
→