caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក At-Tur الطور

49 វាក្យខណ្ឌ · ម៉ាកកah · revelation order 76

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ وَٱلطُّورِ

Khmer Translation - Rowwad Translation Center(អល់ឡោះ)ស្បថនឹងភ្នំតួរ។

See all translations of this verse →

وَكِتَٰبٍ مَّسْطُورٍ

Khmer Translation - Rowwad Translation Center(ទ្រង់)ស្បថនឹងគម្ពីរ(គួរអាន)ដែលត្រូវបានគេកត់ត្រា

See all translations of this verse →

فِى رَقٍّ مَّنشُورٍ

Khmer Translation - Rowwad Translation Centerនៅក្នុងក្រដាសដែលត្រូវបានគេលាតត្រដាង។

See all translations of this verse →

وَٱلْبَيْتِ ٱلْمَعْمُورِ

Khmer Translation - Rowwad Translation Center(ទ្រង់)ស្បថនឹងពៃតុលម៉ាក់មួរ ។

See all translations of this verse →

وَٱلسَّقْفِ ٱلْمَرْفُوعِ

Khmer Translation - Rowwad Translation Center(ទ្រង់)ស្បថនឹងដំបូល(មេឃ)ដែលត្រូវបានគេលើកយ៉ាងខ្ពស់។

See all translations of this verse →

وَٱلْبَحْرِ ٱلْمَسْجُورِ

Khmer Translation - Rowwad Translation Center(ទ្រង់)ស្បថនឹងសមុទ្រដែលពោរពេញទៅដោយទឹក។

See all translations of this verse →

إِنَّ عَذَابَ رَبِّكَ لَوَٰقِعٌ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ទណ្ឌកម្មនៃព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិតជានឹងកើតឡើងយ៉ាងពិតប្រាកដ។

See all translations of this verse →

مَّا لَهُۥ مِن دَافِعٍ

Khmer Translation - Rowwad Translation Centerគ្មាននរណាម្នាក់អាចរារាំងវាបានឡើយ។

See all translations of this verse →

يَوْمَ تَمُورُ ٱلسَّمَآءُ مَوْرًا

Khmer Translation - Rowwad Translation Centerនៅថ្ងៃដែលមេឃរង្គោះរង្គើ

See all translations of this verse →

وَتَسِيرُ ٱلْجِبَالُ سَيْرًا

Khmer Translation - Rowwad Translation Centerហើយភ្នំទាំងឡាយបានរសាត់(ចេញពីទីតាំងរបស់វា)។

See all translations of this verse →

فَوَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ភាពវិនាសអន្តរាយ គឺសម្រាប់ពួកដែលបដិសេធ។

See all translations of this verse →

ٱلَّذِينَ هُمْ فِى خَوْضٍ يَلْعَبُونَ

Khmer Translation - Rowwad Translation Centerគឺពួកដែលលេងសើចនឹងប្រការដែលមិនត្រឹមត្រូវ។

See all translations of this verse →

يَوْمَ يُدَعُّونَ إِلَىٰ نَارِ جَهَنَّمَ دَعًّا

Khmer Translation - Rowwad Translation Centerនៅថ្ងៃដែលពួកគេត្រូវបានគេរុញច្រានយ៉ាងខ្លាំងទៅកាន់នរកជើហាន់ណាំ។

See all translations of this verse →

هَٰذِهِ ٱلنَّارُ ٱلَّتِى كُنتُم بِهَا تُكَذِّبُونَ

Khmer Translation - Rowwad Translation Center(មានគេនិយាយទៅកាន់ពួកគេថា៖) នេះហើយជាភ្លើងនរកដែលពួកអ្នកធ្លាប់បានបដិសេធចំពោះវា។

See all translations of this verse →

أَفَسِحْرٌ هَٰذَآ أَمْ أَنتُمْ لَا تُبْصِرُونَ

Khmer Translation - Rowwad Translation Centerដូច្នេះ តើនេះជាមន្តអាគមឬ? ឬមួយក៏ពួកអ្នកមិនបានឃើញទេ?

See all translations of this verse →

ٱصْلَوْهَا فَٱصْبِرُوٓا۟ أَوْ لَا تَصْبِرُوا۟ سَوَآءٌ عَلَيْكُمْ إِنَّمَا تُجْزَوْنَ مَا كُنتُمْ تَعْمَلُونَ

Khmer Translation - Rowwad Translation Centerចូរពួកអ្នកភ្លក់វាចុះ។ ហើយទោះបីជាពួកអ្នកអត់ធ្មត់ ឬមិនអត់ធ្មត់ក៏ដោយ ក៏វាដូចតែគ្នាទេចំពោះពួកអ្នក។ តាមពិត គេតបស្នងដល់ពួកអ្នកចំពោះតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តប៉ុណ្ណោះ។

See all translations of this verse →

إِنَّ ٱلْمُتَّقِينَ فِى جَنَّٰتٍ وَنَعِيمٍ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) ពួកគេស្ថិតនៅក្នុងឋានសួគ៌ និងបរមសុខ។

See all translations of this verse →

فَٰكِهِينَ بِمَآ ءَاتَىٰهُمْ رَبُّهُمْ وَوَقَىٰهُمْ رَبُّهُمْ عَذَابَ ٱلْجَحِيمِ

Khmer Translation - Rowwad Translation Centerពួកគេរីករាយជាមួយនឹងអ្វីដែលព្រះជាម្ចាស់របស់ពួកគេបានប្រទានដល់ពួកគេ។ ហើយព្រះជាម្ចាស់របស់ពួកគេបានការពារពួកគេពីទណ្ឌកម្មនៃនរកជើហ៊ីម។

See all translations of this verse →

كُلُوا۟ وَٱشْرَبُوا۟ هَنِيٓـًٔۢا بِمَا كُنتُمْ تَعْمَلُونَ

Khmer Translation - Rowwad Translation Centerចូរពួកអ្នកទទួលទាន និងផឹកដោយក្តីរីករាយចុះដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។

See all translations of this verse →

مُتَّكِـِٔينَ عَلَىٰ سُرُرٍ مَّصْفُوفَةٍ وَزَوَّجْنَٰهُم بِحُورٍ عِينٍ

Khmer Translation - Rowwad Translation Centerពួកគេទម្រេតខ្លួននៅលើគ្រែទល់មុខគ្នា។ ហើយយើងរៀបអាពាហ៍ពិពាហ៍ឱ្យពួកគេនឹងស្រ្តីទេពអប្សរ។

See all translations of this verse →

وَٱلَّذِينَ ءَامَنُوا۟ وَٱتَّبَعَتْهُمْ ذُرِّيَّتُهُم بِإِيمَٰنٍ أَلْحَقْنَا بِهِمْ ذُرِّيَّتَهُمْ وَمَآ أَلَتْنَٰهُم مِّنْ عَمَلِهِم مِّن شَىْءٍ كُلُّ ٱمْرِئٍۭ بِمَا كَسَبَ رَهِينٌ

Khmer Translation - Rowwad Translation Centerចំពោះបណ្តាអ្នកដែលមានជំនឿ និងកូនចៅរបស់ពួកគេដែលបានដើរតាមពួកគេក្នុងភាពមានជំនឿនោះ យើងនឹងឱ្យកូនចៅរបស់ពួកគេបានជួបជុំជាមួយពួកគេ(ក្នុងឋានសួគ៌) ហើយយើងមិនធ្វើឱ្យ(ផលបុណ្យនៃ)ទង្វើកុសលរបស់ពួកគេបាត់បង់បន្តិចណាឡើយ។ រាល់បុគ្គលគ្រប់រូបនឹងទទួលបានតាមអ្វីដែលខ្លួនបានសាង។

See all translations of this verse →

وَأَمْدَدْنَٰهُم بِفَٰكِهَةٍ وَلَحْمٍ مِّمَّا يَشْتَهُونَ

Khmer Translation - Rowwad Translation Centerហើយយើងបានបន្ថែមឱ្យពួកគេ(អ្នកឋានសួគ៌)នូវផ្លែឈើ និងសាច់ទៅតាមអ្វីដែលពួកគេចូលចិត្ត។

See all translations of this verse →

يَتَنَٰزَعُونَ فِيهَا كَأْسًا لَّا لَغْوٌ فِيهَا وَلَا تَأْثِيمٌ

Khmer Translation - Rowwad Translation Centerនៅក្នុងឋានសួគ៌នោះ ពួកគេហុចកែវស្រាឱ្យគ្នាទៅវិញទៅមកដែលវាមិនធ្វើឱ្យពួកគេនិយាយពាក្យសម្ដីឥតប្រយោជន៍ និងពាក្យសម្តីដែលមានបាបកម្មនោះឡើយ។

See all translations of this verse →

وَيَطُوفُ عَلَيْهِمْ غِلْمَانٌ لَّهُمْ كَأَنَّهُمْ لُؤْلُؤٌ مَّكْنُونٌ

Khmer Translation - Rowwad Translation Centerហើយមានក្មេងៗជាច្រើនដើរជុំវិញ(ចាំបម្រើ)ពួកគេ ដែលក្មេងៗទាំងនោះប្រៀបដូចជាគជ់ខ្យងដែលត្រូវបានរក្សាទុកដូច្នោះដែរ។

See all translations of this verse →

وَأَقْبَلَ بَعْضُهُمْ عَلَىٰ بَعْضٍ يَتَسَآءَلُونَ

Khmer Translation - Rowwad Translation Centerហើយពួកគេបានសំដៅទៅរកគ្នាដោយសួរគ្នាទៅវិញទៅមក។

See all translations of this verse →

قَالُوٓا۟ إِنَّا كُنَّا قَبْلُ فِىٓ أَهْلِنَا مُشْفِقِينَ

Khmer Translation - Rowwad Translation Centerពួកគេនិយាយថា៖ ពិតប្រាកដណាស់ កាលពីមុន ក្នុងពេលពួកយើងរស់នៅជាមួយក្រុមគ្រួសាររបស់ពួកយើង គឺពួកយើងធ្លាប់ជាអ្នកដែលបារម្ភខ្លាច(ទណ្ឌកម្មអល់ឡោះ)។

See all translations of this verse →

فَمَنَّ ٱللَّهُ عَلَيْنَا وَوَقَىٰنَا عَذَابَ ٱلسَّمُومِ

Khmer Translation - Rowwad Translation Centerដូច្នេះ អល់ឡោះជាម្ចាស់ក៏បានប្រោសប្រទានឱ្យពួកយើង ហើយបានការពារពួកយើងពីទណ្ឌកម្មដ៏សែនក្តៅ។

See all translations of this verse →

إِنَّا كُنَّا مِن قَبْلُ نَدْعُوهُ إِنَّهُۥ هُوَ ٱلْبَرُّ ٱلرَّحِيمُ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ កាលពីមុន ពួកយើងធ្លាប់បានបួងសួងទៅកាន់ទ្រង់។ ពិតប្រាកដណាស់ ទ្រង់មហាសប្បុរស មហាអាណិតស្រលាញ់បំផុត។

See all translations of this verse →

فَذَكِّرْ فَمَآ أَنتَ بِنِعْمَتِ رَبِّكَ بِكَاهِنٍ وَلَا مَجْنُونٍ

Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រំឭកចុះ ព្រោះថាជាមួយនឹងឧបការគុណនៃព្រះជាម្ចាស់របស់អ្នក គឺអ្នកមិនមែនជាគ្រូទាយ ហើយក៏មិនមែនជាមនុស្សវិកលចរិតនោះដែរ។

See all translations of this verse →

أَمْ يَقُولُونَ شَاعِرٌ نَّتَرَبَّصُ بِهِۦ رَيْبَ ٱلْمَنُونِ

Khmer Translation - Rowwad Translation Centerឬមួយពួកគេ(ពួកមុស្ហរីគីន)និយាយថា៖ (រូបគេជា)កវីនិពន្ធម្នាក់ដែលពួកយើងនៅរង់ចាំសេចក្តីស្លាប់មកដល់រូបគេ។

See all translations of this verse →

قُلْ تَرَبَّصُوا۟ فَإِنِّى مَعَكُم مِّنَ ٱلْمُتَرَبِّصِينَ

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នករង់ចាំមើលចុះ។ ពិតប្រាកដណាស់ រូបខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំមើលជាមួយពួកអ្នកដែរ។

See all translations of this verse →

أَمْ تَأْمُرُهُمْ أَحْلَٰمُهُم بِهَٰذَآ أَمْ هُمْ قَوْمٌ طَاغُونَ

Khmer Translation - Rowwad Translation Centerផ្ទុយទៅវិញ តើសតិបញ្ញារបស់ពួកគេបញ្ជាពួកគេឱ្យនិយាយដូច្នោះឬ? ផ្ទុយទៅវិញ ពួកគេជាក្រុមដែលបំពាន។

See all translations of this verse →

أَمْ يَقُولُونَ تَقَوَّلَهُۥ بَل لَّا يُؤْمِنُونَ

Khmer Translation - Rowwad Translation Centerឬមួយពួកគេនិយាយថា៖ រូបគាត់តាក់តែងគម្ពីរគួរអាន(ដោយខ្លួនឯង)? ផ្ទុយទៅវិញ ពួកគេមិនមានជំនឿឡើយ។

See all translations of this verse →

فَلْيَأْتُوا۟ بِحَدِيثٍ مِّثْلِهِۦٓ إِن كَانُوا۟ صَٰدِقِينَ

Khmer Translation - Rowwad Translation Centerដូច្នេះ ចូរឱ្យពួកគេនាំយកពាក្យពេចន៍ណាមួយដែលដូចនឹងវា(គម្ពីរគួរអាន)មក ប្រសិនបើពួកគេជាអ្នកទៀងត្រង់(ចំពោះការអះអាងរបស់ខ្លួន)មែននោះ។

See all translations of this verse →

أَمْ خُلِقُوا۟ مِنْ غَيْرِ شَىْءٍ أَمْ هُمُ ٱلْخَٰلِقُونَ

Khmer Translation - Rowwad Translation Centerតើពួកទាំងនោះត្រូវបានគេបង្កើតមកដោយគ្មានអ្នកបង្កើត ឬមួយក៏ពួកគេជាអ្នកបង្កើត(ខ្លួនឯង)?

See all translations of this verse →

أَمْ خَلَقُوا۟ ٱلسَّمَٰوَٰتِ وَٱلْأَرْضَ بَل لَّا يُوقِنُونَ

Khmer Translation - Rowwad Translation Centerឬមួយពួកគេបានបង្កើតមេឃជាច្រើនជាន់និងផែនដី? ផ្ទុយទៅវិញ ពួកគេមិនជឿជាក់ឡើយ។

See all translations of this verse →

أَمْ عِندَهُمْ خَزَآئِنُ رَبِّكَ أَمْ هُمُ ٱلْمُصَۣيْطِرُونَ

Khmer Translation - Rowwad Translation Centerឬមួយក៏ពួកគេមានឃ្លាំង(លាភសក្ការៈ)នៃព្រះជាម្ចាស់របស់អ្នក ឬមួយក៏ពួកគេជាអ្នកមានអំណាចខ្លាំងក្លា?

See all translations of this verse →

أَمْ لَهُمْ سُلَّمٌ يَسْتَمِعُونَ فِيهِ فَلْيَأْتِ مُسْتَمِعُهُم بِسُلْطَٰنٍ مُّبِينٍ

Khmer Translation - Rowwad Translation Centerឬមួយក៏ពួកគេមានជណ្តើរឡើងទៅស្តាប់(វ៉ាហ៊ីរបស់អល់ឡោះ)? បើដូច្នោះ ចូរឱ្យពួកគេនាំអ្នកដែលបានស្តាប់ឮ(វ៉ាហ៊ីនោះ)ក្នុងចំណោមពួកគេដោយនាំមកនូវភស្តុតាងដ៏ច្បាស់លាស់មក។

See all translations of this verse →

أَمْ لَهُ ٱلْبَنَٰتُ وَلَكُمُ ٱلْبَنُونَ

Khmer Translation - Rowwad Translation Centerឬមួយក៏បុត្រី គឺសម្រាប់ទ្រង់ ចំណែកឯកូនប្រុសវិញ គឺសម្រាប់ពួកអ្នក?

See all translations of this verse →

أَمْ تَسْـَٔلُهُمْ أَجْرًا فَهُم مِّن مَّغْرَمٍ مُّثْقَلُونَ

Khmer Translation - Rowwad Translation Centerឬមួយក៏អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទាមទារពីពួកគេនូវកម្រៃ(ចំពោះផ្សព្វផ្សាយសារ)ដែលធ្វើពួកគេមានការលំបាកក្នុងការបង់កម្រៃនោះ(ដល់អ្នក)?

See all translations of this verse →

أَمْ عِندَهُمُ ٱلْغَيْبُ فَهُمْ يَكْتُبُونَ

Khmer Translation - Rowwad Translation Centerឬមួយក៏ពួកគេដឹងពីប្រការអាថ៌កំបាំង រួចពួកគេកត់ត្រាទុក(ប្រាប់ដល់មនុស្ស)?

See all translations of this verse →

أَمْ يُرِيدُونَ كَيْدًا فَٱلَّذِينَ كَفَرُوا۟ هُمُ ٱلْمَكِيدُونَ

Khmer Translation - Rowwad Translation Centerឬមួយក៏ពួកទាំងនោះមានបំណងចង់ប្រើឧបាយកល(ចំពោះអ្នក)? ជាការពិតណាស់ ពួកដែលប្រឆាំង ឧបាយកលរបស់ពួកគេ គឺត្រឡប់ទៅកាន់ខ្លួនឯងទៅវិញទេ។

See all translations of this verse →

أَمْ لَهُمْ إِلَٰهٌ غَيْرُ ٱللَّهِ سُبْحَٰنَ ٱللَّهِ عَمَّا يُشْرِكُونَ

Khmer Translation - Rowwad Translation Centerឬមួយក៏ពួកគេមានព្រះផ្សេងក្រៅពីអល់ឡោះ? អល់ឡោះជាម្ចាស់មហាស្អាតស្អំបំផុតពីអ្វីដែលពួកគេធ្វើស្ហ៊ីរិក។

See all translations of this verse →

وَإِن يَرَوْا۟ كِسْفًا مِّنَ ٱلسَّمَآءِ سَاقِطًا يَقُولُوا۟ سَحَابٌ مَّرْكُومٌ

Khmer Translation - Rowwad Translation Centerហើយប្រសិនបើពួកគេឃើញបំណែកមួយអំពីមេឃធ្លាក់ចុះមក ពួកគេនឹងនិយាយថា៖ នេះជាពពកដែលគរលើគ្នា(ធម្មតា)ប៉ុណ្ណោះ។

See all translations of this verse →

فَذَرْهُمْ حَتَّىٰ يُلَٰقُوا۟ يَوْمَهُمُ ٱلَّذِى فِيهِ يُصْعَقُونَ

Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយពួកគេចុះ រហូតដល់ពួកគេជួបនឹងថ្ងៃរបស់ពួកគេ(ថ្ងៃបរលោក) ដែលក្នុងថ្ងៃនោះ ពួកគេនឹងត្រូវទទួលវិនាសកម្ម។

See all translations of this verse →

يَوْمَ لَا يُغْنِى عَنْهُمْ كَيْدُهُمْ شَيْـًٔا وَلَا هُمْ يُنصَرُونَ

Khmer Translation - Rowwad Translation Centerគឺថ្ងៃដែលឧបាយកលរបស់ពួកគេគ្មានផ្តល់ជាប្រយោជន៍អ្វីបន្តិចសម្រាប់ពួកគេសោះឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយដែរ។

See all translations of this verse →

وَإِنَّ لِلَّذِينَ ظَلَمُوا۟ عَذَابًا دُونَ ذَٰلِكَ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ

Khmer Translation - Rowwad Translation Centerហើយប្រាកដណាស់ សម្រាប់ពួកអ្នកដែលបំពាន គឺនឹងទទួលនូវទណ្ឌកម្មផ្សេងពីនោះទៀត(ក្នុងលោកិយ)។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនបានដឹងនោះឡើយ។

See all translations of this verse →

وَٱصْبِرْ لِحُكْمِ رَبِّكَ فَإِنَّكَ بِأَعْيُنِنَا وَسَبِّحْ بِحَمْدِ رَبِّكَ حِينَ تَقُومُ

Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះច្បាប់នៃព្រះជាម្ចាស់របស់អ្នកចុះ ត្បិតអ្នកស្ថិតនៅក្រោមការឃ្លាំមើលពីយើង។ ហើយចូរអ្នក លើកតម្កើងដោយការកោតសរសើរចំពោះព្រះជាម្ចាស់របស់អ្នកនៅពេលដែលអ្នកក្រោក(ទៅសឡាត និងក្រោកពីដំណេក)។

See all translations of this verse →

وَمِنَ ٱلَّيْلِ فَسَبِّحْهُ وَإِدْبَٰرَ ٱلنُّجُومِ

Khmer Translation - Rowwad Translation Centerហើយមួយផ្នែកនៃពេលយប់ ចូរអ្នកលើកតម្កើងដល់ទ្រង់ និងនៅពេលដែលផ្កាយហៀបលិចបាត់ពន្លឺ។

See all translations of this verse →

Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70