وَإِنَّ لِلَّذِينَ ظَلَمُوا۟ عَذَابًا دُونَ ذَٰلِكَ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
Khmer Translation - Rowwad Translation Centerហើយប្រាកដណាស់ សម្រាប់ពួកអ្នកដែលបំពាន គឺនឹងទទួលនូវទណ្ឌកម្មផ្សេងពីនោះទៀត(ក្នុងលោកិយ)។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនបានដឹងនោះឡើយ។
Khmer Translation - Islamic Community Development Associationហើយពិតប្រាកដណាស់ ពួកដែលបានបំពានគឺត្រូវទទួល ទារុណកម្មផេ្សងពីនោះទៀត(នៅក្នុងលោកិយ)។ ក៏ប៉ុន្ដែពួកគេ ភាគច្រើនមិនដឹងឡើយ។