ជំពូក An-Najm النجم
62 វាក្យខណ្ឌ · ម៉ាកកah · revelation order 23
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ وَٱلنَّجْمِ إِذَا هَوَىٰ
Khmer Translation - Rowwad Translation Center(អល់ឡោះ)ស្បថនឹងផ្កាយនៅពេលដែលវាលិចបាត់។
See all translations of this verse →
مَا ضَلَّ صَاحِبُكُمْ وَمَا غَوَىٰ
Khmer Translation - Rowwad Translation Centerមិត្តភក្តិរបស់ពួកអ្នក(ព្យាការីមូហាំម៉ាត់)មិនបានវង្វេង និងមិនបានភ័ន្តច្រឡំឡើយ។
See all translations of this verse →
وَمَا يَنطِقُ عَنِ ٱلْهَوَىٰٓ
Khmer Translation - Rowwad Translation Centerហើយគាត់ក៏មិននិយាយអ្វីតាមទំនើងចិត្តនោះដែរ។
See all translations of this verse →
إِنْ هُوَ إِلَّا وَحْىٌ يُوحَىٰ
Khmer Translation - Rowwad Translation Centerវា(គម្ពីរគួរអាន និងស៊ុណ្ណះ)គ្មានអ្វីក្រៅពីវ៉ាហ៊ីដែលគេបានវ៉ាហ៊ីទៅកាន់គាត់នោះឡើយ។
See all translations of this verse →
عَلَّمَهُۥ شَدِيدُ ٱلْقُوَىٰ
Khmer Translation - Rowwad Translation Centerអ្នកដែលមានកម្លាំងខ្លាំងក្លា(ម៉ាឡាអ៊ីកាត់ជីព្រីល)បានបង្រៀនដល់គាត់។
See all translations of this verse →
ذُو مِرَّةٍ فَٱسْتَوَىٰ
Khmer Translation - Rowwad Translation Centerជាអ្នកដែលមានរូបរាងស្រស់ស្អាត ហើយគេបានបង្ហាញ(រូបរាងពិតរបស់ខ្លួន)
See all translations of this verse →
وَهُوَ بِٱلْأُفُقِ ٱلْأَعْلَىٰ
Khmer Translation - Rowwad Translation Centerខណៈដែលគេនៅឯជើងមេឃដ៏ខ្ពស់។
See all translations of this verse →
ثُمَّ دَنَا فَتَدَلَّىٰ
Khmer Translation - Rowwad Translation Centerបន្ទាប់មក គេបានខិតទៅជិតគាត់ ហើយកាន់តែខិតជិតទៅៗ
See all translations of this verse →
فَكَانَ قَابَ قَوْسَيْنِ أَوْ أَدْنَىٰ
Khmer Translation - Rowwad Translation Centerដែល(គម្លាតនេះ)មានប្រវែងរវាងចុងធ្នូទាំងពីរ ឬជិតជាងនេះ។
See all translations of this verse →
فَأَوْحَىٰٓ إِلَىٰ عَبْدِهِۦ مَآ أَوْحَىٰ
Khmer Translation - Rowwad Translation Centerហើយទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់ខ្ញុំបម្រើរបស់ទ្រង់នូវអ្វីដែលទ្រង់បានផ្តល់ជាវ៉ាហ៊ី(តាមរយៈជីព្រីល)។
See all translations of this verse →
مَا كَذَبَ ٱلْفُؤَادُ مَا رَأَىٰٓ
Khmer Translation - Rowwad Translation Centerចិត្តរបស់គាត់(ព្យាការីមូហាំម៉ាត់)មិនបានភូតកុហកចំពោះអ្វីដែលគាត់បានឃើញនោះឡើយ។
See all translations of this verse →
أَفَتُمَٰرُونَهُۥ عَلَىٰ مَا يَرَىٰ
Khmer Translation - Rowwad Translation Centerតើពួកអ្នក(ឱពួកមុស្ហរីគីន)បដិសេធចំពោះគាត់នូវអ្វីដែលគាត់បានឃើញឬ?
See all translations of this verse →
وَلَقَدْ رَءَاهُ نَزْلَةً أُخْرَىٰ
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ គាត់បានឃើញគេ(ជីព្រីល)ម្តងទៀត
See all translations of this verse →
عِندَ سِدْرَةِ ٱلْمُنتَهَىٰ
Khmer Translation - Rowwad Translation Centerនៅឯ “ស៊ិទរ៉តុលមុនតាហា”។
See all translations of this verse →
عِندَهَا جَنَّةُ ٱلْمَأْوَىٰٓ
Khmer Translation - Rowwad Translation Centerនៅទីនោះ គឺមានឋានសួគ៌ម៉ាក់វ៉ា។
See all translations of this verse →
إِذْ يَغْشَى ٱلسِّدْرَةَ مَا يَغْشَىٰ
Khmer Translation - Rowwad Translation Centerនៅពេលដែល(កិច្ចការរបស់អល់ឡោះ)បានគ្របដណ្តប់ទៅលើស៊ិទរ៉តុលមុនតាហានូវអ្វីដែលបានគ្របដណ្តប់។
See all translations of this verse →
مَا زَاغَ ٱلْبَصَرُ وَمَا طَغَىٰ
Khmer Translation - Rowwad Translation Centerកែវភ្នែករបស់គាត់មិនបានងាករេ ហើយក៏មិនបានបំពាននោះដែរ។
See all translations of this verse →
لَقَدْ رَأَىٰ مِنْ ءَايَٰتِ رَبِّهِ ٱلْكُبْرَىٰٓ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ គាត់បានឃើញនូវសញ្ញាភស្តុតាងដ៏ធំធេងជាច្រើននៃព្រះជាម្ចាស់របស់គាត់។
See all translations of this verse →
أَفَرَءَيْتُمُ ٱللَّٰتَ وَٱلْعُزَّىٰ
Khmer Translation - Rowwad Translation Centerតើពួកអ្នក(ឱពួកមុស្ហរីគីន)យល់យ៉ាងណាចំពោះបដិមា ឡាត និង អ៊ុហ្សា
See all translations of this verse →
وَمَنَوٰةَ ٱلثَّالِثَةَ ٱلْأُخْرَىٰٓ
Khmer Translation - Rowwad Translation Centerព្រមទាំងបដិមា ម៉ាណាត មួយទៀតដែលជាបដិមាទីបី?
See all translations of this verse →
أَلَكُمُ ٱلذَّكَرُ وَلَهُ ٱلْأُنثَىٰ
Khmer Translation - Rowwad Translation Centerតើកូនប្រុស គឺសម្រាប់ពួកអ្នក(ឱពួកមុស្ហរីគីន) រីឯកូនស្រី គឺសម្រាប់អល់ឡោះជាម្ចាស់ឬ?
See all translations of this verse →
تِلْكَ إِذًا قِسْمَةٌ ضِيزَىٰٓ
Khmer Translation - Rowwad Translation Centerនោះគឺជាការបែងចែកដ៏អយុត្តិធម៌បំផុត។
See all translations of this verse →
إِنْ هِىَ إِلَّآ أَسْمَآءٌ سَمَّيْتُمُوهَآ أَنتُمْ وَءَابَآؤُكُم مَّآ أَنزَلَ ٱللَّهُ بِهَا مِن سُلْطَٰنٍ إِن يَتَّبِعُونَ إِلَّا ٱلظَّنَّ وَمَا تَهْوَى ٱلْأَنفُسُ وَلَقَدْ جَآءَهُم مِّن رَّبِّهِمُ ٱلْهُدَىٰٓ
Khmer Translation - Rowwad Translation Centerពួកបដិមាទាំងនោះ គឺគ្រាន់តែជាឈ្មោះដែលពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឱ្យវាប៉ុណ្ណោះ ដោយអល់ឡោះជាម្ចាស់មិនបានបញ្ចុះភស្តុតាងណាមួយបញ្ជាក់ពីវាឡើយ។ ពួកគេគ្មានធ្វើតាមអ្វីក្រៅតែពីការស្មាន និងទំនើងចិត្ត(របស់ខ្លួន)ប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ការចង្អុលបង្ហាញពីព្រះជាម្ចាស់របស់ពួកគេបានមកដល់ពួកគេហើយ។
See all translations of this verse →
أَمْ لِلْإِنسَٰنِ مَا تَمَنَّىٰ
Khmer Translation - Rowwad Translation Centerឬមួយក៏មនុស្សលោកអាចទទួលបាននូវអ្វីដែលពួកគេប្រាថ្នា?
See all translations of this verse →
فَلِلَّهِ ٱلْـَٔاخِرَةُ وَٱلْأُولَىٰ
Khmer Translation - Rowwad Translation Centerជាការពិតណាស់ បរលោក និងលោកិយ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។
See all translations of this verse →
وَكَم مِّن مَّلَكٍ فِى ٱلسَّمَٰوَٰتِ لَا تُغْنِى شَفَٰعَتُهُمْ شَيْـًٔا إِلَّا مِنۢ بَعْدِ أَن يَأْذَنَ ٱللَّهُ لِمَن يَشَآءُ وَيَرْضَىٰٓ
Khmer Translation - Rowwad Translation Centerហើយមានម៉ាឡាអ៊ីកាត់ជាច្រើននៅលើមេឃជាច្រើនជាន់ដែលការជួយអន្តរាគមន៍របស់ពួកគេ គឺគ្មានផ្តល់ជាប្រយោជន៍អ្វីបន្តិចណាឡើយ លើកលែងតែក្រោយពីទ្រង់បានអនុញ្ញាតសម្រាប់ជនណាដែលទ្រង់មានចេតនា ហើយទ្រង់យល់ព្រមប៉ុណ្ណោះ។
See all translations of this verse →
إِنَّ ٱلَّذِينَ لَا يُؤْمِنُونَ بِٱلْـَٔاخِرَةِ لَيُسَمُّونَ ٱلْمَلَٰٓئِكَةَ تَسْمِيَةَ ٱلْأُنثَىٰ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ពួកគេបានដាក់ឈ្មោះ(កំណត់ភេទ)ឱ្យពួកម៉ាឡាអ៊ីកាត់ថាជាភេទស្រី។
See all translations of this verse →
وَمَا لَهُم بِهِۦ مِنْ عِلْمٍ إِن يَتَّبِعُونَ إِلَّا ٱلظَّنَّ وَإِنَّ ٱلظَّنَّ لَا يُغْنِى مِنَ ٱلْحَقِّ شَيْـًٔا
Khmer Translation - Rowwad Translation Centerហើយពួកគេគ្មានចំណេះដឹងអ្វីអំពីវានោះឡើយ។ ពួកគេគ្មានតាមអ្វីក្រៅតែពីការស្មានប៉ុណ្ណោះ ហើយពិតប្រាកដណាស់ ការស្មានមិនអាចផ្តល់ជាប្រយោជន៍ក្នុងការបញ្ជាក់ពីការពិតអ្វីបន្តិចបានឡើយ។
See all translations of this verse →
فَأَعْرِضْ عَن مَّن تَوَلَّىٰ عَن ذِكْرِنَا وَلَمْ يُرِدْ إِلَّا ٱلْحَيَوٰةَ ٱلدُّنْيَا
Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ងាកចេញពីអ្នកដែលបែរចេញពីការរំឭករបស់យើង(គម្ពីរគួរអាន) ហើយគ្មានចង់បានអ្វីក្រៅតែពីជីវិតលោកិយប៉ុណ្ណោះនោះចុះ។
See all translations of this verse →
ذَٰلِكَ مَبْلَغُهُم مِّنَ ٱلْعِلْمِ إِنَّ رَبَّكَ هُوَ أَعْلَمُ بِمَن ضَلَّ عَن سَبِيلِهِۦ وَهُوَ أَعْلَمُ بِمَنِ ٱهْتَدَىٰ
Khmer Translation - Rowwad Translation Centerនោះគឺជាកម្រិតនៃចំណេះដឹងរបស់ពួកគេ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ដឹងបំផុតចំពោះជនណាដែលវង្វេងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់ក៏ដឹងបំផុតផងដែរចំពោះជនណាដែលទទួលបានការចង្អុលបង្ហាញ។
See all translations of this verse →
وَلِلَّهِ مَا فِى ٱلسَّمَٰوَٰتِ وَمَا فِى ٱلْأَرْضِ لِيَجْزِىَ ٱلَّذِينَ أَسَٰٓـُٔوا۟ بِمَا عَمِلُوا۟ وَيَجْزِىَ ٱلَّذِينَ أَحْسَنُوا۟ بِٱلْحُسْنَى
Khmer Translation - Rowwad Translation Centerហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់) ដើម្បីទ្រង់នឹងតបស្នងដល់ពួកដែលសាងអំពើអាក្រក់នូវអ្វីដែលពួកគេបានប្រព្រឹត្ត និងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អនូវប្រការល្អ(ឋានសួគ៌)។
See all translations of this verse →
ٱلَّذِينَ يَجْتَنِبُونَ كَبَٰٓئِرَ ٱلْإِثْمِ وَٱلْفَوَٰحِشَ إِلَّا ٱللَّمَمَ إِنَّ رَبَّكَ وَٰسِعُ ٱلْمَغْفِرَةِ هُوَ أَعْلَمُ بِكُمْ إِذْ أَنشَأَكُم مِّنَ ٱلْأَرْضِ وَإِذْ أَنتُمْ أَجِنَّةٌ فِى بُطُونِ أُمَّهَٰتِكُمْ فَلَا تُزَكُّوٓا۟ أَنفُسَكُمْ هُوَ أَعْلَمُ بِمَنِ ٱتَّقَىٰٓ
Khmer Translation - Rowwad Translation Centerគឺបណ្តាអ្នកដែលចៀសឆ្ងាយពីបាបកម្មធំៗ និងអំពើអាក្រក់ លើកលែងតែបាបកម្មតូចតាចប៉ុណ្ណោះ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកជាអ្នកដែលអភ័យទោសដ៏ទូលំទូលាយបំផុត។ ទ្រង់ដឹងបំផុតចំពោះពួកអ្នក ខណៈដែលទ្រង់បានបង្កើតពួកអ្នកអំពីដី និងក្នុងខណៈដែលពួកអ្នកនៅជាគភ៌ក្នុងផ្ទៃម្តាយរបស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកុំលើកសរសើរខ្លួនឯងថាជាអ្នកស្អាតស្អំឱ្យសោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតចំពោះជនណាដែលកោតខ្លាច(ចំពោះទ្រង់ពិតប្រាកដ)។
See all translations of this verse →
أَفَرَءَيْتَ ٱلَّذِى تَوَلَّىٰ
Khmer Translation - Rowwad Translation Centerតើអ្នកឃើញដែរឬទេ អ្នកដែលបែរចេញ(ពីការគោរពប្រតិបត្តិអល់ឡោះ)
See all translations of this verse →
وَأَعْطَىٰ قَلِيلًا وَأَكْدَىٰٓ
Khmer Translation - Rowwad Translation Centerហើយគេបានបរិច្ចាគ(ទ្រព្យ)បន្តិចបន្តួច ក្រោយមក គេក៏ឈប់វិញនោះ?
See all translations of this verse →
أَعِندَهُۥ عِلْمُ ٱلْغَيْبِ فَهُوَ يَرَىٰٓ
Khmer Translation - Rowwad Translation Centerតើគេមានចំណេះដឹងពីប្រការអាថ៌កំបាំង ដោយគេបានឃើញ(ដោយផ្ទាល់ភ្នែក)ឬ?
See all translations of this verse →
أَمْ لَمْ يُنَبَّأْ بِمَا فِى صُحُفِ مُوسَىٰ
Khmer Translation - Rowwad Translation Centerឬមួយក៏មិនមានគេប្រាប់រូបគេពីអ្វីដែលមាននៅក្នុងគម្ពីរស៊ូហ៊ុហ្វមូសា
See all translations of this verse →
وَإِبْرَٰهِيمَ ٱلَّذِى وَفَّىٰٓ
Khmer Translation - Rowwad Translation Centerនិង(គម្ពីរស៊ូហ៊ុហ្វ)អ៊ីព្រហ៊ីមដែលគាត់បានបំពេញ(គ្រប់កាតព្វកិច្ច)ទេឬ?
See all translations of this verse →
أَلَّا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ
Khmer Translation - Rowwad Translation Centerពិតណាស់ គ្មានបុគ្គលណាម្នាក់រ៉ាប់រងនូវបាបកម្មរបស់អ្នកដទៃឡើយ។
See all translations of this verse →
وَأَن لَّيْسَ لِلْإِنسَٰنِ إِلَّا مَا سَعَىٰ
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ មនុស្សលោកក៏មិនបានទទួលបានអ្វីក្រៅតែពីអ្វីដែលខ្លួនបានខិតខំប្រឹងប្រែងនោះដែរ។
See all translations of this verse →
وَأَنَّ سَعْيَهُۥ سَوْفَ يُرَىٰ
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ការខិតខំប្រឹងប្រែងរបស់គេ ច្បាស់ជានឹងត្រូវបានគេបង្ហាញឱ្យឃើញ។
See all translations of this verse →
ثُمَّ يُجْزَىٰهُ ٱلْجَزَآءَ ٱلْأَوْفَىٰ
Khmer Translation - Rowwad Translation Centerបន្ទាប់មក គេនឹងតបស្នងដល់រូបគេនូវការតបស្នងមួយយ៉ាងពេញលេញ។
See all translations of this verse →
وَأَنَّ إِلَىٰ رَبِّكَ ٱلْمُنتَهَىٰ
Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ ទីបញ្ចប់ គឺឆ្ពោះទៅកាន់ព្រះជាម្ចាស់របស់អ្នក។
See all translations of this verse →
وَأَنَّهُۥ هُوَ أَضْحَكَ وَأَبْكَىٰ
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកធ្វើឱ្យសើចសប្បាយ និងធ្វើឱ្យយំសោក។
See all translations of this verse →
وَأَنَّهُۥ هُوَ أَمَاتَ وَأَحْيَا
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកដកជីវិត និងផ្តល់ជីវិត។
See all translations of this verse →
وَأَنَّهُۥ خَلَقَ ٱلزَّوْجَيْنِ ٱلذَّكَرَ وَٱلْأُنثَىٰ
Khmer Translation - Rowwad Translation Centerហើយពិតណាស់ ទ្រង់បានបង្កើតឱ្យមានជាគូៗ ភេទប្រុស ភេទស្រី
See all translations of this verse →
مِن نُّطْفَةٍ إِذَا تُمْنَىٰ
Khmer Translation - Rowwad Translation Centerពីទឹកកាមមួយតំណក់កាលណាគេបញ្ចូលទៅក្នុងស្បូន។
See all translations of this verse →
وَأَنَّ عَلَيْهِ ٱلنَّشْأَةَ ٱلْأُخْرَىٰ
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ការបង្កើត(ពួកគេ)ម្តងទៀត គឺស្ថិតនៅលើទ្រង់។
See all translations of this verse →
وَأَنَّهُۥ هُوَ أَغْنَىٰ وَأَقْنَىٰ
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកប្រទាននូវភាពមានបាន និងធ្វើឱ្យ(ពួកគេ)មានភាពស្កប់ស្កល់។
See all translations of this verse →
وَأَنَّهُۥ هُوَ رَبُّ ٱلشِّعْرَىٰ
Khmer Translation - Rowwad Translation Centerហើយទ្រង់ជាព្រះជាម្ចាស់នៃផ្កាយ “អាស់ស្សៀករ៉”។
See all translations of this verse →
وَأَنَّهُۥٓ أَهْلَكَ عَادًا ٱلْأُولَىٰ
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ទ្រង់បានបំផ្លាញក្រុមអាទដំបូង
See all translations of this verse →
وَثَمُودَا۟ فَمَآ أَبْقَىٰ
Khmer Translation - Rowwad Translation Centerហើយនិងពួកសាមូទដោយទ្រង់មិនបានបន្សល់ទុក(នរណាម្នាក់)នោះឡើយ
See all translations of this verse →
وَقَوْمَ نُوحٍ مِّن قَبْلُ إِنَّهُمْ كَانُوا۟ هُمْ أَظْلَمَ وَأَطْغَىٰ
Khmer Translation - Rowwad Translation Centerព្រមទាំង(បានបំផ្លាញ)ក្រុមរបស់ព្យាការីនួហកាលពីមុនផងដែរ។ ពិតប្រាកដណាស់ ពួកគេធ្លាប់ជាពួកដែលបំពាន និងរឹងរូសបំផុត។
See all translations of this verse →
وَٱلْمُؤْتَفِكَةَ أَهْوَىٰ
Khmer Translation - Rowwad Translation Centerហើយចំពោះភូមិស្រុកក្រុមព្យាការីលូត ទ្រង់ក៏បានឲ្យវាវិនាសផងដែរ។
See all translations of this verse →
فَغَشَّىٰهَا مَا غَشَّىٰ
Khmer Translation - Rowwad Translation Centerហើយទ្រង់បានគ្របដណ្តប់ភូមិឋាននោះ(ដោយដុំថ្ម)នូវអ្វីដែលបានគ្របដណ្តប់។
See all translations of this verse →
فَبِأَىِّ ءَالَآءِ رَبِّكَ تَتَمَارَىٰ
Khmer Translation - Rowwad Translation Centerដូចនេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកដែលអ្នកមន្ទិលសង្ស័យនោះ?
See all translations of this verse →
هَٰذَا نَذِيرٌ مِّنَ ٱلنُّذُرِ ٱلْأُولَىٰٓ
Khmer Translation - Rowwad Translation Centerនេះ(ព្យការីមូហាំម៉ាត់)គឺជាអ្នកដាស់តឿនព្រមានម្នាក់ក្នុងចំណោមអ្នកដាស់តឿនព្រមានមុនៗ។
See all translations of this verse →
أَزِفَتِ ٱلْـَٔازِفَةُ
Khmer Translation - Rowwad Translation Centerថ្ងៃបរលោកកាន់តែខិតជិតមកដល់ហើយ។
See all translations of this verse →
لَيْسَ لَهَا مِن دُونِ ٱللَّهِ كَاشِفَةٌ
Khmer Translation - Rowwad Translation Centerគ្មានអ្នកណាដែលអាចរារាំងវាបានក្រៅពីអល់ឡោះជាម្ចាស់នោះឡើយ។
See all translations of this verse →
أَفَمِنْ هَٰذَا ٱلْحَدِيثِ تَعْجَبُونَ
Khmer Translation - Rowwad Translation Centerដូច្នេះ តើពួកអ្នកមានការងឿងឆ្ងល់ចំពោះគម្ពីរគួរអាននេះ
See all translations of this verse →
وَتَضْحَكُونَ وَلَا تَبْكُونَ
Khmer Translation - Rowwad Translation Centerហើយពួកអ្នកនាំគ្នាសើចចំអក(ចំពោះវា) និងមិនបានយំ
See all translations of this verse →
وَأَنتُمْ سَٰمِدُونَ
Khmer Translation - Rowwad Translation Centerខណៈដែលពួកអ្នកព្រងើយកន្តើយ(ងាកចេញអំពីវា)ឬ?
See all translations of this verse →
فَٱسْجُدُوا۟ لِلَّهِ وَٱعْبُدُوا۟
Khmer Translation - Rowwad Translation Centerហេតុនេះ ចូរពួកអ្នកស៊ូជោតចំពោះអល់ឡោះ និងគោរពសក្ការៈ(ចំពោះទ្រង់)។
See all translations of this verse →
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
→