caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Adh-Dhaariyat الذاريات

60 វាក្យខណ្ឌ · ម៉ាកកah · revelation order 67

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ وَٱلذَّٰرِيَٰتِ ذَرْوًا

Khmer Translation - Rowwad Translation Center(អល់ឡោះ)ស្បថនឹងខ្យល់ដែលបក់បោកល្អងធូលី។

See all translations of this verse →

فَٱلْحَٰمِلَٰتِ وِقْرًا

Khmer Translation - Rowwad Translation Center(ទ្រង់)ស្បថនឹងពពកដែលនាំទឹកភ្លៀងដ៏ច្រើន។

See all translations of this verse →

فَٱلْجَٰرِيَٰتِ يُسْرًا

Khmer Translation - Rowwad Translation Center(ទ្រង់)ស្បថនឹងសំពៅដែលធ្វើដំណើរដោយភាពងាយស្រួល។

See all translations of this verse →

فَٱلْمُقَسِّمَٰتِ أَمْرًا

Khmer Translation - Rowwad Translation Center(ទ្រង់)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលបែងចែកកិច្ចការទាំងឡាយ។

See all translations of this verse →

إِنَّمَا تُوعَدُونَ لَصَادِقٌ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ អ្វីដែលគេបានសន្យានឹងពួកអ្នក គឺជាការពិត។

See all translations of this verse →

وَإِنَّ ٱلدِّينَ لَوَٰقِعٌ

Khmer Translation - Rowwad Translation Centerហើយការជំនុំជម្រះ គឺនឹងកើតឡើងយ៉ាងពិតប្រាកដ។

See all translations of this verse →

وَٱلسَّمَآءِ ذَاتِ ٱلْحُبُكِ

Khmer Translation - Rowwad Translation Center(ទ្រង់)ស្បថនឹងមេឃដែលមានភាពស្រស់ស្អាត។

See all translations of this verse →

إِنَّكُمْ لَفِى قَوْلٍ مُّخْتَلِفٍ

Khmer Translation - Rowwad Translation Centerជាការពិតណាស់ ពួកអ្នកស្ថិតនៅលើពាក្យសម្តីខុសៗគ្នា(ចំពោះគម្ពីរគួរអាន និងព្យាការីមូហាំម៉ាត់)។

See all translations of this verse →

يُؤْفَكُ عَنْهُ مَنْ أُفِكَ

Khmer Translation - Rowwad Translation Centerគេបង្វែរចេញអំពីវានូវជនដែលត្រូវបានគេបង្វែរចេញ(ពីការមានជំនឿ)។

See all translations of this verse →

قُتِلَ ٱلْخَرَّٰصُونَ

Khmer Translation - Rowwad Translation Centerពួកដែលភូតកុហកត្រូវបានគេដាក់បណ្តាសា។

See all translations of this verse →

ٱلَّذِينَ هُمْ فِى غَمْرَةٍ سَاهُونَ

Khmer Translation - Rowwad Translation Centerគឺពួកដែលស្ថិតក្នុងភាពគ្មានជំនឿ ជាអ្នកដែលព្រងើយកន្តើយ។

See all translations of this verse →

يَسْـَٔلُونَ أَيَّانَ يَوْمُ ٱلدِّينِ

Khmer Translation - Rowwad Translation Centerពួកគេសួរថា៖ តើថ្ងៃជំនុំជម្រះនឹងកើតឡើងនៅពេលណា?

See all translations of this verse →

يَوْمَ هُمْ عَلَى ٱلنَّارِ يُفْتَنُونَ

Khmer Translation - Rowwad Translation Centerគឺនៅថ្ងៃដែលពួកគេត្រូវបានគេដាក់ទណ្ឌកម្មនៅលើភ្លើងនរក។

See all translations of this verse →

ذُوقُوا۟ فِتْنَتَكُمْ هَٰذَا ٱلَّذِى كُنتُم بِهِۦ تَسْتَعْجِلُونَ

Khmer Translation - Rowwad Translation Center(មានគេនិយាយទៅកាន់ពួកគេថា៖) ចូរពួកអ្នកភ្លក់ទណ្ឌកម្មរបស់ពួកអ្នកចុះ។ នេះហើយជាអ្វីដែលពួកអ្នកធ្លាប់សុំឱ្យវាឆាប់មកដល់នោះ។

See all translations of this verse →

إِنَّ ٱلْمُتَّقِينَ فِى جَنَّٰتٍ وَعُيُونٍ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) ពួកគេស្ថិតក្នុងឋានសួគ៌ និងប្រភពទឹកជាច្រើន។

See all translations of this verse →

ءَاخِذِينَ مَآ ءَاتَىٰهُمْ رَبُّهُمْ إِنَّهُمْ كَانُوا۟ قَبْلَ ذَٰلِكَ مُحْسِنِينَ

Khmer Translation - Rowwad Translation Centerពួកគេទទួលយកនូវអ្វីដែលព្រះជាម្ចាស់របស់ពួកគេបានប្រទានឱ្យពួកគេ។ ពិតប្រាកដណាស់ កាលពីមុននោះ ពួកគេធ្លាប់ជាអ្នកដែលសាងអំពើល្អ។

See all translations of this verse →

كَانُوا۟ قَلِيلًا مِّنَ ٱلَّيْلِ مَا يَهْجَعُونَ

Khmer Translation - Rowwad Translation Centerពួកគេធ្លាប់គេងយប់តិចតួចប៉ុណ្ណោះ។

See all translations of this verse →

وَبِٱلْأَسْحَارِ هُمْ يَسْتَغْفِرُونَ

Khmer Translation - Rowwad Translation Centerហើយនៅពេលទៀបភ្លឺ(មុនហ្វាជើររះ) ពួកគេសុំការអភ័យទោស(ពីអល់ឡោះ)។

See all translations of this verse →

وَفِىٓ أَمْوَٰلِهِمْ حَقٌّ لِّلسَّآئِلِ وَٱلْمَحْرُومِ

Khmer Translation - Rowwad Translation Centerហើយចំពោះទ្រព្យសម្បត្តិរបស់ពួកគេវិញ គឺមានចំណែកសម្រាប់អ្នកសុំទាន និងអ្នកក្រដែលមិនហ៊ានសុំ។

See all translations of this verse →

وَفِى ٱلْأَرْضِ ءَايَٰتٌ لِّلْمُوقِنِينَ

Khmer Translation - Rowwad Translation Centerហើយចំពោះផែនដី គឺជាសញ្ញាភស្តុតាងសម្រាប់បណ្តាអ្នកដែលជឿជាក់។

See all translations of this verse →

وَفِىٓ أَنفُسِكُمْ أَفَلَا تُبْصِرُونَ

Khmer Translation - Rowwad Translation Centerនិងនៅក្នុងខ្លួនរបស់ពួកអ្នក(ក៏ដូចគ្នាដែរ)។ ដូច្នេះ តើពួកអ្នកមិនឃើញទេឬ?

See all translations of this verse →

وَفِى ٱلسَّمَآءِ رِزْقُكُمْ وَمَا تُوعَدُونَ

Khmer Translation - Rowwad Translation Centerចំណែកឯនៅលើមេឃ គឺមានលាភសក្ការៈរបស់ពួកអ្នក និងអ្វីដែលគេបានសន្យាចំពោះពួកអ្នក។

See all translations of this verse →

فَوَرَبِّ ٱلسَّمَآءِ وَٱلْأَرْضِ إِنَّهُۥ لَحَقٌّ مِّثْلَ مَآ أَنَّكُمْ تَنطِقُونَ

Khmer Translation - Rowwad Translation Centerទ្រង់បានស្បថនឹងខ្លួនទ្រង់ដែលជាព្រះជាម្ចាស់នៃមេឃនិងផែនដីថា៖ ជាការពិតណាស់ វា(ការសន្យានោះ) គឺជាការពិតដូចជាការដែលពួកអ្នកនិយាយនោះដែរ។

See all translations of this verse →

هَلْ أَتَىٰكَ حَدِيثُ ضَيْفِ إِبْرَٰهِيمَ ٱلْمُكْرَمِينَ

Khmer Translation - Rowwad Translation Centerតើរឿងរ៉ាវនៃភ្ញៀវរបស់ព្យាការីអ៊ីព្រហ៊ីមដែលត្រូវបានគេលើកតម្កើងនោះ បានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែរឬទេ?

See all translations of this verse →

إِذْ دَخَلُوا۟ عَلَيْهِ فَقَالُوا۟ سَلَٰمًا قَالَ سَلَٰمٌ قَوْمٌ مُّنكَرُونَ

Khmer Translation - Rowwad Translation Centerខណៈដែលពួកគេបានចូលទៅជួបគាត់ ពេលនោះពួកគេបាននិយាយថា៖ សូមសន្តិភាព(កើតមានដល់អ្នក)។ គាត់បានតបវិញថា៖ សូមសន្តិភាព(កើតមានដល់ពួកអ្នកដូចគ្នា)។ (ពួកអ្នកជា)ក្រុមដែលគេមិនស្គាល់។

See all translations of this verse →

فَرَاغَ إِلَىٰٓ أَهْلِهِۦ فَجَآءَ بِعِجْلٍ سَمِينٍ

Khmer Translation - Rowwad Translation Centerក្រោយមក គាត់ក៏បានដើរទៅកាន់ក្រុមគ្រួសាររបស់គាត់យ៉ាងស្ងៀមស្ងាត់ រួចគាត់បាននាំមកនូវកូនគោ(អាំង)ដ៏ធាត់មួយក្បាល(មកទទួលពួកគេ)។

See all translations of this verse →

فَقَرَّبَهُۥٓ إِلَيْهِمْ قَالَ أَلَا تَأْكُلُونَ

Khmer Translation - Rowwad Translation Centerហើយគាត់បានដាក់វាជិតពួកគេ។ គាត់បាននិយាយថា៖ តើពួកអ្នកមិនទទួលទានទេឬ?

See all translations of this verse →

فَأَوْجَسَ مِنْهُمْ خِيفَةً قَالُوا۟ لَا تَخَفْ وَبَشَّرُوهُ بِغُلَٰمٍ عَلِيمٍ

Khmer Translation - Rowwad Translation Center(ពេលដែលពួកគេមិនទទួលទាន) គាត់ក៏មានអារម្មណ៍ភ័យខ្លាចអំពីពួកគេ។ ពួកគេក៏និយាយថា៖ “សូមអ្នកកុំខ្លាច”។ ហើយពួកគេបានផ្តល់ដំណឹងរីករាយដល់គាត់នូវកូនប្រុសម្នាក់ដែលពោរពេញដោយចំណេះដឹង។

See all translations of this verse →

فَأَقْبَلَتِ ٱمْرَأَتُهُۥ فِى صَرَّةٍ فَصَكَّتْ وَجْهَهَا وَقَالَتْ عَجُوزٌ عَقِيمٌ

Khmer Translation - Rowwad Translation Centerពេលនោះ ភរិយារបស់គាត់(នាងសារ៉ោះ)បានចេញមកហើយស្រែក(ដោយក្តីរីករាយ) និងបានទះមុខខ្លួនឯង ហើយនាងបាននិយាយថា៖ ស្ត្រីចំណាស់ម្នាក់ដែលអារ(តើអាចមានកូនដែរឬ)?

See all translations of this verse →

قَالُوا۟ كَذَٰلِكِ قَالَ رَبُّكِ إِنَّهُۥ هُوَ ٱلْحَكِيمُ ٱلْعَلِيمُ

Khmer Translation - Rowwad Translation Centerពួកគេ(ម៉ាឡាអ៊ីកាត់)ក៏បានតបថា៖ ដូច្នោះឯងដែលព្រះជាម្ចាស់របស់អ្នកបានមានបន្ទូល។ ជាការពិតណាស់ ទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។

See all translations of this verse →

قَالَ فَمَا خَطْبُكُمْ أَيُّهَا ٱلْمُرْسَلُونَ

Khmer Translation - Rowwad Translation Centerគាត់(ព្យាការីអ៊ីព្រហ៊ីម)បានសួរថា៖ តើអ្វីទៅជាភារកិច្ចរបស់ពួកអ្នក ឱអ្នកនាំសារទាំងឡាយ?

See all translations of this verse →

قَالُوٓا۟ إِنَّآ أُرْسِلْنَآ إِلَىٰ قَوْمٍ مُّجْرِمِينَ

Khmer Translation - Rowwad Translation Centerពួកគេបានតបថា៖ ពិតប្រាកដណាស់ ពួកយើងត្រូវបានគេបញ្ជូនទៅកាន់ក្រុមឧក្រិដ្ឋជន(ក្រុមព្យាការីលូត)

See all translations of this verse →

لِنُرْسِلَ عَلَيْهِمْ حِجَارَةً مِّن طِينٍ

Khmer Translation - Rowwad Translation Centerដើម្បីនាំដុំថ្មពីដីឥដ្ឋទម្លាក់លើពួកគេ

See all translations of this verse →

مُّسَوَّمَةً عِندَ رَبِّكَ لِلْمُسْرِفِينَ

Khmer Translation - Rowwad Translation Centerដែលវាជាសញ្ញាមួយពីព្រះជាម្ចាស់របស់អ្នកចំពោះពួកដែលបំពាន។

See all translations of this verse →

فَأَخْرَجْنَا مَن كَانَ فِيهَا مِنَ ٱلْمُؤْمِنِينَ

Khmer Translation - Rowwad Translation Centerហើយយើងបានបញ្ចេញបណ្តាអ្នកមានជំនឿដែលរស់នៅក្នុងភូមិស្រុក(របស់ព្យាការីលូត)នោះ។

See all translations of this verse →

فَمَا وَجَدْنَا فِيهَا غَيْرَ بَيْتٍ مِّنَ ٱلْمُسْلِمِينَ

Khmer Translation - Rowwad Translation Centerហេតុនេះ យើងមិនបានឃើញនៅទីនោះក្រៅតែពីផ្ទះមួយក្នុងចំណោមបណ្តាអ្នកមូស្លីមប៉ុណ្ណោះ។

See all translations of this verse →

وَتَرَكْنَا فِيهَآ ءَايَةً لِّلَّذِينَ يَخَافُونَ ٱلْعَذَابَ ٱلْأَلِيمَ

Khmer Translation - Rowwad Translation Centerហើយយើងបានបន្សល់ទុកនៅក្នុងភូមិស្រុកនោះនូវសញ្ញាភស្តុតាងមួយសម្រាប់អ្នកដែលខ្លាចទណ្ឌកម្មដ៏ឈឺចាប់។

See all translations of this verse →

وَفِى مُوسَىٰٓ إِذْ أَرْسَلْنَٰهُ إِلَىٰ فِرْعَوْنَ بِسُلْطَٰنٍ مُّبِينٍ

Khmer Translation - Rowwad Translation Centerហើយនៅក្នុងរឿងរ៉ាវរបស់ព្យាការីមូសា នៅពេលដែលយើងបានបញ្ជូនគេទៅកាន់ហ្វៀរអោនដោយនាំនូវអច្ឆរិយភាពជាច្រើនដ៏ច្បាស់លាស់នោះ (ក៏ជាសញ្ញាភស្តុតាងមួយផងដែរ)។

See all translations of this verse →

فَتَوَلَّىٰ بِرُكْنِهِۦ وَقَالَ سَٰحِرٌ أَوْ مَجْنُونٌ

Khmer Translation - Rowwad Translation Centerក៏ប៉ុន្តែ ហ្វៀរអោនបានគេចចេញដោយ(ភាពក្អេងក្អាងនឹង)អំណាចរបស់ខ្លួន ហើយគេបាននិយាយថា៖ (ព្យាការីមូសា)ជាគ្រូមន្តអាគម ឬជាមនុស្សវិកលចរិត។

See all translations of this verse →

فَأَخَذْنَٰهُ وَجُنُودَهُۥ فَنَبَذْنَٰهُمْ فِى ٱلْيَمِّ وَهُوَ مُلِيمٌ

Khmer Translation - Rowwad Translation Centerដូច្នេះ យើងបានដាក់ទណ្ឌកម្មគេ(ហ្វៀរអោន)និងកងទ័ពរបស់គេដោយយើងបានបោះពួកគេចូលទៅក្នុងសមុទ្រ ខណៈដែលរូបគេ ជាជនដែលត្រូវបានគេស្តីបន្ទោស។

See all translations of this verse →

وَفِى عَادٍ إِذْ أَرْسَلْنَا عَلَيْهِمُ ٱلرِّيحَ ٱلْعَقِيمَ

Khmer Translation - Rowwad Translation Centerហើយនៅក្នុងរឿងរ៉ាវរបស់ក្រុមអាទ (ក៏ជាសញ្ញាភស្តុតាងមួយដែរ) ខណៈដែលយើងបានបញ្ជូនខ្យល់ព្យុះទៅកាន់ពួកគេ។

See all translations of this verse →

مَا تَذَرُ مِن شَىْءٍ أَتَتْ عَلَيْهِ إِلَّا جَعَلَتْهُ كَٱلرَّمِيمِ

Khmer Translation - Rowwad Translation Centerរាល់អ្វីក៏ដោយដែលខ្យល់នេះបោកបក់ត្រូវ គឺសុទ្ធតែត្រូវបានវាបំផ្លាញប្រៀបដូចជាផេះផង់។

See all translations of this verse →

وَفِى ثَمُودَ إِذْ قِيلَ لَهُمْ تَمَتَّعُوا۟ حَتَّىٰ حِينٍ

Khmer Translation - Rowwad Translation Centerហើយនៅក្នុងរឿងរ៉ាវរបស់ពួកសាមូទ(ក៏ជាភស្តុតាងមួយផងដែរ) នៅពេលដែលគេបាននិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកសោយសុខ(មួយរយៈពេលខ្លី)សិនចុះ រហូតដល់ពេលវេលាដែលបានកំណត់។

See all translations of this verse →

فَعَتَوْا۟ عَنْ أَمْرِ رَبِّهِمْ فَأَخَذَتْهُمُ ٱلصَّٰعِقَةُ وَهُمْ يَنظُرُونَ

Khmer Translation - Rowwad Translation Centerហើយពួកគេបានក្អេងក្អាងចំពោះបទបញ្ជានៃព្រះជាម្ចាស់របស់ពួកគេ។ ពេលនោះ រន្ទះក៏បានឆក់យកជីវិតពួកគេ ខណៈដែលពួកគេកំពុងតែសម្លឹងមើល។

See all translations of this verse →

فَمَا ٱسْتَطَٰعُوا۟ مِن قِيَامٍ وَمَا كَانُوا۟ مُنتَصِرِينَ

Khmer Translation - Rowwad Translation Centerនៅពេលនោះ ពួកគេគ្មានសមត្ថភាព(រត់គេចពីទណ្ឌកម្ម)នោះឡើយ ហើយពួកគេក៏មិនអាចជួយ(ខ្លួនឯង)បាននោះដែរ។

See all translations of this verse →

وَقَوْمَ نُوحٍ مِّن قَبْلُ إِنَّهُمْ كَانُوا۟ قَوْمًا فَٰسِقِينَ

Khmer Translation - Rowwad Translation Centerហើយ(យើងបានបំផ្លាញ)ក្រុមរបស់ព្យាការីនួហមុន(ពួកគេ)។ ពិតប្រាកដណាស់ ពួកគេធ្លាប់ជាក្រុមដែលប្រព្រឹត្តល្មើស។

See all translations of this verse →

وَٱلسَّمَآءَ بَنَيْنَٰهَا بِأَيْي۟دٍ وَإِنَّا لَمُوسِعُونَ

Khmer Translation - Rowwad Translation Centerហើយចំពោះមេឃ យើងបានបង្កើតវាដោយអានុភាពរបស់យើង ហើយពិតប្រាកដណាស់ យើងគឺជាអ្នកធ្វើឲ្យវាមានភាពធំទូលាយ។

See all translations of this verse →

وَٱلْأَرْضَ فَرَشْنَٰهَا فَنِعْمَ ٱلْمَٰهِدُونَ

Khmer Translation - Rowwad Translation Centerហើយចំពោះផែនដី យើងបានលាតសន្ធឹងវា ហើយយើងជាអ្នកលាតសន្ធឹងវាយ៉ាងល្អបំផុត។

See all translations of this verse →

وَمِن كُلِّ شَىْءٍ خَلَقْنَا زَوْجَيْنِ لَعَلَّكُمْ تَذَكَّرُونَ

Khmer Translation - Rowwad Translation Centerហើយរាល់អ្វីៗទាំងអស់ យើងបានបង្កើតវាជាគូៗ សង្ឃឹមថាពួកអ្នកនឹងនឹកឃើញ។

See all translations of this verse →

فَفِرُّوٓا۟ إِلَى ٱللَّهِ إِنِّى لَكُم مِّنْهُ نَذِيرٌ مُّبِينٌ

Khmer Translation - Rowwad Translation Centerដូច្នេះ ចូរពួកអ្នករត់គេចទៅកាន់អល់ឡោះចុះ។ ប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ម្នាក់អំពីទ្រង់សម្រាប់ពួកអ្នក។

See all translations of this verse →

وَلَا تَجْعَلُوا۟ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ إِنِّى لَكُم مِّنْهُ نَذِيرٌ مُّبِينٌ

Khmer Translation - Rowwad Translation Centerហើយចូរពួកអ្នកកុំបង្កើតព្រះផ្សេង(មកគោរពសក្ការៈ)រួមជាមួយនឹងអល់ឡោះឱ្យសោះ។ ប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ម្នាក់អំពីទ្រង់សម្រាប់ពួកអ្នក។

See all translations of this verse →

كَذَٰلِكَ مَآ أَتَى ٱلَّذِينَ مِن قَبْلِهِم مِّن رَّسُولٍ إِلَّا قَالُوا۟ سَاحِرٌ أَوْ مَجْنُونٌ

Khmer Translation - Rowwad Translation Centerក៏ដូចគ្នាដែរ គ្មានអ្នកនាំសារណាម្នាក់បានមកដល់អ្នកជំនាន់មុនពួកគេឡើយ លើកលែងតែពួកទាំងនោះនិយាយថា៖ (រូបគេ)ជាគ្រូមន្តអាគម ឬជាមនុស្សវិកលចរិត។

See all translations of this verse →

أَتَوَاصَوْا۟ بِهِۦ بَلْ هُمْ قَوْمٌ طَاغُونَ

Khmer Translation - Rowwad Translation Centerតើពួកគេបានផ្តាំផ្ញើគ្នាឲ្យបដិសេធនឹងអ្នកនាំសារទាំងឡាយឬ? ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែលបំពាន។

See all translations of this verse →

فَتَوَلَّ عَنْهُمْ فَمَآ أَنتَ بِمَلُومٍ

Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីពួកគេចុះ។ ពិតប្រាកដណាស់ អ្នកមិនត្រូវបានគេស្តីបន្ទោសឡើយ។

See all translations of this verse →

وَذَكِّرْ فَإِنَّ ٱلذِّكْرَىٰ تَنفَعُ ٱلْمُؤْمِنِينَ

Khmer Translation - Rowwad Translation Centerហើយចូរអ្នកដាស់រំឭក ព្រោះការដាស់រំឭក គឺផ្តល់ផលប្រយោជន៍ដល់បណ្តាអ្នកដែលមានជំនឿ។

See all translations of this verse →

وَمَا خَلَقْتُ ٱلْجِنَّ وَٱلْإِنسَ إِلَّا لِيَعْبُدُونِ

Khmer Translation - Rowwad Translation Centerហើយយើងមិនបានបង្កើតជិននិងមនុស្សលោកនោះឡើយ លើកលែងដើម្បីឱ្យពួកគេគោរពសក្ការៈ(មកចំពោះយើងតែមួយគត់)ប៉ុណ្ណោះ។

See all translations of this verse →

مَآ أُرِيدُ مِنْهُم مِّن رِّزْقٍ وَمَآ أُرِيدُ أَن يُطْعِمُونِ

Khmer Translation - Rowwad Translation Centerយើងមិនត្រូវការលាភសក្ការៈពីពួកគេឡើយ ហើយយើងក៏មិនត្រូវការឱ្យពួកគេផ្តល់អាហារ(ដល់យើង)នោះដែរ។

See all translations of this verse →

إِنَّ ٱللَّهَ هُوَ ٱلرَّزَّاقُ ذُو ٱلْقُوَّةِ ٱلْمَتِينُ

Khmer Translation - Rowwad Translation Centerប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកដែលប្រទានលាភសក្ការៈ ជាអ្នកដែលមានអានុភាពខ្លាំងក្លាបំផុត។

See all translations of this verse →

فَإِنَّ لِلَّذِينَ ظَلَمُوا۟ ذَنُوبًا مِّثْلَ ذَنُوبِ أَصْحَٰبِهِمْ فَلَا يَسْتَعْجِلُونِ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ សម្រាប់ពួកដែលបំពាន ពួកគេនឹងទទួលបានចំណែក(នៃទណ្ឌកម្ម)ដូចជាក្រុមជំនាន់មុនពួកគេដូច្នោះដែរ។ ហេតុនេះ ចូរពួកគេកុំសុំឲ្យ(ទណ្ឌកម្ម)ឆាប់មកដល់។

See all translations of this verse →

فَوَيْلٌ لِّلَّذِينَ كَفَرُوا۟ مِن يَوْمِهِمُ ٱلَّذِى يُوعَدُونَ

Khmer Translation - Rowwad Translation Centerដូច្នេះ ភាពវិនាសអន្តរាយ គឺសម្រាប់ពួកដែលគ្មានជំនឿនៅថ្ងៃដែលពួកគេត្រូវបានសន្យា(ថ្ងៃបរលោក)។

See all translations of this verse →

Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70