caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Fajr الفجر

30 វាក្យខណ្ឌ · ម៉ាកកah · revelation order 10

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ وَٱلْفَجْرِ

Khmer Translation - Rowwad Translation Center(អល់ឡោះ)ស្បថនឹងពេលទៀបភ្លឺ(ពេលហ្វាជើរ)។

See all translations of this verse →

وَلَيَالٍ عَشْرٍ

Khmer Translation - Rowwad Translation Center(ទ្រង់)ស្បថនឹងយប់ទាំងដប់(ដប់ថ្ងៃដំបូងនៃខែហ្ស៊ុលហិជ្ជះ)។

See all translations of this verse →

وَٱلشَّفْعِ وَٱلْوَتْرِ

Khmer Translation - Rowwad Translation Center(ទ្រង់)ស្បថនឹងចំនួនគូ និងចំនួនសេស។

See all translations of this verse →

وَٱلَّيْلِ إِذَا يَسْرِ

Khmer Translation - Rowwad Translation Center(ទ្រង់)ស្បថនឹងពេលយប់នៅពេលដែលវាកន្លងផុតទៅ។

See all translations of this verse →

هَلْ فِى ذَٰلِكَ قَسَمٌ لِّذِى حِجْرٍ

Khmer Translation - Rowwad Translation Centerតើការស្បថទាំងអស់នោះមិនទាន់គ្រប់គ្រាន់សម្រាប់អ្នកដែលមានសតិបញ្ញាទេឬ?

See all translations of this verse →

أَلَمْ تَرَ كَيْفَ فَعَلَ رَبُّكَ بِعَادٍ

Khmer Translation - Rowwad Translation Centerតើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ថាតើព្រះជាម្ចាស់របស់អ្នកបានធ្វើដូចមេ្ដចចំពោះក្រុមអាទ

See all translations of this verse →

إِرَمَ ذَاتِ ٱلْعِمَادِ

Khmer Translation - Rowwad Translation Centerនិងកុលសម្ព័ន្ធអ៊ីរ៉មដែលមានកម្លាំងខ្លាំងក្លា និងសំណង់ខ្ពស់ៗ

See all translations of this verse →

ٱلَّتِى لَمْ يُخْلَقْ مِثْلُهَا فِى ٱلْبِلَٰدِ

Khmer Translation - Rowwad Translation Centerដែលគេ(អល់ឡោះ)មិនដែលបានបង្កើតដូចវានោះឡើយនៅលើទឹកដីនេះ?

See all translations of this verse →

وَثَمُودَ ٱلَّذِينَ جَابُوا۟ ٱلصَّخْرَ بِٱلْوَادِ

Khmer Translation - Rowwad Translation Centerហើយ(តើទ្រង់បានធ្វើដូចមេ្ដចចំពោះ)ក្រុមសាមូដដែលពួកគេបានចោះភ្នំធ្វើជាលំនៅដ្ឋាននោះ

See all translations of this verse →

وَفِرْعَوْنَ ذِى ٱلْأَوْتَادِ

Khmer Translation - Rowwad Translation Centerនិងចំពោះហ្វៀរអោនដែលមានពលទាហានជាច្រើន

See all translations of this verse →

ٱلَّذِينَ طَغَوْا۟ فِى ٱلْبِلَٰدِ

Khmer Translation - Rowwad Translation Centerដែលពួកគេបានបំពាននៅក្នុងទឹកដី(របស់ពួកគេ)នោះ?

See all translations of this verse →

فَأَكْثَرُوا۟ فِيهَا ٱلْفَسَادَ

Khmer Translation - Rowwad Translation Centerពិតណាស់ ពួកគេបានបង្កវិនាសកម្មយ៉ាងច្រើននៅលើទឹកដីនោះ។

See all translations of this verse →

فَصَبَّ عَلَيْهِمْ رَبُّكَ سَوْطَ عَذَابٍ

Khmer Translation - Rowwad Translation Centerដូច្នេះ ព្រះជាម្ចាស់របស់អ្នកក៏បានដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះពួកគេ។

See all translations of this verse →

إِنَّ رَبَّكَ لَبِٱلْمِرْصَادِ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក ទ្រង់ពិតជាអ្នកដែលឃ្លាំមើល។

See all translations of this verse →

فَأَمَّا ٱلْإِنسَٰنُ إِذَا مَا ٱبْتَلَىٰهُ رَبُّهُۥ فَأَكْرَمَهُۥ وَنَعَّمَهُۥ فَيَقُولُ رَبِّىٓ أَكْرَمَنِ

Khmer Translation - Rowwad Translation Centerរីឯមនុស្សលោក កាលណាព្រះជាម្ចាស់របស់គេបានសាកល្បងរូបគេដោយទ្រង់បានលើកតម្កើង និងប្រទាននូវឧបការគុណដល់គេ គេនិយាយថា៖ ព្រះជាម្ចាស់របស់ខ្ញុំបានលើកតម្កើងខ្ញុំ។

See all translations of this verse →

وَأَمَّآ إِذَا مَا ٱبْتَلَىٰهُ فَقَدَرَ عَلَيْهِ رِزْقَهُۥ فَيَقُولُ رَبِّىٓ أَهَٰنَنِ

Khmer Translation - Rowwad Translation Centerរីឯកាលណាទ្រង់សាកល្បងរូបគេដោយបានត្បិតត្បៀតនូវលាភសក្ការៈរបស់ទ្រង់ចំពោះរូបគេវិញ គេបែរជានិយាយថា៖ ព្រះជាម្ចាស់របស់ខ្ញុំធ្វើឱ្យខ្ញុំអាប់ឱន។

See all translations of this verse →

كَلَّا بَل لَّا تُكْرِمُونَ ٱلْيَتِيمَ

Khmer Translation - Rowwad Translation Centerពុំដូច្នោះឡើយ! ផ្ទុយទៅវិញ ពួកអ្នកគ្មានចិត្តសប្បុរសចំពោះក្មេងកំព្រាឡើយ។

See all translations of this verse →

وَلَا تَحَٰٓضُّونَ عَلَىٰ طَعَامِ ٱلْمِسْكِينِ

Khmer Translation - Rowwad Translation Centerហើយពួកអ្នកក៏មិនជំរុញគ្នាឱ្យផ្តល់អាហារដល់ជនក្រីក្រនោះដែរ។

See all translations of this verse →

وَتَأْكُلُونَ ٱلتُّرَاثَ أَكْلًا لَّمًّا

Khmer Translation - Rowwad Translation Centerហើយពួកអ្នកកេងប្រវ័ញ្ចសិទ្ធិរបស់អ្នកទន់ខ្សោយទាំងឡាយយ៉ាងខ្លាំង។

See all translations of this verse →

وَتُحِبُّونَ ٱلْمَالَ حُبًّا جَمًّا

Khmer Translation - Rowwad Translation Centerហើយពួកអ្នកថែមទាំងស្រលាញ់ទ្រព្យសម្បត្ដិខ្លាំងហួសហេតុ។

See all translations of this verse →

كَلَّآ إِذَا دُكَّتِ ٱلْأَرْضُ دَكًّا دَكًّا

Khmer Translation - Rowwad Translation Centerមិនដូច្នោះឡើយ! នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យញ័ររញ្ជួយ

See all translations of this verse →

وَجَآءَ رَبُّكَ وَٱلْمَلَكُ صَفًّا صَفًّا

Khmer Translation - Rowwad Translation Centerហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានយាងមកដល់ និងម៉ាឡាអ៊ីកាត់ជាច្រើនបានតម្រៀបគ្នាជាជួរៗ។

See all translations of this verse →

وَجِا۟ىٓءَ يَوْمَئِذٍۭ بِجَهَنَّمَ يَوْمَئِذٍ يَتَذَكَّرُ ٱلْإِنسَٰنُ وَأَنَّىٰ لَهُ ٱلذِّكْرَىٰ

Khmer Translation - Rowwad Translation Centerហើយនៅថ្ងៃនោះ គេបាននាំមកនូវនរកជើហាន់ណាំ។ នៅថ្ងៃនោះ មនុស្សលោកនឹងភ្ញាក់រលឹក។ តើការភ្ញាក់រលឹកនោះអាចផ្តល់ផលប្រយោជន៍ដល់គេយ៉ាងដូចម្តេច?

See all translations of this verse →

يَقُولُ يَٰلَيْتَنِى قَدَّمْتُ لِحَيَاتِى

Khmer Translation - Rowwad Translation Centerគេនិយាយថា៖ ឱអនិច្ចាខ្លួនខ្ញុំអើយ! គួរណាស់តែខ្ញុំបានសាងអំពើល្អសម្រាប់ឆាកជីវិតរបស់ខ្ញុំ(ក្នុងថ្ងៃនេះ)!

See all translations of this verse →

فَيَوْمَئِذٍ لَّا يُعَذِّبُ عَذَابَهُۥٓ أَحَدٌ

Khmer Translation - Rowwad Translation Centerដូច្នេះ នៅក្នុងថ្ងៃនោះ គ្មាននរណាម្នាក់អាចដាក់ទណ្ឌកម្មដូចទណ្ឌកម្មរបស់ទ្រង់នោះឡើយ។

See all translations of this verse →

وَلَا يُوثِقُ وَثَاقَهُۥٓ أَحَدٌ

Khmer Translation - Rowwad Translation Centerហើយក៏គ្មាននរណាម្នាក់អាចចងចំណង ដូចចំណងរបស់ទ្រង់នោះដែរ។

See all translations of this verse →

يَٰٓأَيَّتُهَا ٱلنَّفْسُ ٱلْمُطْمَئِنَّةُ

Khmer Translation - Rowwad Translation Centerឱព្រលឹងដែលមានភាពនឹងនរ!

See all translations of this verse →

ٱرْجِعِىٓ إِلَىٰ رَبِّكِ رَاضِيَةً مَّرْضِيَّةً

Khmer Translation - Rowwad Translation Centerចូរអ្នកត្រលប់ទៅកាន់ព្រះជាម្ចាស់របស់អ្នកដោយការពេញចិត្តចំពោះទ្រង់ ហើយទ្រង់ក៏ពេញចិត្តចំពោះអ្នកដែរ។

See all translations of this verse →

فَٱدْخُلِى فِى عِبَٰدِى

Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នកចូលក្នុងចំណោមខ្ញុំបម្រើរបស់យើង(ដែលជាអ្នកសាងទង្វើកុសល)។

See all translations of this verse →

وَٱدْخُلِى جَنَّتِى

Khmer Translation - Rowwad Translation Centerហើយចូរអ្នកចូលឋានសួគ៌របស់យើងចុះ។

See all translations of this verse →

Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70