caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Balad البلد

20 វាក្យខណ្ឌ · ម៉ាកកah · revelation order 35

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ لَآ أُقْسِمُ بِهَٰذَا ٱلْبَلَدِ

Khmer Translation - Rowwad Translation Center(អល់ឡោះ)ស្បថនឹងទឹកដីនេះ(ក្រុងម៉ាក្កះ)។

See all translations of this verse →

وَأَنتَ حِلٌّۢ بِهَٰذَا ٱلْبَلَدِ

Khmer Translation - Rowwad Translation Centerហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ត្រូវបានគេអនុញ្ញាតនៅក្នុងទឹកដីនេះ។

See all translations of this verse →

وَوَالِدٍ وَمَا وَلَدَ

Khmer Translation - Rowwad Translation Center(ទ្រង់)ស្បថនឹងបិតានៃមនុស្សជាតិ(ព្យាការីអាហ្ទាំ) ហើយនិងអ្វី(កូនចៅរបស់គាត់)ដែលកើតចេញអំពីគាត់។

See all translations of this verse →

لَقَدْ خَلَقْنَا ٱلْإِنسَٰنَ فِى كَبَدٍ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើងបានបង្កើតមនុស្សលោកឱ្យស្ថិតក្នុងការលំបាក។

See all translations of this verse →

أَيَحْسَبُ أَن لَّن يَقْدِرَ عَلَيْهِ أَحَدٌ

Khmer Translation - Rowwad Translation Centerតើមនុស្សលោកគិតស្មានថា គ្មាននរណាម្នាក់អាចមានសមត្ថភាពធ្វើអ្វីចំពោះរូបគេឬ?

See all translations of this verse →

يَقُولُ أَهْلَكْتُ مَالًا لُّبَدًا

Khmer Translation - Rowwad Translation Centerគេនិយាយថា៖ ខ្ញុំបានបរិច្ចាគនូវទ្រព្យសម្បត្ដិយ៉ាងច្រើន។

See all translations of this verse →

أَيَحْسَبُ أَن لَّمْ يَرَهُۥٓ أَحَدٌ

Khmer Translation - Rowwad Translation Centerតើគេគិតស្មានថា គ្មាននរណាម្នាក់ឃើញគេឬ?

See all translations of this verse →

أَلَمْ نَجْعَل لَّهُۥ عَيْنَيْنِ

Khmer Translation - Rowwad Translation Centerតើយើងមិនបានបង្កើតឱ្យគេមានភ្នែកពីរ

See all translations of this verse →

وَلِسَانًا وَشَفَتَيْنِ

Khmer Translation - Rowwad Translation Centerនិងអណ្ដាតមួយ បបូរមាត់ពីរ

See all translations of this verse →

وَهَدَيْنَٰهُ ٱلنَّجْدَيْنِ

Khmer Translation - Rowwad Translation Centerព្រមទាំងចង្អុលបង្ហាញផ្លូវពីរដល់គេ(ផ្លូវល្អ និងផ្លូវអាក្រក់)ទេឬ?

See all translations of this verse →

فَلَا ٱقْتَحَمَ ٱلْعَقَبَةَ

Khmer Translation - Rowwad Translation Centerហេតុអ្វីបានជាគេមិនឆ្លងកាត់ការលំបាក(នៃថ្ងៃបរលោក)?

See all translations of this verse →

وَمَآ أَدْرَىٰكَ مَا ٱلْعَقَبَةُ

Khmer Translation - Rowwad Translation Centerតើអ្វីដែលធ្វើឱ្យអ្នកដឹងថា អ្វីទៅជាការលំបាក(នៃថ្ងៃបរលោក)នោះ?

See all translations of this verse →

فَكُّ رَقَبَةٍ

Khmer Translation - Rowwad Translation Centerនោះគឺការដោះលែងទាសករម្នាក់ឱ្យមានសេរីភាព

See all translations of this verse →

أَوْ إِطْعَٰمٌ فِى يَوْمٍ ذِى مَسْغَبَةٍ

Khmer Translation - Rowwad Translation Centerឬផ្តល់ចំណីអាហារ(ដល់មនុស្សលោក)នៅថ្ងៃដែលមានគ្រោះទុរភិក្ស

See all translations of this verse →

يَتِيمًا ذَا مَقْرَبَةٍ

Khmer Translation - Rowwad Translation Centerឬ(ផ្តល់ចំណីអាហារដល់)ក្មេងកំព្រាដែលជាញាតិសន្តាននឹងគ្នា

See all translations of this verse →

أَوْ مِسْكِينًا ذَا مَتْرَبَةٍ

Khmer Translation - Rowwad Translation Centerឬអ្នកក្រីក្រដែលគ្មានអ្វីសោះ។

See all translations of this verse →

ثُمَّ كَانَ مِنَ ٱلَّذِينَ ءَامَنُوا۟ وَتَوَاصَوْا۟ بِٱلصَّبْرِ وَتَوَاصَوْا۟ بِٱلْمَرْحَمَةِ

Khmer Translation - Rowwad Translation Centerបន្ទាប់មក គេក៏បានស្ថិតក្នុងចំណោមអ្នកដែលមានជំនឿ និងបានផ្ដែផ្ដាំគ្នាឱ្យមានការអត់ធ្មត់ ព្រមទាំងផ្ដែផ្ដាំគ្នាឱ្យមានក្ដីមេត្ដាករុណា។

See all translations of this verse →

أُو۟لَٰٓئِكَ أَصْحَٰبُ ٱلْمَيْمَنَةِ

Khmer Translation - Rowwad Translation Centerអ្នកទាំងនោះហើយ គឺជាក្រុមខាងស្តាំ។

See all translations of this verse →

وَٱلَّذِينَ كَفَرُوا۟ بِـَٔايَٰتِنَا هُمْ أَصْحَٰبُ ٱلْمَشْـَٔمَةِ

Khmer Translation - Rowwad Translation Centerរីឯពួកដែលគ្មានជំនឿនឹងវាក្យខណ្ឌទាំងឡាយរបស់យើង ពួកគេគឺជាក្រុមខាងឆេ្វង។

See all translations of this verse →

عَلَيْهِمْ نَارٌ مُّؤْصَدَةٌۢ

Khmer Translation - Rowwad Translation Centerភ្លើងនរកនឹងគ្របដណ្ដប់លើពួកគេយ៉ាងជិត(នៅថ្ងៃបរលោក)។

See all translations of this verse →

Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70