caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Qamar القمر

55 វាក្យខណ្ឌ · ម៉ាកកah · revelation order 37

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ ٱقْتَرَبَتِ ٱلسَّاعَةُ وَٱنشَقَّ ٱلْقَمَرُ

Khmer Translation - Rowwad Translation Centerថ្ងៃបរលោកបានខិតជិតមកដល់ ហើយព្រះចន្ទក៏បានបែកជាពីរ(រួចហើយដែរ)។

See all translations of this verse →

وَإِن يَرَوْا۟ ءَايَةً يُعْرِضُوا۟ وَيَقُولُوا۟ سِحْرٌ مُّسْتَمِرٌّ

Khmer Translation - Rowwad Translation Centerតែបើទោះបីជាពួកគេ(ពួកមុស្ហរីគីន)បានឃើញសញ្ញាភស្តុតាងក៏ដោយ ក៏ពួកគេងាកចេញ(មិនមានជំនឿ)នោះដែរ ហើយពួកគេថែមទាំងនិយាយថា៖ វាគឺជាមន្តអាគមដែលមិនឋិតថេរប៉ុណ្ណោះ។

See all translations of this verse →

وَكَذَّبُوا۟ وَٱتَّبَعُوٓا۟ أَهْوَآءَهُمْ وَكُلُّ أَمْرٍ مُّسْتَقِرٌّ

Khmer Translation - Rowwad Translation Centerហើយពួកគេបានបដិសេធ និងបានដើរតាមទំនើងចិត្តរបស់ខ្លួន។ ហើយរាល់កិច្ចការទាំងអស់នឹងកើតឡើងជាមិនខាន។

See all translations of this verse →

وَلَقَدْ جَآءَهُم مِّنَ ٱلْأَنۢبَآءِ مَا فِيهِ مُزْدَجَرٌ

Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ដំណឺង(ពីពួកជំនាន់មុន)បានមកដល់ពួកគេដែលវាគ្រប់គ្រាន់ហើយ(ក្នុងការបញ្ឈប់ពួកគេពីការប្រឆាំង)។

See all translations of this verse →

حِكْمَةٌۢ بَٰلِغَةٌ فَمَا تُغْنِ ٱلنُّذُرُ

Khmer Translation - Rowwad Translation Center(គម្ពីរគួរអាន)ជាគតិបណ្ឌិតដ៏ពេញលេញ។ តែការដាស់តឿនព្រមាននោះ មិនបានផ្តល់ផលប្រយោជន៍អ្វី(ដល់ពួកគេ)ឡើយ។

See all translations of this verse →

فَتَوَلَّ عَنْهُمْ يَوْمَ يَدْعُ ٱلدَّاعِ إِلَىٰ شَىْءٍ نُّكُرٍ

Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីពួកគេចុះ (ហើយរង់ចាំ)ថ្ងៃដែលអ្នកស្រែកហៅ(ម៉ាឡាអ៊ីកាត់)ស្រែកហៅ(ពួកគេ)ទៅកាន់កិច្ចការដ៏រន្ធត់។

See all translations of this verse →

خُشَّعًا أَبْصَٰرُهُمْ يَخْرُجُونَ مِنَ ٱلْأَجْدَاثِ كَأَنَّهُمْ جَرَادٌ مُّنتَشِرٌ

Khmer Translation - Rowwad Translation Centerកែវភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលពួកគេក្រោកចេញពីផ្នូរ ប្រៀបបីដូចជាសត្វកណ្តូបដែលនៅរាយប៉ាយ។

See all translations of this verse →

مُّهْطِعِينَ إِلَى ٱلدَّاعِ يَقُولُ ٱلْكَٰفِرُونَ هَٰذَا يَوْمٌ عَسِرٌ

Khmer Translation - Rowwad Translation Centerពួកគេប្រញាប់ប្រញាល់ឆ្ពោះទៅកាន់អ្នកដែលបានស្រែកហៅ(ពួកគេ)នោះ។ ពួកដែលប្រឆាំងបាននិយាយថា៖ នេះគឺជាថ្ងៃដែលលំបាកវេទនាបំផុត។

See all translations of this verse →

كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍ فَكَذَّبُوا۟ عَبْدَنَا وَقَالُوا۟ مَجْنُونٌ وَٱزْدُجِرَ

Khmer Translation - Rowwad Translation Centerក្រុមរបស់ព្យាការីនួហបានបដិសេធមុនពួកគេ(ពួកមុស្ហរីគីន)ទៅទៀតដោយពួកគេបានបដិសេធចំពោះខ្ញុំបម្រើរបស់យើង(ព្យាការីនួហ) ហើយពួកគេបាននិយាយថា៖ (គេ)ជាមនុស្សវិកលចរិត ថែមទាំងបានគំរាមកំហែងសព្វបែបយ៉ាង។

See all translations of this verse →

فَدَعَا رَبَّهُۥٓ أَنِّى مَغْلُوبٌ فَٱنتَصِرْ

Khmer Translation - Rowwad Translation Centerពេលនោះ គេក៏បានបួងសួងទៅកាន់ព្រះម្ចាស់របស់គេថា៖ ពិតប្រាកដណាស់ រូបខ្ញុំទន់ខ្សោយមិនអាចតបតពួកគេបានឡើយ។ ហេតុនេះ សូមព្រះអង្គមេត្តាជួយឱ្យខ្ញុំយកឈ្នះ(លើពួកគេ)ផងចុះ។

See all translations of this verse →

فَفَتَحْنَآ أَبْوَٰبَ ٱلسَّمَآءِ بِمَآءٍ مُّنْهَمِرٍ

Khmer Translation - Rowwad Translation Centerពេលនោះ យើងក៏បានបើកបណ្តាទ្វារនៃមេឃាដោយនាំមកនូវទឹកភ្លៀងយ៉ាងច្រើន។

See all translations of this verse →

وَفَجَّرْنَا ٱلْأَرْضَ عُيُونًا فَٱلْتَقَى ٱلْمَآءُ عَلَىٰٓ أَمْرٍ قَدْ قُدِرَ

Khmer Translation - Rowwad Translation Centerហើយយើងក៏បានធ្វើឱ្យផែនដីបញ្ចេញនូវប្រភពទឹកជាច្រើនផុសចេញមក។ ហើយទឹក(ដែលធ្លាក់ពីលើមេឃ និងទឹកដែលចេញពីក្នុងដី)បានជួបគ្នាទៅតាមបទបញ្ជាដែលត្រូវគេបានកំណត់។

See all translations of this verse →

وَحَمَلْنَٰهُ عَلَىٰ ذَاتِ أَلْوَٰحٍ وَدُسُرٍ

Khmer Translation - Rowwad Translation Centerហើយយើងបានដឹករូបគេ(នៅលើសំពៅ)ដែលផ្គុំឡើងពីបន្ទះក្តារនិងដែកគោល។

See all translations of this verse →

تَجْرِى بِأَعْيُنِنَا جَزَآءً لِّمَن كَانَ كُفِرَ

Khmer Translation - Rowwad Translation Centerវាបានធ្វើដំណើរទៅតាមការឃ្លាំមើលរបស់យើង (ហើយយើងបានពន្លិចក្រុមផ្សេងទៀត) ជាការតបស្នងដល់ជនដែលបានប្រឆាំង។

See all translations of this verse →

وَلَقَد تَّرَكْنَٰهَآ ءَايَةً فَهَلْ مِن مُّدَّكِرٍ

Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ យើងបានបន្សល់វាទុកជាសញ្ញាភស្តុតាងមួយ។ ដូច្នេះ តើមានអ្នកដែលយកធ្វើជាមេរៀនដែរឬទេ?

See all translations of this verse →

فَكَيْفَ كَانَ عَذَابِى وَنُذُرِ

Khmer Translation - Rowwad Translation Centerដូច្នេះ តើទណ្ឌកម្ម និងការដាស់តឿនព្រមានរបស់យើងនោះយ៉ាងដូចម្តេចដែរ?

See all translations of this verse →

وَلَقَدْ يَسَّرْنَا ٱلْقُرْءَانَ لِلذِّكْرِ فَهَلْ مِن مُّدَّكِرٍ

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមានភាពងាយស្រួលសម្រាប់ការនឹករលឹក។ ដូច្នេះ តើមានអ្នកដែលទទួលយកជាមេរៀនដែរឬទេ?

See all translations of this verse →

كَذَّبَتْ عَادٌ فَكَيْفَ كَانَ عَذَابِى وَنُذُرِ

Khmer Translation - Rowwad Translation Centerពួកអាទបានបដិសេធ(ចំពោះព្យាការីហ៊ូទ)។ តើទណ្ឌកម្ម និងការដាស់តឿនព្រមានរបស់យើងនោះយ៉ាងដូចម្តេចដែរ?

See all translations of this verse →

إِنَّآ أَرْسَلْنَا عَلَيْهِمْ رِيحًا صَرْصَرًا فِى يَوْمِ نَحْسٍ مُّسْتَمِرٍّ

Khmer Translation - Rowwad Translation Centerជាការពិតណាស់ យើងបានបញ្ជូនខ្យល់ដែលត្រជាក់បំផុតទៅកាន់ពួកគេក្នុងថ្ងៃដ៏អាក្រក់បំផុតជាបន្តបន្ទាប់

See all translations of this verse →

تَنزِعُ ٱلنَّاسَ كَأَنَّهُمْ أَعْجَازُ نَخْلٍ مُّنقَعِرٍ

Khmer Translation - Rowwad Translation Centerដោយវាបានគួចយកមនុស្សចេញពីផ្ទែដី ប្រៀបដូចជាដើមល្មើដែលដាច់ចេញពីគល់។

See all translations of this verse →

فَكَيْفَ كَانَ عَذَابِى وَنُذُرِ

Khmer Translation - Rowwad Translation Centerដូច្នេះ តើទណ្ឌកម្ម និងការដាស់តឿនព្រមានរបស់យើងនោះយ៉ាងដូចម្តេចដែរ?

See all translations of this verse →

وَلَقَدْ يَسَّرْنَا ٱلْقُرْءَانَ لِلذِّكْرِ فَهَلْ مِن مُّدَّكِرٍ

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមានភាពងាយស្រួលសម្រាប់ការនឹករលឹក។ ដូច្នេះ តើមានអ្នកដែលទទួលយកជាមេរៀនដែរឬទេ?

See all translations of this verse →

كَذَّبَتْ ثَمُودُ بِٱلنُّذُرِ

Khmer Translation - Rowwad Translation Centerពួកសាមូទបានបដិសេធនឹងការដាស់តឿនព្រមាន។

See all translations of this verse →

فَقَالُوٓا۟ أَبَشَرًا مِّنَّا وَٰحِدًا نَّتَّبِعُهُۥٓ إِنَّآ إِذًا لَّفِى ضَلَٰلٍ وَسُعُرٍ

Khmer Translation - Rowwad Translation Centerហើយពួកគេបាននិយាយថា៖ តើឲ្យពួកយើងដើរតាមគេដែលជាមនុស្ស(ធម្មតា)ម្នាក់ក្នុងចំណោមពួកយើងឬ? បើដូច្នោះមែន ពួកយើងពិតជានឹងស្ថិតក្នុងភាពវង្វេង និងវិកលចរិតជាមិនខាន។

See all translations of this verse →

أَءُلْقِىَ ٱلذِّكْرُ عَلَيْهِ مِنۢ بَيْنِنَا بَلْ هُوَ كَذَّابٌ أَشِرٌ

Khmer Translation - Rowwad Translation Centerតើគេ(អល់ឡោះ)បញ្ចុះវ៉ាហ៊ីទៅឲ្យរូបគេដោយរំលងពួកយើងឬ? ផ្ទុយទៅវិញ រូបគេ(ព្យាការីសឡេះ) គឺជាអ្នកភូតកុហក និងក្អេងក្អាង។

See all translations of this verse →

سَيَعْلَمُونَ غَدًا مَّنِ ٱلْكَذَّابُ ٱلْأَشِرُ

Khmer Translation - Rowwad Translation Centerពួកគេគង់តែនឹងដឹងនៅថ្ងៃខាងមុខជាមិនខាន ថាតើអ្នកណាជាអ្នកភូតកុហក និងក្អេងក្អាងនោះ?

See all translations of this verse →

إِنَّا مُرْسِلُوا۟ ٱلنَّاقَةِ فِتْنَةً لَّهُمْ فَٱرْتَقِبْهُمْ وَٱصْطَبِرْ

Khmer Translation - Rowwad Translation Centerជាការពិតណាស់ យើង(អល់ឡោះ)បានបញ្ជូនសត្វអូដ្ឋញីមួយក្បាលដើម្បីជាការសាកល្បងចំពោះពួកគេ។ ដូច្នេះ ចូរអ្នក(ឱព្យាការីសឡេះ)តាមដានមើលពួកគេ និងមានភាពអត់ធ្មត់ចុះ។

See all translations of this verse →

وَنَبِّئْهُمْ أَنَّ ٱلْمَآءَ قِسْمَةٌۢ بَيْنَهُمْ كُلُّ شِرْبٍ مُّحْتَضَرٌ

Khmer Translation - Rowwad Translation Centerហើយចូរអ្នកប្រាប់ពួកគេថា ជាការពិតណាស់ ទឹកត្រូវបានបែងចែក(ជាវេន)រវាងពួកគេ(និងសត្វអូដ្ឋនោះ)។ រាល់វេនផឹកនីមួយៗ គឺសម្រាប់តែម្ចាស់វេនប៉ុណ្ណោះ។

See all translations of this verse →

فَنَادَوْا۟ صَاحِبَهُمْ فَتَعَاطَىٰ فَعَقَرَ

Khmer Translation - Rowwad Translation Centerពេលនោះ ពួកគេបានហៅមិត្តភក្តិម្នាក់របស់ពួកគេ ហើយគេក៏បានយកដាវ រួចក៏សម្លាប់សត្វអូដ្ឋនោះ។

See all translations of this verse →

فَكَيْفَ كَانَ عَذَابِى وَنُذُرِ

Khmer Translation - Rowwad Translation Centerដូច្នេះ តើទណ្ឌកម្ម និងការដាស់តឿនព្រមានរបស់យើងនោះយ៉ាងដូចម្តេចដែរ?

See all translations of this verse →

إِنَّآ أَرْسَلْنَا عَلَيْهِمْ صَيْحَةً وَٰحِدَةً فَكَانُوا۟ كَهَشِيمِ ٱلْمُحْتَظِرِ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើងបានបញ្ជូនសម្រែកមួយយ៉ាងខ្លាំងទៅកាន់ពួកគេ (ហើយវាបានបំផ្លាញពួកគេ)។ ពេលនោះ ពួកគេប្រៀបដូចជាស្មៅស្ងួតដែលគេទុកធ្វើជាចំណីសត្វដូច្នោះដែរ។

See all translations of this verse →

وَلَقَدْ يَسَّرْنَا ٱلْقُرْءَانَ لِلذِّكْرِ فَهَلْ مِن مُّدَّكِرٍ

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមានភាពងាយស្រួលសម្រាប់ការរំលឹកចងចាំ។ ដូច្នេះ តើមានអ្នកដែលទទួលយកជាមេរៀនដែរឬទេ?

See all translations of this verse →

كَذَّبَتْ قَوْمُ لُوطٍۭ بِٱلنُّذُرِ

Khmer Translation - Rowwad Translation Centerក្រុមរបស់ព្យាការីលូតបានបដិសេធចំពោះការដាស់តឿនព្រមាន។

See all translations of this verse →

إِنَّآ أَرْسَلْنَا عَلَيْهِمْ حَاصِبًا إِلَّآ ءَالَ لُوطٍ نَّجَّيْنَٰهُم بِسَحَرٍ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើងក៏បានបញ្ជូនព្យុះដុំថ្មទៅកាន់ពួកគេ លើកលែងតែក្រុមគ្រួសាររបស់ព្យាការីលូតប៉ុណ្ណោះដោយយើងបានសង្គ្រោះពួកគេនៅមុនពេលទៀបភ្លឺ

See all translations of this verse →

نِّعْمَةً مِّنْ عِندِنَا كَذَٰلِكَ نَجْزِى مَن شَكَرَ

Khmer Translation - Rowwad Translation Centerជាឧបការគុណមួយអំពីយើង។ ក៏ដូចគ្នាដែរ យើងនឹងតបស្នងចំពោះជនណាដែលចេះដឹងគុណ។

See all translations of this verse →

وَلَقَدْ أَنذَرَهُم بَطْشَتَنَا فَتَمَارَوْا۟ بِٱلنُّذُرِ

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ គេ(ព្យាការីលូត)បានដាស់តឿនព្រមានពួកគេពីទណ្ឌកម្មរបស់យើង តែពួកគេបែរជាមានការមន្ទិលសង្ស័យចំពោះការដាស់តឿនព្រមាននោះទៅវិញ។

See all translations of this verse →

وَلَقَدْ رَٰوَدُوهُ عَن ضَيْفِهِۦ فَطَمَسْنَآ أَعْيُنَهُمْ فَذُوقُوا۟ عَذَابِى وَنُذُرِ

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ ពួកគេបានសុំគាត់ប្រព្រឹត្តអំពើអសីលធម៌ជាមួយភ្ញៀវរបស់គាត់។ ពេលនោះ យើងក៏បានបិទបាំងភ្នែករបស់ពួកគេ។ (ហើយមានគេនិយាយទៅកាន់ពួកគេថា៖) ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្ម និងការដាស់តឿនព្រមានរបស់យើង។

See all translations of this verse →

وَلَقَدْ صَبَّحَهُم بُكْرَةً عَذَابٌ مُّسْتَقِرٌّ

Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ទណ្ឌកម្មជានិរន្តរ៍បានមកដល់ពួកគេនៅពេលព្រឹកព្រលឹម។

See all translations of this verse →

فَذُوقُوا۟ عَذَابِى وَنُذُرِ

Khmer Translation - Rowwad Translation Centerដូច្នេះ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្ម និងការដាស់តឿនព្រមានរបស់យើង។

See all translations of this verse →

وَلَقَدْ يَسَّرْنَا ٱلْقُرْءَانَ لِلذِّكْرِ فَهَلْ مِن مُّدَّكِرٍ

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមានភាពងាយស្រួលសម្រាប់ការរលឹកចងចាំ។ ដូច្នេះ តើមានអ្នកដែលទទួលយកជាមេរៀនដែរឬទេ?

See all translations of this verse →

وَلَقَدْ جَآءَ ءَالَ فِرْعَوْنَ ٱلنُّذُرُ

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ ការដាស់តឿនព្រមានបានមកដល់បក្សពួករបស់ហ្វៀរអោន។

See all translations of this verse →

كَذَّبُوا۟ بِـَٔايَٰتِنَا كُلِّهَا فَأَخَذْنَٰهُمْ أَخْذَ عَزِيزٍ مُّقْتَدِرٍ

Khmer Translation - Rowwad Translation Centerពួកគេបានបដិសេធចំពោះសញ្ញាភស្តុតាងទាំងអស់របស់យើង។ ដូច្នេះ យើងក៏បានដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មរបស់ព្រះជាម្ចាស់មហាខ្លាំងពូកែ ជាអ្នកមានអានុភាពបំផុត។

See all translations of this verse →

أَكُفَّارُكُمْ خَيْرٌ مِّنْ أُو۟لَٰٓئِكُمْ أَمْ لَكُم بَرَآءَةٌ فِى ٱلزُّبُرِ

Khmer Translation - Rowwad Translation Centerតើការប្រឆាំងរបស់ពួកអ្នក(ឱពួកមុស្ហរីគីន)ប្រសើរជាងពួកទាំងនោះ ឬមួយក៏ពួកអ្នកមានការធានាឱ្យរួចផុត(ពីទណ្ឌកម្ម)នៅក្នុងបណ្តាគម្ពីរ(ជំនាន់មុន)ឬ?

See all translations of this verse →

أَمْ يَقُولُونَ نَحْنُ جَمِيعٌ مُّنتَصِرٌ

Khmer Translation - Rowwad Translation Centerឬមួយពួកគេនិយាយថា៖ ពួកយើងទាំងអស់គ្នាជាអ្នកឈ្នះ?

See all translations of this verse →

سَيُهْزَمُ ٱلْجَمْعُ وَيُوَلُّونَ ٱلدُّبُرَ

Khmer Translation - Rowwad Translation Centerពួកគេទាំងអស់នឹងត្រូវចាញ់ ហើយពួកគេនឹងរត់បកក្រោយ។

See all translations of this verse →

بَلِ ٱلسَّاعَةُ مَوْعِدُهُمْ وَٱلسَّاعَةُ أَدْهَىٰ وَأَمَرُّ

Khmer Translation - Rowwad Translation Centerផ្ទុយទៅវិញ ថ្ងៃបរលោក គឺជាពេលសន្យារបស់ពួកគេ ហើយថ្ងៃបរលោក គឺធំធេង និងល្វីងជូរចត់បំផុត។

See all translations of this verse →

إِنَّ ٱلْمُجْرِمِينَ فِى ضَلَٰلٍ وَسُعُرٍ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ពួកឧក្រិដ្ឋជនគឺស្ថិតនៅក្នុងភាពវង្វេង និងការលំបាកវេទនា។

See all translations of this verse →

يَوْمَ يُسْحَبُونَ فِى ٱلنَّارِ عَلَىٰ وُجُوهِهِمْ ذُوقُوا۟ مَسَّ سَقَرَ

Khmer Translation - Rowwad Translation Centerនៅថ្ងៃដែលពួកគេត្រូវបានគេអូសផ្កាប់មុខនៅក្នុងភ្លើងនរក។ (ហើយមានគេនិយាយថា៖) ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មនៃភ្លើងនរក។

See all translations of this verse →

إِنَّا كُلَّ شَىْءٍ خَلَقْنَٰهُ بِقَدَرٍ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ រាល់អ្វីៗទាំងអស់ គឺយើងបានបង្កើតវាទៅតាមការកំណត់(អំពីយើង)។

See all translations of this verse →

وَمَآ أَمْرُنَآ إِلَّا وَٰحِدَةٌ كَلَمْحٍۭ بِٱلْبَصَرِ

Khmer Translation - Rowwad Translation Centerហើយបទបញ្ជារបស់យើង គឺយើងគ្រាន់តែមានបន្ទូលនូវពាក្យមួយម៉ាត់ប៉ុណ្ណោះ (វានឹងកើតឡើងភ្លាម)ក្នុងមួយប៉ប្រិចភ្នែក។

See all translations of this verse →

وَلَقَدْ أَهْلَكْنَآ أَشْيَاعَكُمْ فَهَلْ مِن مُّدَّكِرٍ

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានបំផ្លាញអ្នកដែល(ប្រឆាំង)ដូចពួកអ្នក។ ដូច្នេះ តើមានអ្នកដែលយកជាមេរៀនដែរឬទេ?

See all translations of this verse →

وَكُلُّ شَىْءٍ فَعَلُوهُ فِى ٱلزُّبُرِ

Khmer Translation - Rowwad Translation Centerហើយរាល់អ្វីៗទាំងអស់ដែលពួកគេបានប្រព្រឹត្តវា គឺត្រូវបានកត់ត្រាទុកក្នុងសៀវភៅកំណត់ត្រា។

See all translations of this verse →

وَكُلُّ صَغِيرٍ وَكَبِيرٍ مُّسْتَطَرٌ

Khmer Translation - Rowwad Translation Centerហើយរាល់ទង្វើតូចធំ(របស់ពួកគេ) សុទ្ធតែត្រូវបានកត់ត្រាទុក។

See all translations of this verse →

إِنَّ ٱلْمُتَّقِينَ فِى جَنَّٰتٍ وَنَهَرٍ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) ពួកគេស្ថិតនៅក្នុងឋានសួគ៌ និងទន្លេជាច្រើន

See all translations of this verse →

فِى مَقْعَدِ صِدْقٍ عِندَ مَلِيكٍ مُّقْتَدِرٍۭ

Khmer Translation - Rowwad Translation Centerស្ថិតនៅកន្លែងដែលពិតប្រាកដនៅឯព្រះជាម្ចាស់ដែលជាស្តេច ជាអ្នកដែលមានអានុភាពបំផុត។

See all translations of this verse →

Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70