وَلَقَدْ رَٰوَدُوهُ عَن ضَيْفِهِۦ فَطَمَسْنَآ أَعْيُنَهُمْ فَذُوقُوا۟ عَذَابِى وَنُذُرِ
Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ ពួកគេបានសុំគាត់ប្រព្រឹត្តអំពើអសីលធម៌ជាមួយភ្ញៀវរបស់គាត់។ ពេលនោះ យើងក៏បានបិទបាំងភ្នែករបស់ពួកគេ។ (ហើយមានគេនិយាយទៅកាន់ពួកគេថា៖) ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្ម និងការដាស់តឿនព្រមានរបស់យើង។
Khmer Translation - Islamic Community Development Associationហើយជាការពិតណាស់ ពួកគេបានលួងលោមគេ(លូត) សុំការរួមរ័កជាមួយភ្ញៀវរបស់គេ។ ក្រោយមកយើងធ្វើឱ្យភ្នែក របស់ពួកគេងងឹត ហើយ(យើងបានមានបន្ទូលទៅកាន់ពួកគេថា) ចូរពួកអ្នកភ្លក្សនូវទារុណកម្ម និងការព្រមានរបស់យើងចុះ។