caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក As-Saaffaat الصافات

182 វាក្យខណ្ឌ · ម៉ាកកah · revelation order 56

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ وَٱلصَّٰٓفَّٰتِ صَفًّا

Khmer Translation - Rowwad Translation Center(អល់ឡោះ)ស្បថនឹងពួកម៉ាឡាអ៊ីកាត់ដែលរៀបគ្នាជាជួរ។

See all translations of this verse →

فَٱلزَّٰجِرَٰتِ زَجْرًا

Khmer Translation - Rowwad Translation Center(ទ្រង់)ស្បថនឹងពួកម៉ាឡាអ៊ីកាត់ដែល(មានតួនាទី)គ្រប់គ្រងពពក។

See all translations of this verse →

فَٱلتَّٰلِيَٰتِ ذِكْرًا

Khmer Translation - Rowwad Translation Centerហើយ(ស្បថ)នឹងពួកម៉ាឡាអ៊ីកាត់ដែលសូត្របន្ទូលរបស់អល់ឡោះ។

See all translations of this verse →

إِنَّ إِلَٰهَكُمْ لَوَٰحِدٌ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែមួយអង្គគត់។

See all translations of this verse →

رَّبُّ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَا وَرَبُّ ٱلْمَشَٰرِقِ

Khmer Translation - Rowwad Translation Centerជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះរវាងមេឃនិងផែនដី។ ហើយទ្រង់ជាព្រះជាម្ចាស់គ្រប់គ្រងព្រះអាទិត្យទាំងកន្លែងនានាដែលវារះ និងកន្លែងនានាដែលវាលិច។

See all translations of this verse →

إِنَّا زَيَّنَّا ٱلسَّمَآءَ ٱلدُّنْيَا بِزِينَةٍ ٱلْكَوَاكِبِ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើងបានតុបតែងលម្អមេឃលោកិយ(មេឃជាន់ទីមួយ)ដោយដួងតារាជាច្រើន។

See all translations of this verse →

وَحِفْظًا مِّن كُلِّ شَيْطَٰنٍ مَّارِدٍ

Khmer Translation - Rowwad Translation Centerនិងបានការពារ(មេឃ)ពីពពួកស្ហៃតនដែលបំពាន

See all translations of this verse →

لَّا يَسَّمَّعُونَ إِلَى ٱلْمَلَإِ ٱلْأَعْلَىٰ وَيُقْذَفُونَ مِن كُلِّ جَانِبٍ

Khmer Translation - Rowwad Translation Centerដោយមិនឲ្យពួកវាស្តាប់ឮម៉ាឡាអ៊ីកាត់ដែលនៅលើមេឃ(និយាយគ្នា)នោះឡើយ។ ហើយពួកវាត្រូវបានគេគប់(ដោយអាចម៍ផ្កាយ)ពីគ្រប់ទិសទាំងអស់

See all translations of this verse →

دُحُورًا وَلَهُمْ عَذَابٌ وَاصِبٌ

Khmer Translation - Rowwad Translation Centerដើម្បីបណ្តេញពួកវា(ឱ្យចេញឆ្ងាយ)។ ហើយពួកវានឹងត្រូវទទួលទណ្ឌកម្មជានិរន្តន៍(នៅថ្ងៃបរលោក)។

See all translations of this verse →

إِلَّا مَنْ خَطِفَ ٱلْخَطْفَةَ فَأَتْبَعَهُۥ شِهَابٌ ثَاقِبٌ

Khmer Translation - Rowwad Translation Centerលើកលែងតែអ្នកដែលបានលួចស្តាប់ប៉ុណ្ណោះ។ នៅពេលនោះ អាចម៍ផ្កាយក៏បានដេញតាមដុតពួកវា។

See all translations of this verse →

فَٱسْتَفْتِهِمْ أَهُمْ أَشَدُّ خَلْقًا أَم مَّنْ خَلَقْنَآ إِنَّا خَلَقْنَٰهُم مِّن طِينٍ لَّازِبٍۭ

Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)សួរពួកគេ(ពួកគ្មានជំនឿ)ថា៖ តើពួកគេជាភាវៈដែលមានភាពខ្លាំងក្លាជាង ឬមួយអ្នកដែលយើងបានបង្កើត(មានភាពខ្លាំងក្លាជាង)? ពិតប្រាកដណាស់ យើងបានបង្កើតពួកគេ(មនុស្សលោក)ពីដីដែលស្អិតប៉ុណ្ណោះ។

See all translations of this verse →

بَلْ عَجِبْتَ وَيَسْخَرُونَ

Khmer Translation - Rowwad Translation Centerផ្ទុយទៅវិញ រូបអ្នក(ឱព្យាការីមូហាំម៉ាត់)មានការងឿងឆ្ងល់ ខណៈដែលពួកគេចំអកឡកឡឺយ។

See all translations of this verse →

وَإِذَا ذُكِّرُوا۟ لَا يَذْكُرُونَ

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលមានគេដាស់រំលឹកពួកគេ ពួកគេមិនទទួលយកការដាស់រំលឹកនោះឡើយ។

See all translations of this verse →

وَإِذَا رَأَوْا۟ ءَايَةً يَسْتَسْخِرُونَ

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលពួកគេបានឃើញសញ្ញាភស្តុតាងណាមួយ គឺពួកគេនាំគ្នាចំអកឡកឡឺយ។

See all translations of this verse →

وَقَالُوٓا۟ إِنْ هَٰذَآ إِلَّا سِحْرٌ مُّبِينٌ

Khmer Translation - Rowwad Translation Centerហើយពួកគេនិយាយថា៖ នេះគ្មានអ្វីក្រៅពីមន្តអាគមដ៏ច្បាស់លាស់នោះឡើយ។

See all translations of this verse →

أَءِذَا مِتْنَا وَكُنَّا تُرَابًا وَعِظَٰمًا أَءِنَّا لَمَبْعُوثُونَ

Khmer Translation - Rowwad Translation Centerនៅពេលដែលពួកយើងបានស្លាប់ ហើយពួកយើងក្លាយទៅជាដី និងឆ្អឹង(ដែលពុកផុយ)ហើយនោះ តើពួកយើងនឹងត្រូវគេបង្កើតឲ្យរស់ឡើងវិញឬ?

See all translations of this verse →

أَوَءَابَآؤُنَا ٱلْأَوَّلُونَ

Khmer Translation - Rowwad Translation Centerតើជីដូនជីតារបស់ពួកយើងពីមុន(ក៏ដូចគ្នាដែរ)ឬ?

See all translations of this verse →

قُلْ نَعَمْ وَأَنتُمْ دَٰخِرُونَ

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបថា៖ ពិតមែនហើយ។ ហើយពួកអ្នក គឺជាពួកដែលទាបថោកបំផុត។

See all translations of this verse →

فَإِنَّمَا هِىَ زَجْرَةٌ وَٰحِدَةٌ فَإِذَا هُمْ يَنظُرُونَ

Khmer Translation - Rowwad Translation Centerតាមពិត វាគ្រាន់តែជាការផ្លុំត្រែតែមួយដងប៉ុណ្ណោះ(ផ្លុំត្រែលើកទីពីរ)។ ស្រាប់តែពេលនោះ ពួកគេ(ក៏ក្រោកចេញពីផ្នូរ)សម្លឹងមើល។

See all translations of this verse →

وَقَالُوا۟ يَٰوَيْلَنَا هَٰذَا يَوْمُ ٱلدِّينِ

Khmer Translation - Rowwad Translation Centerហើយពួកគេនិយាយថា៖ ឱអនិច្ចាពួកយើង! នេះគឺជាថ្ងៃជំនុំជម្រះ។

See all translations of this verse →

هَٰذَا يَوْمُ ٱلْفَصْلِ ٱلَّذِى كُنتُم بِهِۦ تُكَذِّبُونَ

Khmer Translation - Rowwad Translation Center(មានគេនិយាយទៅកាន់ពួកគេថា៖) នេះហើយជាថ្ងៃកាត់សេចក្តីដែលពួកអ្នកធ្លាប់បានបដិសេធចំពោះវា។

See all translations of this verse →

ٱحْشُرُوا۟ ٱلَّذِينَ ظَلَمُوا۟ وَأَزْوَٰجَهُمْ وَمَا كَانُوا۟ يَعْبُدُونَ

Khmer Translation - Rowwad Translation Center(ហើយមានគេនិយាយទៅកាន់ម៉ាឡាអ៊ីកាត់ថា៖) ចូរពួកអ្នកប្រមូលពួកដែលបំពាន និងគូកនរបស់ពួកគេ ព្រមទាំងអ្វីដែលពួកគេធ្លាប់គោរពសក្ការៈ

See all translations of this verse →

مِن دُونِ ٱللَّهِ فَٱهْدُوهُمْ إِلَىٰ صِرَٰطِ ٱلْجَحِيمِ

Khmer Translation - Rowwad Translation Centerក្រៅពីអល់ឡោះមក រួចចូរណែនាំពួកគេទៅកាន់ផ្លូវទៅនរកចុះ។

See all translations of this verse →

وَقِفُوهُمْ إِنَّهُم مَّسْـُٔولُونَ

Khmer Translation - Rowwad Translation Centerហើយចូរឃាត់ខ្លួនពួកគេ(នៅទីនោះ)។ ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេសួរចម្លើយ។

See all translations of this verse →

مَا لَكُمْ لَا تَنَاصَرُونَ

Khmer Translation - Rowwad Translation Center(មានគេនិយាយទៅកាន់ពួកគេថា៖) ហេតុអ្វីបានជាពួកអ្នកមិនព្រមជួយគ្នា?

See all translations of this verse →

بَلْ هُمُ ٱلْيَوْمَ مُسْتَسْلِمُونَ

Khmer Translation - Rowwad Translation Centerផ្ទុយទៅវិញ នៅក្នុងថ្ងៃនេះ ពួកគេគឺជាពួកដែលប្រគល់ខ្លួន។

See all translations of this verse →

وَأَقْبَلَ بَعْضُهُمْ عَلَىٰ بَعْضٍ يَتَسَآءَلُونَ

Khmer Translation - Rowwad Translation Centerហើយពួកគេបែរសំដៅទៅរកគ្នាដោយស្តីបន្ទោសគ្នាទៅវិញទៅមក។

See all translations of this verse →

قَالُوٓا۟ إِنَّكُمْ كُنتُمْ تَأْتُونَنَا عَنِ ٱلْيَمِينِ

Khmer Translation - Rowwad Translation Centerពួកគេបាននិយាយ(ទៅកាន់ពួកមេដឹកនាំរបស់ខ្លួន)ថា៖ ពិតប្រាកដណាស់ ពួកអ្នកធ្លាប់បានមកកាន់ពួកយើងតាមរយៈផ្លូវសាសនា(ដោយការបោកបញ្ឆោត)។

See all translations of this verse →

قَالُوا۟ بَل لَّمْ تَكُونُوا۟ مُؤْمِنِينَ

Khmer Translation - Rowwad Translation Centerពួកទាំងនោះបានតបវិញថា៖ ផ្ទុយទៅវិញ ពួកអ្នកពុំធ្លាប់ជាអ្នកដែលមានជំនឿនោះឡើយ។

See all translations of this verse →

وَمَا كَانَ لَنَا عَلَيْكُم مِّن سُلْطَٰنٍۭ بَلْ كُنتُمْ قَوْمًا طَٰغِينَ

Khmer Translation - Rowwad Translation Centerហើយពួកយើងក៏គ្មានអំណាចអ្វី(បង្ខិតបង្ខំ)ពួកអ្នកនោះដែរ។ ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមមួយដែលបំពាន។

See all translations of this verse →

فَحَقَّ عَلَيْنَا قَوْلُ رَبِّنَآ إِنَّا لَذَآئِقُونَ

Khmer Translation - Rowwad Translation Centerហើយពាក្យបន្ទូល(ដាក់ទណ្ឌកម្ម)របស់ព្រះជាម្ចាស់ពួកយើងចាំបាច់ត្រូវតែកើតឡើងចំពោះពួកយើង។ ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលត្រូវភ្លក់(ទណ្ឌកម្ម)។

See all translations of this verse →

فَأَغْوَيْنَٰكُمْ إِنَّا كُنَّا غَٰوِينَ

Khmer Translation - Rowwad Translation Centerហើយពួកយើងបានពង្វក់ពួកអ្នកឲ្យវង្វេង។ ពិតប្រាកដណាស់ ពួកយើងធ្លាប់ជាពួកដែលវង្វេង។

See all translations of this verse →

فَإِنَّهُمْ يَوْمَئِذٍ فِى ٱلْعَذَابِ مُشْتَرِكُونَ

Khmer Translation - Rowwad Translation Centerដូច្នេះ នៅថ្ងៃនេះ ពួកគេនឹងត្រូវស្ថិតក្នុងទណ្ឌកម្មរួមគ្នា។

See all translations of this verse →

إِنَّا كَذَٰلِكَ نَفْعَلُ بِٱلْمُجْرِمِينَ

Khmer Translation - Rowwad Translation Centerក៏ដូច្នោះដែរ យើងក៏នឹងធ្វើដូចគ្នានេះចំពោះពួកឧក្រិដ្ឋជនទាំងឡាយផងដែរ។

See all translations of this verse →

إِنَّهُمْ كَانُوٓا۟ إِذَا قِيلَ لَهُمْ لَآ إِلَٰهَ إِلَّا ٱللَّهُ يَسْتَكْبِرُونَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ពួកទាំងនោះ នៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ គឺពួកគេក្រអឺតក្រទម(មិនទទួលយក)ឡើយ។

See all translations of this verse →

وَيَقُولُونَ أَئِنَّا لَتَارِكُوٓا۟ ءَالِهَتِنَا لِشَاعِرٍ مَّجْنُونٍۭ

Khmer Translation - Rowwad Translation Centerហើយពួកគេថែមទាំងនិយាយថា៖ តើពួកយើងត្រូវបោះបង់ព្រះនានារបស់ពួកយើងដោយសារតែកវីនិពន្ធដែលវិកលចរិតម្នាក់នេះឬ?

See all translations of this verse →

بَلْ جَآءَ بِٱلْحَقِّ وَصَدَّقَ ٱلْمُرْسَلِينَ

Khmer Translation - Rowwad Translation Centerផ្ទុយទៅវិញ គាត់(ព្យាការីមូហាំម៉ាត់)បាននាំមកនូវសេចក្តីពិត ហើយនិងបញ្ជាក់ទៅលើបណ្តាអ្នកនាំសារទាំងឡាយ(ចំពោះអ្វីដែលពួកគាត់បាននាំមក)។

See all translations of this verse →

إِنَّكُمْ لَذَآئِقُوا۟ ٱلْعَذَابِ ٱلْأَلِيمِ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ពួកអ្នក(ឱពួកមុស្ហរីគីន)ប្រាកដជានឹងត្រូវភ្លក់នូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។

See all translations of this verse →

وَمَا تُجْزَوْنَ إِلَّا مَا كُنتُمْ تَعْمَلُونَ

Khmer Translation - Rowwad Translation Centerហើយពួកអ្នកក៏មិនត្រូវបានគេតបស្នងក្រៅតែពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តនោះដែរ។

See all translations of this verse →

إِلَّا عِبَادَ ٱللَّهِ ٱلْمُخْلَصِينَ

Khmer Translation - Rowwad Translation Centerលើកលែងខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះដែលមានភាពស្មោះស(ចំពោះទ្រង់)ប៉ុណ្ណោះ។

See all translations of this verse →

أُو۟لَٰٓئِكَ لَهُمْ رِزْقٌ مَّعْلُومٌ

Khmer Translation - Rowwad Translation Centerអ្នកទាំងនោះ សម្រាប់ពួកគេនឹងទទួលបានលាភសក្ការៈជានិរន្តន៍

See all translations of this verse →

فَوَٰكِهُ وَهُم مُّكْرَمُونَ

Khmer Translation - Rowwad Translation Centerគឺផ្លែឈើជាច្រើនប្រភេទ។ ហើយពួកគេ គឺជាអ្នកដែលត្រូវបានលើកតម្កើង

See all translations of this verse →

فِى جَنَّٰتِ ٱلنَّعِيمِ

Khmer Translation - Rowwad Translation Centerក្នុងឋានសួគ៌ណាអ៊ីម។

See all translations of this verse →

عَلَىٰ سُرُرٍ مُّتَقَٰبِلِينَ

Khmer Translation - Rowwad Translation Centerពួកគេផ្អែកខ្លួននៅលើគ្រែដោយបែរមុខរកគ្នា។

See all translations of this verse →

يُطَافُ عَلَيْهِم بِكَأْسٍ مِّن مَّعِينٍۭ

Khmer Translation - Rowwad Translation Centerមានគេចាំបម្រើកែវស្រាជុំវិញពួកគេពីប្រភពទន្លេស្រា។

See all translations of this verse →

بَيْضَآءَ لَذَّةٍ لِّلشَّٰرِبِينَ

Khmer Translation - Rowwad Translation Centerវាមានពណ៌សដែលមានរសជាតិឆ្ងាញ់បំផុតសម្រាប់អ្នកដែលទទួលទាន។

See all translations of this verse →

لَا فِيهَا غَوْلٌ وَلَا هُمْ عَنْهَا يُنزَفُونَ

Khmer Translation - Rowwad Translation Centerវាគ្មានផលប៉ះពាល់ដល់រាងកាយឡើយ ហើយក៏មិនធ្វើឲ្យពួកគេបាត់បង់សតិបញ្ញានោះដែរ។

See all translations of this verse →

وَعِندَهُمْ قَٰصِرَٰتُ ٱلطَّرْفِ عِينٌ

Khmer Translation - Rowwad Translation Centerហើយពួកគេនឹងទទួលបានស្ត្រីដែលល្អបរិសុទ្ធដែលកែវភ្នែករបស់ពួកនាងមិនសម្លឹងមើលទៅកាន់អ្នកដទៃឡើយ។

See all translations of this verse →

كَأَنَّهُنَّ بَيْضٌ مَّكْنُونٌ

Khmer Translation - Rowwad Translation Centerពួកនាងប្រៀបដូចជាពងសត្វដែលត្រូវបានគេថែរក្សាយ៉ាងល្អ។

See all translations of this verse →

فَأَقْبَلَ بَعْضُهُمْ عَلَىٰ بَعْضٍ يَتَسَآءَلُونَ

Khmer Translation - Rowwad Translation Centerហើយពួកគេបែរសំដៅទៅរកគ្នាដោយសួរនាំគ្នាទៅវិញទៅមក។

See all translations of this verse →

قَالَ قَآئِلٌ مِّنْهُمْ إِنِّى كَانَ لِى قَرِينٌ

Khmer Translation - Rowwad Translation Centerមានម្នាក់ក្នុងចំណោមពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំធ្លាប់មានមិត្តភក្តិម្នាក់។

See all translations of this verse →

يَقُولُ أَءِنَّكَ لَمِنَ ٱلْمُصَدِّقِينَ

Khmer Translation - Rowwad Translation Centerគេបាននិយាយ(មកកាន់ខ្ញុំ)ថា៖ តើឯងស្ថិតក្នុងចំណោមអ្នកដែលជឿជាក់(លើការបង្កើតឱ្យរស់ឡើងវិញ)ឬ?

See all translations of this verse →

أَءِذَا مِتْنَا وَكُنَّا تُرَابًا وَعِظَٰمًا أَءِنَّا لَمَدِينُونَ

Khmer Translation - Rowwad Translation Centerនៅពេលដែលពួកយើងស្លាប់ ហើយបានក្លាយទៅជាដី និងឆ្អឹង(ដែលពុកផុយ)ហើយនោះ តើពួកយើងពិតជានឹងត្រូវគេបង្កើតឱ្យរស់ឡើងវិញឬ?

See all translations of this verse →

قَالَ هَلْ أَنتُم مُّطَّلِعُونَ

Khmer Translation - Rowwad Translation Centerគេក៏សួរថា៖ តើពួកអ្នកបានឃើញ(ម្នាក់នោះ)ដែរឬទេ?

See all translations of this verse →

فَٱطَّلَعَ فَرَءَاهُ فِى سَوَآءِ ٱلْجَحِيمِ

Khmer Translation - Rowwad Translation Centerនៅពេលនោះ គេក៏បានរកមើល(ជននោះ) ហើយគេក៏បានឃើញជននោះស្ថិតនៅកណ្តាលឋាននរក។

See all translations of this verse →

قَالَ تَٱللَّهِ إِن كِدتَّ لَتُرْدِينِ

Khmer Translation - Rowwad Translation Centerគេក៏និយាយថា៖ សូមស្បថនឹងអល់ឡោះ! ពិតណាស់ អ្នកស្ទើរតែបំផ្លាញខ្ញុំទៅហើយ។

See all translations of this verse →

وَلَوْلَا نِعْمَةُ رَبِّى لَكُنتُ مِنَ ٱلْمُحْضَرِينَ

Khmer Translation - Rowwad Translation Centerហើយប្រសិនបើគ្មានការប្រោសប្រទានពីព្រះជាម្ចាស់របស់ខ្ញុំទេនោះ ប្រាកដជាខ្ញុំនឹងត្រូវស្ថិតក្នុងចំណោមពួកដែលត្រូវគេនាំមក(ឲ្យទទួលទណ្ឌកម្ម)ជាមិនខាន។

See all translations of this verse →

أَفَمَا نَحْنُ بِمَيِّتِينَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ពួកយើង(បណ្តាអ្នកចូលឋានសួគ៌)នឹងមិនស្លាប់ទៀតឡើយ

See all translations of this verse →

إِلَّا مَوْتَتَنَا ٱلْأُولَىٰ وَمَا نَحْنُ بِمُعَذَّبِينَ

Khmer Translation - Rowwad Translation Centerលើកលែងការស្លាប់លើកទីមួយរបស់ពួកយើងប៉ុណ្ណោះ។ ហើយពួកយើងក៏មិនត្រូវបានគេដាក់ទណ្ឌកម្មនោះដែរ។

See all translations of this verse →

إِنَّ هَٰذَا لَهُوَ ٱلْفَوْزُ ٱلْعَظِيمُ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ នេះគឺពិតជាជោគជ័យដ៏ធំធេងបំផុត។

See all translations of this verse →

لِمِثْلِ هَٰذَا فَلْيَعْمَلِ ٱلْعَٰمِلُونَ

Khmer Translation - Rowwad Translation Centerដើម្បីទទួលបានបែបនេះ ចូរអ្នកដែលសាងអំពើល្អទាំងឡាយ ខិតខំសាងនូវអំពើល្អ។

See all translations of this verse →

أَذَٰلِكَ خَيْرٌ نُّزُلًا أَمْ شَجَرَةُ ٱلزَّقُّومِ

Khmer Translation - Rowwad Translation Centerតើអ្វីទាំងនោះជាការប្រទានដ៏ល្អ ឬក៏ដើមហ្សឹកគូមល្អជាង?

See all translations of this verse →

إِنَّا جَعَلْنَٰهَا فِتْنَةً لِّلظَّٰلِمِينَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើងបានបង្កើតដើមឈើនេះជាការសាកល្បងមួយសម្រាប់ពួកដែលបំពាន។

See all translations of this verse →

إِنَّهَا شَجَرَةٌ تَخْرُجُ فِىٓ أَصْلِ ٱلْجَحِيمِ

Khmer Translation - Rowwad Translation Centerជាការពិតណាស់ វាជាដើមឈើមួយដែលដុះចេញពីបាតនរក។

See all translations of this verse →

طَلْعُهَا كَأَنَّهُۥ رُءُوسُ ٱلشَّيَٰطِينِ

Khmer Translation - Rowwad Translation Centerផ្លែរបស់វាប្រៀបដូចជាក្បាលរបស់ពួកស្ហៃតន។

See all translations of this verse →

فَإِنَّهُمْ لَـَٔاكِلُونَ مِنْهَا فَمَالِـُٔونَ مِنْهَا ٱلْبُطُونَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ពួកគេ(ពួកមុស្ហរីគីន)ប្រាកដជានឹងទទួលទានអំពីវា។ ហើយពោះរបស់ពួកគេ គឺពេញទៅដោយផ្លែនោះ។

See all translations of this verse →

ثُمَّ إِنَّ لَهُمْ عَلَيْهَا لَشَوْبًا مِّنْ حَمِيمٍ

Khmer Translation - Rowwad Translation Centerបន្ទាប់មក ពួកគេនឹងបានផឹកទឹកដ៏ក្តៅបំផុតលាយជាមួយវា។

See all translations of this verse →

ثُمَّ إِنَّ مَرْجِعَهُمْ لَإِلَى ٱلْجَحِيمِ

Khmer Translation - Rowwad Translation Centerបន្ទាប់មកទៀត កន្លែងវិលត្រឡប់របស់ពួកគេ គឺឆ្ពោះទៅកាន់ឋាននរក។

See all translations of this verse →

إِنَّهُمْ أَلْفَوْا۟ ءَابَآءَهُمْ ضَآلِّينَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ពួកទាំងនោះបានឃើញជីដូនជីតារបស់ពួកគេស្ថិតក្នុងភាពវង្វេង។

See all translations of this verse →

فَهُمْ عَلَىٰٓ ءَاثَٰرِهِمْ يُهْرَعُونَ

Khmer Translation - Rowwad Translation Centerហេតុនេះ ពួកគេក៏ធ្វើតាមលំអានជីដូនជីតាពួកគេយ៉ាងឆាប់រហ័ស។

See all translations of this verse →

وَلَقَدْ ضَلَّ قَبْلَهُمْ أَكْثَرُ ٱلْأَوَّلِينَ

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ ភាគច្រើននៃអ្នកជំនាន់មុនពួកគេបានវង្វេងមុនពួកគេទៅទៀត។

See all translations of this verse →

وَلَقَدْ أَرْسَلْنَا فِيهِم مُّنذِرِينَ

Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ យើងបានបញ្ជូនអ្នកដាស់តឿនព្រមានជាច្រើនទៅកាន់ពួកគេ (តែពួកគេបែរជាប្រឆាំង)។

See all translations of this verse →

فَٱنظُرْ كَيْفَ كَانَ عَٰقِبَةُ ٱلْمُنذَرِينَ

Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលត្រូវគេដាស់តឿនព្រមាននោះទៅជាយ៉ាងណា?

See all translations of this verse →

إِلَّا عِبَادَ ٱللَّهِ ٱلْمُخْلَصِينَ

Khmer Translation - Rowwad Translation Centerលើកលែងតែខ្ញុំបម្រើរបស់អល់ឡោះដែលមានភាពស្មោះស(ចំពោះទ្រង់)ប៉ុណ្ណោះ។

See all translations of this verse →

وَلَقَدْ نَادَىٰنَا نُوحٌ فَلَنِعْمَ ٱلْمُجِيبُونَ

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ ព្យាការីនួហបានបួងសួងសុំមកកាន់យើង(ឲ្យជួយ)។ ពិតប្រាកដណាស់ យើងជាអ្នកឆ្លើយតប(ចំពោះការបួងសួង)ដ៏ប្រសើរបំផុត។

See all translations of this verse →

وَنَجَّيْنَٰهُ وَأَهْلَهُۥ مِنَ ٱلْكَرْبِ ٱلْعَظِيمِ

Khmer Translation - Rowwad Translation Centerហើយយើងបានសង្គ្រោះគេ និងក្រុមគ្រួសាររបស់គេពីគ្រោះដ៏ធំធេង។

See all translations of this verse →

وَجَعَلْنَا ذُرِّيَّتَهُۥ هُمُ ٱلْبَاقِينَ

Khmer Translation - Rowwad Translation Centerហើយយើងបានធ្វើឲ្យពូជពង្សរបស់គេ គឺជាអ្នកដែលនៅសេសសល់(ក្រោយពីទឹកជំនាន់)។

See all translations of this verse →

وَتَرَكْنَا عَلَيْهِ فِى ٱلْـَٔاخِرِينَ

Khmer Translation - Rowwad Translation Centerហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះរបស់គេដល់អ្នកជំនាន់ក្រោយ។

See all translations of this verse →

سَلَٰمٌ عَلَىٰ نُوحٍ فِى ٱلْعَٰلَمِينَ

Khmer Translation - Rowwad Translation Centerសូមសន្តិភាពក្នុងសាកលលោកកើតមានដល់ព្យាការីនួហ។

See all translations of this verse →

إِنَّا كَذَٰلِكَ نَجْزِى ٱلْمُحْسِنِينَ

Khmer Translation - Rowwad Translation Centerក៏ដូច្នោះដែរ ពិតប្រាកដណាស់ យើងនឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អ។

See all translations of this verse →

إِنَّهُۥ مِنْ عِبَادِنَا ٱلْمُؤْمِنِينَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ រូបគេស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿ។

See all translations of this verse →

ثُمَّ أَغْرَقْنَا ٱلْـَٔاخَرِينَ

Khmer Translation - Rowwad Translation Centerក្រោយមក យើងបានធ្វើឲ្យអ្នកដទៃទៀតលិចលង់។

See all translations of this verse →

وَإِنَّ مِن شِيعَتِهِۦ لَإِبْرَٰهِيمَ

Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ក្នុងចំណោមអ្នកដែលស្ថិតនៅលើមាគ៌ារបស់គាត់(ព្យាការីនួហ) គឺព្យាការីអ៊ីព្រហ៊ីម។

See all translations of this verse →

إِذْ جَآءَ رَبَّهُۥ بِقَلْبٍ سَلِيمٍ

Khmer Translation - Rowwad Translation Centerខណៈដែលគាត់បានមកជួបព្រះជាម្ចាស់របស់គាត់ដោយដួងចិត្តស្អាតស្អំ។

See all translations of this verse →

إِذْ قَالَ لِأَبِيهِ وَقَوْمِهِۦ مَاذَا تَعْبُدُونَ

Khmer Translation - Rowwad Translation Centerនៅពេលដែលគាត់បាននិយាយទៅកាន់ឪពុករបស់គាត់ និងក្រុមរបស់គាត់ថា៖ តើអ្វីទៅដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះ?

See all translations of this verse →

أَئِفْكًا ءَالِهَةً دُونَ ٱللَّهِ تُرِيدُونَ

Khmer Translation - Rowwad Translation Centerតើព្រះដែលគេប្រឌិតឡើងទាំងនេះឬដែលពួកអ្នកនាំគ្នាគោរពសក្ការៈក្រៅពីអល់ឡោះនោះ?

See all translations of this verse →

فَمَا ظَنُّكُم بِرَبِّ ٱلْعَٰلَمِينَ

Khmer Translation - Rowwad Translation Centerដូច្នេះ តើពួកអ្នកគិតដូចម្តេចចំពោះព្រះជាម្ចាស់នៃពិភពទាំងអស់?

See all translations of this verse →

فَنَظَرَ نَظْرَةً فِى ٱلنُّجُومِ

Khmer Translation - Rowwad Translation Centerក្រោយមក គាត់បានសម្លឹងមើលទៅកាន់ហ្វូងតារា

See all translations of this verse →

فَقَالَ إِنِّى سَقِيمٌ

Khmer Translation - Rowwad Translation Centerរួចគាត់និយាយថា៖ ជាការពិតណាស់ ខ្ញុំឈឺ(មិនអាចទៅចូលរួមបុណ្យជាមួយពួកអ្នកបានទេ)។

See all translations of this verse →

فَتَوَلَّوْا۟ عَنْهُ مُدْبِرِينَ

Khmer Translation - Rowwad Translation Centerដូច្នេះ ពួកគេក៏ទុកគាត់ចោល ហើយចាកចេញទៅ។

See all translations of this verse →

فَرَاغَ إِلَىٰٓ ءَالِهَتِهِمْ فَقَالَ أَلَا تَأْكُلُونَ

Khmer Translation - Rowwad Translation Centerពេលនោះ គាត់ក៏បានងាកទៅរកព្រះទាំងឡាយរបស់ពួកគេ ហើយគាត់ក៏បាននិយាយថា៖ តើពួកឯងមិនទទួលទានអាហារទេឬ?

See all translations of this verse →

مَا لَكُمْ لَا تَنطِقُونَ

Khmer Translation - Rowwad Translation Centerហេតុអ្វីបានជាពួកឯងមិនព្រមនិយាយបែបនេះ?

See all translations of this verse →

فَرَاغَ عَلَيْهِمْ ضَرْبًۢا بِٱلْيَمِينِ

Khmer Translation - Rowwad Translation Centerហើយគាត់ក៏បានដើរទៅជិតពួកវាដោយបានវាយពួកវានឹងដៃស្តាំ(របស់គាត់)។

See all translations of this verse →

فَأَقْبَلُوٓا۟ إِلَيْهِ يَزِفُّونَ

Khmer Translation - Rowwad Translation Centerពេលនោះ ពួកគេក៏បានដើរសំដៅមកកាន់គាត់យ៉ាងលឿន។

See all translations of this verse →

قَالَ أَتَعْبُدُونَ مَا تَنْحِتُونَ

Khmer Translation - Rowwad Translation Centerគាត់ក៏បាននិយាយថា៖ តើពួកអ្នកគោរពសក្ការៈចំពោះអ្វីដែលពួកអ្នកឆ្លាក់វា(ដោយផ្ទាល់ដៃពួកអ្នក)នោះឬ

See all translations of this verse →

وَٱللَّهُ خَلَقَكُمْ وَمَا تَعْمَلُونَ

Khmer Translation - Rowwad Translation Centerខណៈដែលអល់ឡោះជាអ្នកដែលបានបង្កើតពួកអ្នក និងអ្វីដែលពួកអ្នកកំពុងធ្វើនោះ?

See all translations of this verse →

قَالُوا۟ ٱبْنُوا۟ لَهُۥ بُنْيَٰنًا فَأَلْقُوهُ فِى ٱلْجَحِيمِ

Khmer Translation - Rowwad Translation Centerពួកគេបាននិយាយថា៖ ចូរពួកអ្នកសង់សំណង់មួយសម្រាប់គេ ហើយបោះគេចូលទៅក្នុងភ្លើងដែលឆាបឆេះនោះចុះ។

See all translations of this verse →

فَأَرَادُوا۟ بِهِۦ كَيْدًا فَجَعَلْنَٰهُمُ ٱلْأَسْفَلِينَ

Khmer Translation - Rowwad Translation Centerហើយពួកគេមានបំណងរៀបចំឧបាយកល(អាក្រក់)ចំពោះគេ តែយើងបានធ្វើឱ្យពួកគេបរាជ័យ។

See all translations of this verse →

وَقَالَ إِنِّى ذَاهِبٌ إِلَىٰ رَبِّى سَيَهْدِينِ

Khmer Translation - Rowwad Translation Centerហើយគាត់ក៏បាននិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំនឹងធ្វើដំណើរទៅកាន់ព្រះជាម្ចាស់របស់ខ្ញុំ។ ទ្រង់នឹងចង្អុលបង្ហាញខ្ញុំជាមិនខាន។

See all translations of this verse →

رَبِّ هَبْ لِى مِنَ ٱلصَّٰلِحِينَ

Khmer Translation - Rowwad Translation Centerបពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាប្រទាននូវកូនប្រុសដ៏កតញ្ញូម្នាក់ឱ្យខ្ញុំផង។

See all translations of this verse →

فَبَشَّرْنَٰهُ بِغُلَٰمٍ حَلِيمٍ

Khmer Translation - Rowwad Translation Centerពេលនោះ យើងក៏បានផ្តល់ដំណឹងរីករាយដល់គេនូវកូនប្រុសម្នាក់ដែលអត់ធ្មត់(គឺព្យាការីអ៊ីស្មាអែល)។

See all translations of this verse →

فَلَمَّا بَلَغَ مَعَهُ ٱلسَّعْىَ قَالَ يَٰبُنَىَّ إِنِّىٓ أَرَىٰ فِى ٱلْمَنَامِ أَنِّىٓ أَذْبَحُكَ فَٱنظُرْ مَاذَا تَرَىٰ قَالَ يَٰٓأَبَتِ ٱفْعَلْ مَا تُؤْمَرُ سَتَجِدُنِىٓ إِن شَآءَ ٱللَّهُ مِنَ ٱلصَّٰبِرِينَ

Khmer Translation - Rowwad Translation Centerនៅពេលដែលគេធំអាចដើរជាមួយគាត់បាន គាត់បាននិយាយថា៖ ឱកូនសម្លាញ់! ជាការពិតណាស់ ពុកបានឃើញក្នុងសុបិនថា ពិតប្រាកដណាស់ ពុកត្រូវសំឡេះកូន។ ហេតុនេះ សូមកូនគិតមើលចុះ តើកូនយល់យ៉ាងណា? គេក៏តបវិញថា៖ ឱលោកឪពុកជាទីស្រឡាញ់! សូមពុកធ្វើតាមអ្វីដែលគេបានបញ្ជាប្រើពុកចុះ។ ប្រសិនបើអល់ឡោះមានចេតនា ពុកនឹងឃើញថា រូបកូនស្ថិតក្នុងចំណោមអ្នកដែលអត់ធ្មត់។

See all translations of this verse →

فَلَمَّآ أَسْلَمَا وَتَلَّهُۥ لِلْجَبِينِ

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលគេទាំងពីរបានប្រគល់ខ្លួន(អនុវត្តតាមបទបញ្ជា) គាត់ក៏បានផ្កាប់មុខគេ(ព្យាការីអ៊ីស្មាអែល)ទៅនឹងដី។

See all translations of this verse →

وَنَٰدَيْنَٰهُ أَن يَٰٓإِبْرَٰهِيمُ

Khmer Translation - Rowwad Translation Centerពេលនោះ យើងបានហៅគេថា៖ ឱអ៊ីព្រហ៊ីម!

See all translations of this verse →

قَدْ صَدَّقْتَ ٱلرُّءْيَآ إِنَّا كَذَٰلِكَ نَجْزِى ٱلْمُحْسِنِينَ

Khmer Translation - Rowwad Translation Centerជាការពិតណាស់ អ្នកពិតជាបានអនុវត្តតាមសុបិនមែន។ ពិតប្រាកដណាស់ យើងក៏នឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អដូច្នោះដែរ។

See all translations of this verse →

إِنَّ هَٰذَا لَهُوَ ٱلْبَلَٰٓؤُا۟ ٱلْمُبِينُ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ នេះគឺជាការសាកល្បងមួយយ៉ាងច្បាស់លាស់។

See all translations of this verse →

وَفَدَيْنَٰهُ بِذِبْحٍ عَظِيمٍ

Khmer Translation - Rowwad Translation Centerហើយយើងបានលោះរូបគេ(ព្យាការីអ៊ីស្មាអែល)ដោយការសំឡេះ(សត្វចៀម)ដ៏ធំមួយ។

See all translations of this verse →

وَتَرَكْنَا عَلَيْهِ فِى ٱلْـَٔاخِرِينَ

Khmer Translation - Rowwad Translation Centerហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះរបស់គេ(ព្យាការីអ៊ីព្រហ៊ីម)ដល់អ្នកជំនាន់ក្រោយ។

See all translations of this verse →

سَلَٰمٌ عَلَىٰٓ إِبْرَٰهِيمَ

Khmer Translation - Rowwad Translation Centerសូមសន្តិភាពកើតមានដល់ព្យាការីអ៊ីព្រហ៊ីម។

See all translations of this verse →

كَذَٰلِكَ نَجْزِى ٱلْمُحْسِنِينَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើងក៏នឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អដូច្នោះដែរ។

See all translations of this verse →

إِنَّهُۥ مِنْ عِبَادِنَا ٱلْمُؤْمِنِينَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ រូបគេស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿ។

See all translations of this verse →

وَبَشَّرْنَٰهُ بِإِسْحَٰقَ نَبِيًّا مِّنَ ٱلصَّٰلِحِينَ

Khmer Translation - Rowwad Translation Centerហើយយើងបានប្រទានដំណឹងរីករាយមួយដល់គេនូវ(កូនប្រុសម្នាក់ទៀតឈ្មោះ)អ៊ីស្ហាក ជាព្យាការីម្នាក់ក្នុងចំណោមអ្នកសាងទង្វើកុសលទាំងឡាយ។

See all translations of this verse →

وَبَٰرَكْنَا عَلَيْهِ وَعَلَىٰٓ إِسْحَٰقَ وَمِن ذُرِّيَّتِهِمَا مُحْسِنٌ وَظَالِمٌ لِّنَفْسِهِۦ مُبِينٌ

Khmer Translation - Rowwad Translation Centerហើយយើងបានប្រទាននូវពរជ័យដល់គេ(ព្យាការីអ៊ីព្រហ៊ីម) និងព្យាការីអ៊ីស្ហាក។ ក្នុងចំណោមកូនចៅរបស់គេទាំងពីរ គឺមានអ្នកដែលសាងអំពើល្អ ហើយនិងអ្នកដែលបំពានលើខ្លួនឯងយ៉ាងច្បាស់លាស់។

See all translations of this verse →

وَلَقَدْ مَنَنَّا عَلَىٰ مُوسَىٰ وَهَٰرُونَ

Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ យើងបានប្រោសប្រទាន(នូវភាពជាព្យាការី)ដល់ព្យាការីមូសា និងព្យាការីហារូន។

See all translations of this verse →

وَنَجَّيْنَٰهُمَا وَقَوْمَهُمَا مِنَ ٱلْكَرْبِ ٱلْعَظِيمِ

Khmer Translation - Rowwad Translation Centerហើយយើងបានសង្គ្រោះគេទាំងពីរ និងក្រុមរបស់គេទាំងពីរ(អម្បូរអ៊ីស្រាអែល)ឱ្យរួចផុតពីគ្រោះដ៏ធំ។

See all translations of this verse →

وَنَصَرْنَٰهُمْ فَكَانُوا۟ هُمُ ٱلْغَٰلِبِينَ

Khmer Translation - Rowwad Translation Centerហើយយើងបានជួយដល់ពួកគេ។ ដូច្នេះ ពួកគេ គឺជាអ្នកដែលទទួលជោគជ័យ។

See all translations of this verse →

وَءَاتَيْنَٰهُمَا ٱلْكِتَٰبَ ٱلْمُسْتَبِينَ

Khmer Translation - Rowwad Translation Centerហើយយើងបានប្រទានដល់គេទាំងពីរនូវគម្ពីរ(តាវរ៉ត)ដ៏ច្បាស់លាស់។

See all translations of this verse →

وَهَدَيْنَٰهُمَا ٱلصِّرَٰطَ ٱلْمُسْتَقِيمَ

Khmer Translation - Rowwad Translation Centerហើយយើងបានចង្អុលបង្ហាញគេទាំងពីរនូវមាគ៌ាដ៏ត្រឹមត្រូវ។

See all translations of this verse →

وَتَرَكْنَا عَلَيْهِمَا فِى ٱلْـَٔاخِرِينَ

Khmer Translation - Rowwad Translation Centerហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះគេទាំងពីរដល់អ្នកជំនាន់ក្រោយ។

See all translations of this verse →

سَلَٰمٌ عَلَىٰ مُوسَىٰ وَهَٰرُونَ

Khmer Translation - Rowwad Translation Centerសូមសន្តិភាពកើតមានដល់ព្យាការីមូសា និងព្យាការីហារូន។

See all translations of this verse →

إِنَّا كَذَٰلِكَ نَجْزِى ٱلْمُحْسِنِينَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើងក៏នឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អដូច្នោះដែរ។

See all translations of this verse →

إِنَّهُمَا مِنْ عِبَادِنَا ٱلْمُؤْمِنِينَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ គេទាំងពីរស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿ។

See all translations of this verse →

وَإِنَّ إِلْيَاسَ لَمِنَ ٱلْمُرْسَلِينَ

Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ព្យាការីអ៊ិលយ៉ាស គឺពិតជាស្ថិតក្នុងចំណោមអ្នកនាំសារទាំងឡាយ(របស់អល់ឡោះ)។

See all translations of this verse →

إِذْ قَالَ لِقَوْمِهِۦٓ أَلَا تَتَّقُونَ

Khmer Translation - Rowwad Translation Centerខណៈដែលគេបាននិយាយទៅកាន់ក្រុមរបស់គេថា៖ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ?

See all translations of this verse →

أَتَدْعُونَ بَعْلًا وَتَذَرُونَ أَحْسَنَ ٱلْخَٰلِقِينَ

Khmer Translation - Rowwad Translation Centerតើពួកអ្នកគោរពសក្ការៈចំពោះបដិមាហ្ពាក់ឡាន់ ហើយបែរជាបោះបង់ចោល(មិនគោរពសក្ការៈ)អ្នកដែលបង្កើតដ៏ប្រសើរជាងគេនោះឬ?

See all translations of this verse →

ٱللَّهَ رَبَّكُمْ وَرَبَّ ءَابَآئِكُمُ ٱلْأَوَّلِينَ

Khmer Translation - Rowwad Translation Centerគឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួក និងជាព្រះជាម្ចាស់នៃជីដូនជីតារបស់ពួកអ្នកជំនាន់មុន។

See all translations of this verse →

فَكَذَّبُوهُ فَإِنَّهُمْ لَمُحْضَرُونَ

Khmer Translation - Rowwad Translation Centerតែពួកគេបានបដិសេធ(មិនជឿ)ចំពោះគាត់។ ដូចនេះ ពួកគេគឺជាពួកដែលត្រូវបានគេនាំ(ទៅកាន់ទណ្ឌកម្ម)។

See all translations of this verse →

إِلَّا عِبَادَ ٱللَّهِ ٱلْمُخْلَصِينَ

Khmer Translation - Rowwad Translation Centerលើកលែងតែខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះដែលមានចិត្តស្មោះសប៉ុណ្ណោះ។

See all translations of this verse →

وَتَرَكْنَا عَلَيْهِ فِى ٱلْـَٔاخِرِينَ

Khmer Translation - Rowwad Translation Centerហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះរបស់គេដល់អ្នកជំនាន់ក្រោយ។

See all translations of this verse →

سَلَٰمٌ عَلَىٰٓ إِلْ يَاسِينَ

Khmer Translation - Rowwad Translation Centerសូមសន្តិភាពកើតមានដល់ព្យាការីអ៊ិលយ៉ាស។

See all translations of this verse →

إِنَّا كَذَٰلِكَ نَجْزِى ٱلْمُحْسِنِينَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើងក៏នឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អដូច្នោះដែរ។

See all translations of this verse →

إِنَّهُۥ مِنْ عِبَادِنَا ٱلْمُؤْمِنِينَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ រូបគេស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿ។

See all translations of this verse →

وَإِنَّ لُوطًا لَّمِنَ ٱلْمُرْسَلِينَ

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ ព្យាការីលូត គឺពិតជាស្ថិតក្នុងចំណោមអ្នកនាំសារទាំងឡាយ(របស់អល់ឡោះ)។

See all translations of this verse →

إِذْ نَجَّيْنَٰهُ وَأَهْلَهُۥٓ أَجْمَعِينَ

Khmer Translation - Rowwad Translation Centerខណៈពេលដែលយើងបានសង្គ្រោះរូបគេ និងក្រុមគ្រួសាររបស់គេទាំងអស់គ្នា

See all translations of this verse →

إِلَّا عَجُوزًا فِى ٱلْغَٰبِرِينَ

Khmer Translation - Rowwad Translation Centerលើកលែងតែស្ត្រីចំណាស់ម្នាក់(ភរិយារបស់គេ)ប៉ុណ្ណោះដែលត្រូវគេបំផ្លាញ។

See all translations of this verse →

ثُمَّ دَمَّرْنَا ٱلْـَٔاخَرِينَ

Khmer Translation - Rowwad Translation Centerក្រោយមក យើងបានបំផ្លាញអ្នកផ្សេងទៀត(ដែលនៅសល់)។

See all translations of this verse →

وَإِنَّكُمْ لَتَمُرُّونَ عَلَيْهِم مُّصْبِحِينَ

Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ពួកអ្នក(ឱអ្នកស្រុកម៉ាក្កះ)ពិតជាបានឆ្លងកាត់លំនៅឋានរបស់ពួកគេ(ក្រុមរបស់ព្យាការីលូត)ទាំងពេលព្រឹក

See all translations of this verse →

وَبِٱلَّيْلِ أَفَلَا تَعْقِلُونَ

Khmer Translation - Rowwad Translation Centerនិងពេលយប់។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬ?

See all translations of this verse →

وَإِنَّ يُونُسَ لَمِنَ ٱلْمُرْسَلِينَ

Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ព្យាការីយូនុស គឺពិតជាស្ថិតក្នុងចំណោមអ្នកនាំសារទាំងឡាយ(របស់អល់ឡោះ)។

See all translations of this verse →

إِذْ أَبَقَ إِلَى ٱلْفُلْكِ ٱلْمَشْحُونِ

Khmer Translation - Rowwad Translation Centerខណៈដែលគេបានរត់គេចទៅកាន់សំពៅមួយដែលពោរពេញដោយបន្ទុក។

See all translations of this verse →

فَسَاهَمَ فَكَانَ مِنَ ٱلْمُدْحَضِينَ

Khmer Translation - Rowwad Translation Centerនៅពេលនោះ ពួកគេក៏បានធ្វើការចាប់ឆ្នោត ហើយរូបគេក៏ស្ថិតក្នុងចំណោមអ្នកដែលទទួលបរាជ័យ(រួចក៏ត្រូវគេបោះចូលក្នុងសមុទ្រ)។

See all translations of this verse →

فَٱلْتَقَمَهُ ٱلْحُوتُ وَهُوَ مُلِيمٌ

Khmer Translation - Rowwad Translation Centerពេលនោះ ត្រីដ៏ធំមួយក៏បានលេបគាត់(ចូលទៅក្នុងពោះ) ខណៈដែលគាត់ជាអ្នកដែលត្រូវបានគេស្តីបន្ទោស។

See all translations of this verse →

فَلَوْلَآ أَنَّهُۥ كَانَ مِنَ ٱلْمُسَبِّحِينَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ប្រសិនបើរូបគេមិនមែនជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលលើកតម្កើង(ចំពោះអល់ឡោះ)យ៉ាងច្រើនទេនោះ

See all translations of this verse →

لَلَبِثَ فِى بَطْنِهِۦٓ إِلَىٰ يَوْمِ يُبْعَثُونَ

Khmer Translation - Rowwad Translation Centerប្រាកដជារូបគេនឹងត្រូវស្ថិតក្នុងពោះត្រីនោះរហូតដល់ថ្ងៃដែលគេបង្កើតឲ្យរស់ឡើងវិញមិនខានឡើយ។

See all translations of this verse →

فَنَبَذْنَٰهُ بِٱلْعَرَآءِ وَهُوَ سَقِيمٌ

Khmer Translation - Rowwad Translation Centerហើយយើងបានបញ្ចេញគេពីពោះត្រីមកវិញនៅឯវាលរហោស្ថានមួយ ខណៈដែលរូបគេទន់ខ្សោយ។

See all translations of this verse →

وَأَنۢبَتْنَا عَلَيْهِ شَجَرَةً مِّن يَقْطِينٍ

Khmer Translation - Rowwad Translation Centerហើយយើងបានបណ្តុះនូវរុក្ខជាតិមួយដើមជាប្រភេទដើមល្ពៅដល់គេ(ដើម្បីជ្រកម្លប់)។

See all translations of this verse →

وَأَرْسَلْنَٰهُ إِلَىٰ مِا۟ئَةِ أَلْفٍ أَوْ يَزِيدُونَ

Khmer Translation - Rowwad Translation Centerហើយយើងបានបញ្ជូនគេទៅកាន់ក្រុមដែលមានគ្នាមួយរយពាន់នាក់ ឬច្រើនជាងនោះទៅទៀត។

See all translations of this verse →

فَـَٔامَنُوا۟ فَمَتَّعْنَٰهُمْ إِلَىٰ حِينٍ

Khmer Translation - Rowwad Translation Centerពេលនោះ ពួកគេក៏មានជំនឿ។ ដូច្នេះ យើងក៏បានឱ្យពួកគេសោយសុខ(ក្នុងជីវិតលោកិយ) រហូតដល់ពេលកំណត់(ស្លាប់)។

See all translations of this verse →

فَٱسْتَفْتِهِمْ أَلِرَبِّكَ ٱلْبَنَاتُ وَلَهُمُ ٱلْبَنُونَ

Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)សួរពួកគេ(ពួកមុស្ហរីគីន)ថា៖ តើកូនស្រី គឺសម្រាប់ព្រះជាម្ចាស់របស់អ្នក រីឯកូនប្រុសវិញ គឺសម្រាប់ពួកគេឬ?

See all translations of this verse →

أَمْ خَلَقْنَا ٱلْمَلَٰٓئِكَةَ إِنَٰثًا وَهُمْ شَٰهِدُونَ

Khmer Translation - Rowwad Translation Centerឬមួយយើងបានបង្កើតម៉ាឡាអ៊ីកាត់ទាំងនោះជាភេទស្រី ខណៈដែលពួកគេមានវត្តមានឬ?

See all translations of this verse →

أَلَآ إِنَّهُم مِّنْ إِفْكِهِمْ لَيَقُولُونَ

Khmer Translation - Rowwad Translation Centerតើពុំមែនទេឬ ពិតប្រាកដណាស់ ដោយសារតែការប្រឌិតភូតកុហករបស់ពួកគេ ពួកគេបានចោទប្រកាន់ថា៖

See all translations of this verse →

وَلَدَ ٱللَّهُ وَإِنَّهُمْ لَكَٰذِبُونَ

Khmer Translation - Rowwad Translation Centerអល់ឡោះជាម្ចាស់ទ្រង់ប្រសូត្របុត្រ។ ហើយពិតប្រាកដណាស់ ពួកគេពិតជាពួកដែលភូតកុហក។

See all translations of this verse →

أَصْطَفَى ٱلْبَنَاتِ عَلَى ٱلْبَنِينَ

Khmer Translation - Rowwad Translation Centerតើទ្រង់ជ្រើសយកកូនស្រីដោយមិនជ្រើសយកកូនប្រុសឬ?

See all translations of this verse →

مَا لَكُمْ كَيْفَ تَحْكُمُونَ

Khmer Translation - Rowwad Translation Centerតើមានអ្វីកើតឡើងចំពោះពួកអ្នក(ឱពួកមុស្ហរីគីន)ទើបបានជាពួកអ្នកហ៊ានកាត់សេចក្តីបែបនេះ?

See all translations of this verse →

أَفَلَا تَذَكَّرُونَ

Khmer Translation - Rowwad Translation Centerតើពួកអ្នកមិនគិតពិចារណាទេឬ?

See all translations of this verse →

أَمْ لَكُمْ سُلْطَٰنٌ مُّبِينٌ

Khmer Translation - Rowwad Translation Centerឬមួយក៏ពួកអ្នកមានភស្តុតាងច្បាស់លាស់ណាមួយ?

See all translations of this verse →

فَأْتُوا۟ بِكِتَٰبِكُمْ إِن كُنتُمْ صَٰدِقِينَ

Khmer Translation - Rowwad Translation Centerបើដូច្នោះមែននោះ ចូរពួកអ្នកនាំយកគម្ពីររបស់ពួកអ្នកនោះមក ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ។

See all translations of this verse →

وَجَعَلُوا۟ بَيْنَهُۥ وَبَيْنَ ٱلْجِنَّةِ نَسَبًا وَلَقَدْ عَلِمَتِ ٱلْجِنَّةُ إِنَّهُمْ لَمُحْضَرُونَ

Khmer Translation - Rowwad Translation Centerហើយពួកគេ(ពួកមុស្ហរីគីន)បានចាត់ទុករវាងទ្រង់(អល់ឡោះ)និងពួកម៉ាឡាអ៊ីកាត់ ថាជាសាច់សាលោហិតនឹងគ្នា។ ហើយពិតប្រាកដណាស់ ម៉ាឡាអ៊ីកាត់បានដឹងថា ពួកទាំងនោះពិតជានឹងត្រូវគេនាំទៅកាន់ទណ្ឌកម្ម។

See all translations of this verse →

سُبْحَٰنَ ٱللَّهِ عَمَّا يَصِفُونَ

Khmer Translation - Rowwad Translation Centerអល់ឡោះជាម្ចាស់មហាស្អាតស្អំបំផុតពីអ្វីដែលពួកគេពិពណ៌នា(ចំពោះទ្រង់)។

See all translations of this verse →

إِلَّا عِبَادَ ٱللَّهِ ٱلْمُخْلَصِينَ

Khmer Translation - Rowwad Translation Centerលើកលែងតែខ្ញុំបម្រើរបស់អល់ឡោះដែលមានភាពស្មោះស(ចំពោះទ្រង់)ប៉ុណ្ណោះ។

See all translations of this verse →

فَإِنَّكُمْ وَمَا تَعْبُدُونَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ពួកអ្នក(ឱពួកមុស្ហរីគីន) និងអ្វីដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះ

See all translations of this verse →

مَآ أَنتُمْ عَلَيْهِ بِفَٰتِنِينَ

Khmer Translation - Rowwad Translation Centerគឺពួកអ្នកពុំមែនជាអ្នកដែលអាចធ្វើឱ្យនរណាម្នាក់វង្វេងនោះឡើយ

See all translations of this verse →

إِلَّا مَنْ هُوَ صَالِ ٱلْجَحِيمِ

Khmer Translation - Rowwad Translation Centerលើកលែងតែជនណាដែលត្រូវបានកំណត់ឱ្យស្ថិតក្នុងនរកជើហ៊ីមប៉ុណ្ណោះ។

See all translations of this verse →

وَمَا مِنَّآ إِلَّا لَهُۥ مَقَامٌ مَّعْلُومٌ

Khmer Translation - Rowwad Translation Center(ម៉ាឡាអ៊ីកាត់បាននិយាយថា៖) ម្នាក់ៗក្នុងចំណោមពួកយើង គឺសុទ្ធតែមានកន្លែងដែលត្រូវបានកំណត់យ៉ាងច្បាស់លាស់(នៅលើមេឃ)។

See all translations of this verse →

وَإِنَّا لَنَحْنُ ٱلصَّآفُّونَ

Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលឈរជាជួរៗ។

See all translations of this verse →

وَإِنَّا لَنَحْنُ ٱلْمُسَبِّحُونَ

Khmer Translation - Rowwad Translation Centerហើយពិតណាស់ ពួកយើងគឺជាអ្នកដែលលើកតម្កើងដល់អល់ឡោះជាម្ចាស់។

See all translations of this verse →

وَإِن كَانُوا۟ لَيَقُولُونَ

Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ពួកគេ(ពួកមុស្ហរីគីន)ធ្លាប់បាននិយាយថា៖

See all translations of this verse →

لَوْ أَنَّ عِندَنَا ذِكْرًا مِّنَ ٱلْأَوَّلِينَ

Khmer Translation - Rowwad Translation Centerប្រសិនបើពួកយើងមានគម្ពីរមួយដូចអ្នកជំនាន់មុន

See all translations of this verse →

لَكُنَّا عِبَادَ ٱللَّهِ ٱلْمُخْلَصِينَ

Khmer Translation - Rowwad Translation Centerប្រាកដជាពួកយើងនឹងក្លាយជាខ្ញុំបម្រើរបស់អល់ឡោះដែលមានចិត្តស្មោះស(ចំពោះទ្រង់)ជាមិនខាន។

See all translations of this verse →

فَكَفَرُوا۟ بِهِۦ فَسَوْفَ يَعْلَمُونَ

Khmer Translation - Rowwad Translation Centerតែ(ជាក់ស្តែង)ពួកគេបែរជាប្រឆាំងនឹងវាទៅវិញ។ ដូច្នេះ ពួកគេគង់តែនឹងដឹងមិនខានឡើយ។

See all translations of this verse →

وَلَقَدْ سَبَقَتْ كَلِمَتُنَا لِعِبَادِنَا ٱلْمُرْسَلِينَ

Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ពាក្យបន្ទូលរបស់យើងបានកំណត់ចំពោះបណ្តាអ្នកនាំសារទាំងឡាយ(របស់យើង)រួចទៅហើយថា៖

See all translations of this verse →

إِنَّهُمْ لَهُمُ ٱلْمَنصُورُونَ

Khmer Translation - Rowwad Translation Centerជាការពិតណាស់ ពួកគេជាអ្នកដែលត្រូវបានគេជួយ។

See all translations of this verse →

وَإِنَّ جُندَنَا لَهُمُ ٱلْغَٰلِبُونَ

Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ កងទ័ពរបស់យើង គឺជាអ្នកដែលទទួលបានជ័យជម្នះ។

See all translations of this verse →

فَتَوَلَّ عَنْهُمْ حَتَّىٰ حِينٍ

Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ងាកចេញពីពួកគេ រហូតដល់ពេលកំណត់មួយចុះ។

See all translations of this verse →

وَأَبْصِرْهُمْ فَسَوْفَ يُبْصِرُونَ

Khmer Translation - Rowwad Translation Centerហើយចូរអ្នកមើលទៅពួកគេចុះ។ ពួកគេក៏គង់តែនឹងឃើញ(ទណ្ឌកម្ម)ជាមិនខាន។

See all translations of this verse →

أَفَبِعَذَابِنَا يَسْتَعْجِلُونَ

Khmer Translation - Rowwad Translation Centerតើពួកទាំងនោះសុំឱ្យទណ្ឌកម្មរបស់យើងឆាប់កើតឡើងចំពោះពួកគេឬ?

See all translations of this verse →

فَإِذَا نَزَلَ بِسَاحَتِهِمْ فَسَآءَ صَبَاحُ ٱلْمُنذَرِينَ

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលទណ្ឌកម្មរបស់ពួកគេបានធ្លាក់លើពួកគេ វាគឺជាពេលព្រឹកដ៏អាក្រក់បំផុតសម្រាប់ពួកដែលត្រូវគេដាស់តឿនព្រមាន។

See all translations of this verse →

وَتَوَلَّ عَنْهُمْ حَتَّىٰ حِينٍ

Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ងាកចេញពីពួកគេ រហូតដល់ពេលកំណត់មួយចុះ។

See all translations of this verse →

وَأَبْصِرْ فَسَوْفَ يُبْصِرُونَ

Khmer Translation - Rowwad Translation Centerហើយចូរអ្នកមើលទៅពួកគេចុះ។ ពួកគេក៏គង់តែនឹងឃើញ(ទណ្ឌកម្ម)ជាមិនខាន។

See all translations of this verse →

سُبْحَٰنَ رَبِّكَ رَبِّ ٱلْعِزَّةِ عَمَّا يَصِفُونَ

Khmer Translation - Rowwad Translation Centerព្រះជាម្ចាស់របស់អ្នក ជាព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ ទ្រង់ស្អាតស្អំបំផុតពីអ្វីដែលពួកគេពិពណ៌នា(ចំពោះទ្រង់)។

See all translations of this verse →

وَسَلَٰمٌ عَلَى ٱلْمُرْسَلِينَ

Khmer Translation - Rowwad Translation Centerហើយសូមសន្តិភាពកើតមានដល់បណ្តាអ្នកនាំសារទាំងឡាយ។

See all translations of this verse →

وَٱلْحَمْدُ لِلَّهِ رَبِّ ٱلْعَٰلَمِينَ

Khmer Translation - Rowwad Translation Centerហើយសេចក្តីសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។

See all translations of this verse →

Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70