رَّبُّ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَا وَرَبُّ ٱلْمَشَٰرِقِ
Khmer Translation - Rowwad Translation Centerជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះរវាងមេឃនិងផែនដី។ ហើយទ្រង់ជាព្រះជាម្ចាស់គ្រប់គ្រងព្រះអាទិត្យទាំងកន្លែងនានាដែលវារះ និងកន្លែងនានាដែលវាលិច។
Khmer Translation - Islamic Community Development Associationជាម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី និងអ្វីដែលមាននៅចន្លោះវាទាំងពីរ ហើយជាម្ចាស់ដែលគ្រប់គ្រងទិសនៃព្រះអាទិត្យរះ និងទិសនៃព្រះអាទិត្យលិច។