ជំពូក Saad ص
88 វាក្យខណ្ឌ · ម៉ាកកah · revelation order 38
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ صٓ وَٱلْقُرْءَانِ ذِى ٱلذِّكْرِ
Khmer Translation - Rowwad Translation Centerសទ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ (អល់ឡោះ)ស្បថនឹងគម្ពីរគួរអានដែលផ្ទុកទៅដោយការរំឭក។
See all translations of this verse →
بَلِ ٱلَّذِينَ كَفَرُوا۟ فِى عِزَّةٍ وَشِقَاقٍ
Khmer Translation - Rowwad Translation Centerផ្ទុយទៅវិញ ពួកដែលគ្មានជំនឿស្ថិតក្នុងភាពក្រអឺតក្រទម និងប្រឆាំង។
See all translations of this verse →
كَمْ أَهْلَكْنَا مِن قَبْلِهِم مِّن قَرْنٍ فَنَادَوا۟ وَّلَاتَ حِينَ مَنَاصٍ
Khmer Translation - Rowwad Translation Centerមានប្រជាជាតិជំនាន់មុនពួកគេជាច្រើនរួចមកហើយដែលយើងបានបំផ្លាញ។ ពេលនោះ ពួកគេបានស្រែក(សុំការសារភាពកំហុស) ខណៈដែលពេលនោះ ពុំមែនជាពេលដែលអាចរួចផុត(ពីទណ្ឌកម្ម)នោះឡើយ។
See all translations of this verse →
وَعَجِبُوٓا۟ أَن جَآءَهُم مُّنذِرٌ مِّنْهُمْ وَقَالَ ٱلْكَٰفِرُونَ هَٰذَا سَٰحِرٌ كَذَّابٌ
Khmer Translation - Rowwad Translation Centerហើយពួកគេមានការភ្ញាក់ផ្អើលនៅពេលដែលអ្នកដាស់តឿនព្រមានម្នាក់អំពីពួកគេ(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកគេ។ ហើយពួកគ្មានជំនឿបាននិយាយថា៖ ម្នាក់នេះជាគ្រូមន្តអាគម ជាជនដែលកុហកបោកប្រាស់។
See all translations of this verse →
أَجَعَلَ ٱلْـَٔالِهَةَ إِلَٰهًا وَٰحِدًا إِنَّ هَٰذَا لَشَىْءٌ عُجَابٌ
Khmer Translation - Rowwad Translation Centerតើរូបគេចាត់ទុកព្រះដ៏ច្រើនថាជាព្រះតែមួយឬ? ពិតប្រាកដណាស់ នេះពិតជារឿងមួយដ៏ចម្លែក។
See all translations of this verse →
وَٱنطَلَقَ ٱلْمَلَأُ مِنْهُمْ أَنِ ٱمْشُوا۟ وَٱصْبِرُوا۟ عَلَىٰٓ ءَالِهَتِكُمْ إِنَّ هَٰذَا لَشَىْءٌ يُرَادُ
Khmer Translation - Rowwad Translation Centerហើយពួកមេដឹកនាំនៃពួកគេក៏បានដើរចេញ (ហើយនិយាយថា៖) ចូរពួកអ្នកប្រកាន់ខ្ជាប់ និងអត់ធ្មត់លើ(ការគោរពសក្ការៈ)ព្រះទាំងឡាយរបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ នេះគ្រាន់តែជាអ្វីដែលគេ(ព្យាការីមូហាំម៉ាត់)ចង់បានប៉ុណ្ណោះ។
See all translations of this verse →
مَا سَمِعْنَا بِهَٰذَا فِى ٱلْمِلَّةِ ٱلْـَٔاخِرَةِ إِنْ هَٰذَآ إِلَّا ٱخْتِلَٰقٌ
Khmer Translation - Rowwad Translation Centerពួកយើងមិនធ្លាប់បានឮបែបនេះពីសាសនាចុងក្រោយនោះឡើយ។ នេះគ្រាន់តែជាការប្រឌិតកុហកប៉ុណ្ណោះ។
See all translations of this verse →
أَءُنزِلَ عَلَيْهِ ٱلذِّكْرُ مِنۢ بَيْنِنَا بَلْ هُمْ فِى شَكٍّ مِّن ذِكْرِى بَل لَّمَّا يَذُوقُوا۟ عَذَابِ
Khmer Translation - Rowwad Translation Centerតើគេបញ្ចុះគម្ពីរគួរអានឱ្យគាត់(ព្យាការីមូហាំម៉ាត់)ដោយរំលងពួកយើងឬ? ផ្ទុយទៅវិញ ពួកទាំងនោះស្ថិតនៅក្នុងភាពសង្ស័យចំពោះការរំលឹក(វ៉ាហ៊ី)របស់យើង។ (ផ្ទុយទៅវិញ)ដោយសារតែពួកគេមិនទាន់បានភ្លក់នូវទណ្ឌកម្ម។
See all translations of this verse →
أَمْ عِندَهُمْ خَزَآئِنُ رَحْمَةِ رَبِّكَ ٱلْعَزِيزِ ٱلْوَهَّابِ
Khmer Translation - Rowwad Translation Centerឬមួយក៏ពួកគេមានឃ្លាំងនៃក្តីមេត្តាករុណារបស់ព្រះជាម្ចាស់របស់អ្នកដ៏មហាខ្លាំងពូកែ និងជាអ្នកដែលប្រទានឲ្យ?
See all translations of this verse →
أَمْ لَهُم مُّلْكُ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَا فَلْيَرْتَقُوا۟ فِى ٱلْأَسْبَٰبِ
Khmer Translation - Rowwad Translation Centerឬមួយក៏ពួកគេមានអំណាចគ្រប់គ្រងមេឃជាច្រើននិងផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរ? បើដូច្នោះមែននោះ ចូរឱ្យពួកគេរកវិធី(ឡើងទៅលើមេឃចុះ)។
See all translations of this verse →
جُندٌ مَّا هُنَالِكَ مَهْزُومٌ مِّنَ ٱلْأَحْزَابِ
Khmer Translation - Rowwad Translation Centerពួកទាំងនោះគឺជាកងទ័ពដែលបរាជ័យ ដូចជាក្រុមអ្នកជំនាន់មុនដូច្នោះដែរ។
See all translations of this verse →
كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍ وَعَادٌ وَفِرْعَوْنُ ذُو ٱلْأَوْتَادِ
Khmer Translation - Rowwad Translation Center(អ្នកជំនាន់មុនពួកគេ)បានបដិសេធមុនពួកគេទៅទៀត (ដូចជា)ក្រុមរបស់ព្យាការីនួហ ក្រុមអាទ និងហ្វៀរអោនដែលមានអំណាចខ្លាំងពូកែ
See all translations of this verse →
وَثَمُودُ وَقَوْمُ لُوطٍ وَأَصْحَٰبُ لْـَٔيْكَةِ أُو۟لَٰٓئِكَ ٱلْأَحْزَابُ
Khmer Translation - Rowwad Translation Centerហើយនិងពួកសាមូទ ក្រុមរបស់ព្យាការីលូត ព្រមទាំងក្រុមអៃកះ(ក្រុមព្យាការីស៊្ហូអែប)។ ពួកទាំងនោះ គឺជាក្រុម(ដែលប្រឆាំង)។
See all translations of this verse →
إِن كُلٌّ إِلَّا كَذَّبَ ٱلرُّسُلَ فَحَقَّ عِقَابِ
Khmer Translation - Rowwad Translation Centerរាល់ក្រុមទាំងនោះ សុទ្ធតែបានបដិសេធនឹងបណ្តាអ្នកនាំសារ(របស់ពួកគេ)។ ដូច្នេះ ទណ្ឌកម្ម គឺសក្តិសមបំផុត(សម្រាប់ពួកគេ)។
See all translations of this verse →
وَمَا يَنظُرُ هَٰٓؤُلَآءِ إِلَّا صَيْحَةً وَٰحِدَةً مَّا لَهَا مِن فَوَاقٍ
Khmer Translation - Rowwad Translation Centerហើយពួកទាំងនោះ ពួកគេគ្មានរង់ចាំអ្វីក្រៅពីសម្រែកតែមួយប៉ុណ្ណោះ ដោយគ្មានការត្រឡប់ក្រោយនោះឡើយ។
See all translations of this verse →
وَقَالُوا۟ رَبَّنَا عَجِّل لَّنَا قِطَّنَا قَبْلَ يَوْمِ ٱلْحِسَابِ
Khmer Translation - Rowwad Translation Centerហើយពួកគេបាននិយាយ(ផ្គើន)ថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាផ្តល់ឱ្យមួយចំណែកអំពីទណ្ឌកម្មដល់ពួកយើងភ្លាមៗមុននឹងថ្ងៃជំនុំជម្រះមកដល់ផង។
See all translations of this verse →
ٱصْبِرْ عَلَىٰ مَا يَقُولُونَ وَٱذْكُرْ عَبْدَنَا دَاوُۥدَ ذَا ٱلْأَيْدِ إِنَّهُۥٓ أَوَّابٌ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះអ្វីដែលពួកគេនិយាយ។ ហើយចូរអ្នករំឭកអំពី(រឿងរ៉ាវ)ខ្ញុំបម្រើរបស់យើង ព្យាការីហ្ទាវូទ ដែលជាអ្នកមានអំណាចខ្លាំងក្លា។ ពិតប្រាកដណាស់ រូបគេជាអ្នកដែលសារភាពកំហុសច្រើនបំផុត(ចំពោះអល់ឡោះ)។
See all translations of this verse →
إِنَّا سَخَّرْنَا ٱلْجِبَالَ مَعَهُۥ يُسَبِّحْنَ بِٱلْعَشِىِّ وَٱلْإِشْرَاقِ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើងបានឱ្យភ្នំឱ្យទាំងឡាយលើកតម្កើង(មកចំពោះយើង)ជាមួយនឹងរូបគេ(ព្យាការីហ្ទាវូទ)ទាំងពេលល្ងាច និងទាំងពេលព្រឹក។
See all translations of this verse →
وَٱلطَّيْرَ مَحْشُورَةً كُلٌّ لَّهُۥٓ أَوَّابٌ
Khmer Translation - Rowwad Translation Center(ហើយយើងក៏បានឱ្យ)សត្វបក្សីទាំងឡាយប្រមូលផ្តុំគ្នា(លើកតម្កើងមកចំពោះយើងជាមួយគេ)ផងដែរ ដោយពួកវាទាំងអស់សុទ្ធតែគោរពតាមគេ(ព្យាការីហ្ទាវូទ)។
See all translations of this verse →
وَشَدَدْنَا مُلْكَهُۥ وَءَاتَيْنَٰهُ ٱلْحِكْمَةَ وَفَصْلَ ٱلْخِطَابِ
Khmer Translation - Rowwad Translation Centerហើយយើងបានពង្រឹងអំណាចរបស់គេ និងបានប្រទានឱ្យគេនូវភាពជាព្យាការី និងការចេះវិនិច្ឆ័យយ៉ាងច្បាស់លាស់។
See all translations of this verse →
وَهَلْ أَتَىٰكَ نَبَؤُا۟ ٱلْخَصْمِ إِذْ تَسَوَّرُوا۟ ٱلْمِحْرَابَ
Khmer Translation - Rowwad Translation Centerតើដំណឹងនៃជម្លោះ(រវាងបុរសពីរនាក់)នៅពេលដែលគេទាំងពីរបានផ្លោះរបង(ចូលទៅ)កន្លែងគោរពសក្ការៈ(របស់ព្យាការីហ្ទាវូទ)នោះបានមកដល់អ្នកដែរទេ(ឱអ្នកនាំសារមូហាំម៉ាត់)?
See all translations of this verse →
إِذْ دَخَلُوا۟ عَلَىٰ دَاوُۥدَ فَفَزِعَ مِنْهُمْ قَالُوا۟ لَا تَخَفْ خَصْمَانِ بَغَىٰ بَعْضُنَا عَلَىٰ بَعْضٍ فَٱحْكُم بَيْنَنَا بِٱلْحَقِّ وَلَا تُشْطِطْ وَٱهْدِنَآ إِلَىٰ سَوَآءِ ٱلصِّرَٰطِ
Khmer Translation - Rowwad Translation Centerខណៈដែលគេទាំងពីរបានចូលទៅកាន់ព្យាការីហ្ទាវូទ ពេលនោះ គាត់មានការភិតភ័យអំពីពួកគេ។ ពួកគេក៏និយាយថា៖ សូមអ្នកកុំខ្លាច! (ពួកយើងទាំងពីរ)គឺជាគូជម្លោះនឹងគ្នាដោយសារតែម្នាក់នៃពួកយើងបានបំពានទៅលើម្នាក់ទៀត។ ដូចនេះ សូមអ្នកមេត្តាកាត់សេចក្តីរវាងពួកយើងដោយត្រឹមត្រូវផង ហើយសូមកុំឱ្យមានភាពអយុត្តិធម៌កើតឡើង និងសូមចង្អុលបង្ហាញពួកយើងទៅកាន់មាគ៌ាដែលត្រឹមត្រូវផងចុះ។
See all translations of this verse →
إِنَّ هَٰذَآ أَخِى لَهُۥ تِسْعٌ وَتِسْعُونَ نَعْجَةً وَلِىَ نَعْجَةٌ وَٰحِدَةٌ فَقَالَ أَكْفِلْنِيهَا وَعَزَّنِى فِى ٱلْخِطَابِ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ នេះគឺជាបងប្អូនរបស់ខ្ញុំ។ គាត់មានពពែញីចំនួនកៅសិបប្រាំបួនក្បាល ចំណែកឯខ្ញុំវិញ មានពពែញីតែមួយក្បាលគត់។ ហើយគាត់បាននិយាយថា៖ សូមអ្នកប្រគល់វាឲ្យខ្ញុំ។ ហើយគាត់ប៉ិនប្រសព្វក្នុងការនិយាយស្តី(ពូកែលើកអំណះអំណាង)ជាងខ្ញុំ។
See all translations of this verse →
قَالَ لَقَدْ ظَلَمَكَ بِسُؤَالِ نَعْجَتِكَ إِلَىٰ نِعَاجِهِۦ وَإِنَّ كَثِيرًا مِّنَ ٱلْخُلَطَآءِ لَيَبْغِى بَعْضُهُمْ عَلَىٰ بَعْضٍ إِلَّا ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ وَقَلِيلٌ مَّا هُمْ وَظَنَّ دَاوُۥدُ أَنَّمَا فَتَنَّٰهُ فَٱسْتَغْفَرَ رَبَّهُۥ وَخَرَّ رَاكِعًا وَأَنَابَ
Khmer Translation - Rowwad Translation Centerគាត់(ព្យាការីហ្ទាវូទ)ក៏បានពោលថា៖ ពិតប្រាកដណាស់ បងប្អូនរបស់អ្នកបានបំពានលើអ្នកហើយ ខណៈដែលគាត់បានសុំឱ្យអ្នកប្រគល់ពពែញីរបស់អ្នកទៅឱ្យគាត់ថែមទៀតនោះ។ ហើយភាគច្រើននៃអ្នកដែលចូលហ៊ុនគ្នា គឺតែងតែបំពានលើគ្នាទៅវិញទៅមក លើកលែងតែបណ្តាអ្នកមានជំនឿ និងបានសាងនូវទង្វើកុសលប៉ុណ្ណោះ។ ក៏ប៉ុន្តែពួកគេមានតិចតួចណាស់។ ក្រោយមក គាត់បានដឹងច្បាស់ថា តាមពិតយើង(អល់ឡោះ)គ្រាន់តែសាកល្បងលើគេប៉ុណ្ណោះ។ ពេលនោះ គេក៏បានសុំការអភ័យទោសពីព្រះជាម្ចាស់របស់គេ ហើយបានក្រាបស៊ូជូត និងសារភាពកំហុស(ចំពោះទ្រង់)។
See all translations of this verse →
فَغَفَرْنَا لَهُۥ ذَٰلِكَ وَإِنَّ لَهُۥ عِندَنَا لَزُلْفَىٰ وَحُسْنَ مَـَٔابٍ
Khmer Translation - Rowwad Translation Centerពេលនោះ យើងក៏បានអភ័យទោសដល់គេចំពោះរឿងនោះ។ ហើយពិតណាស់ រូបគេគឺជាអ្នកដែលមានឋានៈជិតបំផុតចំពោះយើង និងមានកន្លែងវិលត្រឡប់ដ៏ប្រសើរបំផុត(នៅថ្ងៃបរលោក)។
See all translations of this verse →
يَٰدَاوُۥدُ إِنَّا جَعَلْنَٰكَ خَلِيفَةً فِى ٱلْأَرْضِ فَٱحْكُم بَيْنَ ٱلنَّاسِ بِٱلْحَقِّ وَلَا تَتَّبِعِ ٱلْهَوَىٰ فَيُضِلَّكَ عَن سَبِيلِ ٱللَّهِ إِنَّ ٱلَّذِينَ يَضِلُّونَ عَن سَبِيلِ ٱللَّهِ لَهُمْ عَذَابٌ شَدِيدٌۢ بِمَا نَسُوا۟ يَوْمَ ٱلْحِسَابِ
Khmer Translation - Rowwad Translation Centerឱហ្ទាវូទ! ពិតប្រាកដណាស់ យើងបានតែងតាំងអ្នកឱ្យធ្វើជាអ្នកគ្រប់គ្រងនៅលើផែនដី។ ហេតុនេះ ចូរអ្នកកាត់ក្តីរវាងមនុស្សលោកដោយយុត្តិធម៌ និងមិនត្រូវធ្វើតាមទំនើងចិត្តរបស់អ្នកដែលជាហេតុធ្វើឱ្យអ្នកវង្វេងចេញពីមាគ៌ារបស់អល់ឡោះនោះឡើយ។ ពិតប្រាកដណាស់ ពួកដែលវង្វេងចេញពីមាគ៌ារបស់អល់ឡោះ សម្រាប់ពួកគេនឹងទទួលទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតដោយសារតែពួកគេភ្លេចថ្ងៃជំនុំជម្រះ។
See all translations of this verse →
وَمَا خَلَقْنَا ٱلسَّمَآءَ وَٱلْأَرْضَ وَمَا بَيْنَهُمَا بَٰطِلًا ذَٰلِكَ ظَنُّ ٱلَّذِينَ كَفَرُوا۟ فَوَيْلٌ لِّلَّذِينَ كَفَرُوا۟ مِنَ ٱلنَّارِ
Khmer Translation - Rowwad Translation Centerហើយយើងមិនបានបង្កើតមេឃនិងផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរដោយឥតប្រយោជន៍នោះឡើយ។ នោះគឺជាការគិតស្មានរបស់ពួកប្រឆាំងប៉ុណ្ណោះ។ ដូច្នេះ ភាពអន្តរាយនៃឋាននរក គឺសម្រាប់ពួកប្រឆាំង។
See all translations of this verse →
أَمْ نَجْعَلُ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ كَٱلْمُفْسِدِينَ فِى ٱلْأَرْضِ أَمْ نَجْعَلُ ٱلْمُتَّقِينَ كَٱلْفُجَّارِ
Khmer Translation - Rowwad Translation Centerតើយើងចាត់ទុកបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលដូចគ្នាទៅនឹងពួកដែលបង្កវិនាសកម្មនៅលើផែនដី ឬក៏ចាត់ទុកបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)ដូចទៅនឹងពួកដែលប្រព្រឹត្តបាបកម្មឬ?
See all translations of this verse →
كِتَٰبٌ أَنزَلْنَٰهُ إِلَيْكَ مُبَٰرَكٌ لِّيَدَّبَّرُوٓا۟ ءَايَٰتِهِۦ وَلِيَتَذَكَّرَ أُو۟لُوا۟ ٱلْأَلْبَٰبِ
Khmer Translation - Rowwad Translation Center(គម្ពីរគួរអាននេះ)ជាគម្ពីរមួយដែលយើងបានបញ្ចុះវាទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែលប្រកបដោយពរជ័យ ដើម្បីឱ្យពួកគេត្រិះរិះពិចារណាចំពោះបណ្តាវាក្យខណ្ឌទាំងឡាយរបស់វា និងដើម្បីឱ្យបណ្តាបញ្ញាជនទាំងឡាយឈ្វេងយល់។
See all translations of this verse →
وَوَهَبْنَا لِدَاوُۥدَ سُلَيْمَٰنَ نِعْمَ ٱلْعَبْدُ إِنَّهُۥٓ أَوَّابٌ
Khmer Translation - Rowwad Translation Centerហើយយើងបានប្រទានឱ្យព្យាការីហ្ទាវូទនូវព្យាការីសូឡៃម៉ាន។ រូបគេ(ព្យាការីស៊ូឡៃម៉ាន)ជាខ្ញុំបម្រើដ៏ល្អម្នាក់។ ពិតប្រាកដណាស់ រូបគេគឺជាអ្នកដែលតែងតែសារភាពកំហុស(ចំពោះអល់ឡោះ)។
See all translations of this verse →
إِذْ عُرِضَ عَلَيْهِ بِٱلْعَشِىِّ ٱلصَّٰفِنَٰتُ ٱلْجِيَادُ
Khmer Translation - Rowwad Translation Center(ចូរអ្នកនឹកឃើញ)នៅពេលដែលគេបានបង្ហាញឱ្យគាត់(ព្យាការីស៊ូឡៃម៉ាន)បានឃើញនៅពេលរសៀលនូវសត្វសេះដែលរត់លឿនដែលអាចឈរជើងបី ហើយលើកជើងមួយបាន។
See all translations of this verse →
فَقَالَ إِنِّىٓ أَحْبَبْتُ حُبَّ ٱلْخَيْرِ عَن ذِكْرِ رَبِّى حَتَّىٰ تَوَارَتْ بِٱلْحِجَابِ
Khmer Translation - Rowwad Translation Centerពេលនោះ គាត់បាននិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំបានផ្តល់អាទិភាពលើការស្រលាញ់របស់ល្អ(សត្វសេះ)ជាងការរំឭកចំពោះព្រះជាម្ចាស់របស់ខ្ញុំ រហូតដល់ថ្ងៃបានលិច(ធ្វើឱ្យខ្ញុំខកខានមិនបានសឡាតអាសើរ)។
See all translations of this verse →
رُدُّوهَا عَلَىَّ فَطَفِقَ مَسْحًۢا بِٱلسُّوقِ وَٱلْأَعْنَاقِ
Khmer Translation - Rowwad Translation Centerចូរពួកអ្នកនាំសេះនោះត្រឡប់មកកាន់យើងវិញ។ ពេលនោះ គាត់ក៏បានកាប់ជើង និងកសេះនោះនឹងផ្លែដាវ។
See all translations of this verse →
وَلَقَدْ فَتَنَّا سُلَيْمَٰنَ وَأَلْقَيْنَا عَلَىٰ كُرْسِيِّهِۦ جَسَدًا ثُمَّ أَنَابَ
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ យើង(អល់ឡោះ)បានសាកល្បងព្យាការីស៊ូឡៃម៉ាន ហើយយើងបានដាក់រូបកាយមួយនៅលើបល្ល័ង្គ(កៅអីស្តេច)របស់គេ។ ក្រោយមក គេក៏បានសារភាពកំហុស(មកចំពោះយើង)។
See all translations of this verse →
قَالَ رَبِّ ٱغْفِرْ لِى وَهَبْ لِى مُلْكًا لَّا يَنۢبَغِى لِأَحَدٍ مِّنۢ بَعْدِىٓ إِنَّكَ أَنتَ ٱلْوَهَّابُ
Khmer Translation - Rowwad Translation Centerគេបានបួងសួងថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាអភ័យទោសដល់រូបខ្ញុំផងចុះ ហើយសូមព្រះអង្គមេត្តាប្រទាននូវអំណាច(ជាពិសេស)ដល់ខ្ញុំដែលគ្មាននរណាម្នាក់អាចទទួលបានវាបន្ទាប់ពីខ្ញុំឡើយ។ ពិតប្រាកដណាស់ ព្រះអង្គគឺជាអ្នកដែលប្រទានដ៏លើសលប់បំផុត។
See all translations of this verse →
فَسَخَّرْنَا لَهُ ٱلرِّيحَ تَجْرِى بِأَمْرِهِۦ رُخَآءً حَيْثُ أَصَابَ
Khmer Translation - Rowwad Translation Centerហើយយើងបានសម្រួលដល់គេដោយឲ្យខ្យល់បក់បោកបានយ៉ាងល្អទៅតាមបទបញ្ជារបស់គេដោយអាចនាំរូបគេទៅកាន់ទីណាដែលគេប្រាថ្នា។
See all translations of this verse →
وَٱلشَّيَٰطِينَ كُلَّ بَنَّآءٍ وَغَوَّاصٍ
Khmer Translation - Rowwad Translation Centerហើយចំពោះស្ហៃតន(ក៏ដូចគ្នាដែរ)។ ក្នុងចំណោមពួកវា មានអ្នកដែលសាងសង់ មានអ្នកដែលជ្រមុជទឹក(រាវរកវត្ថុមានតម្លៃក្នុងសមុទ្រឱ្យព្យាការីស៊ូឡៃម៉ាន)។
See all translations of this verse →
وَءَاخَرِينَ مُقَرَّنِينَ فِى ٱلْأَصْفَادِ
Khmer Translation - Rowwad Translation Centerហើយមានក្រុមផ្សេងទៀត គឺត្រូវបានដាក់ច្រវ៉ាក់ជាប់។
See all translations of this verse →
هَٰذَا عَطَآؤُنَا فَٱمْنُنْ أَوْ أَمْسِكْ بِغَيْرِ حِسَابٍ
Khmer Translation - Rowwad Translation Centerនេះគឺជាការប្រទានរបស់យើង(ដែលបានប្រទានដល់អ្នក)។ ដូច្នេះ ចូរអ្នកផ្តល់វា ឬមិនផ្តល់វា(ចំពោះជនណាដែលអ្នកប្រាថ្នាចុះ) ដោយអ្នកមិនត្រូវបានគេយកទោសពៃរ៍អ្វីឡើយ។
See all translations of this verse →
وَإِنَّ لَهُۥ عِندَنَا لَزُلْفَىٰ وَحُسْنَ مَـَٔابٍ
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ រូបគេគឺជាអ្នកដែលមានឋានៈជិតបំផុតចំពោះយើង និងមានកន្លែងវិលត្រឡប់ដ៏ប្រសើរបំផុត(នៅថ្ងៃបរលោក)។
See all translations of this verse →
وَٱذْكُرْ عَبْدَنَآ أَيُّوبَ إِذْ نَادَىٰ رَبَّهُۥٓ أَنِّى مَسَّنِىَ ٱلشَّيْطَٰنُ بِنُصْبٍ وَعَذَابٍ
Khmer Translation - Rowwad Translation Centerហើយចូរអ្នករំឭកអំពី(រឿងរ៉ាវ)ខ្ញុំបម្រើរបស់យើង ព្យាការីអៃយ៉ូប នៅពេលដែលគេបានបួងសួងទៅកាន់ព្រះជាម្ចាស់របស់គេថា៖ ពិតប្រាកដណាស់ ស្ហៃតនជាមូលហេតុធ្វើឱ្យខ្ញុំលំបាក និងឈឺចាប់។
See all translations of this verse →
ٱرْكُضْ بِرِجْلِكَ هَٰذَا مُغْتَسَلٌۢ بَارِدٌ وَشَرَابٌ
Khmer Translation - Rowwad Translation Center(យើងក៏បានមានបន្ទូលថា៖) ចូរអ្នកទន្ទ្រាំជើងរបស់អ្នកនឹងដីចុះ។ នេះជាទឹកត្រជាក់សម្រាប់ងូត និងផឹក(ព្យាបាលជំងឺរបស់អ្នក)។
See all translations of this verse →
وَوَهَبْنَا لَهُۥٓ أَهْلَهُۥ وَمِثْلَهُم مَّعَهُمْ رَحْمَةً مِّنَّا وَذِكْرَىٰ لِأُو۟لِى ٱلْأَلْبَٰبِ
Khmer Translation - Rowwad Translation Centerហើយយើងបានប្រទានឱ្យគេនូវក្រុមគ្រួសាររបស់គេវិញ ព្រមទាំងបានបន្ថែមលើសពីនោះដល់រូបគេថែមទៀត ជាក្តីមេត្តាករុណាអំពីយើង និងជាការដាស់រំលឹកសម្រាប់បញ្ញាជនទាំងឡាយ។
See all translations of this verse →
وَخُذْ بِيَدِكَ ضِغْثًا فَٱضْرِب بِّهِۦ وَلَا تَحْنَثْ إِنَّا وَجَدْنَٰهُ صَابِرًا نِّعْمَ ٱلْعَبْدُ إِنَّهُۥٓ أَوَّابٌ
Khmer Translation - Rowwad Translation Center(យើងបានមានបន្ទូលថា៖) ចូរអ្នក(ព្យាការីអៃយ៉ូប)យកស្មៅមួយកណ្តាប់ដៃ រួចវាយ(ទៅលើភរិយាអ្នក)ចុះ ហើយចូរអ្នកកុំបំពានពាក្យសម្បថ។ ពិតប្រាកដណាស់ យើងបានឃើញរូបគេជាអ្នកដែលអត់ធ្មត់។ (រូបគេ)ជាខ្ញុំបម្រើដ៏ល្អប្រពៃម្នាក់។ ពិតប្រាកដណាស់ រូបគេគឺជាអ្នកដែលតែងតែសារភាពកំហុស(ចំពោះអល់ឡោះ)។
See all translations of this verse →
وَٱذْكُرْ عِبَٰدَنَآ إِبْرَٰهِيمَ وَإِسْحَٰقَ وَيَعْقُوبَ أُو۟لِى ٱلْأَيْدِى وَٱلْأَبْصَٰرِ
Khmer Translation - Rowwad Translation Centerហើយចូរអ្នករំឭកអំពី(រឿងរ៉ាវ)ខ្ញុំបម្រើទាំងឡាយរបស់យើង គឺព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្ហាក និងព្យាការីយ៉ាក់កូប។ ពួកគេជាអ្នកដែលមានភាពខ្លាំងក្លា និងមានប្រាជ្ញាឈ្លាសវៃ។
See all translations of this verse →
إِنَّآ أَخْلَصْنَٰهُم بِخَالِصَةٍ ذِكْرَى ٱلدَّارِ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើងបានប្រទានឱ្យពួកគេជាពិសេសដោយឱ្យដួងចិត្តរបស់ពួកគេគិតគូរជានិច្ចចំពោះថ្ងៃបរលោក។
See all translations of this verse →
وَإِنَّهُمْ عِندَنَا لَمِنَ ٱلْمُصْطَفَيْنَ ٱلْأَخْيَارِ
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ពួកគេស្ថិតក្នុងចំណោមបណ្តាអ្នកដែលយើងបានជ្រើសរើស(ជាអ្នកនាំសារ និងជាអ្នកដែលគោរពប្រតិបត្តិ)។
See all translations of this verse →
وَٱذْكُرْ إِسْمَٰعِيلَ وَٱلْيَسَعَ وَذَا ٱلْكِفْلِ وَكُلٌّ مِّنَ ٱلْأَخْيَارِ
Khmer Translation - Rowwad Translation Centerហើយចូរអ្នករំឭកអំពី(រឿងរ៉ាវ)ព្យាការីអ៊ីស្មាអែល ព្យាការីអ៊ិលយ៉ាសាក់ និងព្យាការីហ្ស៊ុលគីហ្វលី។ រាល់អ្នកទាំងនោះ គឺសុទ្ធតែស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេជ្រើសរើស។
See all translations of this verse →
هَٰذَا ذِكْرٌ وَإِنَّ لِلْمُتَّقِينَ لَحُسْنَ مَـَٔابٍ
Khmer Translation - Rowwad Translation Centerនេះគឺជាការរំលឹក(នៅក្នុងគម្ពីរគួរអាន)។ ហើយពិតប្រាកដណាស់ សម្រាប់បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) ពិតជានឹងទទួលបាននូវកន្លែងវិលត្រឡប់ដ៏ល្អប្រពៃ។
See all translations of this verse →
جَنَّٰتِ عَدْنٍ مُّفَتَّحَةً لَّهُمُ ٱلْأَبْوَٰبُ
Khmer Translation - Rowwad Translation Centerគឺឋានសួគ៌អាត់និនដែលបណ្តាទ្វារទាំងឡាយរបស់វាត្រូវបានគេបើកសម្រាប់(ទទួលសា្វគមន៍)ពួកគេ។
See all translations of this verse →
مُتَّكِـِٔينَ فِيهَا يَدْعُونَ فِيهَا بِفَٰكِهَةٍ كَثِيرَةٍ وَشَرَابٍ
Khmer Translation - Rowwad Translation Centerពួកគេទម្រេតខ្លួន(នៅលើគ្រែ)ក្នុងឋានសួគ៌នោះ។ ពួកគេស្នើសុំ(ពីអ្នកបម្រើ)នូវផ្លែឈើ និងភេសជ្ជៈជាច្រើនប្រភេទនៅក្នុងវា។
See all translations of this verse →
وَعِندَهُمْ قَٰصِرَٰتُ ٱلطَّرْفِ أَتْرَابٌ
Khmer Translation - Rowwad Translation Centerហើយពួកគេមានស្រ្តីទេពអប្សរជាច្រើនដែលមិនសម្លឹងទៅកាន់បុរសណាក្រៅពីស្វាមីរបស់ពួកនាងនោះឡើយ ហើយពួកនាងមានអាយុស្មើៗគ្នា។
See all translations of this verse →
هَٰذَا مَا تُوعَدُونَ لِيَوْمِ ٱلْحِسَابِ
Khmer Translation - Rowwad Translation Centerនេះគឺជាអ្វីដែលគេបានសន្យាចំពោះពួកអ្នក(អ្នកដែលកោតខ្លាច)ក្នុងថ្ងៃជំនុំជម្រះ។
See all translations of this verse →
إِنَّ هَٰذَا لَرِزْقُنَا مَا لَهُۥ مِن نَّفَادٍ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ នេះគឺជាលាភសក្ការៈរបស់យើង។ វាគ្មានទីបញ្ចប់នោះឡើយ។
See all translations of this verse →
هَٰذَا وَإِنَّ لِلطَّٰغِينَ لَشَرَّ مَـَٔابٍ
Khmer Translation - Rowwad Translation Centerទាំងនេះ(គឺជាការតបស្នងសម្រាប់អ្នកដែលកោតខ្លាច)។ រីឯសម្រាប់ពួកដែលបំពានវិញនឹងទទួលបានកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។
See all translations of this verse →
جَهَنَّمَ يَصْلَوْنَهَا فَبِئْسَ ٱلْمِهَادُ
Khmer Translation - Rowwad Translation Centerគឺនរកជើហាន់ណាំដែលហ៊ុមព័ទ្ធពួកគេ។ ពិតណាស់ វាជាកន្លែងដ៏អាក្រក់បំផុត។
See all translations of this verse →
هَٰذَا فَلْيَذُوقُوهُ حَمِيمٌ وَغَسَّاقٌ
Khmer Translation - Rowwad Translation Centerនេះគឺជាទឹកដ៏ក្តៅបំផុត ហើយនិងខ្ទុះឈាម។ ដូច្នេះ ចូរឱ្យពួកគេភ្លក់វាចុះ។
See all translations of this verse →
وَءَاخَرُ مِن شَكْلِهِۦٓ أَزْوَٰجٌ
Khmer Translation - Rowwad Translation Centerហើយទណ្ឌកម្មផ្សេងទៀតក៏មានលក្ខណៈស្រដៀងនឹងទណ្ឌកម្មនេះដែរ។
See all translations of this verse →
هَٰذَا فَوْجٌ مُّقْتَحِمٌ مَّعَكُمْ لَا مَرْحَبًۢا بِهِمْ إِنَّهُمْ صَالُوا۟ ٱلنَّارِ
Khmer Translation - Rowwad Translation Center(ពួកឋាននរកបានប្រកែកគ្នាថា៖) នេះគឺជាក្រុមមួយដែលបានចូលឋាននរកជាមួយពួកអ្នក។ (អ្នកទាំងនោះក៏បានឆ្លើយតបវិញថា៖) គ្មានការស្វាគមន៍អ្វីចំពោះពួកគេឡើយ។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលត្រូវចូលឋាននរក។
See all translations of this verse →
قَالُوا۟ بَلْ أَنتُمْ لَا مَرْحَبًۢا بِكُمْ أَنتُمْ قَدَّمْتُمُوهُ لَنَا فَبِئْسَ ٱلْقَرَارُ
Khmer Translation - Rowwad Translation Centerពួកគេក៏បាននិយាយ(ទៅកាន់មេដឹកនាំរបស់ខ្លួន)ថា៖ ផ្ទុយទៅវិញ ពួកអ្នកទៅវិញទេដែលគ្មានការស្វាគមន៍អ្វីសម្រាប់ពួកអ្នកនោះ។ ពួកអ្នកជាមូលហេតុនាំឱ្យពួកយើងត្រូវទទួលទណ្ឌកម្មនេះ។ ពិតប្រាកដណាស់ វាជាកន្លែងស្នាក់អាស្រ័យដ៏អាក្រក់បំផុត។
See all translations of this verse →
قَالُوا۟ رَبَّنَا مَن قَدَّمَ لَنَا هَٰذَا فَزِدْهُ عَذَابًا ضِعْفًا فِى ٱلنَّارِ
Khmer Translation - Rowwad Translation Centerពួកគេ(ពួកដែលដើរតាមគេ)បានបួងសួងថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ជនណាដែលធ្វើឲ្យយើងខ្ញុំវង្វេង សូមព្រះអង្គមេត្តាដាក់ទណ្ឌកម្មទ្វេដងដល់រូបគេផងចុះនៅក្នុងឋាននរកនេះ។
See all translations of this verse →
وَقَالُوا۟ مَا لَنَا لَا نَرَىٰ رِجَالًا كُنَّا نَعُدُّهُم مِّنَ ٱلْأَشْرَارِ
Khmer Translation - Rowwad Translation Centerហើយពួកគេ(ពួកដែលក្រអឺតក្រទម)បាននិយាយថា៖ ហេតុអ្វីបានជាពួកយើងមិនឃើញពួកបុរសៗដែលពួកយើងធ្លាប់បានចាត់ទុកពួកគេថាជាពួកមនុស្សអាក្រក់នោះ(ស្ថិតក្នុងឋាននរកជាមួយពួកយើង)?
See all translations of this verse →
أَتَّخَذْنَٰهُمْ سِخْرِيًّا أَمْ زَاغَتْ عَنْهُمُ ٱلْأَبْصَٰرُ
Khmer Translation - Rowwad Translation Centerតើការដែលពួកយើងមើលងាយពួកគេនោះខុស ឬមួយ(ពួកគេស្ថិតចូលឋាននរកហើយ) គ្រាន់តែពួកយើងមិនបានឃើញពួកគេ?
See all translations of this verse →
إِنَّ ذَٰلِكَ لَحَقٌّ تَخَاصُمُ أَهْلِ ٱلنَّارِ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ការប្រកែកគ្នារបស់ពួកឋាននរកនោះ គឺជារឿងពិត។
See all translations of this verse →
قُلْ إِنَّمَآ أَنَا۠ مُنذِرٌ وَمَا مِنْ إِلَٰهٍ إِلَّا ٱللَّهُ ٱلْوَٰحِدُ ٱلْقَهَّارُ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ តាមពិត ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានម្នាក់ប៉ុណ្ណោះ។ ហើយគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ដែលមហាខ្លាំងពូកែនោះឡើយ។
See all translations of this verse →
رَبُّ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَا ٱلْعَزِيزُ ٱلْغَفَّٰرُ
Khmer Translation - Rowwad Translation Center(ទ្រង់)ជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរ ជាអ្នកដែលមហាខ្លាំងពូកែ មហាអភ័យទោសបំផុត។
See all translations of this verse →
قُلْ هُوَ نَبَؤٌا۟ عَظِيمٌ
Khmer Translation - Rowwad Translation Centerចូរអ្នក(អ្នកនាំសារឱមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺជាដំណឹងដ៏ធំធេង។
See all translations of this verse →
أَنتُمْ عَنْهُ مُعْرِضُونَ
Khmer Translation - Rowwad Translation Centerតែពួកអ្នកបែរជាងាកចេញពីវាទៅវិញ។
See all translations of this verse →
مَا كَانَ لِىَ مِنْ عِلْمٍۭ بِٱلْمَلَإِ ٱلْأَعْلَىٰٓ إِذْ يَخْتَصِمُونَ
Khmer Translation - Rowwad Translation Centerខ្ញុំគ្មានចំណេះដឹងអ្វីពីរឿងប្រកែកគ្នារបស់ម៉ាឡាអ៊ីកាត់ដែលនៅលើមេឃនោះឡើយ។
See all translations of this verse →
إِن يُوحَىٰٓ إِلَىَّ إِلَّآ أَنَّمَآ أَنَا۠ نَذِيرٌ مُّبِينٌ
Khmer Translation - Rowwad Translation Centerតាមពិតគេផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំនេះ គឺដោយសារតែខ្ញុំជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ប៉ុណ្ណោះ។
See all translations of this verse →
إِذْ قَالَ رَبُّكَ لِلْمَلَٰٓئِكَةِ إِنِّى خَٰلِقٌۢ بَشَرًا مِّن طِينٍ
Khmer Translation - Rowwad Translation Centerហើយ(ចូរអ្នករំលឹក)នៅពេលដែលព្រះជាម្ចាស់របស់អ្នកបានមានបន្ទូលទៅកាន់ពួកម៉ាឡាអ៊ីកាត់ថា៖ ពិតប្រាកដណាស់ យើងជាអ្នកបង្កើតមនុស្សម្នាក់ពីដីឥដ្ឋ(គឺព្យាការីអាហ្ទាំ)។
See all translations of this verse →
فَإِذَا سَوَّيْتُهُۥ وَنَفَخْتُ فِيهِ مِن رُّوحِى فَقَعُوا۟ لَهُۥ سَٰجِدِينَ
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលយើងធ្វើឱ្យគេមានរូបរាងសមសួន និងបានផ្លុំបញ្ចូលវិញ្ញាណរបស់យើងទៅក្នុងខ្លួនគេហើយនោះ ចូរពួកអ្នក(ម៉ាឡាអ៊ីកាត់)ឱនស៊ូជូតចំពោះគេចុះ។
See all translations of this verse →
فَسَجَدَ ٱلْمَلَٰٓئِكَةُ كُلُّهُمْ أَجْمَعُونَ
Khmer Translation - Rowwad Translation Centerពេលនោះ ម៉ាឡាអ៊ីកាត់ទាំងអស់ក៏បានឱនស៊ូជូតចំពោះគេ
See all translations of this verse →
إِلَّآ إِبْلِيسَ ٱسْتَكْبَرَ وَكَانَ مِنَ ٱلْكَٰفِرِينَ
Khmer Translation - Rowwad Translation Centerលើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលក្រអឺតក្រទម(មិនព្រមស៊ូជូត) ហើយវាក៏បានស្ថិតក្នុងចំណោមពួកដែលប្រឆាំង។
See all translations of this verse →
قَالَ يَٰٓإِبْلِيسُ مَا مَنَعَكَ أَن تَسْجُدَ لِمَا خَلَقْتُ بِيَدَىَّ أَسْتَكْبَرْتَ أَمْ كُنتَ مِنَ ٱلْعَالِينَ
Khmer Translation - Rowwad Translation Centerទ្រង់បានមានបន្ទូលថា៖ នែអ៊ីព្លីស! តើអ្វីដែលរារាំងឯងមិនឱ្យស៊ូជូតទៅចំពោះអ្វីដែលយើងបានបង្កើតដោយព្រះហស្តទាំងពីររបស់យើងនោះ? តើឯងក្អេងក្អាង ឬក៏ឯងស្ថិតក្នុងចំណោមអ្នកដែលក្រអឺតក្រទម?
See all translations of this verse →
قَالَ أَنَا۠ خَيْرٌ مِّنْهُ خَلَقْتَنِى مِن نَّارٍ وَخَلَقْتَهُۥ مِن طِينٍ
Khmer Translation - Rowwad Translation Centerវាបានឆ្លើយថា៖ ខ្ញុំល្អជាងរូបគេ(ព្យាការីអាហ្ទាំ)។ ព្រះអង្គបង្កើតរូបខ្ញុំអំពីភ្លើង តែព្រះអង្គបានបង្កើតរូបគេពីដីឥដ្ឋប៉ុណ្ណោះ។
See all translations of this verse →
قَالَ فَٱخْرُجْ مِنْهَا فَإِنَّكَ رَجِيمٌ
Khmer Translation - Rowwad Translation Centerទ្រង់បានមានបន្ទូលថា៖ ដូច្នេះ ចូរឯងចាកចេញពីទីនេះចុះ។ ពិតប្រាកដណាស់ ឯងត្រូវបានគេដាក់បណ្តាសាហើយ។
See all translations of this verse →
وَإِنَّ عَلَيْكَ لَعْنَتِىٓ إِلَىٰ يَوْمِ ٱلدِّينِ
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ឯងត្រូវទទួលនូវបណ្តាសាអំពីយើង រហូតដល់ថ្ងៃបរលោក។
See all translations of this verse →
قَالَ رَبِّ فَأَنظِرْنِىٓ إِلَىٰ يَوْمِ يُبْعَثُونَ
Khmer Translation - Rowwad Translation Centerវាបានតបថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាពន្យារពេលដល់រូបខ្ញុំ រហូតដល់ថ្ងៃដែលពួកគេត្រូវបានគេបង្កើតឱ្យរស់ឡើងវិញផងចុះ។
See all translations of this verse →
قَالَ فَإِنَّكَ مِنَ ٱلْمُنظَرِينَ
Khmer Translation - Rowwad Translation Centerទ្រង់បានតបថា៖ ពិតប្រាកដណាស់ រូបឯងស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេពន្យារពេលឲ្យ
See all translations of this verse →
إِلَىٰ يَوْمِ ٱلْوَقْتِ ٱلْمَعْلُومِ
Khmer Translation - Rowwad Translation Centerរហូតដល់ថ្ងៃដែលត្រូវបានគេកំណត់យ៉ាងច្បាស់លាស់។
See all translations of this verse →
قَالَ فَبِعِزَّتِكَ لَأُغْوِيَنَّهُمْ أَجْمَعِينَ
Khmer Translation - Rowwad Translation Centerវាបាននិយាយថា៖ ជាការពិតណាស់ ខ្ញុំសូមស្បថនឹងភាពខ្លាំងពូកែរបស់ព្រះអង្គថា៖ ពិតប្រាកដណាស់ ខ្ញុំប្រាកដជានឹងធ្វើឱ្យពួកគេ(កូនចៅព្យាការីអាហ្ទាំ)ទាំងអស់វង្វេងជាមិនខាន។
See all translations of this verse →
إِلَّا عِبَادَكَ مِنْهُمُ ٱلْمُخْلَصِينَ
Khmer Translation - Rowwad Translation Centerលើកលែងតែខ្ញុំបម្រើរបស់ព្រះអង្គដែលមានចិត្តស្មោះសក្នុងចំណោមពួកគេប៉ុណ្ណោះ។
See all translations of this verse →
قَالَ فَٱلْحَقُّ وَٱلْحَقَّ أَقُولُ
Khmer Translation - Rowwad Translation Centerទ្រង់បានតបថា៖ ពិតប្រាកដណាស់ ការពិត(គឺមកអំពីយើង) ហើយបន្ទូលរបស់យើង គឺជាការពិតដែលថា៖
See all translations of this verse →
لَأَمْلَأَنَّ جَهَنَّمَ مِنكَ وَمِمَّن تَبِعَكَ مِنْهُمْ أَجْمَعِينَ
Khmer Translation - Rowwad Translation Centerយើងពិតជានឹងបំពេញនរកជើហាន់ណាំដោយរូបឯង និងអ្នកដែលដើរតាមឯងក្នុងចំណោមពួកគេ(កូនចៅព្យាការីអាហ្ទាំ)ទាំងអស់គ្នា។
See all translations of this verse →
قُلْ مَآ أَسْـَٔلُكُمْ عَلَيْهِ مِنْ أَجْرٍ وَمَآ أَنَا۠ مِنَ ٱلْمُتَكَلِّفِينَ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំមិនបានស្នើសុំកម្រៃអ្វីពីពួកអ្នកចំពោះវា(ការអំពាវនាវ)នោះឡើយ ហើយខ្ញុំក៏មិនមែនស្ថិតនៅក្នុងចំណោមពួកដែលប្រឌិតបន្ថែមនោះដែរ។
See all translations of this verse →
إِنْ هُوَ إِلَّا ذِكْرٌ لِّلْعَٰلَمِينَ
Khmer Translation - Rowwad Translation Centerវា(គម្ពីរគួរអាន)គ្មានអ្វីក្រៅពីជាការដាស់រំឭកដល់ពិភពទាំងឡាយនោះឡើយ។
See all translations of this verse →
وَلَتَعْلَمُنَّ نَبَأَهُۥ بَعْدَ حِينٍۭ
Khmer Translation - Rowwad Translation Centerហើយពួកអ្នក(ឱពួកមុស្ហរីគីន)ប្រាកដជានឹងបានដឹងពីដំណឹងរបស់វា(គម្ពីរគួរអាន)ក្រោយពីពេលនេះតទៅ។
See all translations of this verse →
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
→