caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Mursalaat المرسلات

50 វាក្យខណ្ឌ · ម៉ាកកah · revelation order 33

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ وَٱلْمُرْسَلَٰتِ عُرْفًا

Khmer Translation - Rowwad Translation Center(អល់ឡោះ)ទ្រង់ស្បថនឹងខ្យល់ដែលត្រូវគេបញ្ជូនមកជាបន្ដបន្ទាប់។

See all translations of this verse →

فَٱلْعَٰصِفَٰتِ عَصْفًا

Khmer Translation - Rowwad Translation Centerហើយទ្រង់ស្បថនឹងខ្យល់ព្យុះដែលបក់បោកយ៉ាងខ្លាំងក្លា។

See all translations of this verse →

وَٱلنَّٰشِرَٰتِ نَشْرًا

Khmer Translation - Rowwad Translation Centerហើយទ្រង់ស្បថនឹងម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកពង្រាយទឹកភ្លៀង។

See all translations of this verse →

فَٱلْفَٰرِقَٰتِ فَرْقًا

Khmer Translation - Rowwad Translation Centerហើយទ្រង់ស្បថនឹងម៉ាឡាអ៊ីកាត់ដែលចុះមកជាមួយនឹងការបែងចែករវាងប្រការពិតនិងប្រការមិនពិត។

See all translations of this verse →

فَٱلْمُلْقِيَٰتِ ذِكْرًا

Khmer Translation - Rowwad Translation Centerហើយទ្រង់ស្បថនឹងម៉ាឡាអ៊ីកាត់ដែលនាំវ៉ាហ៊ីចុះមក

See all translations of this verse →

عُذْرًا أَوْ نُذْرًا

Khmer Translation - Rowwad Translation Centerដើម្បីកុំឲ្យមានការដោះសាណាមួយ ឬជាការដាស់តឿនព្រមាន។

See all translations of this verse →

إِنَّمَا تُوعَدُونَ لَوَٰقِعٌ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ អ្វីដែលគេសន្យាចំពោះពួកអ្នក ពិតជានឹងកើតឡើង។

See all translations of this verse →

فَإِذَا ٱلنُّجُومُ طُمِسَتْ

Khmer Translation - Rowwad Translation Centerនៅពេលដែលផ្កាយទាំងឡាយត្រូវបានគេបំបាត់ពន្លឺ(របស់វា)

See all translations of this verse →

وَإِذَا ٱلسَّمَآءُ فُرِجَتْ

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលមេឃត្រូវប្រេះបែក

See all translations of this verse →

وَإِذَا ٱلْجِبَالُ نُسِفَتْ

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលភ្នំទាំងឡាយត្រូវគេបំប៉ើង

See all translations of this verse →

وَإِذَا ٱلرُّسُلُ أُقِّتَتْ

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលបណ្ដាអ្នកនាំសារទាំងឡាយត្រូវបានគេកំណត់ពេល។

See all translations of this verse →

لِأَىِّ يَوْمٍ أُجِّلَتْ

Khmer Translation - Rowwad Translation Centerតើពួកគាត់ត្រូវបានគេពន្យារពេលរហូតដល់ថ្ងៃណា?

See all translations of this verse →

لِيَوْمِ ٱلْفَصْلِ

Khmer Translation - Rowwad Translation Centerរហូតដល់ថ្ងៃកាត់សេចក្តី។

See all translations of this verse →

وَمَآ أَدْرَىٰكَ مَا يَوْمُ ٱلْفَصْلِ

Khmer Translation - Rowwad Translation Centerតើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា ថ្ងៃកាត់សេចក្តីជាអ្វីនោះ?

See all translations of this verse →

وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ

Khmer Translation - Rowwad Translation Centerភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។

See all translations of this verse →

أَلَمْ نُهْلِكِ ٱلْأَوَّلِينَ

Khmer Translation - Rowwad Translation Centerតើយើងមិនបានបំផ្លាញអ្នកជំនាន់មុនទេឬ?

See all translations of this verse →

ثُمَّ نُتْبِعُهُمُ ٱلْـَٔاخِرِينَ

Khmer Translation - Rowwad Translation Centerបន្ទាប់មក យើងក៏បានបំផ្លាញអ្នកជំនាន់ក្រោយពួកគេទៀត។

See all translations of this verse →

كَذَٰلِكَ نَفْعَلُ بِٱلْمُجْرِمِينَ

Khmer Translation - Rowwad Translation Centerក៏ដូចគ្នាដែរ យើងបានធ្វើ(ដូចនោះ)ចំពោះពួកឧក្រិដ្ឋជនទាំងឡាយ។

See all translations of this verse →

وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ

Khmer Translation - Rowwad Translation Centerភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។

See all translations of this verse →

أَلَمْ نَخْلُقكُّم مِّن مَّآءٍ مَّهِينٍ

Khmer Translation - Rowwad Translation Centerតើយើងមិនបានបង្កើតពួកអ្នកពីទឹកកាមដ៏ទន់ខ្សោយទេឬ?

See all translations of this verse →

فَجَعَلْنَٰهُ فِى قَرَارٍ مَّكِينٍ

Khmer Translation - Rowwad Translation Centerហើយយើងបានដាក់វានៅក្នុងកន្លែងដែលត្រូវបានគេថែរក្សា(ស្បូនស្រ្តី)

See all translations of this verse →

إِلَىٰ قَدَرٍ مَّعْلُومٍ

Khmer Translation - Rowwad Translation Centerរហូតដល់រយៈកាលកំណត់មួយ។

See all translations of this verse →

فَقَدَرْنَا فَنِعْمَ ٱلْقَٰدِرُونَ

Khmer Translation - Rowwad Translation Centerហើយយើងបានកំណត់(នូវលក្ខណៈរបស់វា)។ ជាការពិតណាស់ យើងជាអ្នកកំណត់ដ៏ប្រសើរបំផុត។

See all translations of this verse →

وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ

Khmer Translation - Rowwad Translation Centerភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។

See all translations of this verse →

أَلَمْ نَجْعَلِ ٱلْأَرْضَ كِفَاتًا

Khmer Translation - Rowwad Translation Centerតើយើងមិនបានបង្កើតផែនដីជាកន្លែងប្រមូលផ្តុំ

See all translations of this verse →

أَحْيَآءً وَأَمْوَٰتًا

Khmer Translation - Rowwad Translation Centerទាំងអ្នករស់ ទាំងអ្នកស្លាប់ទេឬ?

See all translations of this verse →

وَجَعَلْنَا فِيهَا رَوَٰسِىَ شَٰمِخَٰتٍ وَأَسْقَيْنَٰكُم مَّآءً فُرَاتًا

Khmer Translation - Rowwad Translation Centerហើយយើងបានបង្កើតភ្នំខ្ពស់ៗទាំងឡាយនៅលើផែនដីដើម្បីទប់លំនឹង។ ហើយយើងបានផ្ដល់ទឹកសាបដែលបរិសុទ្ធឱ្យពួកអ្នកផឹក។

See all translations of this verse →

وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ

Khmer Translation - Rowwad Translation Centerភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។

See all translations of this verse →

ٱنطَلِقُوٓا۟ إِلَىٰ مَا كُنتُم بِهِۦ تُكَذِّبُونَ

Khmer Translation - Rowwad Translation Center(នៅថ្ងៃបរលោក មានគេនិយាយទៅកាន់ពួកដែលបដិសេធថា៖) ចូរពួកអ្នកធ្វើដំណើរទៅកាន់អ្វី(ទណ្ឌកម្ម)ដែលពួកអ្នកធ្លាប់បានបដិសេធនឹងវាចុះ។

See all translations of this verse →

ٱنطَلِقُوٓا۟ إِلَىٰ ظِلٍّ ذِى ثَلَٰثِ شُعَبٍ

Khmer Translation - Rowwad Translation Centerចូរពួកអ្នកធ្វើដំណើរទៅកាន់ម្លប់(នៃផ្សែងភ្លើងនរក)ដែលបែកជាបីផ្នែកនោះចុះ។

See all translations of this verse →

لَّا ظَلِيلٍ وَلَا يُغْنِى مِنَ ٱللَّهَبِ

Khmer Translation - Rowwad Translation Centerគ្មានម្លប់ត្រជាក់ឡើយ ហើយក៏គ្មានអ្វីអាចរារាំងពីអណ្តាតភ្លើង(នរក)នោះដែរ។

See all translations of this verse →

إِنَّهَا تَرْمِى بِشَرَرٍ كَٱلْقَصْرِ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ វាជះផ្កាភ្លើងយ៉ាងខ្លាំងប្រៀបដូចជាវិមានដ៏ធំស្កឹមស្កៃ

See all translations of this verse →

كَأَنَّهُۥ جِمَٰلَتٌ صُفْرٌ

Khmer Translation - Rowwad Translation Centerដែលប្រៀបដូចជាសត្វអូដ្ឋលឿង។

See all translations of this verse →

وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ

Khmer Translation - Rowwad Translation Centerភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។

See all translations of this verse →

هَٰذَا يَوْمُ لَا يَنطِقُونَ

Khmer Translation - Rowwad Translation Centerនេះគឺជាថ្ងៃដែលពួកគេ(ពួកបដិសេធ)មិនអាចនិយាយអ្វីបានឡើយ។

See all translations of this verse →

وَلَا يُؤْذَنُ لَهُمْ فَيَعْتَذِرُونَ

Khmer Translation - Rowwad Translation Centerហើយពួកគេក៏មិនត្រូវបានគេអនុញ្ញាតឱ្យនិយាយដោះសានោះដែរ។

See all translations of this verse →

وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ

Khmer Translation - Rowwad Translation Centerភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។

See all translations of this verse →

هَٰذَا يَوْمُ ٱلْفَصْلِ جَمَعْنَٰكُمْ وَٱلْأَوَّلِينَ

Khmer Translation - Rowwad Translation Centerនេះគឺជាថ្ងៃកាត់សេចក្ដី។ យើងបានប្រមូលផ្តុំពួកអ្នក និងអ្នកជំនាន់មុនទាំងអស់។

See all translations of this verse →

فَإِن كَانَ لَكُمْ كَيْدٌ فَكِيدُونِ

Khmer Translation - Rowwad Translation Centerដូចនេះ ប្រសិនបើពួកអ្នកមានកលល្បិចអ្វី(ដើម្បីរំដោះខ្លួនពីទណ្ឌកម្ម) ចូរពួកអ្នកប្រើកលល្បិចនោះចុះ។

See all translations of this verse →

وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ

Khmer Translation - Rowwad Translation Centerភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។

See all translations of this verse →

إِنَّ ٱلْمُتَّقِينَ فِى ظِلَٰلٍ وَعُيُونٍ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាច(អល់ឡោះ) ពួកគេស្ថិតនៅក្រោមម្លប់ និងមានប្រភពទឹកជាច្រើន

See all translations of this verse →

وَفَوَٰكِهَ مِمَّا يَشْتَهُونَ

Khmer Translation - Rowwad Translation Centerព្រមទាំងផ្លែឈើ(គ្រប់ប្រភេទ)តាមអ្វីដែលពួកគេប្រាថ្នា។

See all translations of this verse →

كُلُوا۟ وَٱشْرَبُوا۟ هَنِيٓـًٔۢا بِمَا كُنتُمْ تَعْمَلُونَ

Khmer Translation - Rowwad Translation Center(ហើយមានគេនិយាយទៅកាន់ពួកគេថា៖) ចូរពួកអ្នកបរិភោគ និងផឹកដោយក្ដីរីករាយចុះ ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានសាង។

See all translations of this verse →

إِنَّا كَذَٰلِكَ نَجْزِى ٱلْمُحْسِنِينَ

Khmer Translation - Rowwad Translation Centerក៏ដូចគ្នាដែរ ពិតប្រាកដណាស់ យើងនឹងតបស្នងដល់បណ្ដាអ្នកដែលសាងអំពើល្អ។

See all translations of this verse →

وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ

Khmer Translation - Rowwad Translation Centerភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។

See all translations of this verse →

كُلُوا۟ وَتَمَتَّعُوا۟ قَلِيلًا إِنَّكُم مُّجْرِمُونَ

Khmer Translation - Rowwad Translation Center(ហើយមានគេនិយាយទៅកាន់ពួកទាំងនោះថា៖) ចូរពួកអ្នកបរិភោគ និងត្រេកត្រអាលមួយរយៈពេលខ្លីសិនចុះ ព្រោះពិតណាស់ ពួកអ្នកគឺជាពួកឧក្រិដ្ឋជន។

See all translations of this verse →

وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ

Khmer Translation - Rowwad Translation Centerភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។

See all translations of this verse →

وَإِذَا قِيلَ لَهُمُ ٱرْكَعُوا۟ لَا يَرْكَعُونَ

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកទាំងនោះថា៖ ចូរពួកអ្នកប្រតិបត្តិសឡាត គឺពួកគេមិនសឡាតឡើយ។

See all translations of this verse →

وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ

Khmer Translation - Rowwad Translation Centerភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។

See all translations of this verse →

فَبِأَىِّ حَدِيثٍۭ بَعْدَهُۥ يُؤْمِنُونَ

Khmer Translation - Rowwad Translation Centerដូចនេះ តើមានពាក្យសម្តីអ្វីបន្ទាប់ពីវា(គម្ពីរគួរអាន)ដែលពួកគេមានជំនឿនោះ?

See all translations of this verse →

Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70