caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Insaan الانسان

31 វាក្យខណ្ឌ · ម៉ាឌីណah · revelation order 98

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ هَلْ أَتَىٰ عَلَى ٱلْإِنسَٰنِ حِينٌ مِّنَ ٱلدَّهْرِ لَمْ يَكُن شَيْـًٔا مَّذْكُورًا

Khmer Translation - Rowwad Translation Centerជាការពិតណាស់ រយៈពេលដ៏យូរបានកន្លងផុតមុនពេលដែលមនុស្សមានវត្តមាន ខណៈដែលគេពុំទាន់ជាអ្វីមួយដែលត្រូវគេរំលឹកនៅឡើយ។

See all translations of this verse →

إِنَّا خَلَقْنَا ٱلْإِنسَٰنَ مِن نُّطْفَةٍ أَمْشَاجٍ نَّبْتَلِيهِ فَجَعَلْنَٰهُ سَمِيعًۢا بَصِيرًا

Khmer Translation - Rowwad Translation Centerជាការពិតណាស់ យើងបានបង្កើតមនុស្សពីតំណក់(ទឹកកាម)ដែលលាយចូលគ្នា ដើម្បីយើងនឹងសាកល្បងគេ។ បន្ទាប់មក យើងបានឱ្យគេស្ដាប់ឮ និងមើលឃើញ។

See all translations of this verse →

إِنَّا هَدَيْنَٰهُ ٱلسَّبِيلَ إِمَّا شَاكِرًا وَإِمَّا كَفُورًا

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើងបានបញ្ជាក់ដល់គេនូវមាគ៌ា(ចង្អុលបង្ហាញនិងមាគ៌ាដែលវង្វេង)។ (ក្រោយមក) រូបគេអាចជាអ្នកដឹងគុណ ឬជាអ្នកដែលប្រឆាំង។

See all translations of this verse →

إِنَّآ أَعْتَدْنَا لِلْكَٰفِرِينَ سَلَٰسِلَا۟ وَأَغْلَٰلًا وَسَعِيرًا

Khmer Translation - Rowwad Translation Centerជាការពិតណាស់ យើងបានត្រៀមទុកសម្រាប់ពួកដែលប្រឆាំងនូវច្រវាក់ និងខ្នោះ ព្រមទាំងភ្លើងដែលឆេះសន្ធោសន្ធៅ។

See all translations of this verse →

إِنَّ ٱلْأَبْرَارَ يَشْرَبُونَ مِن كَأْسٍ كَانَ مِزَاجُهَا كَافُورًا

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ អ្នកសាងអំពើល្អទាំងឡាយ (នៅក្នុងថ្ងៃបរលោក) ពួកគេទទួលទានស្រាដែលលាយជាមួយទឹកក្រអូបកាហ្វូរ។

See all translations of this verse →

عَيْنًا يَشْرَبُ بِهَا عِبَادُ ٱللَّهِ يُفَجِّرُونَهَا تَفْجِيرًا

Khmer Translation - Rowwad Translation Centerជាប្រភពទឹកដែលខ្ញុំបម្រើអល់ឡោះទទួលទានដែលវាហូរទៅគ្រប់ទីកន្លែងដែលពួកគេត្រូវការ។

See all translations of this verse →

يُوفُونَ بِٱلنَّذْرِ وَيَخَافُونَ يَوْمًا كَانَ شَرُّهُۥ مُسْتَطِيرًا

Khmer Translation - Rowwad Translation Centerពួកគេ(ជាអ្នកដែល)បានបំពេញតាមបំណន់ ហើយពួកគេខ្លាចថ្ងៃមួយដែលប្រការអាក្រក់របស់វារាលដាលគ្រប់ទីកន្លែង(ថ្ងៃបរលោក)។

See all translations of this verse →

وَيُطْعِمُونَ ٱلطَّعَامَ عَلَىٰ حُبِّهِۦ مِسْكِينًا وَيَتِيمًا وَأَسِيرًا

Khmer Translation - Rowwad Translation Centerហើយពួកគេផ្ដល់អាហារដែលពួកគេចូលចិត្ដទៅឱ្យជនក្រីក្រ ក្មេងកំព្រា និងឈ្លើយសឹក។

See all translations of this verse →

إِنَّمَا نُطْعِمُكُمْ لِوَجْهِ ٱللَّهِ لَا نُرِيدُ مِنكُمْ جَزَآءً وَلَا شُكُورًا

Khmer Translation - Rowwad Translation Center(ពួកគេនិយាយថា៖) តាមពិត ពួកយើងផ្ដល់អាហារដល់ពួកអ្នក គឺដើម្បីទទួលបានការពេញចិត្តពីអល់ឡោះប៉ុណ្ណោះ ដោយពួកយើងមិនចង់បានការតបស្នង និងការថ្លែងអំណរគុណអ្វីពីពួកអ្នកឡើយ។

See all translations of this verse →

إِنَّا نَخَافُ مِن رَّبِّنَا يَوْمًا عَبُوسًا قَمْطَرِيرًا

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ពួកយើងខ្លាចព្រះជាម្ចាស់របស់ពួកយើងនៅថ្ងៃមួយដែល(ពួកគ្មានជំនឿ)មានទឹកមុខក្រញូវដោយសារតែក្តីរន្ធត់(ក្នុងថ្ងៃនោះ)។

See all translations of this verse →

فَوَقَىٰهُمُ ٱللَّهُ شَرَّ ذَٰلِكَ ٱلْيَوْمِ وَلَقَّىٰهُمْ نَضْرَةً وَسُرُورًا

Khmer Translation - Rowwad Translation Centerដូច្នេះ អល់ឡោះជាម្ចាស់ក៏បានការពារពួកគេពីគ្រោះអាក្រក់នៃថ្ងៃនោះ ហើយទ្រង់បានប្រទានឱ្យពួកគេនូវពន្លឺដ៏ត្រចះត្រចង់ និងក្ដីរីករាយ។

See all translations of this verse →

وَجَزَىٰهُم بِمَا صَبَرُوا۟ جَنَّةً وَحَرِيرًا

Khmer Translation - Rowwad Translation Centerហើយទ្រង់បានតបស្នងដល់ពួកគេនូវឋានសួគ៌ និង(សម្លៀកបំពាក់អំពី)សូត្រដោយសារតែអ្វីដែលពួកគេបានអត់ធ្មត់។

See all translations of this verse →

مُّتَّكِـِٔينَ فِيهَا عَلَى ٱلْأَرَآئِكِ لَا يَرَوْنَ فِيهَا شَمْسًا وَلَا زَمْهَرِيرًا

Khmer Translation - Rowwad Translation Centerពួកគេទំរេតខ្លួនលើគ្រែក្នុងឋានសួគ៌នោះ។ នៅក្នុងឋានសួគ៌នោះដែរ ពួកគេមិនត្រូវកំដៅថ្ងៃ ហើយក៏មិនត្រជាក់ខ្លាំងដែរ។

See all translations of this verse →

وَدَانِيَةً عَلَيْهِمْ ظِلَٰلُهَا وَذُلِّلَتْ قُطُوفُهَا تَذْلِيلًا

Khmer Translation - Rowwad Translation Centerហើយម្លប់ដើមឈើរបស់វានៅជិតពួកគេ ហើយផ្លែឈើរបស់វាត្រូវបានគេធ្វើឱ្យងាយស្រួលសម្រាប់ពួកគេបេះបំផុត។

See all translations of this verse →

وَيُطَافُ عَلَيْهِم بِـَٔانِيَةٍ مِّن فِضَّةٍ وَأَكْوَابٍ كَانَتْ قَوَارِيرَا۠

Khmer Translation - Rowwad Translation Centerហើយមានអ្នកបម្រើជុំវិញពួកគេដោយមានភាជន៍ធ្វើអំពីប្រាក់ និងពែងថ្មកែវ។

See all translations of this verse →

قَوَارِيرَا۟ مِن فِضَّةٍ قَدَّرُوهَا تَقْدِيرًا

Khmer Translation - Rowwad Translation Centerថ្មកែវនោះធ្វើអំពីប្រាក់ដោយត្រូវបានកំណត់កម្រិត(ចំណុះ)យ៉ាងសមល្មម។

See all translations of this verse →

وَيُسْقَوْنَ فِيهَا كَأْسًا كَانَ مِزَاجُهَا زَنجَبِيلًا

Khmer Translation - Rowwad Translation Centerហើយពួកគេត្រូវបានគេបម្រើស្រាដែលមានលាយជាមួយខ្ញី។

See all translations of this verse →

عَيْنًا فِيهَا تُسَمَّىٰ سَلْسَبِيلًا

Khmer Translation - Rowwad Translation Center(ពួកគេទទួលទានពី)ប្រភពស្រានៅក្នុងឋានសួគ៌ដែលគេឱ្យឈ្មោះថា សាល់សាហ្ពីល។

See all translations of this verse →

وَيَطُوفُ عَلَيْهِمْ وِلْدَٰنٌ مُّخَلَّدُونَ إِذَا رَأَيْتَهُمْ حَسِبْتَهُمْ لُؤْلُؤًا مَّنثُورًا

Khmer Translation - Rowwad Translation Centerហើយមានក្មេងៗដែលមានវ័យក្មេងជានិច្ចដើរជុំវិញ(ចាំបម្រើ)ពួកគេ។ នៅពេលដែលអ្នកឃើញពួកគេ អ្នកនឹងគិតថា ពួកគេជាគជ់ខ្យងដ៏ភ្លឺចែងចាំង។

See all translations of this verse →

وَإِذَا رَأَيْتَ ثَمَّ رَأَيْتَ نَعِيمًا وَمُلْكًا كَبِيرًا

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលអ្នកមើល(គ្រប់ទីកន្លែង)ក្នុងឋានសួគ៌នោះ អ្នកនឹងឃើញនូវការប្រោសប្រទាន(គ្រប់បែបយ៉ាង) និងអំណាចដ៏ធំធេង។

See all translations of this verse →

عَٰلِيَهُمْ ثِيَابُ سُندُسٍ خُضْرٌ وَإِسْتَبْرَقٌ وَحُلُّوٓا۟ أَسَاوِرَ مِن فِضَّةٍ وَسَقَىٰهُمْ رَبُّهُمْ شَرَابًا طَهُورًا

Khmer Translation - Rowwad Translation Centerនៅពីលើខ្លួនប្រាណរបស់ពួកគេ គឺ(គ្របដណ្តប់ដោយ)សម្លៀកបំពាក់ពណ៌បៃតងធ្វើអំពីសូត្រម៉ដ្ឋខៃ និងសូត្រក្រាស់ ព្រមទាំងត្រូវបានគេបំពាក់ដោយកងដៃធ្វើអំពីប្រាក់។ ហើយព្រះជាម្ចាស់បានប្រទានឱ្យពួកគេនូវភេសជ្ជៈដ៏បរិសុទ្ធ។

See all translations of this verse →

إِنَّ هَٰذَا كَانَ لَكُمْ جَزَآءً وَكَانَ سَعْيُكُم مَّشْكُورًا

Khmer Translation - Rowwad Translation Center(ហើយមានគេនិយាយទៅកាន់ពួកគេថា៖) ពិតប្រាកដណាស់ ទាំងអស់នេះ គឺជាការតបស្នងសម្រាប់ពួកអ្នក។ ហើយការប្រឹងប្រែងរបស់ពួកអ្នកត្រូវបានគេទទួលយក។

See all translations of this verse →

إِنَّا نَحْنُ نَزَّلْنَا عَلَيْكَ ٱلْقُرْءَانَ تَنزِيلًا

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាដំណាក់កាលៗ។

See all translations of this verse →

فَٱصْبِرْ لِحُكْمِ رَبِّكَ وَلَا تُطِعْ مِنْهُمْ ءَاثِمًا أَوْ كَفُورًا

Khmer Translation - Rowwad Translation Centerហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះការកំណត់នៃព្រះជាម្ចាស់របស់អ្នក ហើយអ្នកមិនត្រូវប្រតិបត្ដិតាមអ្នកដែលប្រព្រឹត្ដបាបកម្ម ឬអ្នកដែលប្រឆាំងក្នុងចំណោមពួកគេឡើយ។

See all translations of this verse →

وَٱذْكُرِ ٱسْمَ رَبِّكَ بُكْرَةً وَأَصِيلًا

Khmer Translation - Rowwad Translation Centerហើយចូរអ្នករំឭកព្រះនាមនៃព្រះជាម្ចាស់របស់អ្នកទាំងព្រឹក ទាំងល្ងាច។

See all translations of this verse →

وَمِنَ ٱلَّيْلِ فَٱسْجُدْ لَهُۥ وَسَبِّحْهُ لَيْلًا طَوِيلًا

Khmer Translation - Rowwad Translation Centerហើយមួយផ្នែកនៃពេលយប់ ចូរអ្នកស៊ូជោតចំពោះទ្រង់ និងប្រតិបត្តិសឡាតចំពោះទ្រង់ឲ្យបានយូរ។

See all translations of this verse →

إِنَّ هَٰٓؤُلَآءِ يُحِبُّونَ ٱلْعَاجِلَةَ وَيَذَرُونَ وَرَآءَهُمْ يَوْمًا ثَقِيلًا

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ពួក(មុស្ហរីគីន)ទាំងនោះ ពួកគេស្រលាញ់(ការរស់នៅក្នុង)លោកិយ ហើយពួកគេបោះបង់ថ្ងៃដ៏សែនធ្ងន់ធ្ងរបំផុត(ថ្ងៃបរលោក)ដាក់ពីក្រោយខ្នងពួកគេ។

See all translations of this verse →

نَّحْنُ خَلَقْنَٰهُمْ وَشَدَدْنَآ أَسْرَهُمْ وَإِذَا شِئْنَا بَدَّلْنَآ أَمْثَٰلَهُمْ تَبْدِيلًا

Khmer Translation - Rowwad Translation Centerយើងជាអ្នកដែលបានបង្កើតពួកគេ និងបានធ្វើឲ្យរាងកាយពួកគេមានភាពរឹងមាំ។ ហើយប្រសិនបើយើងមានចេតនា យើងប្រាកដជានឹងផ្លាស់ប្ដូរក្រុមផេ្សងទៀតមកជំនួសពួកគេជាមិនខាន។

See all translations of this verse →

إِنَّ هَٰذِهِۦ تَذْكِرَةٌ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ سَبِيلًا

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ នេះជាការដាស់រំឭកមួយ។ ហេតុនេះ ជនណាដែលមានបំណងទទួលយកការដាស់រំលឹក ចូរឲ្យគេជ្រើសយកមាគ៌ាទៅកាន់ព្រះជាម្ចាស់របស់គេចុះ។

See all translations of this verse →

وَمَا تَشَآءُونَ إِلَّآ أَن يَشَآءَ ٱللَّهُ إِنَّ ٱللَّهَ كَانَ عَلِيمًا حَكِيمًا

Khmer Translation - Rowwad Translation Centerហើយពួកអ្នកមិនអាចមានចេតនាអ្វីមួយនោះឡើយ លើកលែងតែអល់ឡោះទ្រង់មានចេតនាប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹង មហាគតិបណ្ឌិតបំផុត។

See all translations of this verse →

يُدْخِلُ مَن يَشَآءُ فِى رَحْمَتِهِۦ وَٱلظَّٰلِمِينَ أَعَدَّ لَهُمْ عَذَابًا أَلِيمًۢا

Khmer Translation - Rowwad Translation Centerទ្រង់បញ្ចូលជនណាដែលទ្រង់មានចេតនាទៅក្នុងក្ដីមេត្ដាករុណារបស់ទ្រង់។ ហើយចំពោះពួកដែលបំពាន ទ្រង់បានត្រៀមទុកសម្រាប់ពួកគេនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

See all translations of this verse →

Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70