ជំពូក An-Naba النبإ
40 វាក្យខណ្ឌ · ម៉ាកកah · revelation order 80
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ عَمَّ يَتَسَآءَلُونَ
Khmer Translation - Rowwad Translation Centerតើពួកគេ(មុស្ហរីគីន)កំពុងតែសួរគ្នាពីរឿងអ្វី?
See all translations of this verse →
عَنِ ٱلنَّبَإِ ٱلْعَظِيمِ
Khmer Translation - Rowwad Translation Centerគឺអំពីដំណឹងដ៏សំខាន់
See all translations of this verse →
ٱلَّذِى هُمْ فِيهِ مُخْتَلِفُونَ
Khmer Translation - Rowwad Translation Centerដែលពួកគេខ្វែងគំនិតគ្នាចំពោះវា។
See all translations of this verse →
كَلَّا سَيَعْلَمُونَ
Khmer Translation - Rowwad Translation Centerមិនដូច្នោះឡើយ ពួកគេគង់តែនឹងដឹង។
See all translations of this verse →
ثُمَّ كَلَّا سَيَعْلَمُونَ
Khmer Translation - Rowwad Translation Centerក្រោយមក មិនដូច្នោះឡើយ ពួកគេគង់តែនឹងដឹង។
See all translations of this verse →
أَلَمْ نَجْعَلِ ٱلْأَرْضَ مِهَٰدًا
Khmer Translation - Rowwad Translation Centerតើយើង(អល់ឡោះ)មិនបានបង្កើតផែនដីឱ្យមានសណ្ឋានលាតសន្ធឹង
See all translations of this verse →
وَٱلْجِبَالَ أَوْتَادًا
Khmer Translation - Rowwad Translation Centerនិងភ្នំជាច្រើនជាបង្គោលស្នឹងទេឬ?
See all translations of this verse →
وَخَلَقْنَٰكُمْ أَزْوَٰجًا
Khmer Translation - Rowwad Translation Centerហើយយើងបានបង្កើតពួកអ្នកមានគូ(ប្រុស និងស្ត្រី)។
See all translations of this verse →
وَجَعَلْنَا نَوْمَكُمْ سُبَاتًا
Khmer Translation - Rowwad Translation Centerហើយយើងបានឱ្យការដេករបស់ពួកអ្នកជាការសម្រាក។
See all translations of this verse →
وَجَعَلْنَا ٱلَّيْلَ لِبَاسًا
Khmer Translation - Rowwad Translation Centerហើយយើងបានបង្កើតពេលយប់ជាការបិទបាំង។
See all translations of this verse →
وَجَعَلْنَا ٱلنَّهَارَ مَعَاشًا
Khmer Translation - Rowwad Translation Centerហើយយើងបានបង្កើតពេលថ្ងៃជាពេលប្រកបរបរ(ចិញ្ចឹមជីវិត)។
See all translations of this verse →
وَبَنَيْنَا فَوْقَكُمْ سَبْعًا شِدَادًا
Khmer Translation - Rowwad Translation Centerយើងបានបង្កើតនៅពីលើពួកអ្នកនូវ(មេឃ)ប្រាំពីរជាន់ជាសំណង់ដ៏រឹងមាំ។
See all translations of this verse →
وَجَعَلْنَا سِرَاجًا وَهَّاجًا
Khmer Translation - Rowwad Translation Centerយើងបានបង្កើតព្រះអាទិត្យឱ្យមានរស្មីចែងចាំង និងមានកម្តៅ។
See all translations of this verse →
وَأَنزَلْنَا مِنَ ٱلْمُعْصِرَٰتِ مَآءً ثَجَّاجًا
Khmer Translation - Rowwad Translation Centerហើយយើងបានបញ្ចុះទឹកភ្លៀងដ៏ច្រើនសន្ធឹកសន្ធាប់ពីដុំពពក
See all translations of this verse →
لِّنُخْرِجَ بِهِۦ حَبًّا وَنَبَاتًا
Khmer Translation - Rowwad Translation Centerដើម្បីយើងបញ្ចេញតាមរយៈទឹកភ្លៀងនោះនូវគ្រាប់ធញ្ញជាតិ និងរុក្ខជាតិជាច្រើន
See all translations of this verse →
وَجَنَّٰتٍ أَلْفَافًا
Khmer Translation - Rowwad Translation Centerព្រមទាំងចម្ការដំណាំដែលចាក់ស្រេះគ្នាត្រសុំត្រសាយ។
See all translations of this verse →
إِنَّ يَوْمَ ٱلْفَصْلِ كَانَ مِيقَٰتًا
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ថ្ងៃកាត់សេចក្តី(រវាងភាវៈទាំងឡាយ) គឺជាពេលវេលាកំណត់។
See all translations of this verse →
يَوْمَ يُنفَخُ فِى ٱلصُّورِ فَتَأْتُونَ أَفْوَاجًا
Khmer Translation - Rowwad Translation Centerគឺថ្ងៃដែលគេផ្លុំត្រែ(លើកទីពីរ)។ ពេលនោះ ពួកអ្នកនឹងមកជាក្រុមៗ។
See all translations of this verse →
وَفُتِحَتِ ٱلسَّمَآءُ فَكَانَتْ أَبْوَٰبًا
Khmer Translation - Rowwad Translation Centerហើយមេឃត្រូវបានគេបើកចំហដោយវាមានទ្វារជាច្រើន។
See all translations of this verse →
وَسُيِّرَتِ ٱلْجِبَالُ فَكَانَتْ سَرَابًا
Khmer Translation - Rowwad Translation Centerហើយភ្នំត្រូវបានគេបំប៉ើង(ចេញពីកន្លែងរបស់វា) ដែលវាប្រៀបដូចជារូបបំភាន់ភ្នែក។
See all translations of this verse →
إِنَّ جَهَنَّمَ كَانَتْ مِرْصَادًا
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ នរកជើហាន់ណាំគឺជាកន្លែងត្រៀម
See all translations of this verse →
لِّلطَّٰغِينَ مَـَٔابًا
Khmer Translation - Rowwad Translation Centerជាកន្លែងវិលត្រលប់សម្រាប់ពួកដែលបំពាន។
See all translations of this verse →
لَّٰبِثِينَ فِيهَآ أَحْقَابًا
Khmer Translation - Rowwad Translation Centerពួកគេស្ថិតនៅទីនោះជាអមតៈ។
See all translations of this verse →
لَّا يَذُوقُونَ فِيهَا بَرْدًا وَلَا شَرَابًا
Khmer Translation - Rowwad Translation Centerនៅក្នុងឋាននរកនោះ ពួកគេមិនស្គាល់រសជាតិត្រជាក់ ហើយក៏គ្មានគ្រឿងផឹកនោះដែរ
See all translations of this verse →
إِلَّا حَمِيمًا وَغَسَّاقًا
Khmer Translation - Rowwad Translation Centerលើកលែងតែទឹកដ៏សែនក្តៅ និងខ្ទុះឈាមប៉ុណ្ណោះ
See all translations of this verse →
جَزَآءً وِفَاقًا
Khmer Translation - Rowwad Translation Centerជាការតបស្នងដ៏សក្ដិសមបំផុត(សម្រាប់ពួកគេ)។
See all translations of this verse →
إِنَّهُمْ كَانُوا۟ لَا يَرْجُونَ حِسَابًا
Khmer Translation - Rowwad Translation Centerជាការពិតណាស់ ពួកគេមិនធ្លាប់រំពឹងថាមានការជំនុំជម្រះឡើយ។
See all translations of this verse →
وَكَذَّبُوا۟ بِـَٔايَٰتِنَا كِذَّابًا
Khmer Translation - Rowwad Translation Centerហើយពួកគេថែមទាំងបានបដិសេធសញ្ញាភស្តុតាងទាំងឡាយរបស់យើងទៀតផង។
See all translations of this verse →
وَكُلَّ شَىْءٍ أَحْصَيْنَٰهُ كِتَٰبًا
Khmer Translation - Rowwad Translation Centerហើយរាល់អ្វីៗទាំងអស់ យើងបានកត់ត្រាវាទុកនៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វូស)។
See all translations of this verse →
فَذُوقُوا۟ فَلَن نَّزِيدَكُمْ إِلَّا عَذَابًا
Khmer Translation - Rowwad Translation Centerដូចេ្នះ ចូរពួកអ្នក(ឱពួកគ្មានជំនឿ)ភ្លក់ចុះ។ ហើយយើងមិនបន្ថែមអ្វីដល់ពួកអ្នកក្រៅតែពីទណ្ឌកម្មនោះឡើយ។
See all translations of this verse →
إِنَّ لِلْمُتَّقِينَ مَفَازًا
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ សម្រាប់បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)នឹងទទួលបានកន្លែងជោគជ័យ(ឋានសួគ៌)
See all translations of this verse →
حَدَآئِقَ وَأَعْنَٰبًا
Khmer Translation - Rowwad Translation Centerដែលមានសួនឧទ្យាន និងចម្ការទំពាំងបាយជូរ
See all translations of this verse →
وَكَوَاعِبَ أَتْرَابًا
Khmer Translation - Rowwad Translation Centerនិងស្ដ្រីព្រហ្មចារីយ៍ជាច្រើនដែលមានវ័យស្មើៗគ្នា
See all translations of this verse →
وَكَأْسًا دِهَاقًا
Khmer Translation - Rowwad Translation Centerព្រមទាំងកែវដែលពេញដោយស្រា។
See all translations of this verse →
لَّا يَسْمَعُونَ فِيهَا لَغْوًا وَلَا كِذَّٰبًا
Khmer Translation - Rowwad Translation Centerនៅក្នុងឋានសួគ៌នោះ ពួកគេមិនឮពាក្យសម្តីឥតបានការ ហើយពួកគេក៏មិននិយាយកុហកគ្នានោះដែរ។
See all translations of this verse →
جَزَآءً مِّن رَّبِّكَ عَطَآءً حِسَابًا
Khmer Translation - Rowwad Translation Center(ទាំងនោះ)គឺជាការតបស្នងពីព្រះជាម្ចាស់របស់អ្នក ជាការប្រោសប្រទានដ៏ពេញលេញមួយ(អំពីទ្រង់)។
See all translations of this verse →
رَّبِّ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَا ٱلرَّحْمَٰنِ لَا يَمْلِكُونَ مِنْهُ خِطَابًا
Khmer Translation - Rowwad Translation Center(ទ្រង់ជា)ព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរ ជាព្រះជាម្ចាស់ដ៏មហាសប្បុរស។ ពួកគេមិនអាចនិយាយអ្វីបានឡើយ (លុះត្រាតែមានការអនុញ្ញាតពីទ្រង់)។
See all translations of this verse →
يَوْمَ يَقُومُ ٱلرُّوحُ وَٱلْمَلَٰٓئِكَةُ صَفًّا لَّا يَتَكَلَّمُونَ إِلَّا مَنْ أَذِنَ لَهُ ٱلرَّحْمَٰنُ وَقَالَ صَوَابًا
Khmer Translation - Rowwad Translation Centerនៅថ្ងៃដែលម៉ាឡាអ៊ីកាត់ជីព្រីល និងម៉ាឡាអ៊ីកាត់ទាំងឡាយតម្រៀបជាជួរៗ។ ពួកគេមិនអាចនិយាយអ្វីបានឡើយ លើកលែងតែអ្នកដែលព្រះជាម្ចាស់ដ៏មហាសប្បុរសទ្រង់អនុញ្ញាតដល់គេ ហើយគេនិយាយតែពាក្យសម្តីដែលត្រឹមត្រូវប៉ុណ្ណោះ។
See all translations of this verse →
ذَٰلِكَ ٱلْيَوْمُ ٱلْحَقُّ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ مَـَٔابًا
Khmer Translation - Rowwad Translation Centerនោះគឺជាថ្ងៃដែលនឹងកើតឡើងយ៉ាងពិតប្រាកដ។ ដូចេ្នះ ជនណាដែលចង់ទទួលបានជោគជ័យ ចូរឱ្យគេជ្រើសយកកន្លែងវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់គេចុះ។
See all translations of this verse →
إِنَّآ أَنذَرْنَٰكُمْ عَذَابًا قَرِيبًا يَوْمَ يَنظُرُ ٱلْمَرْءُ مَا قَدَّمَتْ يَدَاهُ وَيَقُولُ ٱلْكَافِرُ يَٰلَيْتَنِى كُنتُ تُرَٰبًۢا
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើងបានដាស់តឿនព្រមានពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នូវទណ្ឌកម្មដែលនៅជិតបំផុត គឺនៅថ្ងៃដែលបុគ្គលម្នាក់ៗមើលទៅកាន់អ្វីដែលគេធ្លាប់បានសាងកន្លងមក។ ហើយអ្នកគ្មានជំនឿនឹងនិយាយថា៖ “ឱអនិច្ចាខ្ញុំអើយ! សូមឱ្យខ្ញុំក្លាយជាដី(ដូចសត្វទាំងឡាយ)ផងចុះ។
See all translations of this verse →
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
→