إِنْ هِىَ إِلَّآ أَسْمَآءٌ سَمَّيْتُمُوهَآ أَنتُمْ وَءَابَآؤُكُم مَّآ أَنزَلَ ٱللَّهُ بِهَا مِن سُلْطَٰنٍ إِن يَتَّبِعُونَ إِلَّا ٱلظَّنَّ وَمَا تَهْوَى ٱلْأَنفُسُ وَلَقَدْ جَآءَهُم مِّن رَّبِّهِمُ ٱلْهُدَىٰٓ
Khmer Translation - Rowwad Translation Centerពួកបដិមាទាំងនោះ គឺគ្រាន់តែជាឈ្មោះដែលពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឱ្យវាប៉ុណ្ណោះ ដោយអល់ឡោះជាម្ចាស់មិនបានបញ្ចុះភស្តុតាងណាមួយបញ្ជាក់ពីវាឡើយ។ ពួកគេគ្មានធ្វើតាមអ្វីក្រៅតែពីការស្មាន និងទំនើងចិត្ត(របស់ខ្លួន)ប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ការចង្អុលបង្ហាញពីព្រះជាម្ចាស់របស់ពួកគេបានមកដល់ពួកគេហើយ។
Khmer Translation - Islamic Community Development Associationវាទាំងនោះគ្មានអី្វក្រៅពីឈ្មោះដែលពួកអ្នកនិងជីដូន ជីតារបស់ពួកអ្នកបានដាក់ឈ្មោះឱ្យពួកវានោះឡើយ។ អល់ឡោះ មិនបានបញ្ចុះភស្ដុតាងណាមួយសម្រាប់(ឱ្យពួកអ្នកគោរពសក្ការៈ) វាឡើយ។ ពួកគេមិនធ្វើតាមអ្វីក្រៅពីការស្មាន និងតាមទំនើងចិត្ដ ឡើយ។ ហើយជាពិតណាស់ ការចង្អុលបង្ហាញពីម្ចាស់របស់ពួកគេ ពិតជាបានមកដល់ពួកគេ។