caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក An-Najm វាក្យខណ្ឌ 32

ម៉ាកកah · revelation order 23 · 53:32

ٱلَّذِينَ يَجْتَنِبُونَ كَبَٰٓئِرَ ٱلْإِثْمِ وَٱلْفَوَٰحِشَ إِلَّا ٱللَّمَمَ إِنَّ رَبَّكَ وَٰسِعُ ٱلْمَغْفِرَةِ هُوَ أَعْلَمُ بِكُمْ إِذْ أَنشَأَكُم مِّنَ ٱلْأَرْضِ وَإِذْ أَنتُمْ أَجِنَّةٌ فِى بُطُونِ أُمَّهَٰتِكُمْ فَلَا تُزَكُّوٓا۟ أَنفُسَكُمْ هُوَ أَعْلَمُ بِمَنِ ٱتَّقَىٰٓ

Khmer Translation - Rowwad Translation Centerគឺបណ្តាអ្នកដែលចៀសឆ្ងាយពីបាបកម្មធំៗ និងអំពើអាក្រក់ លើកលែងតែបាបកម្មតូចតាចប៉ុណ្ណោះ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកជាអ្នកដែលអភ័យទោសដ៏ទូលំទូលាយបំផុត។ ទ្រង់ដឹងបំផុតចំពោះពួកអ្នក ខណៈដែលទ្រង់បានបង្កើតពួកអ្នកអំពីដី និងក្នុងខណៈដែលពួកអ្នកនៅជាគភ៌ក្នុងផ្ទៃម្តាយរបស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកុំលើកសរសើរខ្លួនឯងថាជាអ្នកស្អាតស្អំឱ្យសោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតចំពោះជនណាដែលកោតខ្លាច(ចំពោះទ្រង់ពិតប្រាកដ)។
Khmer Translation - Islamic Community Development Associationបណ្ដាអ្នកដែលចៀសវាងពីបាបកម្មធំៗ និងអំពើអសីល-ធម៌ផេ្សងៗ ក្រៅពីបាបកម្មតូចតាចនោះ ពិតប្រាកដណាស់ ម្ចាស់ របស់អ្នកគឺជាអ្នកទូលំទូលាយក្នុងការអភ័យទោស។ ទ្រង់ដឹងបំផុត ពីលក្ខណៈរបស់ពួកអ្នក ខណៈដែលទ្រង់បានបង្កើតពួកអ្នកពីដី និង នៅពេលពួកអ្នកជាទារកនៅក្នុងពោះម្ដាយរបស់ពួកអ្នក។ ដូចេ្នះ ចូរ ពួកអ្នកកុំមានមោទនភាពចំពោះខ្លួនឯងថាជាអ្នកស្អាតស្អំឱ្យសោះ ព្រោះទ្រង់ដឹងបំផុតចំពោះអ្នកដែលកោតខ្លាចទ្រង់។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70