caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Israa វាក្យខណ្ឌ 60

ម៉ាកកah · revelation order 50 · 17:60

وَإِذْ قُلْنَا لَكَ إِنَّ رَبَّكَ أَحَاطَ بِٱلنَّاسِ وَمَا جَعَلْنَا ٱلرُّءْيَا ٱلَّتِىٓ أَرَيْنَٰكَ إِلَّا فِتْنَةً لِّلنَّاسِ وَٱلشَّجَرَةَ ٱلْمَلْعُونَةَ فِى ٱلْقُرْءَانِ وَنُخَوِّفُهُمْ فَمَا يَزِيدُهُمْ إِلَّا طُغْيَٰنًا كَبِيرًا

Khmer Translation - Rowwad Translation Centerហើយ(ចូរអ្នកនឹកឃើញ) នៅពេលដែលយើងមានបន្ទូលទៅកាន់អ្នកថា៖ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកដឹងជ្រួតជ្រាបពីមនុស្សទាំងអស់។ ហើយយើងមិនបានបង្កើតអ្វីដែលយើងបានបង្ហាញអ្នកឱ្យបានឃើញ(នៅយប់អ៊ីសរ៉ក)នោះឡើយ លើកលែងតែដើម្បីជាការសាកល្បងសម្រាប់មនុស្សលោកប៉ុណ្ណោះ។ ហើយ(យើងក៏មិនបានបង្កើត)ដើមឈើដែលគេបានដាក់បណ្តាសានៅក្នុងគម្ពីរគួរអាន(ដើមហ្សឹកគូម)នោះដែរ (លើកលែងតែដើម្បីជាការសាកល្បងដល់ពួកគេដូចគ្នា)។ ហើយយើងបានបន្លាចពួកគេ(តាមរយៈទណ្ឌកម្ម និងសញ្ញាភស្តុតាងជាច្រើន) តែវាមិនបានបន្ថែមអ្វីដល់ពួកគេក្រៅតែពីភាពវង្វេងដ៏សែនឆ្ងាយនោះឡើយ។
Khmer Translation - Islamic Community Development Associationហើយ(ចូរចងចាំ)នៅពេលដែលយើងបានប្រាប់អ្នក (មូហាំម៉ាត់)ថាៈ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកដឹងជ្រួតជ្រាប អំពីមនុស្សលោក។ ហើយយើងមិនបានបង្កើតនូវចក្ខុវិស័យដែល យើង បានបង្ហាញអ្នក(នៅយប់អ៊ីសរ៉ក មៀករ៉ជ) និងដើមឈើ (ហ្សឹកគូម)ដែលត្រូវគេដាក់បណ្ដាសា(ដែលបានពណ៌នា)នៅក្នុង គម្ពីរគួរអានឡើយ លើកលែងតែជាការសាកល្បងសម្រាប់មនុស្ស លោកប៉ុណ្ណោះ។ ហើយយើងបានបន្លាចពួកគេ(នូវទារុណកម្ម) ហើយទ្រង់មិនបន្ថែមដល់ពួកគេក្រៅពីការវងេ្វងដ៏សែនឆ្ងាយនោះ ឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70