وَلَا تَقْرَبُوا۟ مَالَ ٱلْيَتِيمِ إِلَّا بِٱلَّتِى هِىَ أَحْسَنُ حَتَّىٰ يَبْلُغَ أَشُدَّهُۥ وَأَوْفُوا۟ بِٱلْعَهْدِ إِنَّ ٱلْعَهْدَ كَانَ مَسْـُٔولًا
Khmer Translation - Rowwad Translation Centerហើយពួកអ្នកមិនត្រូវចាត់ចែងទ្រព្យសម្បត្តិក្មេងកំព្រា(កំព្រាឪពុក)នោះឡើយ លើកលែងតែទៅលើប្រការដែលល្អ(ជាផលប្រយោជន៍ដល់ក្មេងកំព្រានោះ)ប៉ុណ្ណោះ រហូតដល់គេធំដឹងក្តី។ ហើយពួកអ្នកត្រូវគោរពតាមកិច្ចសន្យា។ ពិតប្រាកដណាស់ កិច្ចសន្យានោះនឹងត្រូវគេសួរនាំ(នៅថ្ងៃបរលោក)។
Khmer Translation - Islamic Community Development Associationហើយចូរពួកអ្នកកុំទៅក្បែរ(ចាយវាយ)ទ្រព្យសម្បត្ដិ របស់កេ្មងកំព្រាឱ្យសោះ លើកលែងតែលើប្រការណាដែលល្អ(ផ្ដល់ ប្រយោជន៍ដល់គេ) រហូតទាល់តែគេធំពេញវ័យ។ ហើយពួកអ្នក ត្រូវតែគោរពកិច្ចសន្យា។ ពិតប្រាកដណាស់ កិច្ចសន្យានោះនឹងត្រូវ បានគេសួរ។