وَمَا مَنَعَنَآ أَن نُّرْسِلَ بِٱلْـَٔايَٰتِ إِلَّآ أَن كَذَّبَ بِهَا ٱلْأَوَّلُونَ وَءَاتَيْنَا ثَمُودَ ٱلنَّاقَةَ مُبْصِرَةً فَظَلَمُوا۟ بِهَا وَمَا نُرْسِلُ بِٱلْـَٔايَٰتِ إِلَّا تَخْوِيفًا
Khmer Translation - Rowwad Translation Centerហើយគ្មានអ្វីដែលរារាំងយើងមិនឲ្យបញ្ជូនសញ្ញាភស្តុតាង(អច្ឆរិយភាព)ទាំងឡាយនោះទេ លើកលែងតែដោយសារតែប្រជាជាតិជំនាន់មុនបានបដិសេធចំពោះវារួចមកហើយ។ ហើយយើងបានប្រទានឱ្យពួកសាមូដ(ក្រុមរបស់ព្យាការីសឡេះ)នូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ គឺសត្វអូដ្ឋញីមួយក្បាល តែពួកគេបែរជាបំពានចំពោះវាទៅវិញ។ ហើយយើងមិនបានបញ្ចុះនូវសញ្ញាភស្តុតាង(អច្ឆរិយភាព)ទាំងឡាយនោះឡើយ លើកលែងតែដើម្បីជាការបន្លាច(ដល់ពួកគេ)ប៉ុណ្ណោះ។
Khmer Translation - Islamic Community Development Associationហើយគ្មានអ្វីដែលហាមឃាត់យើងមិនឱ្យបញ្ចុះមុជីហ្សាត់ ឡើយ តែមនុស្សនៅជំនាន់មុនៗបែរជាបដិសេធនឹងវាទៅវិញ។ ហើយយើងបានផ្ដល់ឱ្យសាមូដ(ក្រុមរបស់សឡេះ)នូវសត្វអូដ្ឋញី មួយក្បាលយ៉ាងច្បាស់លាស់ តែពួកគេបានប្រឆាំងនឹងវា។ ហើយ យើងមិនបានបញ្ចុះមុជីហ្សាត់ឡើយ លើកលែងតែជាការបន្លាច ប៉ុណោ្ណះ។