أَوْ يَكُونَ لَكَ بَيْتٌ مِّن زُخْرُفٍ أَوْ تَرْقَىٰ فِى ٱلسَّمَآءِ وَلَن نُّؤْمِنَ لِرُقِيِّكَ حَتَّىٰ تُنَزِّلَ عَلَيْنَا كِتَٰبًا نَّقْرَؤُهُۥ قُلْ سُبْحَانَ رَبِّى هَلْ كُنتُ إِلَّا بَشَرًا رَّسُولًا
Khmer Translation - Rowwad Translation Centerឬក៏អ្នកមានផ្ទះ(ដែលត្រូវបានតុបតែង)អំពីមាស ឬក៏អ្នកអាចឡើងទៅលើមេឃបានសិន។ ហើយពួកយើងក៏មិនមានជំនឿថា អ្នកបានឡើងទៅនោះដែរ លុះត្រាតែអ្នក(ចុះមកវិញដោយ)នាំមកនូវគម្ពីរមួយដើម្បីពួកយើងអានវា។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ព្រះជាម្ចាស់របស់ខ្ញុំមហាបរិសុទ្ធបំផុត! តើខ្ញុំមិនមែនជាអ្វីក្រៅតែពីជាមនុស្សលោក និងជាអ្នកនាំសារម្នាក់ទេឬ?!
Khmer Translation - Islamic Community Development Associationឬអ្នកមានផ្ទះអំពីមាស ឬអ្នកឡើងទៅលើមេឃ។ ហើយ (ទោះបីជាអ្នកឡើងទៅលើមេឃក៏ដោយ) ក៏យើងមិនជឿនឹងការ ឡើងរបស់អ្នកដែរ លុះត្រាតែអ្នកបញ្ចុះមកឱ្យពួកយើងនូវគម្ពីរមួយ (ពីអល់ឡោះ)ដើម្បីយើងនឹងសូត្រវាជាមុនសិន។ ចូរអ្នកពោលថាៈ ម្ចាស់របស់ខ្ញុំមហាបរិសុទ្ធ. ខ្ញុំមិនមែនជាអ្វីក្រៅពីជាមនុស្សដែលគេ តែងតាំងជាអ្នកនាំសារនោះឡើយ។