وَلَقَدْ ءَاتَيْنَا مُوسَىٰ تِسْعَ ءَايَٰتٍۭ بَيِّنَٰتٍ فَسْـَٔلْ بَنِىٓ إِسْرَٰٓءِيلَ إِذْ جَآءَهُمْ فَقَالَ لَهُۥ فِرْعَوْنُ إِنِّى لَأَظُنُّكَ يَٰمُوسَىٰ مَسْحُورًا
Khmer Translation - Rowwad Translation Centerហើយជាការពិតណស់ យើងបានប្រទានឱ្យព្យាការីមូសានូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ចំនួនប្រាំបួន ។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់អម្បូរអ៊ីស្រាអែលចុះ នៅពេលដែលគាត់(ព្យាការីមូសា)បានមកដល់ពួកគេ ពេលនោះ ហ្វៀរអោនបាននិយាយទៅកាន់គាត់ថា៖ ឱមូសា! ពិតប្រាកដណាស់ ខ្ញុំយល់ថារូបអ្នក គឺជាអ្នកដែលត្រូវមន្តអាគមគេ។
Khmer Translation - Islamic Community Development Associationហើយជាការពិតណាស់ យើងបានផ្ដល់ឱ្យមូសានូវមុជី-ហ្សាត់ចំនួនប្រាំបួនយ៉ាងច្បាស់លាស់។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់) សួរអំបូរអ៊ីស្រាអែលចុះ. នៅពេលដែលគេ(មូសា)បានមកជួប ពួកគេ ពេលនោះហ្វៀរអោនបាននិយាយទៅកាន់គេថាៈ ឱមូសា. ពិតប្រាកដណាស់ ខ្ញុំដឹងយ៉ាងច្បាស់ថា អ្នកត្រូវមន្ដអាគមហើយ។