ذَٰلِكَ مِمَّآ أَوْحَىٰٓ إِلَيْكَ رَبُّكَ مِنَ ٱلْحِكْمَةِ وَلَا تَجْعَلْ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ فَتُلْقَىٰ فِى جَهَنَّمَ مَلُومًا مَّدْحُورًا
Khmer Translation - Rowwad Translation Centerទាំងអស់នោះ គឺជាគតិបណ្ឌិតដែលព្រះជាម្ចាស់របស់អ្នកបានផ្ដល់វ៉ាហ៊ីមកឱ្យអ្នក។ ហើយអ្នក(ឱមនុស្សលោក)កុំយកព្រះផ្សេងមកគោរពសក្ការៈរួមជាមួយនឹងអល់ឡោះជាម្ចាស់ឱ្យសោះ ដែលជាហេតុនាំឱ្យខ្លួនអ្នកត្រូវគេបោះចូលទៅក្នុងនរកជើហាន់ណាំដោយត្រូវគេស្ដីបន្ទោស និងត្រូវបានគេបណ្តេញ(ឱ្យឃ្លាតឆ្ងាយពីប្រការល្អទាំងឡាយ)។
Khmer Translation - Islamic Community Development Associationនេះគឺជាអ្វីដែលម្ចាស់របស់អ្នកបានផ្ដល់វ៉ាហ៊ីឱ្យអ្នកអំពី ភាពឈ្លាសវៃ។ ហើយចូរអ្នកកុំបង្កើតម្ចាស់ផេ្សងមកគោរពសក្ការៈ រួមជាមួយអល់ឡោះឱ្យសោះ ដែលជាហេតុនាំឱ្យអ្នកត្រូវគេបោះ ចូលទៅក្នុងនរកជើហាន់ណាំ ដោយការស្ដីបន្ទោសនិងឃ្លាតឆ្ងាយ ពីការសន្ដោសប្រណីរបស់អល់ឡោះ។