وَءَاتَيْنَا مُوسَى ٱلْكِتَٰبَ وَجَعَلْنَٰهُ هُدًى لِّبَنِىٓ إِسْرَٰٓءِيلَ أَلَّا تَتَّخِذُوا۟ مِن دُونِى وَكِيلًا
Khmer Translation - Rowwad Translation Centerហើយយើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត) និងបានចាត់ទុកវាជាការចង្អុលបង្ហាញដល់អម្បូរអ៊ីស្រាអែល(ដោយយើងបានហាមឃាត់ថា៖) ពួកអ្នកមិនត្រូវយកអ្នកផ្សេងក្រៅពីយើងធ្វើជាអ្នកគាំពារឡើយ។
Khmer Translation - Islamic Community Development Associationហើយយើងបានប្រទានគម្ពីរ(តាវរ៉ត)ឱ្យមូសា និងបាន បង្កើតវាឡើងជាការចង្អុលបង្ហាញសម្រាប់អំបូរអ៊ីស្រាអែល ដើម្បី កុំឱ្យពួកអ្នកយកអ្នកគាំពារណាក្រៅពីយើង។