وَقُل لِّعِبَادِى يَقُولُوا۟ ٱلَّتِى هِىَ أَحْسَنُ إِنَّ ٱلشَّيْطَٰنَ يَنزَغُ بَيْنَهُمْ إِنَّ ٱلشَّيْطَٰنَ كَانَ لِلْإِنسَٰنِ عَدُوًّا مُّبِينًا
Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់បណ្ដាខ្ញុំបម្រើរបស់យើងឱ្យពួកគេនិយាយពាក្យសម្ដីល្អៗ ព្រោះថាស្ហៃតនវានឹងញុះញង់រវាងពួកគេ។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវយ៉ាងច្បាស់លាស់ចំពោះមនុស្សលោក។
Khmer Translation - Islamic Community Development Associationហើយចូរអ្នកពោលទៅកាន់ខ្ញុំរបស់យើង ដោយឱ្យពួកគេ និយាយតែពាក្យសំដីដែលល្អប្រសើរ។ ពិតប្រាកដណាស់ ស្ហៃតនគឺ ជាអ្នកបង្កជម្លោះរវាងពួកគេ។ ពិតប្រាកដណាស់ ស្ហៃតនជាសត្រូវ យ៉ាងពិតប្រាកដចំពោះមនុស្សលោក។