فَإِذَا جَآءَ وَعْدُ أُولَىٰهُمَا بَعَثْنَا عَلَيْكُمْ عِبَادًا لَّنَآ أُو۟لِى بَأْسٍ شَدِيدٍ فَجَاسُوا۟ خِلَٰلَ ٱلدِّيَارِ وَكَانَ وَعْدًا مَّفْعُولًا
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលការបង្កវិនាសកម្មលើកទីមួយបានកើតឡើង យើងបានចាត់តាំងបណ្តាខ្ញុំបម្រើរបស់យើងដែលជាក្រុមខ្លាំងពូកែបំផុតនោះគ្រប់គ្រងទៅលើពួកអ្នក ហើយពួកគេបានចូលលុកលុយនៅចន្លោះលំនៅឋាន(របស់ពួកអ្នក)។ ហើយការសន្យា(របស់អល់ឡោះ) គឺពិតជាកើតឡើងយ៉ាងពិតប្រាកដ។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលកិច្ចសន្យាទីមួយនៃកិច្ចសន្យាទាំងពីរ បានមកដល់ យើងក៏បានចាត់តាំងខ្ញុំរបស់យើង(ពួកចាលូត)ដែល មានភាពក្លាហានខ្លាំងក្លាបំផុតប្រឆាំងនឹងពួកអ្នក(ពួកអ៊ីស្រាអែល) ដោយពួកគេបានចូលលុកលុយទៅផ្នែកខាងក្នុងនៃលំនៅដ្ឋាន(របស់ ពួកអ្នក)។ នោះហើយជាកិច្ចសន្យាដែលត្រូវបានគេអនុវត្ដ។