وَإِن كَادُوا۟ لَيَفْتِنُونَكَ عَنِ ٱلَّذِىٓ أَوْحَيْنَآ إِلَيْكَ لِتَفْتَرِىَ عَلَيْنَا غَيْرَهُۥ وَإِذًا لَّٱتَّخَذُوكَ خَلِيلًا
Khmer Translation - Rowwad Translation Centerហើយពួកគេ(ពួកមុស្ហរីគីន)ស្ទើរតែធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីអ្វី(គម្ពីរគួរអាន)ដែលយើងបានផ្ដល់វ៉ាហ៊ីទៅកាន់អ្នកទៅហើយដើម្បីឱ្យអ្នកប្រឌិតមកលើយើងនូវអ្វីផ្សេងពីវា(គម្ពីរគួរអាន)។ ប្រសិនបើអ្នកធ្វើដូច្នោះមែននោះ ពួកគេពិតជានឹងយកអ្នកធ្វើជាមិត្តសម្លាញ់ជាមិនខាន។
Khmer Translation - Islamic Community Development Associationហើយពិតប្រាកដណាស់ ពួកគេ(ពួកមូស្ហរីគីន)ស្ទើរតែធើ្វ ឱ្យអ្នកឃ្លាតឆ្ងាយពីអ្វីដែលយើងបានបញ្ចុះឱ្យអ្នក(គម្ពីរគួរអាន) ដើម្បីឱ្យអ្នកប្រឌិតអ្វីផេ្សងមកកុហកលើយើងទៅហើយ។ តែបើ ដូច្នោះមែន ពួកគេពិតជាយកអ្នកធ្វើជាមិត្ដសម្លាញ់ជាមិនខាន។