نَّحْنُ أَعْلَمُ بِمَا يَسْتَمِعُونَ بِهِۦٓ إِذْ يَسْتَمِعُونَ إِلَيْكَ وَإِذْ هُمْ نَجْوَىٰٓ إِذْ يَقُولُ ٱلظَّٰلِمُونَ إِن تَتَّبِعُونَ إِلَّا رَجُلًا مَّسْحُورًا
Khmer Translation - Rowwad Translation Centerយើងដឹងបំផុតពីរបៀបដែលអ្នកដឹកនាំរបស់ពួកគេស្ដាប់វា(គម្ពីរគួរអាន)នៅពេលដែលពួកគេស្តាប់អ្នក(ព្យាការីមូហាំម៉ាត់)សូត្រនោះ។ ហើយ(យើងក៏ដឹងបំផុតផងដែរ)នៅពេលដែលពួកគេខ្សឹបខ្សៀវគ្នា ខណៈដែលពួកបំពានទាំងនោះបាននិយាយថា៖ ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មិនបានដើរតាមអ្នកណាក្រៅពីបុរសម្នាក់ដែលត្រូវមន្តអាគមគេនោះឡើយ។
Khmer Translation - Islamic Community Development Associationយើងដឹងបំផុតនូវអ្វីដែលពួកគេកំពុងតែស្ដាប់វានៅពេល ដែលពួកគេបានស្ដាប់អ្នក(សូត្រ)នោះ ហើយនិងនៅពេលដែលពួក គេខ្សឹបខ្សៀវគ្នា ពេលនោះពួកបំពានបាននិយាយថាៈ ពួកអ្នកមិន តាមអ្នកណាក្រៅពីបុរសដែលត្រូវមន្ដអាគមនោះឡើយ។