وَقَضَىٰ رَبُّكَ أَلَّا تَعْبُدُوٓا۟ إِلَّآ إِيَّاهُ وَبِٱلْوَٰلِدَيْنِ إِحْسَٰنًا إِمَّا يَبْلُغَنَّ عِندَكَ ٱلْكِبَرَ أَحَدُهُمَآ أَوْ كِلَاهُمَا فَلَا تَقُل لَّهُمَآ أُفٍّ وَلَا تَنْهَرْهُمَا وَقُل لَّهُمَا قَوْلًا كَرِيمًا
Khmer Translation - Rowwad Translation Centerហើយព្រះជាម្ចាស់របស់អ្នក(ឱខ្ញុំបម្រើរបស់អល់ឡោះ)បានដាក់បទបញ្ជាមិនឲ្យពួកអ្នកគោរពសក្ការៈឡើយ លើកលែងតែចំពោះទ្រង់(តែមួយគត់) និងត្រូវធ្វើល្អចំពោះឪពុកម្ដាយ។ ប្រសិនបើម្នាក់ក្នុងចំណោមពួកគាត់ទាំងពីរ ឬគាត់ទាំងពីរមានវ័យចាស់ជរារស់នៅជាមួយអ្នក គឺអ្នកមិនត្រូវនិយាយពាក្យសម្តីមិនសមរម្យដាក់គាត់ទាំងពីរឡើយ ហើយក៏មិនត្រូវប្រើសម្ដីធ្ងន់ដាក់គាត់ទាំងពីរនោះដែរ។ តែអ្នកត្រូវនិយាយទៅកាន់គាត់ទាំងពីរនូវពាក្យសម្ដីដែលល្អប្រពៃ(ទន់ភ្លន់)។
Khmer Translation - Islamic Community Development Associationហើយម្ចាស់របស់អ្នកបានបញ្ជាថាៈ ពួកអ្នកមិនត្រូវគោរព សក្ការៈក្រៅពីទ្រង់ឡើយ។ ហើយត្រូវតែធ្វើល្អទៅចំពោះឪពុក ម្ដាយ។ ប្រសិនបើម្នាក់នៃគាត់ទាំងពីរ ឬគាត់ទាំងពីរមានភាពចាស់ ជរារស់នៅជាមួយអ្នក ចូរអ្នកកុំនិយាយទៅកាន់គាត់ទាំងពីរនូវពាក្យ សំដីមិនសមរម្យ ឬគំហកដាក់គាត់ទាំងពីរឱ្យសោះ។ តែអ្នកត្រូវ និយាយទៅកាន់គាត់ទាំងពីរនូវពាក្យសំដីណាដែលទន់ភ្លន់បំផុត។